និតិវិធី និងបែបបទរដ្ឋបាលក្នុងការដេញថ្លៃ
រាល់សំណើសុំការបំភ្លឺ ការបញ្ជាក់បន្ថែម និងសំណួរផ្សេងៗទាក់ទងនឹងការដេញថ្លៃ ក្រុមហ៊ុនដេញថ្លៃអាចសាកសួរមកអង្គការយើងខ្ញុំជាលាយលក្ខណ៍អក្សរអោយបានត្រឹម ឬមិនលើសពីកាលបរិច្ឆេទ៖ ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៤ មុនម៉ោង ៥:00 ល្ងាច (ម៉ោងនៅកម្ពុជា) ទៅកាន់អ៊ីម៉ែលដែលបានផ្ដល់ជូននៅក្នុងព័តមានទំនាក់ទំនង។
រាល់ការឆ្លើយតប ប្រសិនបើជាសំណួរទូទៅទាក់ទង់នឹងបច្ចេកទេកសមស្របណាមួយ យើងខ្ញុំ នឹងឆ្លើយតបជាលាយ លក្ខណ៍អក្សរទៅកាន់អ្នកដេញថ្លៃទាំងអស់ដែលបានត្រៀមដាក់ពាក្យដេញថ្លៃ។
Responses, if determined appropriate by WCS, will be issued in writing to all known bidders.
ឯកសារដេញថ្លៃត្រូវបញ្ជូនមកអង្គការសមាគមអភិរក្សសត្វព្រៃប្រចាំប្រទេសកម្ពុជាមិនត្រូវលើសពី ម៉ោង ៥:00 ល្ងាច ថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២៤ (ម៉ោងនៅកម្ពុជា) នោះទេ ។ ឯកសារដេញថ្លៃដែលត្រូវដាក់ក្នុងស្រោមសំបុត្របិទជិត និងមានត្រារបស់ក្រុមហ៊ុនប៉ុណ្ណោះ នឹងត្រូវបានទទួលយក។ អ្នកដេញថ្លៃអាចដាក់មកជាមួយនូវរាល់គំរូការងារផ្សេងៗណាមួយដែលធ្លាប់ធ្វើកន្លងមក មកកាន់អាសយដ្ឋានដូចគ្នាប្រសិនជាមាន។
កាលបរិច្ឆេទបើកឯកសារដេញថ្លៃ៖ ១ ទៅ ៥ ថ្ងៃបន្ទាប់ពីកាលបរិច្ឆេទបិទការទទួលពាក្យដេញថ្លៃ
ថ្ងៃចុងក្រោយក្នុងការស្នើព័តមានបន្ថែម៖ ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៤ វេលាម៉ោង ៥:00 ល្ងាច ម៉ោងនៅកម្ពុជា
ផុតកំណត់ឈប់ទទួលឯកសារដេញថ្លៃ៖ ថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២៤ វេលាម៉ោង ៥:០០ ល្ងាច ម៉ោងនៅកម្ពុជា
សេចក្តីជូនដំណឹងអំពីលទ្ធផលដេញថ្លៃ៖ ពាក់កណ្តាល ខែវិច្ឆិកា ឆ្នាំ ២០២៤
ក្រុមហ៊ុនដែលចូលរួមដាក់ពាក្យដេញថ្លៃត្រូវតែកំណត់អោយបានច្បាស់លាស់ និងសង្ខេប ហើយត្រូវបង្ហាញអោយបានលម្អិត រាល់ឯកសារត្រូវដាក់ចូលរួមដេញថ្លៃដូចមានរាយខាងក្រោម។ ក្រុមហ៊ុនដែលមិនបានបំពេញតាមការកំណត់នេះ នឹងត្រូវបានដកសិទ្ធិចេញពីការដេញថ្លៃ។ អង្គការសមាគមអភិរក្សសត្វព្រៃប្រចាំប្រទេសកម្ពុជា អាចនឹងស្នើសុំការបញ្ជាក់បន្ថែមអំពីការដេញថ្លៃណាមួយក្នុងអំឡុងពេលដំណើរការវាយតម្លៃ ក្នុងករណីចាំបាច់ ដូច្នេះក្រុមហ៊ុនដេញថ្លៃ មិនគួររំពឹងទទួលបាននូវឱកាសសាកសួរបញ្ជាក់បន្ថែមទៀតបន្ទាប់ពីកាលបរិច្ឆេទផុតកំណត់នៃការដេញថ្លៃនោះទេ។
សូមក្រុមហ៊ុនដេញថ្លៃទាំងអស់ដាក់ឯកសារសំណើរបស់ខ្លួនអោយបានត្រឹម ឬមុនថ្ងៃផុតកំណត់ ដែលឯកសារសម្រាប់ការដេញថ្លៃត្រូវឆ្លើយតបទៅនិងតំរូវការឯកសារដូចមានរាយបញ្ជីខាងក្រោមជាមួយនឹងគំរូការងារផ្សេងៗដែលចាំបាច់។