BongThom.com

Scan to see job detail

អ្នកបើកបរ

with Mines Advisory Group

BTDC-ID: 29684

Closing Date:

Announcement Description

អង្គការ​ម៉ែ​កជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​របស់​ចក្រភពអង់គ្លេស​ បាន​ជំរុញ​ដល់ការបោសសម្អាត​មីន​និង​ការ​លុបបំបាត់​នូវ​យុទ្ធ​ភ័ណ្ឌផ្សេង​ៗ។ បេសកកម្ម​របស់​អង្គការ​ម៉ែ​ក គឺ​កសាង​អនាគត​របស់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​កាកសំណល់​នៃ​សង្រ្គាមតាមរយៈ​សកម្មភាព​ឆ្លើយតប​ប្រកបដោយ​គុណភាព​ និង​ភាព​ជឿនលឿន​។ យើង​លុបបំបាត់​ចោល​រាល់​ការ​គំរាមកំហែង​លើ​រាងកាយ​ ចំពោះ​របួស​ស្នាម​និង​ការ​ស្លាប់​ និង​ជួយ​កាត់បន្ថយ​នូវ​ការ​បំផ្លិចបំផ្លាញ​នៃ​សេដ្ឋកិច្ច​។យើង​ផ្តល់ការ​បោស​សម្អាត​មីន​ និង​ការអប់រំ​អំពី​មីន​ដើម្បី​គេ​អាច​ចាក​ផុត​ពី​ភាព​ក្រីក្រ​និង​ទុក្ខវេទនា​ដែល​បង្កឡើង​ដោយ​សង្គ្រាម​។ អង្គការ​ម៉ែ​កបាននឹង​កំពុង​ធ្វើការ​នៅ​ក្នុង​វិស័យ​សកម្មភាព​បោស​សម្អាត​មីន​មនុស្សធម៌​ចាប់តាំងពី​ឆ្នាំ​1992។

Announcement Positions

អ្នកបើកបរ (1 Position)

  • Category: Driving/Transport
  • Type : Job Opportunity
  • Location: Battambang Province
  • Schedule: Full-time
  • Salary: $281 Other Benefits

មុខតំណែង​នេះ​ សម្រាប់​ស្ត្រី​/បុរស​

ផ្នែក​ ៖គាំទ្រ​

រាយការ​ណ៏ជូន​៖ប្រធាន​មូលដ្ឋាន​

ទីកន្លែង​៖ខេត្ត​បាត់​ដំបង​ ជាមួយនឹង​ការធ្វើដំណើរ​ស្នាក់​នៅ​ពេលយប់​នៅកន្លែង​ផ្សេង​ក្នុង​ប្រទេសកម្ពុជា​

ប្រាក់​បៀវត្ស​ន៍៖២៨១ ដុល្លារ​អាមេរិក​ និង​អត្ថប្រយោជន៍​បន្ថែម​ផ្សេងទៀត​

គោលបំណង​នៃ​មុខតំណែង​:

អ្នកបើក​បរ​នឹង​ទទួលខុសត្រូវ​ចំពោះ​ការ​បើកបរ​និង​ថែទាំ​យានយន្ត​អង្គការ​ម៉ែ​កនៅខេត្ត​បាត់​ដំបង​និង​តាម​ការធ្វើដំណើរ​នៅ​ខេត្ត​ផ្សេង​ៗទៀត​សម្រាប់​រយៈពេល​ទៅមុខ​។ អ្នក​កាន់​តួនាទី​នេះ​នឹង​ត្រូវ​បាន​រំពឹង​ថានឹងស្នាក់​នៅ​ពេលយប់​ឆ្ងាយ​ពី​ខេត្ត​បាត់​ដំបង​ តាម​ពេល​វាលាប្រចាំ​។

