Job Announcement

គិលានុបដ្ឋាកសហគមន៍

with Angkor Hospital for Children
This job has already passed the closing date

BTDC-ID: 31226
Closing Date:

Announcement Positions

Announcement Description

កម្មវិធី​សង្រ្គោះ​ទារក​មាន​គោលបំណង​ធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​គុណភាព​នៃ​ការថែទាំ​ និង​ព្យាបាល​ទារក​នៅ​ក្នុង​តំបន់​គោលដៅ​។ កិច្ចការ​ទាំងនេះ​នឹង​សម្រេច​ទៅ​បាន​តាមរយៈ​ការ​អភិវឌ្ឍន៍​កញ្ចប់​សុខភាព​សហគមន៍​យ៉ាង​ទូលំទូលាយ​ដោយ​ប្រើប្រាស់​អន្តរាគមន៍​ផ្នែក​វេជ្ជ​សាស្រ្តនិង​សង្គម​ ដែល​ផ្តល់លទ្ធផល​ជាវិជ្ជមានទៅលើ​ទារក​ដែល​មាន​បញ្ហា​សុខភាព​ប្រឈម​ខ្ពស់​។

មន្រ្តីកម្មវិធី​សង្រ្គោះ​ទារក​គឺជា​ធាតុផ្សំ​ដ៏​សំខាន់​នៃ​ការ​ផ្ដួចផ្ដើម​ថ្មី​នេះ​ ហើយ​ត្រូវតែ​ជា​គិលានុបដ្ឋាក​ ឬឆ្មប​។ គាត់​បង្កើត​ផែនការ​ សម្របសម្រួល​ និង​អនុវត្ត​សកម្មភាព​របស់​កម្ម​វី​ធី​សង្គ្រោះ​ទារក​ស្របទៅតាម​ផែនការ​ប្រតិបត្តិ​ប្រចាំ​ឆ្នាំ​របស់​ការិយាល័យ​សុខភាព​សហគមន៍​របស់​មន្ទីរពេទ្យ​កុមារ​អង្គរ​ ទាំងនេះ​រួម​មាន​ ការ​ប៉ាន់ប្រមាណ​ ការ​បង្រៀន​ ការ​បង្វឹក​ ការ​វាយ​តម្លៃ​នៅ​ដំណាក់កាល​នីមួយ​ៗ និង​អនុវត្ត​សកម្មភាព​ផ្នែក​សហគមន៍​ផង​ដែរ​។

មន្ទីរពេទ្យ​កុមារ​អង្គរ​មិន​លើកលែង​ចំពោះ​រាល់​គ្រប់​សកម្មភាព​រំលោភបំពាន​ ការ​កេងប្រវ័ញ្ច​ និង​ការបៀតបៀន​ផ្លូវ​ភេទ​លើកុមារ​។

Announcement Positions

គិលានុបដ្ឋាកសហគមន៍ (2 Positions)

Position Circumstances
  • Career Category: Health/Medical
  • Schedule:Full-time
  • Salary: Negotiable
Position Summary

រាយការណ៍​ទៅ​ : សហប្រធាន​កម្មវិធី​សង្រ្គោះ​ជីវិត​ទារក​

ទីកន្លែង​បំរើការ​ងារ​ : សហគមន៍​ (មធ្យោបាយ​ធ្វើដំណើរ​បំពេញ​ការងារ​ រៀបចំ​ដោយ​មន្ទីរពេទ្យ​)

