អនុប្រធានផ្នែកធនធានមនុស្ស និងរដ្ឋបាល
- Career Category: HR, Business Administration, Banking / Finance
- Schedule:Full-time
- Salary: N/A
សាខា: ការិយាល័យកណ្តាល។
គ្រឹះស្ថាន ហ្វូតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ផ្តល់ជូនបុគ្គលិកពេញសិទ្ធិនូវ អត្ថប្រយោជន៍ផ្សេងៗដូចជា៖
- ផ្តល់ប្រាក់បៀវត្សប្រកួតប្រជែងទៅតាមបទពិសោធន៍។
- ប្រាក់ឧបត្ថម្ភបុណ្យចូលឆ្នាំខ្មែរ ១០០%នៃប្រាក់បៀវត្ស។
- ប្រាក់ឧបត្ថម្ភបុណ្យភ្ជុំបិណ្ឌ ១០០% នៃប្រាក់បៀវត្ស។
- ការធានារ៉ាប់រងសុខភាពដល់បុគ្គលិក និងសមាជិកគ្រួសារ (ប្តី/ប្រពន្ធ និងកូន២នាក់)។
- ការធានារ៉ាប់រងគ្រោះថ្នាក់ដល់ជីវិត ២៤ ម៉ោង។
- ប្រាក់ឧបត្ថម្ភចំណងដៃ អាពាហ៍ពិពាហ៍បុគ្គលិក។
- ផ្តល់ប្រាក់កម្ចីដល់បុគ្គលិកក្នុងអត្រាការបា្រក់សមរម្យ។
- ការឈប់សម្រាកអនុលោមតាមច្បាប់ក្រសួងការងារ និងការឈប់សម្រាកប្រចាំឆ្នាំ។
- ផ្តល់ឯកសណ្ឋានការងារ។
- ផ្តល់ទូរស័ព្ទ និងស៊ីមកាត។
- ប្រាក់ឧបត្ថម្ភថ្លៃសំាង $៥០ក្នុង១ខែ។
- ប្រាក់ឈ្នួលម៉ូតូ $៨០ ក្នុង១ខែ សម្រាប់មន្ត្រីឥណទាន។
- ប្រាក់រង្វាន់លើកទឹកចិត្ត ទៅមន្ត្រីដែលសម្រេចបានគ្រប់ផែនការ (Incentive)។
- ប្រាក់ឧបត្ថម្ភ និងសម្ភារៈប្រើប្រាស់ផ្សេងៗតាមគោលការណ៍កំណត់របស់គ្រឹះស្ថាន ហ្វូតាបា។
- ការអនុវត្តផែនការ
- អនុវត្តតាមផែនការយុទ្ធសាស្រ្តការងារឱ្យបានត្រឹមត្រូវ និងមានការទទួលខុសត្រូវខ្ពស់ ព្រមទាំងធ្វើការសម្របសម្រួល ធានាសកម្មជានិច្ច លើគ្រប់កិច្ចការបច្ចេកទេសជំនាញក្នុងផ្នែកធនធានមនុស្ស ឱ្យមានដំណើរការរលូន និងប្រកបដោយប្រសិទ្ធភាព។
- ការអនុវត្តការងារជំនាញធនធានមនុស្ស
- គ្រប់គ្រង រៀបចំ និងទុកដាក់ ថែរក្សាប្រកបដោយសុវត្ថិភាព នូវរាល់ឯកសារបុគ្គលិក (Staff Profile) រួមមាន៖ កិច្ចសន្យាការងាររបស់បុគ្គលិក របាយការណ៍លម្អិតស្តីពីការទទួលខុសត្រូវតាមមុខងារតួនាទី សេចក្តីសម្រេចស្តីពីការផ្លាស់ប្តូរ ការតម្លើងមុខងារតួនាទី និងការផ្លាស់ប្តូរទីកន្លែងធ្វើការ។ល។
- គ្រប់គ្រង និងប្រមូលព័ត៌មានរបស់បុគ្គលិករួមមាន៖ ស្ថានភាពគ្រួសារ បម្រែបម្រួលសមាជិកគ្រួសារបុគ្គលិក កិច្ចសន្យាការងារបុគ្គលិក ដើម្បីធ្វើការ Update ឱ្យបានត្រឹមត្រូវ ច្បាស់លាស់ គ្រប់គ្រាន់ ទាន់ពេល។
