សេចក្តីប្រកាសដេញថ្លៃការសាងសង់បង្គន់អនាម័យសាលារៀន កន្លែងលាងដៃ ជើងទម្រ និងឡដុតសំរាម

with Clear Cambodia
This job has already passed the closing date
Invitation for Bids

BTDC-ID: 31279
Closing Date:

Bid Components

Announcement Description

អង្គការ​ស្អាត​កម្ពុជា​ គឺជា​អង្គការ​ក្នុងស្រុក​មួយ​ដែល​ធ្វើការ​លើ​វិស័យ​អភិវឌ្ឍន៍​នៅ​ក្នុង​សហគមន៍​ដោយ​លើកកំពស់​គុណភាព​ទឹកអនាម័យ​សុខភាព​ និង​ជីវភាពរស់នៅ​របស់​ប្រជាពលរដ្ឋ​ដោយ​ប្រើ​បច្ចេក​វិទ្យា​ និង​ការអប់រំ​សមស្រប​។

Bid Components

សេចក្តីប្រកាសដេញថ្លៃការសាងសង់បង្គន់អនាម័យសាលារៀន កន្លែងលាងដៃ ជើងទម្រ និងឡដុតសំរាម

  • Career Category: Invitation for Bids
  • Location: Pursat Province, Ratanak Kiri Province, Stung Treng Province

អង្គការ​ស្អាត​កម្ពុជា​ត្រូវ​ ការស្វែងរក​ និង​ជ្រើសរើស​ជាង​សាងសង់​បង្គន់​អនាម័យ​សាលារៀន​, ជើង​ទម្រ​, កន្លែង​លាង​ដៃ​ និង​ឡដុត​សំរាម​ក្នុង​ឆ្នាំ​២០២៤ នេះ​ដើម្បី​ចូលរួម​ការ​ដេញថ្លៃ​សាងសង់​នៅ​តាម​បណ្ដា​ខេត្ត​ដូច​ខាងក្រោម​៖

ខេត្ត​ពោធិ៍សាត់​ (ស្រុក​ភ្នំ​ក្រ​វ៉ា​ញ និង​ស្រុក​តាលោសែន​ជ័យ​)

  • បង្គន់​អនាម័យ​សាលារៀន​(៣បន្ទប់​មាន​ចំនួន​៦ខ្នង​)
  • ឡដុត​សំរាម​ ជើង​ទម្រ​ និង​កន្លែង​លាង​ដៃ​ចំនួន​ ៣៣(សាមសិប​បី​)

ខេត្ត​រតនគិរី​ (ស្រុក​អណ្ដូង​មាស​ និង​ស្រុក​អូរ​យ៉ាដាវ)

  • បង្គន់​អនាម័យ​សាលារៀន​ (៣បន្ទប់​មាន​ចំនួន​១១ខ្នង​)
  • ឡដុត​សំរាម​ ជើង​ទម្រ​ កន្លែង​លាង​ដៃ​ចំនួន​២៨(ម្ភៃប្រាំ​បី​)

ខេត្ត​ស្ទឹង​ត្រែង​(ស្រុក​បុរី​អូរ​ស្វាយសែនជ័យ​ ស្រុក​សេសាន ស្រុក​សៀម​ប៉ាង​ និង​ស្រុក​ថា​ឡាប​រី​វ៉ាត់​)

  • បង្គន់​អនាម័យ​សាលារៀន​(៣បន្ទប់​មាន​ចំនួន​៨ខ្នង​)
  • ឡដុត​សំរាម​ ជើង​ទម្រ​ កន្លែង​លាង​ដៃ​ចំនួន​៣១(សាមសិប​មួយ​)