Duties
  • ផ្នែកទំនួលខុសត្រូវជាក់លាក់ ៖
  • ការបើកបរ ៖
  • បើកបររថយន្ត អង្គការម៉ែក តាមការណែនាំរបស់ប្រធានមូលដ្ឋាន
  • ចេះដឹង និងអនុវត្តតាមច្បាប់ចរាចរណ៍នៅកម្ពុជា
  • បើកបរប្រកបដោយទំនួលខុសត្រូវនិងមានសុវត្ថិភាពគ្រប់ពេលវេលាក្នុងការគ្រប់គ្រងយានយន្ត ម៉ែក
  • ចូលរួមវគ្គបណ្តុះបណ្តាលបើកបរដែលស្នើសុំដោយគណៈគ្រប់គ្រងជាន់ខ្ពស់របស់អង្គការម៉ែក។
  • ការថែទាំ
  • ធ្វើការត្រួតពិនិត្យយានយន្តប្រចាំថ្ងៃ ត្រួតពិនិត្យនិងទុកដាក់ប្រេងឥន្ធនៈ ទឹក ប្រេង សម្ពាធកង់ឡាន។ ល។ គ្រប់កំរិតនិងគ្រប់ពេល។
  • ថែរក្សាយានយន្តដែលបានប្រគល់ឱ្យទៅតាមលំដាប់ប្រតិបត្តិការនិងក្នុងស្ថានភាពដែលអាចទុកចិត្តបានប្រកប ដោយសុវត្ថិភាព។
  • ថែរក្សាសំបកកង់បន្លាស់ និងគ្រឿងបន្លាស់ហើយធ្វើការជួសជុលខ្លះៗបើចាំបាច់។
  • ធានាថាយានយន្តស្អាត និងមានសណ្ដាប់ធ្នាប់នៅខាងក្នុងជានិច្ច និងសម្អាតខាងក្នុងយានយន្តរៀងរាល់ចុងម៉ោង ធ្វើការ។
  • ការរាយការណ៍
  • ធានាថាសន្លឹកត្រួតពិនិត្យយានយន្តទាំងអស់ត្រូវបានបំពេញជាបន្ទាន់និងដោយយកចិត្តទុកដាក់ភ្លាមៗតាមតម្រូវការ
  • កត់ត្រាការចាក់ប្រេងរាល់លើក នៅក្នុងសៀវភៅប្រើប្រើសរថយន្ត
  • កត់ត្រារាល់កំហូចនៃយានយន្តនៅលើទំរង់ស្នើសុំជួសជុលហើយបញ្ជូនទៅប្រធានកងរថយន្ត
  • ជូនដំណឹងដល់ប្រធានមូលដ្ឋានអំពីគ្រោះថ្នាក់ខូចខាតណាមួយដែលត្រូវបានប៉ះពារដោយយានយន្តនៅថ្ងៃគ្រោះថ្នាក់
  • ផ្សេងៗ
  • ជួយក្នុងការលើកដាក់សម្ភារលើរថយន្ត
  • ធ្វើការងាររដ្ឋបាលធម្មតានៅពេលមានការណែនាំឱ្យធ្វើ
  • ធ្វើការងារផ្សេងទៀតតាមការស្នើសុំរបស់អ្នកគ្រប់គ្រងផ្ទាល់
  • ជួយការងារជាងជួសជុលរថយន្ត
  • ទំនួលខុសត្រូវរបស់បុគ្គលិកទាំងអស់
  • ជាផ្នែកមួយនៃតួនាទីនេះ បុគ្គលិកម៉ែកទាំងអស់តម្រូវឲ្យ៖
  • ប្រកាន់ខ្ជាប់ និងអនុវត្តគោលនយោបាយបទដ្ឋាន MAG រួមមាន គោលការណ៍ស្តីពីក្រមសីលធម៌ផ្ទាល់ខ្លួន, គោលការណ៍ស្ដីពីការការពារកុមារនិងមនុស្សពេញវ័យដែលងាយរងគ្រោះ, គោលការណ៍ស្ដីពីសេចក្តីថ្លៃថ្នូរនៅកន្លែងធ្វើការគោលនយោបាយស្ដីពីឧក្រិដ្ឋកម្មហិរញ្ញវត្ថុ អំណោយ និងគោលនយោបាយបដិសណ្ឋារកិច្ច និងគោលនយោបាយស្ដីពីឱកាសស្មើភាពគ្នា។
  • ស្វែងយល់និងប្រកាន់ខ្ជាប់នូវបទដ្ឋានដែលបានចែងនៅក្នុងក្របខ័ណ្ឌនៃវិធានការពារសុវត្ថិភាពរបស់អង្គការ MAG ដោយធ្វើសកម្មភាពដោយប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ដើម្បីការពារសុខុមាលភាពរបស់បុគ្គលគ្រប់រូបដែលទាក់ទងនឹងការងាររបស់ MAG ហើយនិងរាយការណ៍អំពីក្ដីកង្វល់ប្រសិនបើមានកើតឡើង។
  • ធ្វើការនៅក្នុងក្របខ័ណ្ឌនៃគុណតម្លៃស្នូលរបស់ MAG ដោយលើកកម្ពស់ក្រមសីលធម៌ និងសេចក្តីថ្លែងការណ៍បេសកកម្មរបស់MAG។
  • ធ្វើការឆ្ពោះទៅរកការសម្រេចនូវគោលដៅផែនការរបស់កម្មវិធីនិង / ឬរបស់ការងារតាមផ្នែក។
  • ធានាឱ្យបាននូវការយល់ដឹងនិងប្រកាន់ខ្ជាប់នូវរាល់គោលការណ៍និងនីតិវិធីរបស់ MAG និងរក្សាការផ្តល់ព័ត៌មានអំពីសកម្មភាពរបស់MAG។
  • ខិតខំនិងអនុវត្តការរៀនសូត្រពីកម្មវិធីបណ្តុះបណ្តាលនិងការអភិវឌ្ឍន៍សមស្រប។
  • ខិតខំបំពេញតួនាទីក្នុងលក្ខណៈសមស្របទៅនឹងបរិបទវប្បធម៌និងក្នុងក្របខ័ណ្ឌច្បាប់ក្នុងប្រទេស។
  • ម្ដងម្កាល ធ្វើការខុសម៉ោងធ្វើការធម្មតា តាមកាលៈទេសៈកំណត់។
Requirements
  • បទពិសោធន៍ និងគុណសម្បត្តិសំខាន់ៗ
  • មានប័ណ្ណបើកបរ ប្រភេទ គ ឬ ឃ
  • យ៉ាងហោចណាស់បញ្ចប់ការសិក្សានៅវិទ្យាល័យ
  • មានបទពិសោធន៍យ៉ាងតិចពីរឆ្នាំធ្វើការជាអ្នកបើកបរជាមួយអង្គការក្រៅរដ្ឋាភិបាលឬទីភ្នាក់ងារផ្សេងទៀត
  • ចំណេះដឹងអំពីច្បាប់ចរាចរណ៍មូលដ្ឋាន
  • មានចំណេះដឹងខ្លះខាងជួសជុលរថយន្តកាន់តែប្រសើរ
  • ជំនាញ និងចំណេះដឹង
  • បើកបររថយន្តធនតូចនិងធនធំ
  • មានសមត្ថភាពក្នុងការប្រាស្រ័យទាក់ទងជាភាសាអង់គ្លេសយ៉ាងហោចណាស់នៅកម្រិតមូលដ្ឋាន
  • ជំនាញអន្តរបុគ្គលនិងទំនាក់ទំនងល្អ
  • មានឆន្ទៈក្នុងការស្នាក់នៅ និងធ្វើការនៅតំបន់ដាច់ស្រយាល
  • ចំណុចចង់បាន
  • អាចសរសេរភាសាអង់គ្លេសបាន
  • ធ្វើការទៀងពេលវេលាល្អប្រសើរ
  • សុខភាពនិងសុខភាពភ្នែកល្អ
  • ភាពស្មោះត្រង់និងគួរជាទីទុកចិត្ត
  • មានសមត្ថភាពក្នុងការប្រើប្រាស់កុំព្យូទ័រនៅកម្រិតមូលដ្ឋាន
  • មានប័ណបើកបរ ប្រភេទ​ “គ” ឬ “ឃ”
 

