សេចក្តីប្រកាសដាក់ពាក្យដេញថ្លៃ ផ្គត់ផ្គង់គ្រឿងម៉ាស៊ីន/សម្ភារៈឧបករណ៍ និងការសាងសង់រោងផលិតចំណីមាន់ ជីធម្មជាតិ និងចិញ្ចឹមមាន់

with Live & Learn Cambodia
This job has already passed the closing date
Invitation for Bids

BTDC-ID: 25128
Closing Date:

Bid Components

Announcement Description

អង្គការ​កម្ពុជា​ អភិវឌ្ឍន៍​សហគមន៍​ និង​បរិស្ថាន​ (Live & Learn Cambodia) ជា​អង្គការ​ក្នុងស្រុក​ មិន​រក​ប្រាក់ចំណេញ​ ដែល​បាន​បង្កើត​ឡើង​នៅ​កម្ពុជា​នៅ​ឆ្នាំ​២០០៥ និង​បាន​ទទួលស្គាល់​ដោយ​ក្រសួងមហាផ្ទៃ​នៅ​ឆ្នាំ​២០០៥។ អង្គការ​LLC មាន​គោលបំណង​ចូលរួម​កាត់បន្ថយ​ភាព​ក្រីក្រ​ លើក​កម្ពស់​ការ​អភិវឌ្ឍ​ និង​វឌ្ឍនភាព​ប្រកបដោយ​និរន្តរភាព​ តាមរយៈ​ការអប់រំ​ និង​រៀនសូត្រ​។ ការងារ​អាទិភាព​របស់យើង​ គឺ​គាំទ្រ​ និង​ពង្រឹង​ចលនា​សហគមន៍​ ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នៅ​និរន្តរភាព​នៃ​បរិស្ថាន​និង​ជីវភាព​។

ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​ក្រសួង​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ និង​អភិវឌ្ឍន៍​អាល្លឺម៉ង់​ (BMZ) តាមរយៈ​អង្គការ​ យូហាន់​នី​ធឺ​អន្តរជាតិ​ (Johanniter) អង្គការ​ Live & Learn Cambodia ត្រូវការ​ស្វែងរក​ និង​ជ្រើសរើស​ក្រុមហ៊ុន​ផ្គត់ផ្គង់​គ្រឿងម៉ាស៊ីន​/សម្ភារៈ​/ ឧបករណ៍​ និង​ការ​សាង​សង​រោង​ផលិត​ជីធម្មជាតិ​ រោង​ផលិត​ចំណី​មាន់​ និង​ទ្រុង​មាន់​ នៅ​ខេត្ត​ក្រចេះ​ ដូច​រៀបរាប់​ខាងក្រោម​៖

Bid Components

សេចក្តីប្រកាសដាក់ពាក្យដេញថ្លៃ ផ្គត់ផ្គង់គ្រឿងម៉ាស៊ីន/សម្ភារៈឧបករណ៍ និងការសាងសង់រោងផលិតចំណីមាន់ ជីធម្មជាតិ និងចិញ្ចឹមមាន់

  • Career Category: Invitation for Bids
  • Location: Kratie Province
  1. ការ​សាងសង់​រោង​ផលិត​ចំណី​មាន់​ និង​ជីធម្មជាតិ​៖

រោង​ផលិតកម្ម​ចំនួន​២កន្លែង​ ដែល​រោង​នីមួយ​ៗទំហំ​រោង​៖ បណ្តោ​យ12ម x ទទឹង​5ម x កំពស់​3ម ដំបូល​ប្រ​កសង្កសី​ ជញ្ជាំង​រៀប​ឥដ្ឋ​ បូក​ស៊ី​ម៉ងតិ៍ និង​លាប​ថ្នាំ​ និង​ជញ្ជាំង​លួស​សំណាញ់​ ស្ថិតនៅ​ទីតាំង​ ភូមិ​តាលុស ឃុំ​បុស​លាវ​ ស្រុក​ចិត្រ​បុរី​ និង​ ភូមិ​ពង្រ​ ១ ឃុំ​ពង្រ​ ស្រុក​ឆ្លូង​ ខេត្ត​ក្រចេះ​ (សូម​មើល​ភិនភាគ​លំអិត​ភ្ជាប់​មក​ជាមួយ​)

2.ការ​សាងសង់​ទ្រុង​មាន់​ ចំនួន​ ១៣ ទ្រុង​

ទ្រុង​សម្រាប់​ចិញ្ជឹមមាន់​៖ ធ្វើពី​ដែក​ ដែល​អាច​ដំឡើង​ដោយ​មួល​វី​ស ហើយ​អាច​ដោះ​រុះរើ​ទៅ​ដាក់​ទីតាំង​ថ្មី​បាន​ និង​រៀប​សារ​ថ្មី​បាន​ សម្រាប់​កសិករ​ទាំង​១៣គ្រួសារ​នៅ​ភូមិ​ព្រែក​តា​អាំ​ ឃុំ​បុស​លាវ​ ស្រុក​ចិត្រ​បុរី​ ខេត្ត​ក្រចេះ​។ទ្រុង​ធ្វើអំពី​ដែក​ប្រហោង​ ទំហំ​ទទឹង​ 2.5ម x បណ្តោ​យ4ម xកំពស់​2.3ម និង​ ជញ្ជាំង​ធ្វើពី​ដែក​ និង​ពទ្ធ័ដោយ​សំណាញ់​ដែក​កម្ពស់​ 1.8ម ((សូម​មើល​ភិនភាគ​លំអិត​ភ្ជាប់​មក​ជាមួយ​)