- រៀបចំទុកដាក់រាល់គោលការណ៍នីតិវិធី សេចក្តីណែនាំ ឬសេចក្តីសម្រេចនានា របស់នាយកប្រតិបត្តិ ជំនួយការនាយកប្រតិបត្តិ និងនាយកដ្ឋានផ្សេងៗឱ្យបានត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស។
- សម្របសម្រួល ការងារហ្វឹកហ្វឺនបុគ្គលិករួមមាន៖ ធ្វើលិខិតអញ្ជើញចូលវួមវគ្គហ្វឹកហ្វឺន ដំណើរការហ្វឹកហ្វឺនការប្រមូលទម្រង់វាយតម្លៃវគ្គហ្វឹកហ្វឺន និងធ្វើរបាយការណ៍ស្តីពីការហ្វឹកហ្វឺន។ល។
- ត្រួតពិនិត្យ តាមដាន និងជូនដំណឹងដល់នាយកដ្ឋាន ឬសាខា អំពីកាលកំណត់នៃការវាយតម្លៃការងារសាកល្បង ក៏ដូចជាខួបវាយតម្លៃការងារពេញសិទ្ធិ របស់បុគ្គលិកនីមួយៗឱ្យបានទាន់ពេលវេលា។
- ចូលរួមទប់ស្កាត់ និងដោះស្រាយរាល់វិបត្តិបញ្ហាធនធានមនុស្ស ដែលអាចកើតមានឡើងក្នុងគ្រឹះស្ថាន។
- រៀបចំ អភិវឌ្ឍឱ្យបានទាន់ពេល នូវរបាយលម្អិតស្តីពីកំហុសឆ្គងរបស់បុគ្គលិក ហ្វូតាបា។
- ត្រួតពិនិត្យ និងធ្វើរបាយការណ៍ផ្សេងៗពាក់ព័ន្ធការងារគ្រប់គ្រងព័ត៌មានធនធានមនុស្សរួមមាន៖
- របាយការណ៍ផែនការធនធានមនុស្ស
- របាយការណ៍ស្ថិតិបុគ្គលិក
- របាយការណ៍ស្ថិតិសមាជិកគ្រួសារបុគ្គលិក
- របាយការណ៍ចលនាបុគ្គលិក (Staff Movement Report)
- របាយការណ៍ប្រាក់បៀវត្សរ៍ និងប្រាក់ឧបត្ថម្ភនានារបស់បុគ្គលិក
- របាយការណ៍ផ្សេងៗទៀតទាក់ទងនឹងកិច្ចការធនធានមនុស្ស។
- ធ្វើទំនាក់ទំនង សម្របសម្រួលដំណើរការ ការងារផ្សេងៗ ពាក់ព័ន្ធជាមួយក្រសួងការងារ ដោយធានាអនុវត្តត្រឹមត្រូវ តាមបញ្ញតិ និងសេចក្តីណែនាំទាំងឡាយប្រកបដោយភាពច្បាស់លាស់ គ្រប់គ្រាន់ ទាន់ពេល។
- ការអនុវត្តការងារជំនាញរដ្ឋបាល
- កិច្ចការការិយាល័យរបៀប
- គ្រប់គ្រង និងទុកដាក់នូវរាល់គោលការណ៍ នីតិវិធី សេចក្តីសម្រេច និងសេចក្តីណែនាំនានាឱ្យបានត្រឹមត្រូវ តាមលក្ខណៈ បច្ចេកទេស។
- សហការជាមួយនាយកដ្ឋានទីផ្សារ នាយកដ្ឋានពាក់ព័ន្ធ និងសាខា ក្នុងការរៀបចំគ្រប់ការិយាល័យ ហ្វូតាបា ធានាបាននូវការឯកភាព (ធ្វើឱ្យមានស្តង់ដាររួម) ប្រកបដោយសោភ័ណភាព ដើម្បីអាចទាក់ទាញ និងជាទីទុកចិត្តខ្ពស់របស់អតិថិជន។
- កិច្ចការលទ្ធកម្ម
- គ្រប់គ្រង និងទិញសម្ភារៈការិយាល័យ សម្រាប់ផ្គត់ផ្គង់គ្រប់ផ្នែកជំនាញក្នុងការិយាល័យកណ្តាល ឱ្យបានគ្រប់គ្រាន់ ដោយធ្វើសម្រង់តម្លៃ (Quote) លើទំនិញដែលត្រូវទិញឱ្យបានត្រឹមត្រូវតាមនីតិវិធី និងដោះស្រាយរាល់ការរាំងស្ទះការងារដែលបណ្តាលមកពីការខូចខាត ឬខ្វះឧបករណ៍-សម្ភារៈប្រើប្រាស់។