How to Apply

បេក្ខជន​/បេ​ក្ខនារី​ដែល​មាន​ចំណាប់អារម្មណ៍​ សូម​ផ្ញើ​លិខិត​អម​ និង​ប្រវត្តិរូប​សង្ខេប​មក​អាស័យ​ដ្ឋាន​អង្គការ​ម៉ែ​ក ឬ ឬតាមរយៈ​សារ​អេឡិច​ត្រូនិច​ដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។

ឯកសារ​ដាក់ពាក្យ​ទាំងអស់​នឹង​ត្រូវ​រក្សាទុក​នៅ​អង្គការ​ម៉ែ​ក ហើយ​ចំពោះតែ​អ្នក​ដែលជា​ប់ឈ្មោះ​ក្នុង​បញ្ជី​សម្រាំង​ ទើប​ត្រូវ​បាន​អញ្ជើញ​មក​សម្ភាសន៍​។

ការ​ប្តេជ្ញា​ ចំពោះ​វិធានការ​ពារ​សុវត្ថិភាព​ របស់​អង្គការ​ ម៉ែ​ក តំណែង​នេះ​ នឹង​ត្រូវធ្វើ​ការពិនិត្យ​ប្រវត្តិ​ការងារ​ មុននឹង​សម្រេច​ផ្តល់ការងារ​។

 

Contact Details

Office Address
  •  #9AB, St. 446, Sangkat Tuol Tumpung Ti Muoy, Khan Chamkar Mon, Phnom Penh, Cambodia
  •   #99, Group10, Rumchek 4, Rottanak Sangkat, Battambang Municipality, Battambang Province, Cambodia
  •  #136, St. 78, 7 Makara, Labansiek Sangkat, Ban Lung Municipality, Ratanak Kiri Province, Cambodia
 
Contact Name
  •  Mines Advisory Group
  •  MAG Cambodia, Ratanakiri
  •  MAG Cambodia, Battambang
 
Phone
 
Email
 
Website