សេចក្តីជូនដំណឹងស្តីពីការដេញថ្លៃគម្រោង​សាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត

with Plan International Inc.
This job has already passed the closing date
Invitation for Bids

BTDC-ID: 27661
Closing Date:

Bid Components

Announcement Description

អង្គការ​ភ្លែ​នអន្តរជាតិ​កម្ពុជា​ សូម​ប្រកាស​ដាក់​ដេញថ្លៃ​គម្រោង​សាងសង់​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​សម្រាប់​សហ​គម​ន៏​។ គម្រោង​សាងសង់​នេះ​ស្ថិតនៅ​ក្នុង​ភូមិ​ស្រែ​គរ​ ឃុំ​ស្រែ​គរ​ ស្រុក​សេសាន ខេត្ត​ស្ទឹង​ត្រែង​។

អង្គការ​ភ្លែ​នអន្តរជាតិ​កម្ពុជា​ សូម​អញ្ជើញ​ស្ថាប័ន​ ក្រុមហ៊ុន​ អ្នក​ម៉ៅការ​ទាំងអស់​ដែល​មាន​ចំណាប់អារម្មណ៍​ និង​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ ចូលរួម​ដេញថ្លៃ​ដោយ​បំពេញ​នូវ​ឯកសារ​ដេញថ្លៃ​ដូច​មាន​ភ្ជាប់​ និង​បញ្ជាក់​នៅ​ក្នុង​ផ្នែក​នីមួយ​ៗ ដូច​ខាង​ ក្រោម​។

Bid Components

សេចក្តីជូនដំណឹងស្តីពីការដេញថ្លៃគម្រោង​សាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត

  • Career Category: Invitation for Bids
  • Location: Stung Treng Province

ប្រភេទ​ការងារ​សាងសង់​

ប្រព័ន្ធ​ផ្ទត់ផ្គង់​ទឹក​ស្អាត​សម្រាប់​សហគមន៍​ ១កន្លែង​

Bidder Eligibility

  • អ្នក​ម៉ៅការ​ដែល​មាន​ចំណាប់អារម្មណ៍​ ត្រូវ​ដាក់ពាក្យសុំ​ចូលរួម​ដេញថ្លៃ​ជាលា​យលក្ខណ៍​អក្សរ​អម​ជាមួយនឹង​ឯកសារ​ផ្លូវច្បាប់​ដូច​ខាងក្រោម​ ៖
  • វិញ្ញាបនប័ត្រ​ចុះបញ្ជី​ការ​អាជីវកម្ម​ជាមួយ​សាលាក្រុង​ ឬខេត្ត​
  • វិញ្ញាបនប័ត្រ​ចុះបញ្ជី​ពន្ធ​ប៉ាត​ង់ជាមួយ​នាយកដ្ឋាន​ពន្ធដារ​កម្ពុជា​ សម្រាប់​ឆ្នាំ​បច្ចប្បន្ន
  • វិញ្ញាបនប័ត្រ​ចុះបញ្ជី​អាករ​លើ​តម្លៃ​បន្ថែម​(VAT) ជាមួយ​នាយកដ្ឋាន​ពន្ធដារ​កម្ពុជា​ (សម្រាប់​អ្នកជា​ប់ពន្ធ​មធ្យម​ និង​ពន្ធ​ធំ​)
  • វិញ្ញាបនប័ត្រ​អំពី​ការ​ខួង​អណ្តូង​ដែល​អនុម័ត​ដោយ​ក្រសួង​អភិវឌ្ឍន៍​ជនបទ​
  • អ្នក​ម៉ៅការ​បាន​បំពេញ​ និង​ភ្ជាប់​រាល់​ឯកសារ​ដែល​បាន​ស្នើសុំ​ដោយមាន​ព័ត៌មាន​គ្រប់គ្រាន់​ រួម​មាន​៖ ទម្រង់​សំណើ​ដេញថ្លៃ​ និង​ ព័ត៌មាន​អំពី​លក្ខណសម្បត្តិ​អ្នក​របស់​អ្នក​ដេញថ្លៃ​ (ផ្នែក​ទី​៣) និង​ តម្លៃ​ដាក់​ដេញថ្លៃ​ (ផ្នែក​ទី​៥)

