with Plan International Inc.
អង្គការភ្លែនអន្តរជាតិជាអង្គការអភិវឌ្ឍន៍ និងមនុស្សធម៌ឯករាជ្យដែលខិតខំសម្រេចបានសិទ្ធិរបស់កុមារ និងសមភាពសម្រាប់ក្មេងស្រី។
យើងជឿជាក់ថា កុមារគ្រប់រូបមានអំណាច និងសក្តានុពល ប៉ុន្តែជាញឹកញាប់អំណាចនិងសក្តានុពលទាំងនេះត្រូវបានគ្របដណ្តប់ដោយភាពក្រីក្រ អំពើហិង្សា ការផាត់ចេញ និងការរើសអើង ហើយក្មេងស្រីជាអ្នកទទួលរងផលប៉ះពាល់ខ្លាំងជាងគេ។
តាមរយៈការធ្វើការជាមួយកុមារ យុវជន ក៏ដូចជាអ្នកគាំទ្រ និងដៃគូរបស់យើង យើងខិតខំសម្រេចបានពិភពលោកដ៏យុត្តិធម៌មួយដែលដោះស្រាយឫសគល់នៃបញ្ហាប្រឈមរបស់ក្មេងស្រី និងកុមារងាយរងគ្រោះគ្រប់រូប។
យើងគាំទ្រសិទ្ធិកុមារតាំងពីពេលកើតរហូតដល់ពេលចម្រើនវ័យ។ យើងផ្តល់លទ្ធភាពដល់កុមារក្នុងការត្រៀមខ្លួននិងឆ្លើយតបទៅនឹងវិបត្តិ និងលក្ខណៈចម្រុះនានា។ យើងជំរុញឱ្យមានការផ្លាស់ប្តូរការអនុវត្ត និងគោលនយោបាយនៅថ្នាក់មូលដ្ឋាន ថ្នាក់ជាតិ និងថ្នាក់សកលដោយប្រើប្រាស់ការផ្សព្វផ្សាយ បទពិសោធន៍ និងចំណេះដឹងរបស់យើង។
យើងបាន និងកំពុងកសាងភាពជាដៃគូដ៏រឹងមាំសម្រាប់កុមារអស់រយៈពេលជាង ៨០ ឆ្នាំមកហើយ។ បច្ចុ្ចប្បន្នអង្គការភ្លែនកំពុងធ្វើប្រតិបត្តិការក្នុងប្រទេសជាង ៧៥នៅជុំវិញពិភពលោក។
សូមអានបន្ថែមអំពីយុទ្ធសាស្រ្តសាកលរបស់អង្គការភ្លែនអន្តរជាតិ តាមរយៈគេហទំព័រ
អង្គការភ្លែនអន្តរជាតិកម្ពុជាចាប់ផ្តើមបេសកកម្មក្នុងប្រទេសកម្ពុជានៅឆ្នាំ២០០២។ បច្ចុប្បន្នអង្គការភ្លែនអន្តរជាតិកម្ពុជាបាននិងកំពុងអនុវត្តក្នុងតំបន់ប្រតិបត្តិការក្នុងខេត្តគោលដៅចំនួន៣ រូមមាន សៀមរាប រតនគិរី និង ស្ទឹងត្រែង។
អង្គការភ្លែនអន្តរជាតិកម្ពុជាកំពុងអនុវត្តផែនការយុទ្ធសាស្រ្តប្រចាំប្រទេសលើកទី៤ (FY22-FY26)។ ផែន ការយុទ្ធសាស្រ្តប្រចាំប្រទេសលើកទី៤ ត្រូវបានបង្កើតឡើងដោយផ្អែកលើការវិភាគស្ថានភាពសិទ្ធិកុមារ ដែលបានវាយតម្លៃពីឬសគល់នៃបញ្ហានិងភាពចន្លោះនៅកំរិតគ្រួសារ សហគមន៍ ស្រុក និង កំរិតថ្នាក់ជាតិ ដែលជាលទ្ធផល សិទ្ធិរបស់កុមារត្រួវបានរំលោភបំពាន និង អនុវត្តពេញលេញ។ផ្អែកតាមការវិភាគ កម្មវិធីយុទ្ធសាស្រ្តចំនួន០៥ ត្រួវបានកំណត់ជាអាទិភាព និង ផ្តោតការយកចិត្តទុកដាក់នៅរយះពេល៥ឆ្នាំបន្ទាប់ ហើយកម្មវិធីស្នូលប្រចាំប្រទេសរួមមាន៖ កម្មវិធីចាប់ផ្តើមជាមួយនឹងសុខភាពល្អ កម្មវិធីកិច្ចគាំពារ កុមារ កម្មវិធីរៀនមួយជីវិត និងកម្មវិធីក្មេងស្រីដឹកនាំ។
អង្គការភ្លែនអន្តរជាតិកម្ពុជាសូមអញ្ជើញអ្នកម៉ៅការទាំងអស់ដែលមានចំណាប់អារម្មណ៍ និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ចូលរួមក្នុងការដេញថ្លៃគម្រោងសាងសង់ដូចខាងក្រោម៖
ប្រភេទគម្រោងសាងសង់៖ ប្រពន្ធ័ផ្គត់ផ្គង់ទឹកទុយោសហគមន៍
កាលបរិច្ឆេទនៃការសាងសង់៖ ថ្ងៃទី០៦ ខែឧសភាដល់ ថ្ងៃទី៣១ខែសីហា ឆ្នាំ២០២៤
ចំនូនសំណង់៖ ៤
អាសយដ្ឋានសម្រាប់ដាក់ឯកសារដេញថ្លៃ
សូមដាក់ឯកសារដេញថ្លៃ នៅការិយាល័យណាមួយរបស់អង្គការភ្លែនអន្តរជាតិកម្ពុជាដូចដែលបានផ្ដល់ជូននៅក្នុងព័តមានទំនាក់ទំនង (និង ផ្ញើតាមអ៊ីម៉ែល) ត្រឹមថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ (ម៉ោង ៥:០០នាទីល្ងាច) ជាកំហិត។
ឯកសារចាំបាច់ដែលត្រូវដាក់ជូនជាមួយពាក្យសុំចូលរួមដេញថ្លៃ
កំណត់សំគាល់៖
អ្នកចូលរួមដេញថ្លៃ ត្រូវប្រាកដថាខ្លួនបានដឹង និងយល់ពត័មានដេញថ្លៃច្បាស់លាស់ មុននឹងដាក់ពាក្យដេញថ្លៃ។ អ្នកចូលរួមដេញថ្លៃ ត្រូវចូលរួមដេញថ្លៃប្រកបដោយការប្រកួតប្រជែង ដោយគ្មានឃុបឃិតស៊ុមគ្រលំគ្នា និងមិនពាក់ពន្ឋ័នឹងការក្លែងបន្លំ ឬអំពើពុករលួយណាមួយឡើយ។ ប្រសិនបើអ្នកចូលរួមដេញថ្លៃ ណាឃុបឃិតស៊ុមគ្រលំគ្នា ឬពាក់ពន្ឋ័ក្នុងការក្លែងបន្លំ ឬអំពើពុករលួយជាមួយអ្នកទទួលការដទៃ អ្នកទទួលការទាំងនោះ នឹងមិនត្រូវបានអនុញ្ញាតឲ្យដាក់សំណើដេញថ្លៃគម្រោងជាមួយអង្គការភ្លែនអន្តរជាតិនៅពេលអនាគតទៀតឡើយ។