អង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា គឺជាអង្គការក្នុងស្រុកមួយដែលសហការជាដៃគូជិតស្និទ្ធជាមួយ ក្រសួងអប់រំ យុវជន និងកីឡាក្រោមជំនួយហិរញ្ញប្បទានពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីអនុវត្តកម្មវិធីសាលារៀនជំនាន់ថ្មីនៅវិទ្យាល័យ ព្រែកលៀប វិទ្យាល័យ ព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ, វិទ្យាល័យ ហ៊ុន សែន កំពង់ចាម វិទ្យាល័យ ហ៊ុន សែន ពាមជីកង ខេត្ត កំពង់ចាម, វិទ្យាល័យគោកព្រីង ខេត្ត ស្វាយរៀង, វិទ្យាល័យ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ព្រែកអញ្ចាញ ខេត្ត កណ្តាល និងសាលាបឋមសិក្សាចំនួន៤ផ្សេងទៀត។ កម្មវិធីសាលារៀនជំនាន់ថ្មី គឺជាផ្នែកមួយនៃកម្មវិធីកំណែទម្រង់ថ្មីរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលនឹងកែលម្អគុណភាពអប់រំ និងអភិបាលកិច្ចល្អនៅក្នុងវិស័យអប់រំ។ ថ្មីៗនេះកម្មវិធីបាន ពង្រីកវិសាលភាពរបស់ខ្លួនហើយបានរៀបចំបង្កើតឱ្យមានសាលារៀនជំនាន់ថ្មីពីរ បន្ថែមទៀតគឺ វិទ្យាល័យ ព្រះអង្គឌួង ខេត្ត ព្រៃវែង និងអនុវិទ្យាល័យ អារញ្ញរង្សី ខេត្ត សៀមរាប ។ ដូចនេះកម្មវិធីសាលារៀនជំនាន់ថ្មីត្រូវការជ្រើសរើសលោកគ្រូ-អ្នកគ្រូ (សម្រាប់វិទ្យាល័យព្រះអង្គឌួង, វិទ្យាល័យ ហ៊ុន សែន ពាមជីកង និង និងវិទ្យាល័យ ព្រែកអញ្ចាញ) ដែលជាគ្រូបង្រៀនកំពុងបង្រៀន (តែងតាំងស៊ប់) និងគ្រូដែលទើបបញ្ចប់វគ្គបណ្ដុះបណ្ដាលពីវិទ្យាស្ថានជាតិអប់រំ(NIE) និងវិទ្យាស្ថានគរុកោសល្យ ដែលមានសមត្ថភាពខ្ពស់សម្រាប់មុខវិជ្ជា និងតាមសាលារៀនដូចខាងក្រោម៖
Workplace Circumstances
-
Environment:
N/A
-
Languages:
N/A
-
Location:
Kampong Cham Province, Prey Veng Province, Kandal Province
Position Circumstances
-
Career Category:
Educate/Train/Teaching
-
Schedule:Full-time
-
Salary:
N/A
Position Summary ឈ្មោះសាលារៀន
- វិទ្យាល័យ ព្រះអង្គឌួង
- អនុវិទ្យាល័យ អរញ្ញរង្សី
- វិទ្យាល័យ ហ៊ុន សែនពាមជីកង
- វិទ្យាល័យ ព្រែកលៀប
- វិទ្យាល័យ គោកព្រីង
- វិទ្យាល័យ សម្តេចអគ្គមហាធម្មពោធិសាលជា ស៊ីម ព្រែកអញ្ចាញ
- វិទ្យាល័យ ហ៊ុន សែន កំពង់ចាម
ចំណាំ៖ P=រូបវិទ្យា C=គីមីវិទ្យា B=ជីវវិទ្យា M=គណិតវិទ្យា K=ភាសាខ្មែរ ICT=ព័ត៌មានវិទ្យា H=ប្រវត្តិវិទ្យា
ES=ផែនដីវិទ្យា G=ភូមិវិទ្យា I=សីលធម៌-ពលរដ្ឋ E=អង់គ្លេស Librarian=បណ្ណារក្ស AD=រដ្ឋបាល F=ភាសាបារាំង ED= អប់រំកាយ និងគណនេយ្យករ។
ឱកាស និងអត្ថប្រយោជន៍៖
- គ្រូដែលជ្រើសរើសនឹងទទួលបានកុំព្យូទ័រយួរដៃមួយគ្រឿងសម្រាប់ធ្វើការងារនៅក្នុងកម្មវិធីនេះ។
- ទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រើប្រាស់ ICT នៅក្នុងវិស័យអប់រំ និងគរុកោសល្យបង្រៀនថ្មីៗស្របតាមគោលនយោបាយគន្លងអាជីពគ្រូបង្រៀន។