Submission Requirements

លក្ខខណ្ឌ​តម្រូវ​ និង​ការណែនាំ​អំពី​ការ​ដេញថ្លៃ​

  • សូម​ទំនាក់ទំនង​ទទួលយក​ឯកសារ​ដេញថ្លៃ​នៅ​ការិយាល័យ​អង្គការ​ភ្លែ​នខេត្ត​ស្ទឹង​ត្រែង​ ខេត្ត​រតន​គី​រី​ ខេត្ត​សៀមរាប​ និង​ ភ្នំពេញ​ តាម​អាសយដ្ឋាន​ដែល​បញ្ជាក់​នៅ​ក្នុង​តារាង​ព័ត៌មាន​សំខាន់​ៗអំពី​ការ​ដេញថ្លៃ​ នៅ​រៀងរាល់​ម៉ោង​ធ្វើការ​ (ម៉ោង​៧:៣០នាទី​ព្រឹក​ ដល់ម៉ោង​ ៥:០០នាទី​ល្ងាច​)។ ឯកសារ​ដេញថ្លៃ​នឹង​ត្រូវ​ចែក​ជូន​ដោយ​មិន​គិតថ្លៃ​។
  • អ្នកចូលរួម​ដេញថ្លៃ​ត្រូវ​ដាក់​ឯកសារ​ដេញថ្លៃ​ច្បាប់ដើម​នៅ​ ការិយាល័យ​អង្គការ​ភ្លែ​នខេត្ត​ស្ទឹង​ត្រែង​ ខេត្ត​រតន​គី​រី​ ខេត្ត​សៀមរាប​ និង​ ភ្នំពេញ​ (និង​ផ្ញើ​តាម​អ៊ី​ ម៉ែ​ល) ត្រឹម​ថ្ងៃ​ទី​ ១១ ខែ​ មករា​ ឆ្នាំ​២០២៤(ម៉ោង​ ៥:០០នាទី​ល្ងាច​)។
  • ឯកសារ​ដេញថ្លៃ​ដែល​ដាក់​យឺត​ពេល​នោះ​នឹង​មិន​ត្រូវ​បាន​ទទួលយក​ទេ​។
  • សំណើ​ដេញថ្លៃ​ត្រូវ​អម​មក​ជាមួយ​នូវ​ប្រាក់​ធានា​ការ​ដេញថ្លៃ​ក្នុង​ទម្រង់​ជា​ (លិខិត​ធានា​ពី​ធនាគារ​) ដែល​អាច​ទទួលយក​បាន​ដែល​មានត​ម្លៃ​ស្មើនឹង​ ២% នៃ​តម្លៃ​ដេញថ្លៃ​សរុប​(បើ​សិន​តំលៃ​សរុប​ចាប់ពី​៥ម៉ឺន​ដុល្លា​ឡើង​ទៅ​) ហើយ​ឯកសារ​ត្រូវ​ដាក់​ក្នុង​ស្រោម​សំបុត្រ​បិទ​ជិត​ដាច់ដោយឡែក​ពី​គ្នា​ ក្នុង​ឯកសារ​ដេញថ្លៃ​ផ្នែក​ តម្លៃ​។
  • រាល់​ឯកសារ​ដេញថ្លៃ​ដែល​ដាក់​ដោយ​ផ្ទាល់​និង​អាច​ផ្ញើ​រតាមអ៊ី​ម៉ែ​លត្រូ​វតែ​ជាឯក​សារ​ច្បាប់ដើម​ដែល​មាន​ចុះហត្ថលេខា​និង​សម្គាល់​ថា​ “ច្បាប់ដើម​” បូករួម​នឹង​ឯកសារ​ថត​ចម្លង​ពីរ​ច្បាប់​ដែល​មាន​ចុះហត្ថលេខា​ និង​សម្គាល់​ថា​ “ឯកសារ​ចម្លង​”។ ក្នុង​ករណី​មាន​ភាព​ខុសគ្នា​ត្រូវ​កំណត់​យក​តាម​ព័ត៌មាន​ក្នុង​ “ច្បាប់ដើម​”។

