អ្នកថែទាំកុមារ
មុខងារទូទៅៈ
អ្នកថែទាំកុមារ គឺជាសមាជិករបស់ក្រុមអ្នកថែទាំកុមារ ដែលជាផ្នែកមួយនៃកម្មវិធីថែទាំក្នុងមណ្ឌល។ អ្នកថែទាំកុមារមានការទទួល ខុសត្រូវផ្ទាល់លើការថែទាំកុមារមានពិការភាព និងកុមារមួយក្រុម ការមើលថែលើការការពារ ការថែទាំ ការស្រលាញ់ និងសកម្មភាពជាអាណាព្យាបាលផ្សេងៗទៀត ។សំរាប់ពត៌មានលំអិតស្តីពីតួនាទីនិងការទទួលខុសត្រូវ សូមទាញយកឯកសារដែលបានភ្ជាប់។
ធ្វើរបាយការណ៍ជូន ៖ អ្នកសំរបសំរួលអ្នកថែទាំកុមារ
ម៉ោងការងារ ៖ ប្រចាំការនៅកន្លែងការងារ សំរាក២ថ្ងៃ(២យប់) ក្នុងមួយសប្តាហ៍
- ការទទួលខុសត្រូវការងារៈ
- ពិនិត្យមើលអោយដឹងថាកុមារក្នុងក្រុមរបស់អ្នកមានសំភារៈសំរាប់គេង សំភារៈសិក្សានិងសំភារៈអនាម័យខ្លួនប្រាណ គ្រប់គ្រាន់គ្រប់ពេលវេលា
- សូមប្រាកដថាកុមារស្លៀកពាក់បានត្រឹមត្រូវ និងស្អាតបាតគ្រប់ពេលវេលា
- តាមដានកិច្ចការសាលា ត្រួតពិនិត្យកិច្ចការផ្ទះ និងត្រួតពិនិត្យមើលថាកុមារស្លៀកពាក់ឯកសណ្ឋានសាលាបានត្រឹមត្រូវ។ រាយការណ៍ កុមារមិនចូលរៀន និងជួបជាមួយគ្រូដើម្បីដោះស្រាយបញ្ហាផ្សេងៗ។ ជូនកុមារទៅសាលានៅពេលមានការចាំបាច់
- ជួយសំអាតកុមារ និងបោកគក់សំលៀកបំពាក់កុមារ(សំរាប់កុមារតូចៗនិងកុមារមានពិការភាព) និងមើលថែអនាម័យប្រចាំថ្ងៃ
- មើលរៀបចំកន្លែងដេករបស់កុមារអោយបានស្អាត និងមានរបៀបរៀបរយគ្រប់ពេលវេលា
- ត្រូវប្រាកដថា កុមារចូលគេងតាមពេលវេលាសមរម្យ(ម៉ោង៨យប់ សំរាប់ក្មេងតូចៗ និង ៩.៣០យប់ សំរាប់ក្មេងធំៗ)។ កុមារមិនអនុញ្ញតអោយដើរលេង ក្នុងបរិវេណមណ្ឌលយឺតជាងម៉ោងនេះឡើយ
- មើលកុមារអោយចូលរួមសកម្មភាពសិក្សាក្នុងមណ្ឌល និងសកម្មភាពដទៃទៀត អោយបានសកម្មរួមមាន អង់គ្លេស កីឡា សិល្បៈ កុំព្យូទ័រ តន្ត្រី/របាំ ស្វ័យសឹក្សា ការកំសាន្តក្នុងនិងក្រៅនិងការអប់រំបំណិនជីវិតផ្សេងៗទៀត
- តាមដានបញ្ហាសុខភាព និង ពិនិត្យមើលថាជំងឺ ឬគ្រោះថ្នាក់គ្រប់ប្រភេទមានការតាមដាន ហើយរាយការណ៍ជូនគណៈ គ្រប់គ្រង។ ចូលមន្ទីរពេទ្យជាមួយកុមារក្នុងករណីមានជំងឺ មានការណាត់ជួបនិងការប្រឹក្សាយោបល់ជាមួយផ្សេងៗ
- ត្រូវប្រាកដថា កុមារទាំងអស់ អនុវត្ត តាមបទបញ្ជា និងការទទួលខុសត្រូវ របស់អង្គការអរុណរះកម្ពុជា ហើយត្រូវរាយការណ៍ជូន គណៈគ្រប់គ្រងជាបន្ទាន់ ក្នុងករណីមានបញ្ហា ឬមានការរំលោភបំពាន ផ្សេងៗ
- មើលថាកុមារទាំងអស់បំពេញការងារដូចជា ការសំអាតទីកន្លែងដែលបានចាត់តាំងរបស់អ្នកគ្រប់គ្រង ទៅតាមអាយុ និង សមត្ថភាពរបស់កុមារម្នាក់ៗ។ ត្រូវផ្តល់វេណសំអាតនេះមកគណៈគ្របគ្រង
- ត្រូវញ៉ាំបាយជាមួយកូនៗរបស់អ្នក នៅក្នុងផ្ទះបាយ រៀងរាល់ថ្ងៃ
- បង្រៀនការអប់រំបំនិនជីវិត និងជួយណែនាំដល់កុមារលើបញ្ហា សុខភាព អនាម័យ ការលូតលាស់រាងកាយ សិទ្ធិកុមារ ការថែទាំបរិស្ថាន និងការអប់រំផ្សេងៗទៀតបើចាំបាច់
