អ្នកកាន់ស្តុកសាច់ជ្រូកចូល និងស្តុកចេញ-ចូលសម្ភារៈ
ផ្នែក ៖ គណនេយ្យ និងហិរញ្ញវត្ថុ
ទំហំការងារ
- រាយការណ៍ផ្ទាល់ទៅគណនេយ្យ និងហិរញ្ញវត្ថុ
- ទទួលខុសត្រូវដំណើរប្រតិបត្តិការណ៍ និងរៀបចំរបាយការណ៍ ស្តុកសាច់ជ្រូកចូល និងស្តុកចេញ-ចូលសម្ភារៈ
- ពិភាក្សាជាមួយប្រធានផ្នែកបច្ចេកទេស និងផ្នែកដែលពាក់ព័ន្ធ រៀបចំផែនការស្នើសុំទិញ (សម្ភារៈ និងសាច់ជ្រូក) ចូលស្តុកអោយបានច្បាស់លាស់ត្រឹមត្រូវ ផ្អែកតាមប្រវត្តិនៃការប្រើប្រាស់ ឬតំរូវការប្រើប្រាស់ជាក់ស្តែង។
- រៀបចំ និងត្រួតពិនិត្យលើការស្នើទិញសម្ភារៈ ដើម្បីធានាថាមានភាពត្រឹមត្រូវ ស្របតាមតម្រូវការប្រើប្រាស់។
- ពិនិត្យ និងផ្ទៀងផ្ទាត់បន្ថែមលើបរិមាណ គុណភាព និងតម្លៃ នៃសម្ភារៈដែលបានទទួលបានពីអ្នកផ្គត់ផ្គង់។
- កត់ត្រា និងត្រួតពិនិត្យលើការទទួលបញ្ចូលស្តុកសាច់ជ្រូក និងស្តុកសម្ភារ: ផ្សេងៗ និងផ្ទៀងផ្ទាត់បន្ថែមលើបរិមាណ គុណភាព និងតម្លៃ ស្តុកទទួលបានពីអ្នកផ្គត់ផ្គង់ដើម្បីប្រាកដថាមានភាពត្រឹមត្រូវតាមគោលការណ៍គណនេយ្យ។
- ធ្វើការបញ្ចូល បញ្ចេញ ទិន្នន័យស្តុកសម្ភារៈក្នុងប្រព័ន្ធកុំព្យូទ័រ (Excel)។
- រៀបចំឯកសារពាក់ព័ន្ធដាក់ជូនផ្នែកគណនេយ្យ (AP Accountant) អោយទាន់ពេលវេលា ដើម្បីដំណើរការទូទាត់ជាមួយអ្នកផ្គត់ផ្គង់។
- រៀបចំទុកដាក់រាល់សម្ភារៈក្នុងឃ្លាំងទាំងអស់អោយមានសណ្តាប់ធ្នាប់ របៀបរៀបរយ អនាម័យ និងសុវត្ថិភាព។
- ត្រួតពិនិត្យលើសម្ភារៈដែលមាននៅក្នុងឃ្លាំង ដើម្បីធានាថាសម្ភារៈទុកដាក់ត្រឹមត្រូវ មានសុវត្ថិភាព មិនមានការប្រើប្រាស់ខ្ជះខ្ជាយ។
- ត្រួតពិនិត្យ ផ្ទៀងផ្ទាត់ លើទិន្នន័យស្តុកចំពោះស្តុកដែលពាក់ព័ន្ធក្នុងទំនួលខុសត្រូវជាប្រចាំ។
- ត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យស្តុក និងរាយការណ៍ជូនដល់ថ្នាក់ដឹកនាំ និងផ្នែកដែលពាក់ព័ន្ធ អោយបានទៀងទាត់ និងទាន់ពេលវេលា។
- ត្រូវរៀបចំផែនការ និងធ្វើការស្នើសុំធ្វើបច្ចុប្បន្នភាពរាប់សន្និធិស្តុកប្រចាំខែ ប្រចាំត្រីមាស និងប្រចាំឆ្នាំ។
- ភារកិច្ចផ្សេងៗទៀត និងត្រូវដាក់តាមការចាត់តាំងទៅតាមតម្រូវការចាំបាច់របស់ប្រធានផ្នែក និងថ្នាក់ដឹកនាំ។