with CARE Cambodia
អង្គការឃែរ គឺជាអង្គការអភិវឌ្ឍន៍អន្តរជាតិមួយ ធ្វើការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រជាសាកល ដោយផ្តោតជាពិសេសលើស្ត្រី និងកុមារី ដើម្បីនាំមកនូវការផ្លាស់ប្តូរប្រកបដោយនិរន្តរភាពក្នុងសហគមន៍របស់ពួកគេ។ អង្គការឃែរ មានគោលបំណងដោះស្រាយបញ្ហាមូលដ្ឋាននៃភាពក្រីក្រ និងភាពអយុត្តិធម៌សង្គម និងនាំមកនូវការផ្លាស់ប្តូរ ដល់ជីវិតរបស់ជនក្រីក្រ និងងាយរងគ្រោះ។ អង្គការឃែរ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៤៥ ហើយសព្វថ្ងៃនេះ អង្គការឃែរធ្វើការជាង១០០ ប្រទេស ជុំវិញពិភពលោក និងគាំទ្រដល់គម្រោងអភិវឌ្ឍន៍ការប្រយុទ្ធនឹងភាពក្រីក្រ និងជំនួយមនុស្សធម៌ប្រមាណ១ ៥០០ គម្រោងដោយគោលបំណងទៅដល់មនុស្សជាង ៩២លាននាក់ដោយផ្ទាល់ និង ៤៣៣លាននាក់ដោយប្រយោល។
អង្គការឃែរ បានធ្វើការជាមួយប្រជាជនកម្ពុជាតាំងពីឆ្នាំ ១៩៧៣ និងមានការិយាល័យនៅភ្នំពេញតាំងពីឆ្នាំ ១៩៩១។ សព្វថ្ងៃនេះ អង្គការឃែរកម្ពុជា ផ្តោតលើការផ្តល់សិទ្ធិអំណាចដល់ស្ត្រី និងកុមារីដែលងាយរងគ្រោះ និងផាតើចេញពីសង្គម នៅក្នុងប្រទេសកម្ពុជា រួមទាំងស្ត្រីនៅទីក្រុងដែលងាយរងគ្រោះ ស្ត្រីជនបទដែលត្រូវបានបដិសេធសិទ្ធិ ហើយស្ត្រី និងក្មេងស្រីជាជនជាតិដើមភាគតិច។
លក្ខខ័ណ្ឌនៃការដេញថ្លៃ
យើងប្តេជ្ញាចិត្តគ្នាទៅវិញទៅមក និងដើម្បីការពារមនុស្សជុំវិញការងាររបស់យើង។ យើងមិនអត់ឱនចំពោះការប្រព្រឹត្តិខុសផ្លូវភេទនៅក្នុង ឬខាងក្រៅអង្គការរបស់យើង ហើយបង្កប់នូវការការពារកុមារ នៅក្នុងអ្វីដែលយើងធ្វើ។ ការការពារពីការបៀតបៀនផ្លូវភេទ ការកេងប្រវ័ញ្ច និងការរំលោភបំពាន និងការការពារកុមារ គឺជាមូលដ្ឋានគ្រឹះក្នុងទំនាក់ទំនងរបស់យើង រួមទាំងការងារ។ ការជ្រើសរើសបុគ្គលិករបស់យើងត្រូវបានរៀបចំឡើងដើម្បីធានាថា យើងជ្រើសរើសតែមនុស្សដែលស័ក្តិសមសម្រាប់ធ្វើការជាមួយបុគ្គលិកផ្សេងទៀត និងមនុស្សដែលយើងធ្វើការជាមួយប៉ុណ្ណោះ។ ក្នុងការត្រួតពិនិត្យមុនពេលបំពេញការងារ យើងនឹងប្រើប្រាស់ដំណើរការជ្រើសរើសបុគ្គលិក និងឯកសារយោង ដើម្បីធានាថាបុគ្គលិកថ្មីដែលមានសក្តានុពល អាចយល់ និងយល់ស្របតាមការរំពឹងទុកទាំងនេះ។ ដើម្បីស្វែងយល់បន្ថែម សូមទាក់ទងមន្ត្រីធនធានមនុស្ស តាមរយៈអ៊ីមែល email ។
សូមចុចឯកសារភ្ជាប់ខាងក្រោមសម្រាប់ព័តមានបន្ថែម។