នាយកនាយកដ្ឋានវិស្វកម្មសំណង់ស៊ីវិល (1 Position)
Duties, Responsibilities
Expectations - - ដឹកនាំ ត្រួតពិនិត្យការងារនៅក្នុងគម្រោងរបស់នាយកដ្ឋានរបស់ខ្លួនគ្រប់គ្រង ឬ គម្រោងដែលថ្នាក់ដឹកនាំប្រគល់ជូន
- ត្រួតពិនិត្យ រៀបចំ និង ដោះស្រាយ ការងារតាមប្លុក ឬ Scope of work ដែលវិស្វករក្នុងគម្រោងបានធ្វើប្រចាំថ្ងៃ ប្រចាំសប្តាហ៏ ឬ ប្រចាំខែ
- PDCA (Plan-Do-Check-Action) លើការងារដែលខ្លួនបានទទួល ជាមួយវិស្វករក្នុងគម្រោង និង ដោះស្រាយ
- បញ្ហាដែលកើតមាន ឬ សុំគោលការណ៍ដើម្បីដោះស្រាយបញ្ហាទាំងនោះ
- ដឹកនាំ សហការ សម្របសម្រួល ជាមួយក្រុមជាង ឬ Sub-Con ដែលក្រុមហ៊ុនបានផ្តល់មកដើម្បីបំពេញការងារ
- ផែនការ
- ត្រួតពិនិត្យ និង ឯកភាពលើសំណើដាក់ជាង ឬ Sub-Con ដែលវិស្វករការដ្ឋានបានស្នើ ដើម្បីបំពេញការងារតាមផែនការ
- របស់នាយកដ្ឋាន ឬ ថ្នាក់លើដាក់មក អោយសមស្របនឹងបរិមាណការងារ ត្រឹមត្រូវ និងច្បាស់លាស់
- គ្របគ្រង និង ប្រើប្រាស់លើសំភារៈ គ្រឿងចក្រ ដើម្បីបំពេញការងារ អោយបានត្រឹមត្រូវច្បាស់លាស់ និងតម្លាភាព
- ត្រួតពិនិត្យសំភារៈ ដែលក្រុមហ៊ុនបានផ្តល់ជូនដើម្បីមកបំពេញការងារ រៀបចំទុកដាក់អោយមានរបៀបរៀបរយ
- គ្រប់គ្រងអោយបាននូវសំភារៈដែលបើកយកទៅប្រើប្រាស់ អោយចំគោលដៅ និងសន្សំសំចៃ
- ត្រួតពិនិត្យគុណភាពការងាររបស់ជាង ឬ Sub-Con ស្របតាមស្តង់ដាររបស់ក្រុមហ៊ុន និង កុងត្រា
- ត្រួតពិនិត្យការសាងសង់ អោយត្រឹមត្រូវតាមប្លង់បច្ចេកទេស និង ស្ថាបត្យកម្ម
- វាយតម្លៃបរិមាណការងារជាង ឬ Sub-Con ដើម្បីទូទាត់ថ្លៃឈ្នួល ឬ កំរៃសេវាកម្ម អោយបានត្រឹមត្រូវ ពីលើ
- ការងាររបស់វិស្វករការដ្ឋាន
- រៀបចំឯកសារពាក់ព័ន្ធ ធ្វើរបាយការណ៍ដាក់ជូនថ្នាក់លើ ប្រចាំថ្ងៃ ប្រចាំសប្តាហ៍ ប្រចាំខែ និង ប្រចាំឆ្នាំ
- ត្រួតពិនិត្យលើការងារដែលវិស្វករការដ្ឋានបានធ្វើ ណែនាំ ករណីមានការកែតម្រូវ និង រាយការណ៍មកនាយកប្រតិបត្តិ
- ពង្រឹងសុវត្ថិភាពការងារ បច្ចេកទេស ទៅលើក្រុមការងារ និង ក្រុមជាងម៉ៅការ
- សហការជាមួយផ្នែក ឬ នាយកដ្ឋានពាក់ព័ន្ធដើម្បីពន្លឿនការងារ និង គុណភាពការងារ
- ដោះស្រាយការងារបន្ទាន់មួយចំនួនដែលជាបញ្ជាផ្ទាល់ ឬ បន្ទាន់របស់ថ្នាក់លើ ឬ នាយកដ្ឋាន
- ពិនិត្យសោភ័ណភាព ការដ្ឋាន និង សំណង់ដែលបាន និង កំពុងសាងសង់ អោយមានរបៀបរៀបរយ
- ធ្វើការអន្តរាគម អោយបានទាន់ពេលវេលា លើបញ្ហាណាមួយដែលកើតឡើង និងរាយការណ៏ជូនថ្នាក់ដឹកនាំ ឬ នាយកដ្ឋានពាក់ព័ន្ធ
- អប់រំ បណ្តុះបណ្តាលថ្នាក់ក្រោម អោយក្លាយជាអ្នកដឹកនាំ ជាបុគ្គលិកល្អ ជាមនុស្សពូកែ និង ស្មោះត្រង់
- ភារកិច្ចផ្សេងៗទៀតតាមការចាត់តាំងរបស់ថ្នាក់ដឹកនាំ។