Submission Requirements

លក្ខខណ្ឌ​នៃ​ការ​ជ្រើសរើសៈ

  • ជាង​សាងសង់​ផ្ទាល់​ និង​ជាជាង​ដែល​មាន​បទពិសោធន៍​ក្នុង​ការ​សាងសង់​បង្គន់​អនាម័យ​ កន្លែង​លាង​ដៃ​ ជើង​ទម្រ​ និង​ឡដុត​សំរាម​ ទៅតាម​ស្តង់​ដា​ និង​តំរូវ​តាម​ប្លង់​គម្រូ​របស់​អង្គការ​ស្អាត​កម្ពុជា​ដែល​បាន​ផ្ដល់​ជូន​។
  • ការ​ដាក់​ដេញថ្លៃ​មក​អង្គការ​ស្អាត​កម្ពុជា​មិនមែន​ជាសាច់ញាតិ​នឹងគ្នា​ ឬក្រុម​ជាង​ជាមួយគ្នា​ឡើយ​។ ឧទាហរណ៍ៈ ឪពុក​និង​កូន​ ជាង​នៅ​ក្នុង​ក្រុម​តែមួយ​ដេញថ្លៃ​ផ្សេងគ្នា​ ឬជាជាង​នៅ​ក្រុម​តែមួយ​ដាក់​ដេញថ្លៃ​ផ្សេងគ្នា​ ក្នុង​ខណៈ​មាន​អ្នក​ត្រូវ​បាន​ជ្រើសរើស​ និង​មិនបាន​ជ្រើស​នោះ​អ្នក​ដែល​មិន​ត្រូវ​បាន​ជ្រើសរើស​មក​សាងសង់​ជាមួយ​អ្នក​ដែល​បាន​ជ្រើសរើស​
  • អ្នក​ដាក់​ដេញថ្លៃ​មិន​អាច​ជា​បុគ្គលិក​ រឺ​ជា​បុគ្គលិក​ស្ម័គ្រចិត្ត​របស់​អង្គការ​ស្អាត​កម្ពុជា​ ដែល​មិនមែន​ជាជាង​សាងសង់​ បង្គន់​ កន្លែង​លាង​ដៃ​ ជើង​ទម្រ​ និង​ឡដុត​សំរាម​ដែល​មាន​បទពិសោធន៍​ដែល​មាន​បទពិសោធន៍​ពិតប្រាកដ​។

កំណត់​សំគាល់​ ខេត្ត​នីមួយ​ៗត្រូវការ​ជាង​សាងសង់​បង្គន់​អនាម័យ​ ជើង​ទម្រ​ កន្លែង​លាង​ដៃ​ និង​ឡដុត​សំរាម​ ជាជាង​ក្រុម​តែមួយ​។

អាស្រ័យ​ដូច​បាន​ជំរាប​ជូន​ខាងលើ​សូម​លោក​លោកស្រី​ដែល​មាន​ចំណាប់​អារ​ម្មណ៏ក្នុង​ការ​ដេញថ្លៃ​ខាងលើ​នេះ​សូម​ទំនាក់ទំនង​ទៅ​ បុគ្គលិក​ហិរញ្ញវត្ថុ​ប្រចាំ​ខេត្ត​ រឺ​បុគ្គលិក​សម្របសម្រួល​គម្រោង​សាលារៀន​តាម​បណ្ដា​ខេត្ត​របស់​អង្គការ​ស្អាត​កម្ពុជា​ដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។

ការ​ទទួលពាក្យ​ដាក់​ដេញថ្លៃ​នេះ​នឹង​ចាប់​ផ្តើ​មពី​ថ្ងៃ​ទី​២៣ ខែ​សីហា​ ឆ្នាំ​២០២៤ រហូតដល់​ថ្ងៃ​ទី​១៥ ខែកញ្ញា​ ឆ្នាំ​២០២៤

 
Attachment
 

Contact Details

Contact Name
  • លោក សន ស៊ីហា​ (ខេត្តរតនគិរី)
  • លោក ហួ សារ៉ាវុធ្ធ (ខេត្តរតនគិរី)
  • លោក ស៊ីសុភ័ក្រ្ត (ពោធិ៍សាត់)
  • លោក យ៉ុន យុទ្ធា (ខេត្តស្ទឹងត្រែង)
  • លោក ងួន ស៊ីថា (ខេត្តស្ទឹងត្រែង)
 
Phone