ម៉ោង​ធ្វើការ​ : ធ្វើការ​ ៤០ម៉ោង​ក្នុង​មួយ​សប្តាហ៍​

Duties & Responsibilities:
  • បង្កើតផែនការផ្ទាល់ខ្លូន សម្រាប់កិច្ចការដែលបានដាក់ឲ្យនៅក្នុងកម្មវិធីសង្រ្គោះទារកស្របទៅនឹងផែនការយុទ្ធសាស្រ្ត និងផែនការប្រតិបត្តិប្រចាំឆ្នាំក្រោមការណែនាំពីប្រធានក្រុម និងអ្នកគ្រប់គ្រងកម្មវិធីសង្រ្គោះទារក
  • បំពេញតួនាទីជាអ្នកសម្របសម្រួល និងគ្រូបង្វឹកសម្រាប់វគ្គបណ្តុះបណ្ដាល និងវគ្គបង្វឹក
  • សម្របសម្រួលការប្រជុំប្រចាំខែជាមួយក្រុមទ្រទ្រង់សុខភាពភូមិ
  • ចូលរួមវគ្គបណ្តុះបណ្ដាលផ្សេងៗដើម្បីកសាងសមត្ថភាព មុនពេលផ្តល់ការបណ្តុះបណ្តាលទៅបុគ្គលិក​សុខាភិបាល
  • បង្កើតទំនាក់ទំនងការងារល្អជាមួយក្រុមការងារ
  • បង្កើតទំនាក់ទំនងល្អជាមួយបុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់និងអាជ្ញាធរពាក់ព័ន្ធ រួមទាំងចូលរួមប្រជុំជាដើម
  • ប្រមូលទិន្នន័យអង្កេតគោល និងប្រចាំឆ្នាំ នៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក
  • ផ្តល់ការបង្រៀន បង្វឹក ដល់បុគ្គលិកមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក
Requirements:
  • បរិញ្ញាបត្រ ឬបរិញ្ញាបត្ររងគិលានុបដ្ឋាក ឬ ឆ្មបបានបញ្ជប់ពីគ្រឹះស្ថានដែលទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា និង​ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
  • មានបទពិសោធន៍ការងារផ្នែកបច្ចេកទេសថែទាំ ឬសហគមន៍យ៉ាងតិច២ឆ្នាំ
  • អាចធ្វើការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពជាមួយដៃគូរពាក់ព័ន្ធ
  • អាចធ្វើការបាននៅក្នុងសហគមន៍
  • អាចធ្វើការបានដោយឯករាជ្យ ដើម្បីដឹកនាំ និងលើកទឹកចិត្តខ្លួនឯង
  • ចេះរៀបចំពេលវេលា ធ្វើការទៅតាមផែនការដែលបានកំណត់ និងមានជំនាញក្នុងការដោះស្រាយបញ្ហាបានល្អ
  • មានទំនុកចិត្តក្នុងការនិយាយនៅពេលប្រជុំក្រុមធំ និងចូលរួមនៅក្នុងការពិភាក្សា
  • អាចសរសេររបាយការណ៍សង្ខេប​សម្រាប់គម្រោងដែលខ្លួនទទួលខុសត្រូវ
  • ពេញចិត្តធ្វើការជាមួយកម្មវិធីសង្រ្គោះទារក
  • មានឆន្ទៈក្នុងការសម្របខ្លួនទៅនឹងបញ្ហាប្រឈមដែលអាចកើតមានអំឡុងពេលអនុវត្តកម្មវិធី
  • មានឆន្ទៈចូលរួមក្នុងការធ្វើឲ្យប្រសើរឡើងនូវសុខភាព និងសុខុមាលភាពទារក​និងអ្នកថែទាំនៅក្នុងសហគមន៍
  • អាចនិយាយ និងសរសេរភាសាអង់គ្លេសបាន
  • មានជំនាញកុំព្យូទ័រ​(Word, Excel and PowerPoint)
 

How to Apply

ប្រសិនបើ​បេក្ខជន​បេ​ក្ខនារី​មាន​ចំណាប់អារម្មណ៍​លើ​មុខតំណែង​ខាងលើ​សូម​ទាក់ទង​មក​ការិយាល័យ​ធនធានមនុស្ស​មន្ទីរពេទ្យ​កុមារ​ដើម្បី​យកពាក្យ​ស្នើសុំ​របស់​មន្ទីរពេទ្យ​ ឬ ទាញ​យក​ទម្រង់​ពាក្យ​ពី​ តំណ​រភ្ចាប់​នេះ​ រួម​ភ្ជាប់​ជាមួយនឹង​ប្រវត្តិរូប​សង្ខេប​ លិខិត​បញ្ជាក់​ការសិក្សា​ឬសញ្ញាបត្រ​ដាក់​នៅ​ មន្ទីរពេទ្យ​កុមារ​អង្គរ​ដែល​មាន​អាសយដ្ឋាន​ ឬតាមរយៈ​អ៊ី​ម៉ែ​លដែល​បាន​ផ្ដល់​ជូន​នៅ​គ្នុ​ងព័ត​មាន​ទំនាក់ទំនង​។

បញ្ជាក់​: មានតែ​បេក្ខជន​ដែល​ត្រូវ​បាន​ពិនិត្យ​ឃើញ​ថា​គ្រប់​លក្ខខណ្ឌ​ប៉ុណ្ណោះ​នឹង​ត្រូវ​បាន​ទាក់ទង​សម្រាប់​ការ​សម្ភាស​។សម្រាប់​ពាក្យ​ដែល​ត្រូវ​បាន​ដាក់​ហើយនឹង​មិន​ត្រូវ​បាន​ប្រគល់​ជូន​វិញ​ទេ​។ បេក្ខជន​ដែល​មិនបាន​បំពេញ​តាម​លក្ខខណ្ឌ​ដាក់ពាក្យ​ធ្វើការ​របស់​មន្ទីរពេទ្យ​ មន្ទីរពេទ្យ​មិន​ទទួលយក​ឡើយ​។

 

Contact Details

Office Address
  • PO Box 50, Siem Reap, Tep Vong Road & Umchhay Street, Svay Dankum Sangkat, Siem Reap Municipality, Siemreap Province, Cambodia
 
Contact Name
  • Angkor Hospital for Children
 
Phone
 
Email