with The HALO Trust Cambodia
បេសកកម្មរបស់អង្គការហេឡូត្រាស្ដ គឺការខិតខំប្រឹងប្រែងដឹកនាំដើម្បីការពារជីវិត និងស្ដារជីវភាពរបស់ប្រជាជនដែលបានរងផលប៉ះពាល់ដោយសារសង្គ្រាម។ អង្គការហេឡូត្រាស្ដបានបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមដើម្បីរំដោះដីឱ្យមានសុវត្ថិភាពជូនសហគមន៍វិញ។
អង្គការហេឡូត្រាស្ដ បានចាប់ផ្ដើមប្រតិបត្តិការក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ១៩៩១ ហើយបានចាប់ផ្ដើមធ្វើការស្រាវជ្រាវបោសសម្អាតមីន សំណល់យុទ្ធភណ្ឌជាតិផ្ទុះសល់ពីសង្គ្រាម និងធ្វើការអប់រំអំពីហានិភ័យរបស់សំណល់យុទ្ធភណ្ឌជាតិផ្ទុះទាំងនោះ។បច្ចុប្បន្នអង្គការហេឡូត្រាស្ដមានបុគ្គលិកកំពុងបំរើការងារជាង ១,២០០នាក់ ហើយមានអ្នកដោះមីន ៥០% ជាស្ដ្រី ។ កម្មវិធីអង្គការហេឡូត្រាស្ដកម្ពុជា មានចំនួនបីតំបន់និងកន្លែងស្នាក់នៅសម្រាប់អ្នកដោះមីនប្រហែល ៣៥ កន្លែង ជុំវិញភូមិភាគពាយ័ព្យនៃប្រទេសកម្ពុជា។ បុគ្គលិកប្រតិបត្តិការកម្ពុជាជាមធ្យមធ្វើការ២១ ថ្ងៃនៃមួយវដ្ដការងារក្នុងមួយខែ និងឈប់សម្រាកចាប់ពី ៤-៧ថ្ងៃនៃចន្លោះវដ្តការងារ។ អង្គការហេឡូត្រាស្ដ ជាទូទៅធ្វើប្រតិបត្តិការក្នុងតំបន់ដាច់ស្រយាលនៃប្រទេសកម្ពុជា ដែលមិនមានអគ្គិសនី និងប្រភពទឹកស្អាតនោះទេ។
មុខតំណែងនេះប្រចាំការិយាល័យកណ្តាលខេត្តសៀមរាប។
អ្នកបើកឡានធំគឺនៅក្រោមការគ្រប់គ្រងរបស់ប្រធានអ្នកបើកបរ។អ្នកបើកឡានធំ គឺមានទំនួលខុសត្រូវទៅលើការដឹកជញ្ជួនបុគ្គលិករបស់អង្គការហេឡូត្រាស្ត ទៅតាមតំបន់ចម្ការមីន ដែលជាតម្រូវការនៃប្រតិបត្តិការ។
ទីតាំង៖ សៀមរាប(ដោយធ្វើដំណើរជុំវិញប្រទេសកម្ពុជា)
រាយការណ៍ទៅ៖ ប្រធានគ្រប់គ្រងផ្នែកភស្ដុភារ
អំពីតួនាទី៖
តួនាទីរបស់ជាងភ្លើងពាក់ព័ន្ធនឹងការវាយតម្លៃបទដ្ឋានអគ្គិសនីបច្ចុប្បន្នរបស់អង្គការ ពង្រឹងសុវត្ថិភាពអគ្គិសនីនៅគ្រប់តំបន់ និងកន្លែងស្នាក់នៅទាំងអស់របស់អង្គការហេឡូត្រាស្ដ។ ជាងភ្លើងមានភារកិច្ចផ្ដល់ការអភិវឌ្ឍជំនាញជាបន្ដដល់បុគ្គលិកភស្ដុភារ និងបុគ្គលិកនៅតាមតំបន់ ដើម្បីជួយបង្កើនចំណេះដឹងក្នុងកម្មវិធីស្ដីពីបទដ្ឋានអគ្គិសនី ហើយត្រូវធ្វើការសហការ និងធានាឱ្យបានថា បុគ្គលិករបស់អង្គការហេឡូត្រាស្ដអាចប្រើប្រាស់អគ្គិសនីប្រកបដោយសុវត្ថិភាព សមស្របនៅគ្រប់តំបន់ និងកន្លែងស្នាក់នៅរបស់ពួកគេ។
ជាទូទៅអ្នកត្រូវធ្វើការយ៉ាងជិតស្និតជាមួយប្រធានគ្រប់គ្រងផ្នែកភស្ដុភារ ធ្វើបច្ចុប្បន្នភាពអំពីដំណើរការអគ្គិសនី និងបញ្ហាផ្សេងទៀដែលកើតឡើង។ តួនាទីនេះ ប្រចាំការនៅការិយាល័យសៀមរាប ប៉ុន្ដែនឹងតម្រូវឱ្យអ្នកធ្វើដំណើរជាញឹកញាប់ទៅតំបន់ទាំងបី និងកន្លែងស្នាក់នៅរបស់អ្នកដោះមីន។
ទីកន្លែងការងារ: ការិយាល័យសៀមរាប និង កំរៀង
រាយការណ៍ទៅកាន់: មេជាង
សង្ខេប:
ជាងឡានស្ថិតក្រោមការគ្រប់គ្រងផ្ទាល់របស់មេជាង និងទទួលខុសត្រូវក្នុងការថែរក្សា និងជួសជុលយានជំនិះរបស់ហេឡូដើម្បីស្របតាមស្តង់ដារសមស្របផ្លូវជាតិ និងអន្តរជាតិ។
បេក្ខជនត្រូវផ្ញើប្រវត្តិរូបសង្ខេប (CV មិនលើសពី 2 ទំព័រ) ជាមួយ (លិខិតចំណាប់អារម្មណ៍មួយទំព័រ) មកកាន់ email ដែលបានផ្ដល់ជូននៅក្នុងព័តមានទំនាក់ទំនងយ៉ាងយូរបំផុតត្រឹមថ្ងៃផុតកំណត់ឬមកដាក់ពាក្យធ្វើការ មកកាន់ផ្នែកធនធានមនុស្សរបស់អង្គការហេឡូត្រាស្ត ក្នុងខេត្តសៀមរាប។ បេក្ខជនដែលជាប់ក្នុងបញ្ជីសម្រាំងនឹងត្រូវបានទាក់ទងទៅសម្រាប់ការសម្ភាសន៍។ Telegram: 088 509 6099