គ្រូបង្រៀន (3 Positions)
អង្គការ ៖ អង្គការសាលារៀនទន្សាយ
រាយការណ៍ជួន ៖ប្រធានគ្រប់គ្រង និង ប្រធានគ្រប់គ្រងបច្ចេកទេស
ទីតាំង៖ ភ្នំពេញ (សាលាបឋមសិក្សាទួលគោក
កិច្ចព្រមព្រៀងការងារ និង តំបន់ការងារ
នេះគឺជាការងារពេញម៉ោងដែលស្ថិតនៅទីក្រុងភ្នំពេញដែលមានរយៈពេលមួយឆ្នាំ និង អាចបន្តកិច្ចព្រមព្រៀងរៀងរាល់មួយឆ្នាំម្តងនិងមានកិច្ចព្រមព្រៀងក្នុងរយៈពេលសាកល្បងការងាររយៈពេញបីខែដំបូងផងដែរ ។
ប្រាក់ខែ និង អត្ថប្រយោជន៍
- ប្រាក់ខែគោល
- ប្រាក់លើកទឹកចិត្តខែទី១៣
- ប្រាក់សន្សំ ១០ % ជារៀងរាល់ ខែធានារ៉ាប់រង (បេឡាសន្តិសុខសង្គម)
- ទទួលវគ្គបណ្តុះបណ្តាលពីបច្ចេកទេសអំពីការអប់រំកុមារមានពិការសតិបញ្ញា។
- គោរពសិទ្ធិកុមារតាមរយៈសកម្មភាព និងការប្រើពាក្យសំដី ការអត់ធ្មត់ ការថែទាំដែលជាប់ទាក់ទងនិងកុមារ នៅពេលកុមារបង្ហាញអកប្បកិរិយាជាអវិជ្ជមាន។
- ការបង្រៀននិងគ្រប់គ្រងសិស្ស ការព្យាយាម និងខិតខំឆ្វើការងារជាមួយកុមារពិការ។
- គ្រូត្រូវមានកាសិក្សាពីគ្នាទៅវិញទៅមកជាមិត្តភាពក្នុងចំណោមកុមារដែលមានអកប្បកិរិយាផ្ទុយនិងតំរូវការពិសេសរបស់គេ។
- ការកែច្នៃសម្ភារៈបង្រៀននឹងការរៀបចំថ្នាក់រៀន ដើម្បីភ្ញោចកុមារក្នុងការរៀនសូត្រតាមវិធីផ្សេងៗ។
- ធ្វើការវាយតម្លៃ និងរៀបចំកម្មវិធីអប់រំសម្រាប់កុមារម្នាក់ៗ ឆ្លើយតមនិងសេចក្តីត្រូវការក្រុមគ្រួសាររបស់កុមារពិការ។
- ធ្វើការបង្រីកកម្មវិធីល្បែងលេងនិងសកម្មភាពនានាសម្រាប់ជួយអោយកុមាររៀនបាន មានដូចជាកុមារពិការរាង្គកាយ និងកុមារពិបាកក្នុងការៀនសូត្រ។
- ធ្វើកាវាយតម្លៃជាបន្តបន្ទាប់នូវដំណើរការលូលាស់របស់កុមាររៀងរាល់៤ខែម្ដង សម្រាប់ សំរាប់សិស្សទាំងអស់។ ធ្វើផែនការបង្រៀនប្រចាំសប្តាហ៍ ប្រចាំខែដែលមានបញ្ចូលនូវសកម្មភាពផ្សេងៗ។
- ប្រើប្រាសវិធីគ្រប់គ្រងអកប្បកិរិយាជាវិជ្ជមានដែលសមរម្យហើយបច្ចេកទេសនោះសមរម្យទៅនឹងអាយុកុមារផងដែរ។
- ត្រូវរៀបចំកិច្ចតែងការបង្រៀន និងសម្ភារៈបង្រៀន មុនពេលចាប់ផ្ដើមបង្រៀនមេរៀនអ្វីមួយ។
- ត្រូវមានការចូលរួមយ៉ាងសកម្ម និងមានទំនាក់ទំនងល្អ ជាមួយក្រុមការងារ អ្នកព្យាបាលចលនា អ្នកគ្រូលោកគ្រូ អ្នកគ្រប់គ្រង ទីប្រឹក្សានានារបស់ក្រុមប្រឹក្សាសកម្មភាពជនពិការ មន្រ្តីរបស់ក្រសួង និងសេវាគាំទ្រនានារបស់អង្កការនានា។
- ធ្វើការគំរូសបញ្ជាក់ដល់អ្នកថែរក្សាកុមារនូវដំណើរការបស់កុមារនិងលើកទឹកចិត្តពួកគេអោយធ្វើតាមគម្រោងអប់រំកុមារ សម្រាប់កុមារម្នាក់ៗ។
- ចូលរួមវគ្គបណ្ដុះបណា្តល នៅពេលដែលជាប់ទាក់ទងសេចក្តីត្រូវការរបស់កុមារដែលផ្ដល់ដោយអ្នកគ្រប់គ្រង។
- សូមធ្វើការថែរក្សាបរិយាកាសសិក្សារបស់កុមារ អនាម័យ និងសុវត្តិភាព រួមទាំងទុកដាក់សម្ភារៈបង្រៀន។
- មិនត្រូវនិយាយដើមគេ រឺ អំពីជំងឺរបស់នរណា រឺកុមារណាម្នាក់ នៅកន្លែធ្វើការងារឡើយ រឺក៏មិនត្រូវនិយាយចំពោះមុខកុមារណាម្នាក់ឡើយដើម្បីគោរពចំណាប់រម្មណ៍និងស្មារតីរបស់សិស្សដោយមិនធ្វើកាពិភាក្សាបញ្ហាសិស្សនៅចំពោះមុខគេឡើយ។
- គោរព ជំនឿសាសនារបស់សិស្សដោយមិនរំខានដល់គេ។
- ចូលរួមប្រជុំ ប្រចាំខែ រឺ ប្រចាំឆ្នាំ រឺ ពិធីបុណ្យផ្សេង ដែលដឹកនាំដោយអ្នកគ្របគ្រង។
- ត្រូវគោរពតាមគោលការណ៏ច្បាប់ផ្សេងៗរបស់អង្គការសាលារៀនទន្សាយដែលបានចែងរួចហើយ និងពេលម៉ោងធ្វើការងារ។
- យោបល់សម្រាប់ធ្វើការកែលំអរឡើងវិញដោយប្រធានគ្រប់គ្រង។
- ត្រូវមានសញ្ញាប័ត្រគ្រូបឋមភូមិ រឺសញ្ញាប័ត្រទុតិយភូមិ
- មានបទពិសោធន៍ក្នុងការបង្រៀនកុមារ
- បទពិសោធន៍ធ្វើការងារជាមួយកុមាពិការបញ្ញា
- មានគំនិតកែច្នៃក្នុងការបង្កើតសំភារៈបង្រៀន
- មានការអត់ធ្មត់ និងព្យាយាម ស្មោះត្រង់ និងមានភាពម្ចាស់ការ
- មានចិត្តចង់រៀននូវចំណេះដឹងថ្មីៗ
- អាចសរសេរអាន និង និយាយ ភាសាអង់គ្លេសខ្លះៗ