- ទទួលចាត់ចែងឱ្យធ្វើ ឬជួលឱ្យធ្វើនូវរាល់ឧបករណ៍-បរិក្ខារ សម្រាប់ប្រើប្រាស់ក្នុងការិយាល័យកណ្តាល និងរក្សាទុកដាក់រាល់ឯកសារ ដែលពាក់ព័ន្ធនឹងការទិញ-លក់ ឧបករណ៍-សម្ភារៈ ឱ្យបានត្រឹមត្រូវតាមបច្ចេកទេស។
- រៀបចំឱ្យមានផែនការចំណាយ (Capital Expenditure Plan) គ្រប់គ្រាន់ សម្រាប់ផ្គត់ផ្គង់ប្រតិបត្តិការ និងធ្វើការតាមដានត្រួតពិនិត្យលើការអនុវត្តឱ្យបានត្រឹមត្រូវ ដើម្បីចៀសវាងបញ្ហារាំងស្ទះក្នុងប្រតិបត្តិការ។
- កិច្ចការបុគ្គលិក
- គ្រប់គ្រង តាមដានការងារសន្តិសុខសណ្តាប់ធ្នាប់ការិយាល័យកណ្តាល ការយាមប្រចាំការរបស់មន្ត្រីសន្តិសុខដោយរក្សាឱ្យបាននូវសុវត្ថិភាពក្នុងកន្លែងការងារ។
- កិច្ចការថែទាំទ្រព្យសម្បត្តិ
- ត្រួតពិនិត្យការថែទាំ ទុកដាក់ឧបករណ៍-សម្ភារៈ និងសារពើភ័ណ្ឌទំាងអស់របស់ ហ្វូតាបា ឱ្យមានរបៀបរៀបរយ និងធានាបាននូវដំណើរការប្រក្រតី។
- គ្រប់គ្រង និងធ្វើរបាយការណ៍ចំណាយ ការប្រើប្រាស់សម្ភារៈការិយាល័យ ក្នុងការិយាល័យកណ្តាល ឱ្យបានច្បាស់លាស់ គ្រប់គ្រាន់ ត្រឹមត្រូវតាមតម្រូវការរបស់អ្នកគ្រប់គ្រង និងថ្នាក់មានសមត្ថកិច្ច។
- ធ្វើកិច្ចការផ្សេងៗទៀត តាមការចាត់តាំងរបស់អ្នកគ្រប់គ្រងផ្ទាល់ ឬថ្នាក់គ្រប់គ្រងមានសមត្ថកិច្ច។
- បញ្ចប់ថ្នាក់បរិញ្ញាបត្រ ផ្នែកគ្រប់គ្រង, រដ្ឋបាលសាធារណៈ, ធនាគារនិងហិរញ្ញវត្ថុ, ច្បាប់,...។
- មានបទពិសោធន៍ លើផ្នែកជំនាញពាក់ព័ន្ធ យ៉ាងហោចរយៈពេល ២ឆ្នាំ។
- មានជំនាញក្នុងការប្រាស្រ័យទាក់ទងល្អប្រសើរ មានភាពស្មោះត្រង់ និងអាចធ្វើការងារជាក្រុម។
- មានចំណេះដឹងភាសាអង់គ្លេសអាចសរសេរ និងនិយាយបានល្អ។
- អាចប្រើប្រាស់កុំព្យូទ័រ Ms Office Word-Excel។
មន្រ្តីឥណទានជាន់ខ្ពស់
- Career Category: Sales / Marketing, Exec. / Management, Accounting, Banking / Finance
- Schedule:Full-time
- Salary: N/A
សាខា:
- សាខាការិយាល័យកណ្តាល= ៥នាក់
- សាខាខណ្ឌព្រែកព្នៅ= ៥នាក់
- សាខាខណ្ឌពោធិ៍សែនជ័យ= ៥នាក់
- សាខាក្រុងច្បារមន= ៥នាក់
- សាខាក្រុងដូនកែវ= ៥នាក់
គ្រឹះស្ថាន ហ្វូតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ផ្តល់ជូនបុគ្គលិកពេញសិទ្ធិនូវ អត្ថប្រយោជន៍ផ្សេងៗដូចជា៖
- ផ្តល់ប្រាក់បៀវត្សប្រកួតប្រជែងទៅតាមបទពិសោធន៍។
- ប្រាក់ឧបត្ថម្ភបុណ្យចូលឆ្នាំខ្មែរ ១០០%នៃប្រាក់បៀវត្ស។