- រៀបចំ និងសំរបសំរួលការប្រជុំប្រចាំសប្តាហ៍ និងប្រចាំខែជាមួយកុមារទាំងអស់គ្នាក្រោមការមើលថែរបស់អ្នកដើម្បី ផ្តល់ការអប់រំជីវិត ដំបូន្មានផ្សេងៗ និង ជំរុញកុមារអោយបញ្ចោញគំនិត អារម្មណ៍ផ្សេងៗ
- ប្រព្រឹត្តស្មើៗគ្នា ចំពោះការផ្តល់ការថែទាំកុមារ (ការស្រលាញ់ ការថែទាំ និង ការផ្តល់ អោយបានស្មើៗគ្នា) ដោយមិនរើសអើង
- ដឹកនាំកុមារក្នុងការជួយនិងថែរក្សាសួនច្បារនិងបរិវេណជំវិញមណ្ឌល
- ដឹកនាំនិងសម្រប់សម្រួលសមកម្មភាពមួយចំនួនទៅតាមការងារការចាត់ចែងពីថ្នាក់ដឹកនាំ។
- ការធ្វើរបាយការណ៍ និងការទទួលខុសត្រូវដ៏ទៃទៀតៈ
- ធ្វើរបាយការសរសេរប្រចាំខែជូនគណៈគ្រប់គ្រង ហើយត្រូវប្រគល់មិនអោយលើសពីថ្ងៃទី ២៥
- ធ្វើបញ្ជីសកម្មភាពទាំងអស់ដែលបានបំពេញ រាយការណ៍រាល់បញ្ហារបស់កុមារ ឬបញ្ហាសុខភាព/បញ្ហាដ៏ទៃទៀត អំពីកុមារ
- ផ្តល់របាយការណ៍ផ្ទាល់មាត់ជាប្រចាំរាល់ការប្រជុំប្រចាំសប្តាហ៍ និងវេទិកាផ្សេងទៀតពេលចាំបាច់
- រាយការណ៍ជាបន្ទាន់នូវឧប្បត្តិហេតុធ្ងន់ធ្ងរ និងបញ្ហាផ្សេងៗ រួមមានគ្រោះថ្នាក់ ជំងឺ របួសស្នាម សកម្មភាពផ្លូវភេទ ខុសប្រក្រតី ឬការរំលោភសេពសន្ទវៈ ការវាយតប់ ឬការធ្វើខូច ឬបាក់បែកទ្រព្យសម្បត្តិ។ ប្រសិនបើ គណៈគ្រប់គ្រង មិននៅក្នុងមណ្ឌល ត្រូវទូរស័ព្ទពេលចាំបាច់
- ជួបប្រជុំជាផ្លូវការណ៍ ជាមួយ អ្នកថែទាំកុមារជាដៃគូ នៅពេលដែលពួកគាត់ ត្រលប់មកពីថ្ងៃឈប់សំរាក ដើម្បីអោយអ្នក បានដឹងនូវបញ្ហាណាមួយត្រូវតាមដាន
- មើលថែកុមារអោយមានការការពារពីការរំលោភផ្លូវភេទ ផ្លូវអារម្មណ៍ ផ្លូវកាយអោយបានគ្រប់ពេលវេលា និងរាយ ការណ៍ជាបន្ទាន់នូវរាល់សកម្មភាពបំពានដែលសង្ស័យណាមួយដោយកុមារ ឬដោយបុគ្គលិក
- ពិនិត្យមើលថាកុមារអនុវត្តក្រមសីលធម៌របស់ភូមិកុមារអរុណរះអោយបានគ្រប់ពេលវេលា
- ការពារភាពឯកជន និងការសំងាត់របស់កុមារ ដោយមិនបញ្ចោញនូវរាល់ព័ត៌មានឯកជនដល់អ្នកដ៏ទៃរួមទាំងកុមារផង ដែរ ដូចជាបញ្ហាសុខភាពធ្ងន់ធ្ងរ ឬព័ត៌មានកុមារផ្សេងៗទៀត
- អនុវត្តការងារផ្សេងទៀត ដែលគណៈគ្រប់គ្រងកំណត់អោយ ដោយមានហេតុផល។
- ចេះអាននិងចេះសរសេរអក្សរខ្មែរ
- មានបទពិសោធន៍ក្នុងការថែទាំកុមារ
- មានជំនាញបីបាច់ថែទាំកុមារបែបវិជ្ជមាននិងមានជំនាញការអប់រំទូន្មាន និងការដោះស្រាយបញ្ហាផ្សេងៗរបស់កុមារ
- យល់ដឹងពីសិទ្ធិនិងសេចក្តីត្រូវការរបស់កុមារ
- មានការតាំងចិត្តខ្ពស់ក្នុងការគាំពារកុមារពីការរំលាភបំពានរាងកាយនិងផ្លូវភេទ
- ត្រូវតែជាអ្នកធើ្វការងារដែលមានភាពបត់បែនពេលវេលា ហើយអាចមកបំរើការងារបានក្នុងពេលជូនដំណឹងដែលមានរយៈពេលខ្លី
- ចេះធ្វើការងារជាក្រុមបានល្អ ស្មោះត្រង់ និងរស់រាយរាកទាក់
- មានការអត់ធ្មត់ ចេះទទួលខុសត្រូវ និងច្បាស់លាស់ជាមួយការងារ
- មានអាយុយ៉ាងតិច២៥ឆ្នាំដល់៥៥ឆ្នាំងនិងមានសុខភាពមំាមួន។