- បញ្ចប់ថ្នាក់អនុបណ្ឌិត ឬបរិញ្ញាបត្រវិស្វកម្មសំណង់ស៊ីវិល
- មានបទពិសោធន៍គ្រប់គ្រងការងារយ៉ាងតិច ៦ឆ្នាំឡើងក្នុងវិស័យអចលនទ្រព្យ
- មានចំណេះដឹងបច្ចេកទេសគ្រប់គ្រងផ្នែកសំណង់ មានភាពជាអ្នកដឹកនាំ និងមានជំនាញក្នុងការបត់បែនដោះស្រាយបញ្ហា។
នាយកនាយកដ្ឋានធនធានមនុស្ស និង រដ្ឋបាល (1 Position)
Duties, Responsibilities
Expectations - - គ្រប់គ្រង និងដឹកនាំអភិវឌ្ឍន៍កែសម្រួលគោលនយោបាយ និងបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុនដូចជា នីតិវិធី ប្រើប្រាស់ ទម្រង់ឯកសារគោលនយោបាយធនធានមនុស្ស និងរដ្ឋបាល
- គ្រប់គ្រង និងដឹកនាំរៀបចំផែនការយុទ្ធសាស្រ្តគ្រប់គ្រងធនធានមនុស្ស និងរដ្ឋបាល ដើម្បីគាំទ្រដល់បេសកកម្មរបស់ ក្រុមហ៊ុនអោយសម្រេចគោលដៅអាជីវកម្មប្រកបដោយប្រសិទ្ធភាពខ្ពស់
- គ្រប់គ្រងគោលនយោបាយ ដំណើរការ និងយុទ្ធសាស្រ្តក្នុងការជ្រើសរើសធនធានមនុស្ស បណ្តុះបណ្តាល ថែទាំ លើកទឹកចិត្ត អប់រំក្រមសីលធម៌ វិជ្ជាជីវៈការងារ ដើម្បីឆ្លើយតបទៅនឹងតម្រូវការធនធានមនុស្ស របស់ក្រុមហ៊ុន
- ត្រួតពិនិត្យលើការវាយតម្លៃសាកល្បងការងារ ការបញ្ចប់កិច្ចសន្យាការងារ វាយតម្លៃប្រចាំឆ្នាំ និងការប្រែប្រួលលក្ខខណ្ឌ ប្រាក់បៀវត្សរ៍របស់បុគ្គលិក កម្មករ និយោជិត
- គ្រប់គ្រង និងដឹកនាំអភិវឌ្ឍន៍ផែនការយុទ្ធសាស្ត្រទូទាត់សំណង និងអត្ថប្រយោជន៍បុគ្គលិកអោយបានទូលំទូលាយ ប្រកបដោយការប្រកួតប្រជែង និងមានប្រសិទ្ធភាពចំពោះការចំណាយសម្រាប់ក្រុមហ៊ុន
- គ្រប់គ្រង និងត្រួតពិនិត្យទៅលើលក្ខន្តិកការងារផ្លាស់ប្ដូរតួនាទី ទីតាំង ការតម្លើងតួនាទី និងទំលាក់តួនាទី របស់បុគ្គលិក កម្មករនិយោជិត
- គ្រប់គ្រង ចាត់ចែង សម្ភារៈបរិក្ខា និងឧបករណ៍ដែលបម្រើអោយការងាររដ្ឋបាល បុគ្គលិក កម្មករ សន្តិសុខ អនាម័យ និងសណ្ដាប់ធ្នាប់របស់ក្រុមហ៊ុន
- ដឹកនាំធ្វើបទបង្ហាញអំពីគោលការណ៍បទបញ្ជាផ្ទៃក្នុងផ្សេងៗ និងសុវត្ថិភាពការងារ របស់ក្រុមហ៊ុនដល់គ្រប់ និយោជិត កម្មករទាំងអស់ ដើម្បីអនុវត្តន៍
- ទំនាក់ទំនង និងសម្របសម្រួលការងារជាមួយក្រសួងស្ថាប័ននានា ដើម្បីសម្រួលដល់កិច្ច ប្រតិបត្តិការរបស់ ក្រុមហ៊ុនមាន ជាអាទិ៍: មន្ទីរការងារ ក្រសួងការងារ និងបណ្តុះ បណ្តាល វិជ្ជាជីវ: ជាដើម
- ភារកិច្ចផ្សេងៗទៀតតាមការចាត់តាំងរបស់ថ្នាក់ដឹកនាំ។
- បញ្ចប់ថ្នាក់អនុបណ្ឌិត ឬបរិញ្ញាបត្រគ្រប់គ្រងផ្នែកធនធានមនុស្ស និងរដ្ឋបាល ឬផ្នែកដែលពាក់ព័ន្ធ
- មានបទពិសោធន៍គ្រប់គ្រងធនធានមនុស្ស និងរដ្ឋបាលយ៉ាងតិច ៥ឆ្នាំឡើងក្នុងវិស័យអចលនទ្រព្យ
- មានភាពជាអ្នកដឹកនាំ និងមានជំនាញក្នុងការបត់បែនដោះស្រាយបញ្ហា។