BongThom.com

Scan to see job detail

បុគ្គលិកហិរញ្ញវត្ថុខេត្ត

with Clear Cambodia

BTDC-ID: 28332

Closing Date:

Announcement Description

អង្គការ​ស្អាត​កម្ពុជា​គឺជា​អង្គការ​គ្រិស្ត​បរិស័ទ​ក្នុងស្រុក​មួយ​ដែល​ធ្វើការ​លើ​វិស័យ​អភិវឌ្ឍន៍​នៅ​ក្នុង​សហគមន៍​ដោយ​លើក​កម្ពស់​គុណភាព​ ទឹកអនាម័យ​សុខភាព​ និង​ជីវភាពរស់នៅ​របស់​ប្រជាពលរដ្ឋ​ដោយ​ប្រើ​បច្ចេក​វិទ្យា​និង​ការអប់រំ​សមស្រប​។

អង្គការ​ស្អាត​កម្ពុជា​ត្រូវការ​ជ្រើសរើស​បុគ្គលិក​ដែល​មានមុខ​តំណែង​ដូច​ខាងក្រោម​៖

Announcement Positions

បុគ្គលិកហិរញ្ញវត្ថុខេត្ត (1 Position)

  • Category: Banking / Finance, Accounting
  • Type : Job Opportunity
  • Location: Kampong Speu Province
  • Schedule: Full-time
  • Salary: N/A

មុខតំណែង​នេះ​ សម្រាប់​សំរាប់​ប្រចាំការ​នៅ​ការិយាល័យ​ នៅ​ ភូមិ​ជ្រី​ សង្កាត់​យក្ខ​ឡោម​ ក្រុង​បាន​លុង​


Duties
  • រៀបចំរបាយការណ៏សាច់ប្រាក់ចំណូល​​ចំណាយប្រចាំថ្ងៃចូលក្នុងសៀវភៅកត់ត្រាសាច់ប្រាក់ក្នុងដៃ សៀវភៅកត់ត្រាសាច់ប្រាក់ ក្នុងធនាគារ​និងធ្វើរបាយការណ៍ផ្ញើមកមន្ត្រីហិរញ្ញវត្ថុរៀងរាល់ចុងសប្តាហ៍។
  • រៀបចំឯកសារស្នើសុំថវិការបុរេប្បទាន​សំរាប់ការចំណាយប្រចាំថ្ងៃរបស់បុគ្គលិកពាក់ព័ន្ធប្រចាំខេត្ត​ផ្តល់ដល់​សហគមន៍ ​​និង អ្នកផ្គត់ផ្គង់សេវាកម្ម។
  • ទទួលការទូទាត់ថវិកាបុរេប្បទានជាមួយបុគ្គលិកពាក់ព័ន្ធ​និងការចំណាយផ្សេងៗ ដែលមាននៅក្នុងខេត្ត។
  • រៀបចំសក្ខីបត្រ គណនេយ្យ និងឯកសារគាំទ្រ សំរាប់ចំណូល​ចំណាយហើយកត់ត្រាចូលក្នុងទំរង់គណនេយ្យ ដោយប្រើកម្មវិធី (Microsoft Words and Excel) ។
  • ទទួលខុសត្រូវលើកាថតចំលង ស្កេនឯកសារ និងរក្សារទុកឯកសារសំណៅដើមដែលពាក់ព័ន្ធផ្សេងៗសំរាប់ការ​ចំណាយប្រចាំថ្ងៃ​ទាំង
  • អស់អោយបានត្រឹមត្រូវ​​និងមានតម្លាភាព។
  • រៀបចំគំរោងថវិកានៅសហគមន៍ជាមួយប្រធានគំរោងខេត្តនៅពេលមានតំរូវការពីបុគ្គលិកគម្រោងខេត្ត ហើយធ្វើការពិនិត្យ តាមដាន លើប្រាក់ចំណាយ និងចំណូលផ្សេងៗជាមួយអតិជនដែលទទួលធុងចម្រោះទឹកប្រសិនបើមានការចាំបាច់ណាមួយ។
  • ចូលរួម ធ្វើលទ្ធកម្ម រួមទាំងកិច្ចសន្យាជាមួយអ្នកផ្គត់ផ្គង់សំភារៈ និងសេវាកម្មដែលមាននៅក្នុងខេត្ត។
  • ត្រួតពិនិត្យ និងធ្វើបច្ចុប្បន្នភាពលើរបាយការណ៍ទ្រព្យសម្បត្តិរួមទាំងសម្ភារៈផ្សេងៗដែលមាននៅក្នុងការិយាល័យខេត្តជាប្រចាំ
  • ហើយធ្វើរបាយការណ៏ជូន ប្រធានគម្រោងកម្មវិធីចម្រោះទឹកខេត្ត និងការិយាល័យរដ្ឋបាល​ ។
  • គ្រប់គ្រង់សន្និធិ ចេញ /ចូល សំរាប់ការិយាល័យខេត្តរបស់ខ្លួន និងធ្វើរបាយការណ៍សន្និធិដោយ សង្ខេបផ្ញើទៅកាន់ការិយាល័យរដ្ឋបាល នៅភ្នំពេញ។​
  • ការងារផ្សេងៗទៀតដែលតម្រូវដោយប្រធានគ្រប់គ្រង។
Requirements
  • មានបរិញ្ញាប័ត្រផ្នែកគណនេយ្យ ឬសញ្ញាប័ត្រមានតម្លៃស្មើ។
  • មានបទពិសោធន៍ការងារយ៉ាងតិច​១ឆ្នាំផ្នែក គណនេយ្យ​ហិរញ្ញវត្ថុ​និងធនាគារ ឬ​សវនករ ជាមួយការងារអង្គការ​មិនមែនរដ្ឋាភិបាល។
  • មានចំណេះដឹងផ្នែកភាសាអង់គ្លេស អាចនិយាយ និងសរសេរ​បានល្អ។
  • មានចំណេះដឹងអាចប្រើប្រាស់​កុំព្យូទ័រ Microsoft Office។
  • មានជំនាញក្នុងការប្រាស្រ័យទាក់ទង និងត្រូវគោរពទៅតាមទស្សនៈវិស័យ បេសកកម្ម និងគុណតម្លៃរបស់អង្គការស្អាតកម្ពុជា ។
  • មានភាពស្មោះត្រង់ និងអត់ធ្មត់ក្នុងការបំពេញការងារ​ព្រមទាំងអាចធ្វើដំណើរតាមម៉ូតូនៅសហគមន៍។
 