- ប្រាក់ឧបត្ថម្ភបុណ្យភ្ជុំបិណ្ឌ ១០០% នៃប្រាក់បៀវត្ស។
- ការធានារ៉ាប់រងសុខភាពដល់បុគ្គលិក និងសមាជិកគ្រួសារ (ប្តី/ប្រពន្ធ និងកូន២នាក់)។
- ការធានារ៉ាប់រងគ្រោះថ្នាក់ដល់ជីវិត ២៤ ម៉ោង។
- ប្រាក់ឧបត្ថម្ភចំណងដៃ អាពាហ៍ពិពាហ៍បុគ្គលិក។
- ផ្តល់ប្រាក់កម្ចីដល់បុគ្គលិកក្នុងអត្រាការបា្រក់សមរម្យ។
- ការឈប់សម្រាកអនុលោមតាមច្បាប់ក្រសួងការងារ និងការឈប់សម្រាកប្រចាំឆ្នាំ។
- ផ្តល់ឯកសណ្ឋានការងារ។
- ផ្តល់ទូរស័ព្ទ និងស៊ីមកាត។
- ប្រាក់ឧបត្ថម្ភថ្លៃសំាង $៥០ក្នុង១ខែ។
- ប្រាក់ឈ្នួលម៉ូតូ $៨០ ក្នុង១ខែ សម្រាប់មន្ត្រីឥណទាន។
- ប្រាក់រង្វាន់លើកទឹកចិត្ត ទៅមន្ត្រីដែលសម្រេចបានគ្រប់ផែនការ (Incentive)។
- ប្រាក់ឧបត្ថម្ភ និងសម្ភារៈប្រើប្រាស់ផ្សេងៗតាមគោលការណ៍កំណត់របស់គ្រឹះស្ថាន ហ្វូតាបា។
- ផ្សព្វផ្សាយផលិតផល និងសេវាកម្មរបស់គ្រឹះស្ថាន ហ្វូតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ទៅដល់អតិថិជនសក្តានុពល។
- ធ្វើការសិក្សា វិភាគ វាយតម្លៃលទ្ធភាពសង និងទ្រព្យដាក់ធានា របស់អតិថិជនឲ្យបានត្រឹមត្រូវ។
- រៀបចំរបាយការណ៍ និងសំណើសុំឥណទាន ដើម្បីដាក់ជូន នាយកសាខា ឬគណៈកម្មាធិការឥណទានពិនិត្យ និងអនុម័ត
- ថែរក្សាទំនាក់ទំនងល្អ ជាមួយអតិថិជនដែលមានស្រាប់ និងស្វែងរក អតិថិជនថ្មីបន្ថែម។
- បញ្ចេញឥណទានទៅតាមផែនការ ដែលបានកំណត់ដោយ នាយកសាខា។
- ពង្រឹងគុណភាពនៃការប្រមូល និងដោះស្រាយបញ្ហាយឺតយ៉ាវ ក្នុងការសងត្រឡប់ឥណទានមកវិញឲ្យបានទាន់ពេល។
- បង្កើនទំនាក់ទំនងជាមួយអាជ្ញាធរក្នុងតំបន់ ដែល ហ្វូតាបា កំពុងធ្វើប្រតិបត្តិការ និងសិក្សាអំពីគូប្រកួតប្រជែងក្នុងតំបន់ ព្រមទាំងរៀបចំផែនការ ដើម្បីទទួលបានចំណែកទីផ្សារ បន្ថែម។
- ធ្វើរបាយការណ៍ប្រចាំថ្ងៃ ប្រចាំសប្តាហ៍ និងប្រចាំខែ ជូន អ្នកគ្រប់គ្រង។
- បញ្ចប់ថ្នាក់បរិញ្ញាបត្រ ឬជានិសិ្សតកំពុងសិក្សា ផ្នែកទីផ្សារ គ្រប់គ្រង គណនេយ្យ ហិរញ្ញវត្ថុ និងធនាគារ ឬសញ្ញាបត្រដែលមានតម្លៃស្មើ។
- មានជំនាញក្នុងការទំនាក់ទំនង និងដោះស្រាយបញ្ហាជូន អតិថិជន មានភាពស្មោះត្រង់ និងអាចធ្វើការងារជាក្រុម។
- មានចំណេះដឹងភាសាអង់គ្លេសអាចសរសេរ និងនិយាយបានល្អ។
- អាចប្រើប្រាស់កុំព្យូទ័រ Ms Office Word & Ms Excel។
- ចេះបើកបរម៉ូតូ។
- ផ្តល់អទិភាពដល់អ្នកដែលធ្លាប់បម្រើការងារ នៅភ្នំពេញ នៅតាកែវ និងនៅខេត្តកំពង់ស្ពឺ