BongThom.com

Scan to see job detail

អ្នកបើកបរឡានធំ, ជាងភ្លើង, និង ជាងឡាន

with The HALO Trust Cambodia

BTDC-ID: 29122

Closing Date:

Announcement Description

បេសកកម្ម​របស់​អង្គការ​ហេ​ឡូ​ត្រា​ស្ដ​ គឺ​ការ​ខិតខំ​ប្រឹងប្រែង​ដឹកនាំ​ដើម្បី​ការពារ​ជីវិត​ និង​ស្ដារ​ជីវភាព​របស់​ប្រជាជន​ដែល​បាន​រង​ផល​ប៉ះពាល់​ដោយសារ​សង្គ្រាម​។ អង្គការ​ហេ​ឡូ​ត្រា​ស្ដ​បាន​បោស​សម្អាត​មីន​ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ដើម្បី​រំដោះ​ដី​ឱ្យ​មាន​សុវត្ថិភាព​ជូន​សហគមន៍​វិញ​។

អង្គការ​ហេ​ឡូ​ត្រា​ស្ដ​ បាន​ចាប់ផ្ដើម​ប្រតិបត្តិការ​ក្នុង​ប្រទេសកម្ពុជា​ក្នុង​ឆ្នាំ​១៩៩១ ហើយ​បាន​ចាប់ផ្ដើម​ធ្វើការ​ស្រាវជ្រាវ​បោស​សម្អាត​មីន​ សំណល់​យុទ្ធ​ភណ្ឌ​ជាតិ​ផ្ទុះ​សល់​ពី​សង្គ្រាម​ និង​ធ្វើការ​អប់រំ​អំពី​ហានិភ័យ​របស់​សំណល់​យុទ្ធ​ភណ្ឌ​ជាតិ​ផ្ទុះ​ទាំងនោះ​។បច្ចុប្បន្ន​អង្គការ​ហេ​ឡូ​ត្រា​ស្ដ​មាន​បុគ្គលិក​កំពុង​បំរើការ​ងារ​ជាង​ ១,២០០នាក់​ ហើយ​មាន​អ្នក​ដោះ​មីន​ ៥០% ជាស្ដ្រី​ ។ កម្មវិធី​អង្គការ​ហេ​ឡូ​ត្រា​ស្ដ​កម្ពុជា​ មាន​ចំនួន​បី​តំបន់​និង​កន្លែង​ស្នាក់​នៅ​សម្រាប់​អ្នក​ដោះ​មីន​ប្រហែល​ ៣៥ កន្លែង​ ជុំវិញ​ភូមិភាគ​ពាយ័ព្យ​នៃ​ប្រទេសកម្ពុជា​។ បុគ្គលិក​ប្រតិបត្តិការ​កម្ពុជា​ជាមធ្យម​ធ្វើការ​២១ ថ្ងៃ​នៃ​មួយ​វដ្ដ​ការងារ​ក្នុង​មួយ​ខែ​ និង​ឈប់​សម្រាក​ចាប់ពី​ ៤-៧ថ្ងៃ​នៃ​ចន្លោះ​វដ្តការងារ​។ អង្គការ​ហេ​ឡូ​ត្រា​ស្ដ​ ជាទូទៅ​ធ្វើ​ប្រតិបត្តិការ​ក្នុង​តំបន់​ដាច់ស្រយាល​នៃ​ប្រទេសកម្ពុជា​ ដែល​មិនមាន​អគ្គិសនី​ និង​ប្រភព​ទឹក​ស្អាត​នោះ​ទេ​។

Announcement Positions

អ្នកបើកបរឡានធំ (2 Positions)

  • Category: Driving/Transport
  • Type : Job Opportunity
  • Location: Siemreap Province
  • Schedule: Full-time
  • Salary: N/A

មុខតំណែង​នេះ​ប្រចាំការិយា​ល័យក​ណ្តាល​ខេត្ត​សៀមរាប​។

អ្នកបើកឡាន​ធំ​គឺ​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ប្រធាន​អ្នកបើក​បរ​។អ្នកបើកឡាន​ធំ​ គឺ​មាន​ទំនួល​ខុសត្រូវ​ទៅលើ​ការ​ដឹក​ជញ្ជួន​បុគ្គលិក​របស់​អង្គការ​ហេ​ឡូ​ត្រា​ស្ត ទៅតាម​តំបន់​ចម្ការ​មីន​ ដែលជា​តម្រូវ​ការ​នៃ​ប្រតិបត្តិការ​។

 

ជាងភ្លើង

  • Category: Engineer - Electrical
  • Type : Job Opportunity
  • Location: Siemreap Province
  • Schedule: Full-time
  • Salary: $360 - $400

ទីតាំង​៖ សៀមរាប​(ដោយធ្វើ​ដំណើរ​ជុំវិញ​ប្រទេសកម្ពុជា​)