How to Apply

ចំពោះ​បេក្ខជន​ទាំងពីរ​ភេទ​ដែល​មាន​ចំណាប់អារម្មណ៍​ជាមួយ​មុខតំណែង​នេះ​សូម​មក​ទទួលយក​ពាក្យសុំ​ធ្វើការងារ​នៅ​ការិយាល័យ​ ខេត្ត​កំពង់ស្ពឺ​ឬអាច​ទាញ​យកពាក្យ​សុំ​បម្រើ​ការងារ​ជា​ភាសា​ ខ្មែរ​ ឬ អង់គ្លេស​ទៅ​បំពេញ​ហើយ​បញ្ជូន​មកវិញ​ដោយ​ភ្ជាប់​ជាមួយ​ ប្រវត្តិរូប​សង្ខេប​ (CV & Cover Letter) រួច​បញ្ជូន​មកកាន់​ការិយាល័យ​ខេត្ត​កំពង់ស្ពឺ​ តាមរយៈ​អាសយដ្ឋាន​ដូចដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។

សំគាល់ៈសូម​ភ្ជាប់​មក​ជាមួយ​នូវ​ឯកសារ​ថត​ចំ​លង​ អត្តសញ្ញាណប័ណ្ណ​ សំបុត្រ​កំណើត​ ប័ណ្ណ​គ្រួសារ​ ឬសៀវភៅ​ស្នាក់​នៅ​ និង​ ឯកសារ​ពាក់ព័ន្ធ​ ផ្សេងទៀត​ និង​រូបថត​ ៤X៦ ចំនួន​ ២សន្លឹក​។

បន្ទាប់ពី​ពិនិត្យ​លើសំណុំបែបបទ​សុំ​បំរើការ​ងារ​អ្នកជា​ប់បញ្ជី​សម្រាំង​ និង​ត្រូវ​បាន​ធ្វើការ​ទំនាក់ទំនង​ដើម្បី​ធ្វើការ​សម្ភាសន៍​។

 

Contact Details

Office Address
  •  Preah Khae, Kahaeng Commune, Samraong Tong District, Kampong Speu Province, Cambodia
 
Contact Name
  •  Clear Cambodia (Office)
 
Phone
 
Email
 
Website