ជាងឡាន

with The HALO Trust Cambodia
This job has already passed the closing date
Job Announcement

BTDC-ID: 25665
Closing Date:

Announcement Positions

Announcement Description

ហេ​ឡូ​ត្រា​ស្ដ​ គឺជា​អង្គការ​សកម្មភាព​មីន​មនុស្សធម៌​ដែល​ធំបំផុត​នៅ​លើ​ពិភពលោក​ ដែល​ធ្វើការ​ដើម្បី​បោស​សម្អាត​មីន​ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ជុំវិញ​ពិភពលោក​។ អង្គការ​ហេ​ឡូ​ត្រា​ស្តមានបុគ្គលិ​កជាង​ ១៣,០០០ នាក់​បម្រើ​ការងារ​នៅ​ក្នុង​ ២៩ ប្រទេស​និង​ជួយ​ឱ្យ​គ្រួសារ​រាប់​លាន​នាក់​ត្រឡប់ទៅ​ផ្ទះ​របស់​ពួកគេ​វិញ​ដោយ​សុវត្ថិភាព​ តែ​យ៉ាងណាក៏ដោយ​ការ​បោស​សម្អាត​នៅតែ​មាន​ច្រើន​ទៀត​ដែល​ត្រូវធ្វើ​។ អង្គការ​ ហេ​ឡូ​ត្រា​ស្ដ​ បាន​ធ្វើការ​នៅ​ក្នុង​ប្រទេសកម្ពុជា​តាំងពី​ឆ្នាំ​ ១៩៩១ ហើយ​បច្ចុប្បន្ន​មាន​បុគ្គលិក​ ១,២០០ នាក់​ ដើម្បី​ធ្វើការ​លើ​គម្រោង​បោស​សម្អាត​មីន​ និង​ការ​កម្ទេច​អាវុធ​ជាតិ​ផ្ទុះ​នៅ​ភាគ​ខាងជើង​ និង​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​។

Announcement Positions

ជាងឡាន

Position Summary

ទីកន្លែង​ការងារ​: ការិយាល័យ​កំរៀង (ខេត្ត​បាត់​ដំបង​)

រាយការណ៍​ទៅកាន់​: មេជាង​

សង្ខេប​:

តួនាទី​ជាងឡាន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ផ្ទាល់​របស់​មេជាង​ និង​ទទួលខុសត្រូវ​ក្នុង​ការ​ថែរក្សា​ និង​ជួសជុល​យានជំនិះ​របស់​ហេ​ឡូ​ដើម្បី​ស្របតាម​ស្តង់​ដារ​សមស្រប​ផ្លូវជាតិ​ និង​អន្តរជាតិ​។

