អ្នកគ្រប់គ្រងទូទៅ
អំពីតួនាទី៖
អ្នកគ្រប់គ្រងទូទៅមានតួនាទី ដឹកនាំក្រុមការងារ និងត្រួតពិនិត្យគ្រប់ទិដ្ឋភាពនៃប្រតិបត្តិការនានាក្នុងកសិដ្ឋាន។ ទាំងទទួលខុសត្រូវចំពោះការបែងចែកការងារក្នុងការដាំដុះរុក្ខជាតិ ចិញ្ចឹមសត្វ និងសកម្មភាពទីផ្សារផងដែរ។ ចេះរៀបចំគម្រោង និងដឹកនាំបុគ្គលិកដោយមានការអនុវត្តប្រតិបត្តិការណ៍ប្រកបដោយនិរន្តរភាព ដើម្បីភាពជោគជ័យនៃកសិដ្ឋាន។ តម្រូវឲ្យធ្វើការក្នុងកសិដ្ឋាននាខេត្តស្ទឹងត្រែង។
- ពិភាគ្សាជាមួយម្ចាស់កសិដ្ឋាន ដើម្បីរៀបចំគម្រោងនានាដូចជា គម្រោងទីផ្សារ គម្រោងចឹញ្ចឹមសត្វ និងគម្រោងដាំដុះជាដើម
- គ្រប់គ្រង និងដឹកនាំបុគ្គលិកឲ្យធ្វើការតាមកាតព្វកិច្ចរៀងៗខ្លួន ដើម្បីទទួលបានទិន្នផល និងគុណភាពខ្ពស់តាមផែនការ
- ត្រួតពិនិត្យជាប្រចាំ និងមានកំនត់ត្រាច្បាស់លាស់សម្រាប់សកម្មភាពចាំបាច់នានារបស់បុគ្គលិកក្នុងកសិដ្ឋាន
- ជំរុញឲ្យបុគ្គលិកមានកម្លាំងចិត្ត និងធ្វើការមានភាពផ្ចិតផ្ចង់
- ចេះមានគំនិតផ្តួចផ្តើមនានា ដើម្បីជំរុញលំហូរការងារឲ្យបានល្អ
- បង្រៀន និងណែនាំបុគ្គលិកនូវជំនាញផ្សេងៗ ដែលអាចធ្វើទៅបាន
- មានបទពីសោធន៍គ្រប់គ្រងខ្លះៗ និងចេះធ្វើការជាមួយមនុស្សគ្រប់ស្ថានភាព
- អន្ទះសារក្នុងការរៀនសូត្រអ្វីថ្មីៗ តាមរយៈខ្លួនឯង និងអ្នកជំវិញខ្លួន
- ចូលចិត្តធ្វើការខាងផ្នែកកសិកម្ម និងមានការប្តេជ្ញាចិត្តចំពោះការអនុវត្តកសិកម្មប្រកបដោយនិរន្តរភាព
- មានបទពិសោធន៍ក្នុងការរៀបចំគម្រោង និងគ្រប់គ្រងគម្រោងនានា
- មានភាពជាអ្នកដឹកនាំ ទំនាក់ទំនងដ៏ល្អ ជាមួយនឹងបទពិសោធន៍គ្រប់គ្រង និងលើកទឹកចិត្តក្រុមការងារ
- ក្រមសីលធម៌ការងាររឹងមាំ និងមានសមត្ថភាពក្នុងការធ្វើការដោយឯករាជ្យ
- មានបរិញ្ញាបត្រគ្រប់គ្រង ឬបទពិសោធន៍ប្រហាក់ប្រែល