សេចក្ដីជូនដំណឹងស្តីពី ការអញ្ជើញចូលរួម ការស្នើសុំដេញថ្លៃជាកញ្ចប់ គម្រោងសាងសង់ផ្ទះបាយ សម្រាប់កម្មវិធីផ្តល់អាហារតាមសាលារៀន
- Career Category: Invitation for Bids
- Location: Pursat Province
មន្ទីរអប់រំ យុវជន និងកីឡា ខេត្តពោធិ៍សាត់ សូមជូនដំណឹងដល់បណ្ដា ក្រុមហ៊ុន ឬ សហគ្រាស (គិតទាំងសហគ្រាសឯកត្ដបុគ្គល) ទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យបានជ្រាបថា មន្ទីរអប់រំ យុវជន និង កីឡា ខេត្តពោធិ៍សាត់នឹងដាក់ឱ្យដេញថ្លៃជាសាធារណៈ ដើម្បីជ្រើសរើសយកអ្នកទទួលធ្វើការងារសាងសង់ផ្ទះបាយសម្រាប់កម្មវិធីផ្តល់អាហារតាមសាលារៀនជូន មន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់។ ដោយក្នុងនោះដែរមន្ទីរអប់រំ យុវជន និងកីឡា ខេត្តពោធិ៍សាត់ បានរៀបចំជា ឯកសារសម្រាប់ក្រុមហ៊ុន/សហគ្រាស បំពេញដើម្បីចូលរួមដេញថ្លៃ។ ឯកសារដេញថ្លៃផ្ដល់ជូនដោយមិនគិតថ្លៃតាមរយៈឃ្យូអរកូដ(QR-code)ខាងក្រោម។
ឯកសារដេញថ្លៃដែលបានបំពេញរួចត្រូវប្រគល់ជូនក្រុមលទ្ធកម្មយ៉ាងយូរបំផុត៖
ការបើកឯកសារស្នើសុំដេញថ្លៃជាកញ្ចប់នឹងប្រព្រឹត្តទៅនៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់វេលាម៉ោង២:00 រសៀលនៅថ្ងៃទី ០៣ ខែ កញ្ញា ឆ្នាំ ២០២៤។
សំណើដេញថ្លៃជាកញ្ចប់របស់ក្រុមហ៊ុន ឬ សហគ្រាសទាំងអស់ មិនតម្រូវឱ្យមានប្រាក់កក់ធានាការដេញថ្លៃទេ។ សូមអញ្ជើញលោក/លោកស្រី ដែលមានសម្ព័ន្ធភាពជាមួយគ្នាឬ មានប្រភពតែមួយអាចដាក់សំណើដេញថ្លៃបានតែមួយគត់ក្នុងមួយកញ្ចប់។
ព័តមានបន្ថែមសូមអញ្ជើញពិនិត្យ ក្នុងសេចក្តីណែនាំ និង តំណរភ្ចាប់នេះ សម្រាប់អ្នកដាក់ស្នើសុំដេញថ្លៃជាកញ្ចប់ ។