Expectations - Duties, Responsibilities
  • អនុវត្ត​ការថែទាំ​ និង​ជួយ​ផ្នែក​យាន​យន្ដ របស់​ហេ​ឡូ​ រាប់បញ្ចូល​ឡាន​ឡង់​រ៉ូវែ ឡាន​ឡង់​គ្រូ​សសើ​ ម៉ាស៊ីនភ្លើង​ ម៉ូតូ​ រណា​ង៉ោង​ និង​ម៉ាស៊ីន​កាត់​ស្មៅ​ មិន​រួម​បញ្ជូលឡាន​ដឹកទំនិញ​ធំ​។
  • អនុវត្ត​ការ​ជួសជុល​លើ​យាន​យន្ដនៅ​ក្នុង​រោង​ជាង​ដោយ​យោងទៅតាម​កាលវិភាគ​ត្រួតពិនិត្យ​
  • អនុវត្ត​ការ​ត្រួតពិនិត្យ​ទៀងទាត់​រាល់​ឧបករណ៍​ទាំងអស់​ និង​រាយការណ៍​រាល់​ការ​មិន​ប្រក្រតី​ទៅកាន់​អ្នកគ្រប់គ្រង​របស់​ពួកគេ​ឲ្យទាន់ពេលវេលា​។
  • រៀបចំ​កាត​ការងារ​, ទំរង់​ត្រួតពិនិត្យ​, របាយការណ៍​ជួល​ជុល​ប្រចាំខែ​ ទៅកាន់​មេជាង​សម្រាប់​ការ​ត្រួតពិនិត្យ​។
  • ប្រតិបត្តិ​ និង​រក្សា​នូវ​ការ​អនុវត្ត​ការងារ​ប្រកបដោយ​សុវត្ថិភាព​ ខណៈ​ពេល​កំពុង​ធ្វើការ​ក្នុង​រោង​ជាង​និង​រាល់​ពេលធ្វើការ​ជួសជុល​យាន​យន្ដ និង​ឧបករណ៍​ផ្សេង​ៗទៀត​។
  • រក្សា​កន្លែងធ្វើការ​ឲ្យ​ស្អាត​ និង​មាន​របៀបរៀបរយ​ ដើម្បី​ធ្វើការងារ​របស់​ខ្លួន​ដោយ​សុវត្ថិភាព​។
  • ត្រូវ​ប្រាកដ​ថា​ការប្រើប្រាស់​ឧបករណ៍​នៅ​ក្នុង​កន្លែងធ្វើការ​ឲ្យបាន​ត្រឹមត្រូវ​គ្រប់ពេលវេលា​ ហើយ​ឧបករណ៍​ទាំងអស់​គឺ​ស្អាត​ និង​អាច​ប្រើប្រាស់​បាន​។ ប្រសិនបើ​អត់ទេ​ ជាង​ត្រូវ​រាយការណ៍​ភាព​មិន​ប្រក្រតី​ណាមួយ​ទៅកាន់​អ្នកគ្រប់គ្រង​របស់​ពួកគេ​។
  • លើកទឹកចិត្ត​ដល់​សមិទ្ធផល​ និង​ពង្រឹង​សាមគ្គីភាព​ក្នុង​ការងារ​ជា​ក្រុម​របស់​ពួកគាត់​។
  • ស្នើសុំ​គ្រឿង​បន្លាស់​ដែល​ត្រូវការ​ទៅកាន់​មេជាង​សម្រាប់​ជួសជុល​រថយន្ត​មុន​ពេលធ្វើការ​ជួសជុល​លើ​យាន​យន្ដ។
  • រាយការណ៍​ពី​បញ្ហា​ និង​ផល​វិបត្តិ​ធំ​ៗទៅកាន់​មេជាង​ឲ្យបាន​ទាន់ពេល​វេលា​។
Requirements - Skills, Qualifications, Experience
  • មាន​បទពិសោធន៍​យ៉ាងតិច​ ២ ឆ្នាំ​ជាជាង​ឡាន​
  • មាន​សមត្ថភាព​ក្នុង​ការ​អាន​ និង​សរសេរ​
  • អាច​បែតប​ន់តាមកាល​វិភាគ​ធ្វើការ​ដែល​បាន​រៀបចំ​
  • ចេះ​បង្កើត​ទំនាក់ទំនង​ការងារ​បាន​ល្អ​
  • សមត្ថភាព​ក្នុង​ការ​រៀន​ជំនាញ​ថ្មី​ៗ
  • សុខភាព​រឹង​មំាល្អ​ និង​អាច​បត់បែន​តាមកាលៈទេសៈការងារ​
 

How to Apply

បេក្ខជន​ត្រូវ​ផ្ញើ​ប្រវត្តិរូប​សង្ខេប​ (CV មិន​លើស​ពី​ 2 ទំព័រ​) ជាមួយ​ (លិខិត​ចំណាប់អារម្មណ៍​មួយ​ទំព័រ​) មកកាន់​ Email ដែល​បាន​បញ្ជាក់​ជូន​នៅ​ក្នុង​ព័ត៌មាន​ទំនាក់ទំនង​ ដែល​មាន​ចំណងជើង​ថា​ "ពាក្យ​ស្នើសុំ​ផ្នែក​ជាងឡាន​" យ៉ាង​យូរ​បំផុត​ត្រឹម​ថ្ងៃ​ផុត​កំណត់​ ឬមកកាន់​ផ្នែក​ធនធានមនុស្ស​របស់​អង្គការ​ហេ​ឡូ​ត្រា​ស្ត ក្នុង​ខេត្ត​សៀមរាប​។ បេក្ខជន​ដែលជា​ប់ក្នុង​បញ្ជី​សម្រាំង​នឹង​ត្រូវ​បាន​ទាក់ទង​ទៅ​សម្រាប់​ការ​សម្ភាសន៍​។

 

Contact Details

Office Address
  • ផ្លូវជាតិលេខ ៦, Tuek Vil Sangkat, Siem Reap Municipality, Siemreap Province, Cambodia
 
Contact Name
  • The HALO Trust Cambodia
 
Email