សេចក្ដី​ប្រកាសឯកសារស្នើសម្រង់តម្លៃការផ្គត់ផ្គង់ និងដំឡើងផ្ទាំងប៉ាណូ

with Action Aid International Cambodia
This job has already passed the closing date
Invitation for Bids

BTDC-ID: 30441
Closing Date:

Bid Components

Announcement Description

អង្គការ​អាក់​សិន​អេតកម្ពុជា​ បាន​ចាប់ផ្ដើម​អនុវត្ត​គម្រោង​ថ្មី​មួយ​ឈ្មោះថា​ ការ​ជម្រុញ​ប្រព័ន្ធ​ ប្រកាស​ឱ្យ​ដឹងមុន​ នៅ​កម្ពុជា​។ គម្រោង​នេះ​មាន​គោលបំណង​បង្កើត​ប្រព័ន្ធ​ប្រកាស​ឱ្យ​ដឹងមុន​ ដែល​អាច​ដំណើរការ​ បាន​នៅ​ក្នុង​ប្រទេស​ កម្ពុជា​ ដោយមាន​ការ​សម្របសម្រួល​ និង​ការ​គាំទ្រ​យ៉ាង​រឹង​មាំ​ពី​ក្រសួង​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល​ ដើម្បី​ធានា​បាន​នូវ​ការ​ ប្រកាស​ឱ្យ​ដឹងមុន​អំពី​ហានិភ័យ​គ្រោះ​មហន្តរាយ​ប្រកបដោយ​ប្រសិទ្ធ​ភាព​ទៅដល់​ប្រជា​សហគមន៍​ដែល​រស់នៅ​ក្នុង​តំបន់​ដែល​ងាយ​រងគ្រោះ​ដោយ​គ្រោះ​មហន្តរាយ​។

គម្រោង​នេះ​នឹង​ត្រូវ​បាន​អនុវត្ត​ក្នុងរយៈពេល​១៨ខែ​ ចាប់​ផ្តើ​មពី​ ខែ​វិចិ្ឆកា ឆ្នាំ​២០២៣ ដោយមាន​ការ​គាំទ្រ​ ថវិកា​ពី​ GSMA Innovative Fund (GSMAIF) ចក្រភពអង់គ្លេស​ ក្នុង​ខេត្ត​ចំនួន​ ១១ រួម​មាន​ ខេត្ត​ក្រចេះ​ ស្ទឹង​ត្រែង​ ព្រះវិហារ​ ឧត្តរមានជ័យ​ ពោធិ៍សាត់​ កំពង់ស្ពឺ​ កំពត​ កោះកុង​ កំពង់ធំ​ ស្វាយរៀង​ និង​ខេត្ត​ព្រៃវែង​។។

ក្នុងរយៈពេល​នៃ​ការ​អនុវត្ត​គម្រោង​ អង្គការ​អាក់​សិន​អេតកម្ពុជា​ នឹង​ធ្វើការ​ផ្សព្វផ្សាយ​ទៅកាន់​សហគមន៍​ ឱ្យ​បាន​យល់​ដឹង​អំពី​ការ​ត្រៀម​ខ្លួន​មុន​ពេល​គ្រោះ​មហន្តរាយ​ និង​ជាពិសេស​ប្រព័ន្ធ​ប្រកាស​ឱ្យ​ដឹងមុន​អំពី​គ្រោះ​មហន្តរាយ​ ដូចជា​ គ្រោះ​ទឹកជំនន់​ ឬគ្រោះ​រាំង​ស្ងួត​ជាដើម​ ដោយមាន​ជា​ខិត្តប​ណ្ណចែក​ជូន​ទៅកាន់​សហគមន៍​ ផ្ទាំង​ព័ត៌មាន​នៅ​តាម​ ឃុំ​គោលដៅ​ ឬសាលារៀន​ និង​មាន​គម្រោង​ដំឡើង​ផ្ទាំង​ប៉ាណូ​អំពី​គ្រោះ​មហន្តរាយ​តាម​សហគមន៍​ផង​ដែរ​។ ដើម្បី​សម្រេច​នូវ​លទ្ធផល​ខាងលើ​ អង្គការ​អាក់​សិន​អេតកម្ពុជា​ បាន​នឹង​កំពុង​ស្វែងរក​សំណើ​ពី​ក្រុមហ៊ុន​អ្នក​ ផ្គត់ផ្គង់​ ដែល​មាន​សមត្ថភាព​សម្រាប់​ផ្គត់ផ្គង់​ និង​ដំឡើង​ផ្ទាំង​ប៉ាណូ​ដូច​ខាងក្រោម​៖

Bid Components

សេចក្ដី​ប្រកាសឯកសារស្នើសម្រង់តម្លៃការផ្គត់ផ្គង់ និងដំឡើងផ្ទាំងប៉ាណូ

  • Career Category: Call for Proposals
  • Location: Kampong Thom Province, Prey Veng Province, Svay Rieng Province, Koh Kong Province, Kampot Province, Pursat Province, Kampong Speu Province, Oddar Meanchey Province, Preah Vihear Province, Kratie Province, Stung Treng Province

ប្រភេទ​សម្ភារៈ​ ផ្ទាំង​ប៉ាណូ​

បរិយាយ​

  • ព្រី​នផ្ទាំង​ប៉ាណូ​រូបភាព​ (Color)
  • ទំហំ​ផ្ទាំង​ប៉ាណូ​ ២ ម៉ x ៣ ម៉
  • ដំឡើង​ផុត​ពី​ដី​ កម្ពស់​ ២ម៉ែត្រ​
  • គ្រោង​ជើង​ទម្រ​ ដែក​
  • មាន​លក្ខណៈ​រឹង​មាំ​ ធន់​នឹង​កម្លាំង​ខ្យល់​ ឬភ្លៀង​