រាយការណ៍​ទៅ​៖ ប្រធាន​គ្រប់គ្រង​ផ្នែក​ភស្ដុ​ភារ​

អំពី​តួនាទី​៖

តួនាទី​របស់​ជាង​ភ្លើង​ពាក់ព័ន្ធ​នឹង​ការ​វាយ​តម្លៃ​បទដ្ឋាន​អគ្គិសនី​បច្ចុប្បន្ន​របស់​អង្គការ​ ពង្រឹង​សុវត្ថិភាព​អគ្គិសនី​នៅ​គ្រប់តំបន់​ និង​កន្លែង​ស្នាក់​នៅ​ទាំងអស់​របស់​អង្គការ​ហេ​ឡូ​ត្រា​ស្ដ​។ ជាង​ភ្លើង​មាន​ភារកិច្ច​ផ្ដល់​ការ​អភិវឌ្ឍ​ជំនាញ​ជា​បន្ដដល់​បុគ្គលិក​ភស្ដុ​ភារ​ និង​បុគ្គលិក​នៅ​តាម​តំបន់​ ដើម្បី​ជួយ​បង្កើន​ចំណេះ​ដឹង​ក្នុង​កម្មវិធី​ស្ដីពី​បទដ្ឋាន​អគ្គិសនី​ ហើយ​ត្រូវធ្វើ​ការ​សហការ​ និង​ធានា​ឱ្យ​បាន​ថា​ បុគ្គលិក​របស់​អង្គការ​ហេ​ឡូ​ត្រា​ស្ដ​អាច​ប្រើប្រាស់​អគ្គិសនី​ប្រកបដោយ​សុវត្ថិភាព​ សមស្រប​នៅ​គ្រប់តំបន់​ និង​កន្លែង​ស្នាក់​នៅ​របស់​ពួកគេ​។

ជាទូទៅ​អ្នក​ត្រូវធ្វើ​ការ​យ៉ាង​ជិត​ស្និត​ជាមួយ​ប្រធាន​គ្រប់គ្រង​ផ្នែក​ភស្ដុ​ភារ​ ធ្វើ​បច្ចុប្បន្នភាព​អំពី​ដំណើរការ​អគ្គិសនី​ និង​បញ្ហា​ផ្សេង​ទៀ​ដែល​កើតឡើង​។ តួនាទី​នេះ​ ប្រចាំការ​នៅ​ការិយាល័យ​សៀមរាប​ ប៉ុន្ដែនឹងតម្រូវ​ឱ្យ​អ្នកធ្វើ​ដំណើរ​ជា​ញឹកញាប់​ទៅ​តំបន់​ទាំង​បី​ និង​កន្លែង​ស្នាក់​នៅ​របស់​អ្នក​ដោះ​មីន​។

 

ជាងឡាន

  • Category: Maintenance
  • Type : Job Opportunity
  • Location: Siemreap Province
  • Schedule: Full-time
  • Salary: $340 - $400

ទីកន្លែង​ការងារ​: ការិយាល័យ​សៀមរាប​ និង​ កំរៀង

រាយការណ៍​ទៅកាន់​: មេជាង​

សង្ខេប​:

ជាងឡាន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ផ្ទាល់​របស់​មេជាង​ និង​ទទួលខុសត្រូវ​ក្នុង​ការ​ថែរក្សា​ និង​ជួសជុល​យានជំនិះ​របស់​ហេ​ឡូ​ដើម្បី​ស្របតាម​ស្តង់​ដារ​សមស្រប​ផ្លូវជាតិ​ និង​អន្តរជាតិ​។

 

How to Apply

បេក្ខជន​ត្រូវ​ផ្ញើ​ប្រវត្តិរូប​សង្ខេប​ (CV មិន​លើស​ពី​ 2 ទំព័រ​) ជាមួយ​ (លិខិត​ចំណាប់អារម្មណ៍​មួយ​ទំព័រ​) មកកាន់​ email ដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​យ៉ាង​យូរ​បំផុត​ត្រឹម​ថ្ងៃ​ផុត​កំណត់​ឬមក​ដាក់ពាក្យ​ធ្វើការ​ មកកាន់​ផ្នែក​ធនធានមនុស្ស​របស់​អង្គការ​ហេ​ឡូ​ត្រា​ស្ត ក្នុង​ខេត្ត​សៀមរាប​។ បេក្ខជន​ដែលជា​ប់ក្នុង​បញ្ជី​សម្រាំង​នឹង​ត្រូវ​បាន​ទាក់ទង​ទៅ​សម្រាប់​ការ​សម្ភាសន៍​។ Telegram: 088 509 6099

 

Contact Details

Office Address
  •   No, street 6, Chey, Tuek Vil Sangkat, Siem Reap Municipality, Siemreap Province, Cambodia
 
Contact Name
  •  The HALO Trust Cambodia
 
Email