with Sunrise Cambodia
អង្គការអរុណរះ កម្ពុជា (Sunrise Cambodia) ត្រូវបានបង្កើតឡើងដោយលោកស្រីហ្សេរ៉ាលឌីន ខុក្ស នៅក្នុងឆ្នាំ១៩៩៣ដែលជាអង្គការអន្តរជាតិ មិនមែនរដ្ឋាភិបាលមិនស្វែងរកប្រាក់ចំណេញ មិនប្រកាន់និន្នាការនយោបាយនិងជាអង្គការមិនប្រកាន់សាសនា ដែលផ្តោតសំខាន់លើកម្មវិធីសុខមាលភាពកុមារ ការអប់រំ ការថែទាំសុខភាព ដល់កុមារកំព្រា កុមារត្រូវបានគេជួញដូរ រំលោភបំពាន កុមារពិការ កុមារត្រូវបានគេបោះបង់ចោល និងកុមារក្រីក្រងាយរងគ្រោះនៅប្រទេសកម្ពុជា
អង្គការអរុណរះ កម្ពុជា កំពុងស្វែងរកបេក្ខជន/បេក្ខនារីជនជាតិខ្មែរដែលមានសមត្ថភាពចំនួន១នាក់ដើម្បីបំពេញតួនាទីជាអ្នកថែទាំកុមារ នៅមណ្ឌលភូមិកុមារអរុណរះ ខេត្ត កណ្តាល។
មុខងារទូទៅៈ
អ្នកថែទាំកុមារ គឺជាសមាជិករបស់ក្រុមអ្នកថែទាំកុមារ ដែលជាផ្នែកមួយនៃកម្មវិធីថែទាំក្នុងមណ្ឌល។ អ្នកថែទាំកុមារមានការទទួល ខុសត្រូវផ្ទាល់លើការថែទាំកុមារមានពិការភាព និងកុមារមួយក្រុម ការមើលថែលើការការពារ ការថែទាំ ការស្រលាញ់ និងសកម្មភាពជាអាណាព្យាបាលផ្សេងៗទៀត ។សំរាប់ពត៌មានលំអិតស្តីពីតួនាទីនិងការទទួលខុសត្រូវ សូមទាញយកឯកសារដែលបានភ្ជាប់។
ធ្វើរបាយការណ៍ជូន ៖ អ្នកសំរបសំរួលអ្នកថែទាំកុមារ
ម៉ោងការងារ ៖ ប្រចាំការនៅកន្លែងការងារ សំរាក២ថ្ងៃ(២យប់) ក្នុងមួយសប្តាហ៍
បេក្ខជនដែលចាប់អារម្មណ៍សូមដាក់ពាក្យនិងប្រវត្តិរូបសង្ខែបទៅកាន់អាស័យដ្ឋានសារអេឡិចត្រូនិemail ដែលបានបញ្ជាក់ជូននៅក្នុងព័ត៌មានទំនាក់ទំនងឬក៏ផ្ញើជាមួយសន្តិសុខ នៅមណ្ឌលនៅភូមិកុមារអរុណរះ ។