សេចក្តីជូនដំណឹង អញ្ជើញចូលរួមការដេញថ្លៃលើការផ្គត់ផ្គង់ឧបករណ៍និង សម្ភារៈសំណង់ដើម្បីសាងសង់ស្ថានីយបណ្តុះកូនឈើ
- Career Category: Invitation for Bids
- Location: Siemreap Province
អំពីគម្រោង
គម្រោងគ្រប់គ្រងទឹកអង្គរដោយប្រសិទ្ធភាព និងចីរភាព ដើម្បីភាពធន់ និងការប្រែប្រួលអាកាសធាតុ និងសង្គម-សេដ្ឋកិច្ច “Angkor Water Resilience” បង្កើតឡើងក្នុងគោលបំណងក្នុងការស្តារឡើងវិញនូវប្រព័ន្ធធារាសាស្ត្របុរាណពីសម័យអង្គរឲ្យមានដំណើរការឡើងវិញតាមរយៈការជួសជុល និងកសាងហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្តនានា ដើម្បីជាជំនួយដល់ការគ្រប់គ្រងទឹកក្នុងឧទ្យានអង្គរឲ្យមានប្រសិទ្ធភាព ជួយសម្រួលដល់ការស្រោចស្រពដំណាំកសិកម្ម និងការជួយកាត់បន្ថយគ្រោះរាំងស្ងួតក៏ដូចជាគ្រោះទឹកជំនន់នៅក្នុងតំបន់ផងដែរ។ ដោយសារកំណើននៃការប្រែប្រួលអាកាសធាតុ បានបង្កឲ្យមាននូវគ្រោះមហន្តរាយដូចជាទឹកជំនន់ និងគ្រោះរាំងស្ងួតកាន់តែមានសភាពធ្ងន់ធ្ងរដែរ ទោះបីជាហេដ្ឋារចនាសម្ព័ន្ធទឹកនេះឲ្យមានដំណើរការឡើងវិញបានក៏ដោយ ក៏មិនអាចមានសមត្ថភាពបញ្ឈប់វាបានទាំងស្រុង ។
ដើម្បីទទួលបានអត្ថប្រយោជន៍ដ៏ច្រើនពីប្រព័ន្ធធារាសាស្ត្រ ការដាំដើមឈើនៅជើងទំនប់ (ហេដ្ឋារចនាសម្ព័ន្ធបៃតង)នឹងត្រូវធ្វើឡើង។ ការដាំនេះ គឺនៅគែមមាត់ប្រឡាយទឹកដែលបានជួសជុលរួច។ ការដាំដើមឈើនេះគឺការពារមិនឲ្យមានការហូរច្រោះនៅតាមមាត់ប្រឡាយ ផ្តល់ជាម្លប់ជ្រក និងជាជម្រកត្រីពង ព្រមទាំងផ្តល់ប្រយោជន៍ដល់សហគមន៍។ ដើមឈើដែលនឹងដាំតាមប្រឡាយគឺជាឈើដែលផ្តល់ជាអាហារប្រពៃណីដែលបាននិងកំពុងបាត់ពីតំបន់ទេសភាពនៅទីនោះ។
MFAT ដែលបានផ្តល់មូលនិធិសម្រាប់អនុវត្តគម្រោង ACHA បានទទួលកូនឈើជាច្រើនដែល បណ្តុះដោយអាជ្ញាធរជាតិអប្សរាសម្រាប់ដាំនៅតាមទំនប់ប្រឡាយ។ កូនឈើទាំងនោះបានផ្តល់ជាហេដ្ឋារចនាសម្ព័ន្ធបៃតងបានជាង៨០ហិកតា ហើយសព្វថ្ងៃកំពុងតែដុះលូតលាស់នៅក្នុងឧទ្យានអង្គរ។
គម្រោងនេះនឹងគាំទ្រការបង្កើតថ្នាលបណ្តុះកូនឈើ២កន្លែងដើម្បីសម្រួលដល់ការដាំដើមឈើ។ ដើម្បីជៀសវាងចំណាយថវិកាក្នុងការបូមទឹកស្រោចកូនឈើបណ្តុះ ថែរក្សាកេរដំណែលផង និងថែរក្សាបរិស្ថានផង ការជួសជុលរហាត់ទឹកជាជម្រើសដ៏ប្រសើរ។ ថ្នាលបណ្តុះកូនឈើ នឹងបណ្តុះកូនឈើសម្រាប់ដាំនៅក្នុងឧស្សានអង្គរចែកជូនប្រជាសហគមន៍ ព្រមទាំងគាំទ្រដល់សកម្មភាពនៃសួនបន្លែគ្រួសារ និងដំណាំប្រពៃណីឬកេរដំណែល។
សមាសធាតុសម្រាប់ការងារដេញថ្លៃ៖ ការអញ្ជើញចូលរួមស្នើសុំការដេញថ្លៃលើការផ្គត់ផ្គង់ឧបករណ៍ និងសម្ភារៈសំណង់ដើម្បីសាងសង់ស្ថានីយ៍បណ្តុះកូនឈើ
ប្រភេទលទ្ធកម្ម៖ ការដាក់ពាក្យស្នើសុំដេញថ្លៃ
ទីតាំង៖ សម្ភារៈទាំងអស់នឹងត្រូវដឹកជញ្ជូនមកកាន់ស្ថានីយ៍បណ្តុះកូនឈើស្ពានអង្គររបស់គម្រោង ស្ថិតក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប