អ្នកផ្សព្វផ្សាយអនាម័យ (ចំនួន២នាក់)
អត្ថប្រយោជន៍ដែលទទួលបាន៖
ទទួលបាន 208.75 ដុល្លា /មួយខែ
ម៉ោងការងារ៖
ធ្វើការមួយសប្តាហ៍៥ថ្ងៃ ពីថ្ងៃច័ន្ទ ដល់សុក្រ និង ៨ម៉ោងក្នុងមួយថ្ងៃ
- ធ្វើផែនការប្រចាំសប្តាហ៍ និងប្រចាំខែ ដោយមានការសម្របសម្រួលជាមួយ អ្នកគ្រប់គ្រងដើម្បីសំរេចបានគោលដៅគំរោង។
- ធ្វើការរួមជាមួយមេភូមិ/មេឃុំ/សមាជិកភូមិ ឬសមាជិកភូមិ ដើម្បីគាំទ្រដល់សកម្មភាពផ្សព្វផ្សាយ និងធ្វើការផ្សព្វផ្សាយជំរុញអោយមានការតភ្ជាប់បណ្តាញលូទឹកកខ្វក់ និងសេវាប្រមូលសំរាមក្នុង ក្រុង។
- រៀបចំការប្រជុំផ្នែកផ្សព្វផ្សាយ ឬធ្វើបទបង្ហាញផ្សព្វផ្សាយផ្ទាល់តាមខ្នងផ្ទះ ដើម្បីបង្កើនការយល់ដឹងរបស់ប្រជាពលរដ្ឋលើ ប្រពន្ធលូបង្ហូរទឹកកខ្វក់ សេវាកម្មអនាម័យទឹកកខ្វក់ ក៍ជាសេវាប្រមូលសំរាម។
- ធ្វើការរួមជាមួយអ្នកម៉ៅការសាងសង់ប្រព័ន្ធលូទឹកកខ្វក់ ក្រុមអនុវត្តន៍គំរោង មេភូមិ ដើម្បីចុះផ្សព្វផ្សាយណែនាំចំនួនខ្នងផ្ទះគោលដៅ ដើម្បីធ្វើឱ្យប្រាកដថា គ្រួសារនិមួយៗយល់ច្បាស់អំពីប្រព័ន្ធលូទឹកកខ្វក់និងធ្វើការតភ្ជាប់អោយបានគ្រប់ខ្នងផ្ទះ។
- បំពេញរបាយការប្រចាំថ្ងៃ
- បំពេញកិច្ចសន្យាតភ្ជាប់សម្រាប់ប្រព័ន្ធលូ
- ចូលរួមកម្មវិធីប្រជុំភូមិ/ភូមិ តាមការអញ្ជើញដោយមេភូមិ/ភាគីពាក់ព័ន្ធ/អ្នកគ្រប់គ្រង
- ធ្វើរបាយការណ៍ ប្រចាំសប្តាហ៍ បន្ទាប់មកផ្ញើទៅអ្នកគ្រប់គ្រង។
- ប្រើប្រាស់មធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួន ដើម្បីអនុវត្តការងារ ជុំវិញតំបន់គោលដៅ។
- ទទួលយកកិច្ចការបន្ថែមណាមួយតាមការស្នើសុំដោយអ្នកគ្រប់គ្រង ។
- ចេះអាន សរសេរ ឬកំពុងសិក្សា ឬទើបបបញ្ចប់ការសិក្សា
- មានបទពិសោធន៍ការងារតិចតួច (ស្វាគមន៍ចំពោះអ្នកស្វែងរកបទពិសោធការងារ)
- មានទីលំនៅច្បាស់លាស់ មានមធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួន
- ចូលចិត្តការងារទំនាក់ទំនង ឬការងារក្នុងសហគមន
- អាចប្រប្រើប្រាស់ Ms.Word/Excelកាន់តែប្រសើរ