អ្នកថែសួន

with Canadian International School Operation Limited
This job has already passed the closing date
Job Announcement

BTDC-ID: 29988
Closing Date:

Announcement Positions

Announcement Description

សាលា​អន្តរជាតិ​ CIS កំពុង​មានត​ម្រូ​វការជ្រើសរើស​បុគ្គលិក​ផ្នែក​ថែ​សួន​ចំនួន​១នាក់​ (ពេញ​ម៉ោង​)។

Announcement Positions

អ្នកថែសួន (1 Position)

Position Summary

សាលា​អន្តរជាតិ​ CIS កំពុង​មានត​ម្រូ​វការជ្រើសរើស​បុគ្គលិក​ផ្នែក​ថែ​សួន​ចំនួន​១នាក់​ (ពេញ​ម៉ោង​)។ ការងារ​ទូទៅ​គឺ​ថែរក្សា​ផ្កា​ ដើមឈើ​ សំអាត​ទីធ្លា​សួន​នៅ​ក្នុង​បរិវេណ​សាលា​។

Expectations - Duties, Responsibilities
  • ទទួលខុសត្រូវ​លើការថែរក្សា​សួនច្បារ​របស់​សាលា​
  • រៀបចំ​សួនច្បារ​និង​ថែទាំ​ឲ្យបាន​ស្អាត​ល្អ​
  • ទទួលខុសត្រូវ​លើការរៀបចំ​ ស្រោចទឹក​ និង​ ថែរក្សា​សួនច្បារ​
  • ចំណេះ​ដឹង​កាត់​ស្មៅ​បាន​ល្អ​ កាត់​មែកឈើ​ បោស​សម្អាត​រៀបចំ​អោយ​មាន​របៀប​បន្ទាប់ពី​កាត់​រួច​
  • កាត់​មែកឈើ​ដែល​ងាប់​ និង​លូត​វែង​ ការពារ​គ្រោះថ្នាក់​ដល់​សិស្សានុសិស្ស​
  • ដាក់​ជី​ ជ្រុមជើង​ផ្កា​ និង​ដើមឈើ​
  • សម្អាត​និង​កាត់​ឬស្សី​ឲ្យបាន​ស្រស់​ស្អាត​សម្រាប់​សាលា​
  • ប្រើប្រាស់​ម៉ាស៊ីន​កាត់​ស្មៅ​និង​មានការ​តំហែ​ទាំ​ថែរក្សា​បាន​ល្អ​
  • ចេះ​ពិនិត្យ​និង​មានការ​បំប៉ន​ ថែរក្សា​ ការពារ​ដើមឈើ​ ដើមផ្កា​ ស្មៅ​អោយ​មាន​សភាព​ស្រស់​ស្អាត​
  • ផ្សាំដើមឈើ​ ដើមផ្កា​ ឲ្យ​មាន​ភាព​ស្រស់​ស្អាត​
  • តាមដាន​ ដើរ​ពិនិត្យ​គ្រប់ពេលវេលា​ និង​យកចិត្តទុកដាក់​ទៅលើ​ទីតាំង​ បរិវេណ​សួន​របស់​សាលា​
Requirements - Skills, Qualifications, Experience
  • មាន​បទពិសោធន៍​ការងារ​ទាក់ទង​ការ​ថែ​សួន​ចាប់ពី​១ ឆ្នាំ​ឡើង​ទៅ​
  • មានចំណេះ​ដឹង​ភាសាខ្មែរ​ (អាច​អាន​ និង​សរសេរ​បាន​)
  • មានការ​ប្រាស្រ័យ​ទាក់ទងគ្នា​ល្អ​ រួច​រាយ​ រាក់ទាក់​ ស្លួតបូតរាបសារ​ ស្មោះត្រង់​ និង​គោរពវិន័យ​
  • មានការ​ទទួលខុសត្រូវ​ក្នុង​ការងារ​ និង​មានស្មារតី​ធ្វើការងារ​
  • គ្រប់គ្រង​សម្ភារៈ​បរិ​ក្ខាប្រើប្រាស់​បាន​ល្អ​ប្រសើរ​
  • គោរព​តាម​ការចាត់តាំង​របស់​ប្រធាន​ផ្នែក​លើកិច្ចការសួននិង​សំ​ភារៈ​ប្រើប្រាស់​
 

How to Apply

ប្រាក់បៀវត្សរ៍​នឹង​ត្រូវ​បាន​ផ្តល់ជូន​ ស្រប​ជាមួយនឹង​បទពិសោធន៍​។ មាន​ថ្ងៃឈប់​សម្រាក​ប្រចាំ​សប្តាហ៍​ ថ្ងៃឈប់​សម្រាក​ថ្ងៃបុណ្យ​ ផ្តល់ជូន​ឯកសណ្ឋាន​ និង​មានការ​លើកទឹកចិត្ត​ផ្សេង​ៗទៀត​។

សូម​ផ្ញើ​រប្រវត្តិ​រូប​សង្ខេប​ ឬអាច​ទាញ​ចេញពី​អ៊ី​ម៉ែ​ល ឬដាក់​ CVផ្ទាល់​នៅ​សាលា​អន្តរជាតិ​ សាខា​កោះ​ពេជ្រ​ដោយ​ផ្ទាល់​។ សាលា​អន្តរជាតិ​ CIS មាន​សិទ្ធិ​បិទប្រកាស​រើស​បុគ្គលិក​មុន​កាល​កំណត់​ប្រសិនជា​ទទួល​បាន​ បេក្ខភាព​មាន​សមត្ថភាព​។

 

Contact Details

Contact Name
  • HR Department
 
Email