with This Life Cambodia
អង្គការជីវិតនៅកម្ពុជា គឺជាអង្គការអភិវឌ្ឍន៍សហគមន៍ដែលទទួលបានពានរង្វាន់ ដែលជឿជាក់លើការ ស្តាប់ ការចូលរួម និងការតស៊ូមតិជាមួយក្រុមគ្រួសារ និងសហគមន៍ នៅពេលដែលពួកគេកំណត់ និងធ្វើសកម្មភាពលើដំណោះស្រាយផ្ទាល់ខ្លួនរបស់ពួកគេចំពោះបញ្ហាសង្គមស្មុគស្មាញ។ អង្គការជីវិតនៅកម្ពុជាបច្ចុប្បន្នដំណើរការកម្មវិធីក្រោមបីផ្នែក៖ កុមារ និងគ្រួសារ សហគមន៍ និងផលប៉ះពាល់ ការរៀនសូត្រ និងប្រសិទ្ធភាព។ ផ្នែកទាំងនេះត្រូវបានជួយគាំទ្រដោយផ្នែកគាំទ្រ របស់អង្គការជីវិតនៅកម្ពុជា។
គោលការណ៍ការពារកុមារ
អង្គការជីវិតនៅកម្ពុជាផ្តល់អាទិភាពដល់សុវត្ថិភាព និងសុខុមាលភាពរបស់កុមារក្រោមការមើលថែទាំរបស់យើង។ ក្នុងនាមជាអង្គការសហគមន៍ យើងមានការប្តេជ្ញាចិត្តខ្ពស់ចំពោះការការពារកុមារ និងបានបង្កើតគោលនយោបាយការពារកុមារយ៉ាងតឹងរឹង ដើម្បីធានាថាកុមារមិនត្រូវបានប៉ះពាល់នឹងការរំលោភបំពាន ការកេងប្រវ័ញ្ច អំពើហិង្សា ឬការធ្វេសប្រហែសឡើយ។ បុគ្គលិក និងសហការីរបស់អង្គការជីវិតនៅកម្ពុជាទាំងអស់ ត្រូវតែអនុវត្តទៅតាមគោលនយោបាយនៃកិច្ចការពារកុមារគ្រប់ពេលវេលាទាំងអស់។
បុគ្គលិកអង្គការជីវិតនៅកម្ពុជាតម្រូវឱ្យឆ្លងកាត់ការត្រួតពិនិត្យកំណត់ត្រាព្រហ្មទណ្ឌ។ អ្នកដាក់ពាក្យត្រូវស្នើសុំឱ្យផ្តល់ការអនុញ្ញាតសម្រាប់កំណត់ត្រាពិនិត្យប៉ូលីសមើលទៅលើការផ្តន្ទាទោសណាមួយទាក់ទងនឹងការរំលោភបំពានលើកុមារ ឬបទល្មើសពាក់ព័ន្ធផ្សេងទៀត មុនពេលចាប់ផ្តើមការងារនៅ This Life។
ផ្នែក: សហគមន៍
គ្រូបង្រៀនកាត់សក់នឹងរាយការណ៍ជូនបុគ្គលិកសង្គម ផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈដោយ ផ្ទាល់ ដើម្បីធានាថាគ្រប់សកម្មភាពទាំងអស់ត្រូវបានបំពេញតាមពេលវេលាកំណត់ និងប្រកប ដោយ ប្រសិទ្ធិភាព។ គ្រូបង្រៀនកាត់សក់នឹងធ្វើការបណ្តុះបណ្តាល សិស្សក្នុងមួយថ្នាក់ចាប់ ពី១០ ទៅ ១៥នាក់ ដោយមានការតាមដានវាយតម្លៃនិងផ្តល់ការគាំទ្រដល់សិស្សជាទៀងទាត់។
គ្រូបង្រៀនកាត់សក់ ត្រូវបំពេញការងារនៅក្នុងខេត្តសៀមរាប ហើយវគ្គសិក្សានីមួយៗ មានរយៈពេល៦ ខែ និងត្រូវបង្រៀនពីរវគ្គក្នុងមួយឆ្នាំ។ ។
អង្គការជីវិតនៅកម្ពុជាមានការប្ដេជ្ញាចិត្តយ៉ាងមោះមុតក្នុងការការពារ និងផ្តល់សុវត្ថិភាពដល់កុមារ ។អង្គការជីវិតនៅកម្ពុជានឹងពិចារណាតែលើបេក្ខជនណាដែលមានការប្ដេជ្ញាចិត្តចំពោះការការពារកុមារប៉ុណ្ណោះ ។ ស្ត្រី ជនដែលមាននិន្នាការភេទផ្សេងទៀត និងជនដែលមានពិការភាពត្រូវបានលើកទឹកចិត្តអោយដាក់ពាក្យ។
បើមានចំណាប់អារម្មណ៍សូមអញ្ជើញ មកដាក់ពាក្យដោយផ្ទាល់ នៅការិយាល័យអង្គការជីវិតនៅកម្ពុជា រៀងរាល់ថ្ងៃធ្វើការពី ថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ ពីម៉ោង៨ព្រឹក ដល់ ម៉ោង៥ល្ងាចឬផ្ញើមកយើងខ្ញុំតាមរយៈអ៊ីម៉ែលដែលបានបញ្ជាក់ជូននៅក្នុងព័ត៌មានទំនាក់ទំនង។