3.ផ្គត់ផ្គង់​សម្ភារៈ​ចិញ្ជឹមមាន់​ស្រែ​ សម្រាប់​សហគមន៍​ចិញ្ជឹមមាន់​ (សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ពិនិត្យមើល​ឯកសារ​ភ្ជាប់​ខាងក្រោម​)

4.ផ្គត់ផ្គង់​មាន់​មេ​ពូជ​ និង​កូនមាន់​ស្រែស​ម្រាប់​សហគមន៍​ចិញ្ជឹមមាន់​(សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ពិនិត្យមើល​ឯកសារ​ភ្ជាប់​ខាងក្រោម​)

5.ការ​ផ្គត់ផ្គង់​គ្រឿងម៉ាស៊ីន​ និង​សម្ភារៈ​ឧបករណ៍​ផលិត​ជីធម្មជាតិ​ និង​ចំណី​មាន់​សម្រាប់​សហគមន៍​ (សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ពិនិត្យមើល​ឯកសារ​ភ្ជាប់​ខាងក្រោម​)

Bidder Eligibility

  • លក្ខខ័ណ្ឌ​តម្រូវ​
  • អ្នក​ដេញថ្លៃ​ត្រូវ​បំពេញ​តាម​លក្ខខណ្ឌ​តម្រូវ​នានា​ដូច​ខាងក្រោម​ ដើម្បី​មាន​សិទ្ធិ​ដាក់ពាក្យ​ដេញថ្លៃ​៖
  • បំពេញ​លើ​ទម្រង់​ស្នើសុំ​ដាក់ពាក្យ​ដេញថ្លៃ​ (Price Quotation) និង​ភ្ជាប់​មក​ជាមួយ​នូវ​តារាង​ព័ត៌មាន​លំអិត​ស្តីពី​សម្ភារៈ​(មាននៅ​ក្នុង​ឯកសារ​ភ្ជាប់​) ដែល​មានការ​ចុះហត្ថលេខា​ កាលបរិច្ឆេទ​ និង​ត្រា​ (ករណី​មាន​)
  • ក្នុង​ករណី​អ្នក​ដេញថ្លៃ​ដាក់​ឯកសារ​មក​ស្នាក់ការ​អង្គការ​ខេត្ត​រតនគិរី​ អ្នក​ដេញថ្លៃ​ត្រូវ​រៀបចំ​ពាក្យ​ដេញថ្លៃ​នៅ​ក្នុង​ស្រោម​សំបុត្រ​បិទ​ជិត​ និង​មាន​ចុះហត្ថលេខា​ ឬត្រា​ នៅត្រង់​ចំ​នុ​ចតំណរ ស្រោម​សំបុត្រ​។

Submission Requirements

ការ​ដាក់ពាក្យ​ដេញថ្លៃ​

សម្រាប់​លោក​ លោកស្រី​ដែល​ចាប់អារម្មណ៍​ក្នុង​ការ​ដាក់​សំណើ​រសុំនៃ​ការ​ដេញថ្លៃ​ អាច​ដាក់​មក​អង្គការ​ LLC តាមរយៈ​ Email ឬ អាសយដ្ឋាន​ដែល​បាន​បញ្ជាក់​ជូន​នៅ​ក្នុង​ព័ត៌មាន​ទំនាក់ទំនង​។

ការ​ទទួលពាក្យ​ដាក់​ដេញថ្លៃ​

ការ​ទទួលពាក្យ​ដេញថ្លៃ​ នឹង​ទទួល​រៀងរាល់​ម៉ោង​ធ្វើការ​ចាប់ពី​ម៉ោង​ ៨ ព្រឹក​ រហូតដល់​ម៉ោង​ ៥ រសៀល​។

កាលបរិច្ឆេទ​ផុត​កំណត់​ទទួលពាក្យ​ដេញថ្លៃ​នៅ​ថ្ងៃ​ទី​ ០៧ ខែ​ សីហា​ ឆ្នាំ​ ២០២៣ វេលា​ម៉ោង​ ៥ រសៀល​។

ពត៌មាន​បន្ថែម​

សម្រាប់​ការ​ដាក់ពាក្យ​ដេញថ្លៃ​ សូម​ទំនាក់ទំនង​តាមរយៈ​ Email ឬ អាសយដ្ឋាន​ដែល​បាន​បញ្ជាក់​ជូន​នៅ​ក្នុង​ព័ត៌មាន​ទំនាក់ទំនង​។

 
Attachment
 

Contact Details

Office Address
  • Building 54 (Room 502), St. 598, Boeng Kak Ti 2 Sangkat, Khan Tuol Kouk, Phnom Penh, Cambodia
  • #B35, St. 62, Akpiwat, Labansiek Sangkat, Ban Lung Municipality, Ratanak Kiri Province, Cambodia
  • Krakor, Krakor Sangkat, Kracheh Municipality, Kratie Province, Cambodia
 
Contact Name
  • Live & Learn Cambodia (LLC)
 
Phone
 
Email