បរិមាណ​ ៤៧

សម្ភារៈ​ត្រូវការ​៖ ផ្ទាំង​ប៉ាណូ​ និង​ការ​តំឡើង​

ទីតាំង​ដំឡើង​ផ្ទាំង​ប៉ាណូ​

  • កំពង់ធំ​ ៣
  • ព្រៃវែង​ ៣
  • ស្វាយរៀង​ ៣
  • កោះកុង​ ៣
  • កំពត​ ៥
  • ពោធិ៍សាត់​ ៥
  • កំពង់ស្ពឺ​ ៥
  • ឧត្តរមានជ័យ​ ៥
  • ព្រះវិហារ​ ៥
  • ក្រចេះ​ ៥
  • ស្ទឹង​ត្រែង​ ៥

សំគាល់​៖ សេ​ចក្ដី​លំអិត​អំពី​រូបភាព​សំ​ភារៈ​ សូម​មើល​ឯកសារ​ភា្ជប់​។

Submission Requirements

អំពី​តម្លៃ​

សម្រង់​តម្លៃ​សម្ភារៈ​ទាំងអស់​ក្នុង​ចំ​នុ​ច ១ ខាងលើ​ ត្រូវ​បាន​កំណត់​ និង​មាន​អត្រា​តម្លៃ​ជា​ ដុល្លារ​អាមេរិក​ ដោយ​គិត​ដាក់បញ្ចូល​ទាំង​ថ្លៃ​ពន្ធ​ផ្សេង​ៗ រួមបញ្ចូល​ថ្លៃ​ដឹកជញ្ជូន​ដល់​ទីតាំង​និង​តំឡើង​ និង​បញ្ជាក់​លក្ខខណ្ឌ​នៃ​ការ​ទូទាត់​ ទំនិញ​ឱ្យ​បាន​ច្បាស់លាស់​។

បញ្ជាក់​៖ ក្រុមហ៊ុន​អ្នក​ផ្គត់ផ្គង់​ដែល​ចុះបញ្ជី​ត្រូវ​បាន​លើកទឹកចិត្ត​ ហើយ​ឯកសារ​សម្រង់​តម្លៃ​ សូម​ភា្ជប់​មក​ជា​ មួយ​នូវ​ឯកសារ​ចុះបញ្ជី​ ក្រុមហ៊ុន​ និង​បណ្ណប៉ាត​ង់ដែល​មាន​សុពលភាព​ដែល​អាច​បង្ហាញ​ពី​ការប្រតិបត្តិ​ការ​របស់​ ក្រុមហ៊ុន​ពិតប្រាកដ​។

ការ​ប្រគល់​ទំនិញ​

ត្រូវ​បញ្ជាក់​អំពី​ទំនិញ​ដែល​មាន​ក្នុង​ស្តុ​កដែល​អ្នក​ផ្គត់ផ្គង់​អាចមានលទ្ធភាព​ប្រគល់​ទំនិញ​ដល់​ទីតាំង​នីមួយ​ៗ ចន្លោះ​ពី​ថ្ងៃ​ទី​០១ដល់​ថ្ងៃ​ទី​៣០ ខែ​សីហា​ ឆ្នាំ​២០២៤

ការធានា​គុណភាព​

ដើម្បី​បញ្ជាក់​ពី​គុណភាព​សំ​ភារៈ​ ក្រុមហ៊ុន​ឬអ្នក​ផ្គត់ផ្គង់​ ត្រូវ​បង្ហាញ​នៅ​ក្នុង​សម្រង់​តម្លៃ​ឱ្យ​បាន​ច្បាស់​នូវ​ប្រភេទ​ សម្ភារៈ​ ទំហំ​ បច្ចេកទេស​ក្នុង​ការដំឡើង​ (ដោយ​ភ្ជាប់​នូវ​រូបភាព​) និង​ការធានា​លើ​គុណភាព​សំ​ភារៈ​ឱ្យ​បាន​ច្បាស់លាស់​។

អំពី​ការ​ផ្ញើ​សម្រង់​តម្លៃ​

សម្រង់​តម្លៃ​ទាំងអស់​ត្រូវ​ ដាក់​ក្នុង​ស្រោម​សំបុត្រ​បិទ​ជិត​ រូ​ចផ្ញើ​មកកាន់​ការិយាល័យ​អង្គការ​អាក់​សិន​អេតកម្ពុជា​ នៅ​ទីក្រុងភ្នំពេញ​ ឱ្យ​បាន​ត្រឹម​ថ្ងៃ​ទី​១២ ខែក​ក្កដា​ ឆ្នាំ​២០២៤ តាម​អាសយដ្ឋាន​ដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។

Link to AAC website: ឯកសារ​ស្នើ​សម្រង់​តម្លៃ​ ការ​ផ្គត់ផ្គង់​ និង​ដំឡើង​ផ្ទាំង​ប៉ាណូ​ | ActionAid Cambodia

 
Attachment
 

Contact Details

Office Address
  • #33, Street 71, Sangkat Tonle Basak, Khan Chamkar Mon, Phnom Penh, Cambodia
 
Contact Name
  • ActionAid
 
Phone