កាលបរិច្ឆេទ​ប្រជុំ​ណែនាំ​ស្តីពី​នីតិវិធី​នៃ​ការ​ដេញថ្លៃ​ ៖ អង្គការ​ភ្លែ​នអន្តរជាតិ​កម្ពុជា​ សូម​អញ្ជើញ​ស្ថាប័ន​ ក្រុមហ៊ុន​ អ្នក​ម៉ៅការ​ទាំងអស់​ដែល​មាន​ចំណាប់អារម្មណ៍​ដេញថ្លៃ​ ចូលរួម​ប្រជុំ​ណែនាំ​ស្តីពី​នីតិវិធី​នៃ​ការ​ដេញថ្លៃ​ នៅ​ថ្ងៃ​ទី​២៦ ខែ​ធ្នូ​ ឆ្នាំ​២០២៣ វេលា​ម៉ោង​ ១០:០០ នាទី​ ដល់ម៉ោង​ ១២:០០នាទី​។ ការប្រជុំ​នឹង​ធ្វើឡើង​ តាមរយៈ​អន​ឡាញតាម​កម្មវិធី​ Microsoft Team។ ដើម្បី​អាច​ចូលរួម​ការប្រជុំ​បាន​ សូ​ចចុច​លើ​តំណ​នេះ​៖ Click here to join the meeting

កំណត់​សំគាល់​ ៖

  • អ្នកទទួលការ​របស់​ស្ថាប័ន​ ក្រុមហ៊ុន​ អ្នក​ម៉ៅការ​ ត្រូវ​ប្រាកដ​ថា​ខ្លួន​បានដឹង​និង​យល់​ពត័មាន​ដេញថ្លៃ​ច្បាស់លាស់​ មុននឹង​ដាក់ពាក្យ​ដេញថ្លៃ​។ អ្នកទទួលការ​ត្រូវ​ចូលរួម​ដេញថ្លៃ​ប្រកបដោយ​ការប្រកួតប្រជែង​ ដោយ​គ្មាន​ឃុបឃិត​ស៊ុម​គ្រ​លំ​គ្នា​ និង​មិន​ពាក់​ពន្ឋ័នឹង​ការ​ក្លែង​បន្លំ​ ឬអំពើពុករលួយ​ណាមួយ​ឡើយ​។ ប្រសិនបើ​អ្នកទទួលការ​ណា​ឃុបឃិត​ស៊ុម​គ្រ​លំ​គ្នា​ ឬពាក់​ពន្ឋ័ក្នុង​ការ​ក្លែង​បន្លំ​ ឬអំពើពុករលួយ​ជាមួយ​អ្នកទទួលការ​ដទៃ​ អ្នកទទួលការ​ទាំងនោះ​ នឹង​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ដាក់​សំណើ​ដេញថ្លៃ​គម្រោង​ជាមួយ​អង្គការ​ភ្លែ​នអន្តរជាតិ​នៅពេលអនាគត​ទៀត​ឡើយ​។
  • សូម​ចូល​ទៅ​តំណ​ភ្ជាប់​ The Linked ដើម្បី​ទាញ​យក​ឯកសារ​ខាងក្រោម​(ទៅ​មើល​ទំព័រ​ទី​៣១)
 
Attachment
 

Contact Details

Office Address
  • #14, Leu, Srah Ruessei Sangkat, Stueng Traeng Municipality, Stung Treng Province, Cambodia
  • Phnom Svay, Boeng Kansaeng Sangkat, Ban Lung Municipality, Ratanak Kiri Province, Cambodia
  • Street 6, Taphul Village, Svay Dankum Sangkat, Siem Reap Municipality, Siemreap Province, Cambodia
  • #GIA Tower, 13rd floor, Room G1309-1312, Street Sopheak Mongkul, Phum 14, Sangkat Tonle Basak, Khan Chamkar Mon, Phnom Penh, Cambodia
 
Contact Name
  • Plan International Cambodia
 
Phone
 
Email