- ការពង្រឹងសមត្ថភាពក្នុងអាជីពគ្រូបង្រៀនដើម្បីឆ្លើយតបនឹងសមាហរណកម្មអាស៊ាន និងតម្រូវការអប់រំស្របតាមគោលវិធីអប់រំនៅសតវត្សរ៍ទី២១។
- ទទួលបានប្រាក់លើកទឹកចិត្តបន្ថែមក្នុងការបំពេញការងារ លើប្រាក់បៀវត្សដែលមានស្រាប់ក្នុងអំឡុងពេលធ្វើការងារ (មិនមានការឧបត្ថម្ភនៅពេលវិស្សមកាលទេ) និងប្រាក់ឧបត្ថម្ភតាមភារកិច្ចផ្សេងៗទៀត អាស្រ័យលើទំហំការងារបន្ថែម។
- មានឱកាសទទួលបានអាហារូបករណ៍សម្រាប់បន្ដការសិក្សានៅគ្រឹះស្ថានឧត្ដមសិក្សានានាក្នុងព្រះរាជាណាចក្រកម្ពុជានិងឱកាសបានចូលទស្សនកិច្ចសិក្សាក្នុងប្រទេស និងក្រៅប្រទេស។
Duties & Responsibilities:
- គ្រូដែលជ្រើសរើសនឹងមិនត្រូវបានអនុញ្ញាតឱ្យបង្រៀនកួឯកជនចំពោះសិស្សរបស់ខ្លួនឡើយទោះជាក្នុងរូបភាពណាក៏ដោយ។
- ត្រូវបំពេញការងារក្នុងការបង្រៀនយ៉ាងតិច ២០ម៉ោងក្នុងមួយសប្ដាហ៍។
- មិនអនុញាតឱ្យលក់សំណៅឯកសារផ្សេងៗដល់សិស្ស។
- គ្រូទាំងអស់នឹងត្រូវវាយតម្លៃដោយក្រុមប្រឹក្សាភិបាលសាលារៀនជំនាន់ថ្មីជារៀងរាល់ឆ្នាំ ដើម្បីបន្ដកិច្ចសន្យានៅឆ្នាំបន្ដបន្ទាប់។
- មានគំនិតផ្តួចផ្តើមក្នុងការច្នៃប្រឌិត និងបង្កើតថ្មី។
Requirements:
- លក្ខណៈសម្បតិ្ត៖
- ជាគ្រូបង្រៀនដែលបង្រៀនក្នុងក្របខណ្ឌរដ្ឋ (គ្រូកម្រិតឧត្តម) ដែលកំពុងបង្រៀននៅគ្រឹះស្ថានសិក្សានានា នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
- ជាគ្រូដែលទើបនឹងបញ្ចប់វគ្គបណ្ដុះបណ្ដាលពីវិទ្យាស្ថានជាតិអប់រំ និងវិទ្យាស្ថានគរុកោសល្យនានា ត្រូវបានលើកទឹកចិត្ត។
- ត្រូវមានឆន្ទៈខ្ពស់ក្នុងការបំពេញការងារបានល្អប្រសើរក្នុងការពង្រឹងសមត្ថភាពស្របតាមគន្លងអាជីពគ្រូបង្រៀន និងកម្មវិធីកំណែទម្រង់វិស័យអប់រំរបស់ក្រសួងអប់រំ យុវជន និងកីឡា។
- មានសមត្ថភាព និងទេពកោសល្យខ្ពស់ក្នុងបច្ចេកទេសបង្រៀន ការគ្រប់គ្រងសិស្ស ចំណេះដឹងក្នុងការដោះស្រាយបញ្ហា និងស្រាវជ្រាវតាមប្រព័ន្ធ ICT។
- មានភាពច្នៃប្រឌិត បង្កើតថ្មី រៀបចំក្លឹបសិក្សា និងការងារគម្រោង។
Expected Profile of Candidates
Skills & Knowledge:
General & Technical Skills
- ជាគ្រូបង្រៀនដែលបង្រៀនក្នុងក្របខណ្ឌរដ្ឋ (គ្រូកម្រិតឧត្តម) ដែលកំពុងបង្រៀននៅគ្រឹះស្ថានសិក្សានានា នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
- ជាគ្រូដែលទើបនឹងបញ្ចប់វគ្គបណ្ដុះបណ្ដាលពីវិទ្យាស្ថានជាតិអប់រំ និងវិទ្យាស្ថានគរុកោសល្យនានា ត្រូវបានលើកទឹកចិត្ត។
- ត្រូវមានឆន្ទៈខ្ពស់ក្នុងការបំពេញការងារបានល្អប្រសើរក្នុងការពង្រឹងសមត្ថភាពស្របតាមគន្លងអាជីពគ្រូបង្រៀន និងកម្មវិធីកំណែទម្រង់វិស័យអប់រំរបស់ក្រសួងអប់រំ យុវជន និងកីឡា។
- មានសមត្ថភាព និងទេពកោសល្យខ្ពស់ក្នុងបច្ចេកទេសបង្រៀន ការគ្រប់គ្រងសិស្ស ចំណេះដឹងក្នុងការដោះស្រាយបញ្ហា និងស្រាវជ្រាវតាមប្រព័ន្ធ ICT។
- មានភាពច្នៃប្រឌិត បង្កើតថ្មី រៀបចំក្លឹបសិក្សា និងការងារគម្រោង។