អ្នកថែសួន

with Canadian International School Operation Limited
This job has already passed the closing date
Job Announcement

BTDC-ID: 24652
Closing Date:

Announcement Positions

Announcement Description

CIS seeks candidates for the position of Gardener.

Announcement Positions

អ្នកថែសួន

Position Summary

សាលា​អន្តរជាតិ​ CIS ត្រូវការ​ជ្រើសរើស​បុគ្គលិក​ផ្នែក​ថែ​សួន​ចំនួន​១នាក់​ (ពេញ​ម៉ោង​)។ ការងារ​ទូទៅ​គឺ​ថែរក្សា​ផ្កា​ ដើមឈើ​ សំអាត​ទីធ្លា​សួន​នៅ​ក្នុង​បរិវេណ​សាលា​។ បេក្ខជន​ បេ​ក្ខនារី​ ត្រូវ​មានការ​យល់​ដឹង​ពីរ​បៀ​បប្រើប្រាស់​ឧបករណ៍​ ថែ​សួន​ និង​អាច​ធានា​អោយ​បាន​នូវ​សុខ​សុវត្ថិភាព​ពេល​កំពុង​ប្រើប្រាស់​។

សាលា​អន្តរជាតិ​កាណាដា​នៅ​បរិវេណ​កោះ​ពេជ្រ​ មាន​សួន​មេអំបៅ​សម្រាប់​សិស្សានុសិស្ស​សិក្សា​និង​មាន​ទីលាន​កីឡា​វាល​ ស្មៅ​ធម្មជាតិ​ដ៏​ធំ​មួយ​ផង​ដែរ​។ វាត្រូ​វបាន​ហ៊ុំ​ព័ទ្ធ​ដោយ​របង​ដែលជា​គុម្ព​ឈើ​លំអ​រនិងដើមឈើ​ផ្សេង​ៗផង​ដែរ​។ ដើម្បី​ រក្សា​ភាព​ស្រស់​ស្អាត​នៃ​ទីធ្លា​សាលា​ ក្រុម​ថែ​រសួនចូលរួម​ចំណែក​ក្នុង​ការ​បង្កើត​ឲ្យ​មាន​សុខ​មាល​ភាព​សម្រាប់​សហ​គម​ របស់​សាលា​ទាំងមូល​។ ខាងក្រោម​គឺជា​ភារៈ​កិច្ច​និង​ទំនួល​ខុសត្រូវ​មួយ​ចំនួន​៖

Expectations - Duties, Responsibilities
  • ភារកិច្ច​និង​ទំនួល​ខុសត្រូវ​៖
  • ទទួលខុសត្រូវ​លើការថែរក្សា​សួនច្បារ​ របស់​សាលា​
  • រៀបចំ​សួនច្បារ​និង​ថែទាំ​ឲ្យបាន​ស្អាត​ល្អ​
  • ទទួលខុសត្រូវ​លើការរៀបចំ​ ស្រោចទឹក​ និង​ ថែរក្សា​សួនច្បារ​
  • ចំណេះ​ដឹង​កាត់​ស្មៅ​បាន​ល្អ​ កាត់​មែកឈើ​ បោស​សម្អាត​រៀបចំ​អោយ​មាន​របៀប​បន្ទាប់ពី​កាត់​រួច​
  • កាត់​មែកឈើ​ដែល​ងាប់​ និង​លូត​វែង​ ការពារ​គ្រោះថ្នាក់​ដល់​សិស្សានុសិស្ស​
  • ដាក់​ជី​ ជ្រុមជើង​ផ្កា​ និង​ដើមឈើ​
  • សម្អាត​និង​កាត់​ឬស្សី​ឲ្យបាន​ស្រស់​ស្អាត​សម្រាប់​សាលា​
  • ប្រើប្រាស់​ម៉ាស៊ីន​កាត់​ស្មៅ​និង​មានការ​តំហែ​ទាំ​ថែរក្សា​បាន​ល្អ​
  • ចេះ​ពិនិត្យ​និង​មានការ​បំប៉ន​ ថែរក្សា​ ការពារ​ដើមឈើ​ ដើមផ្កា​ ស្មៅ​អោយ​មាន​សភាព​ស្រស់​ស្អាត​
  • ផ្សាំដើមឈើ​ ដើមផ្កា​ ឲ្យ​មាន​ភាព​ស្រស់​ស្អាត​
  • តាមដាន​ ដើរ​ពិនិត្យ​គ្រប់ពេលវេលា​ និង​យកចិត្តទុកដាក់​ទៅលើ​ទីតាំង​ បរិវេណ​សួន​របស់​សាលា​
Requirements - Skills, Qualifications, Experience
  • គុណសម្បត្តិ​៖
  • មាន​បទពិសោធន៍​ការងារ​ទាក់ទង​ការ​ថែ​សួន​ចាប់ពី​១ ឆ្នាំ​ឡើង​ទៅ​
  • មានចំណេះ​ដឹង​ភាសាខ្មែរ​ (អាច​អាន​ និង​សរសេរ​បាន​)
  • មានការ​ប្រាស្រ័យ​ទាក់ទងគ្នា​ល្អ​ រួច​រាយ​ រាក់ទាក់​ ស្លួតបូតរាបសារ​ ស្មោះត្រង់​ និង​គោរពវិន័យ​
  • មានការ​ទទួលខុសត្រូវ​ក្នុង​ការងារ​ និង​មានស្មារតី​ធ្វើការងារ​
  • គោរព​តាម​ការចាត់តាំង​របស់​ប្រធាន​ផ្នែក​គ្រប់គ្រង​សម្ភារៈ​បរិក្ខារ​និង​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ និង​ការចាត់តាំង​ផ្សេង​ៗរបស់​ប្រធាន​ផ្នែក​
  • សាលា​អន្តរជាតិ​ CIS ប្តេជ្ញា​ការពារ​ និង​លើក​កម្ពស់​សុខុមាលភាព​របស់​សិស្សានុសិស្ស​ ដូច្នេះ​ បេក្ខជន​/បេ​ក្ខនារី​ដែល​ដាក់ពាក្យ​បម្រើ​ការងារ​ត្រូវ​៖
  • បំពេញ​តួនាទី​របស់​ខ្លួន​អោយ​បាន​ល្អ​ និង​ការពារ​សុខុមាលភាព​របស់​សិស្ស​ទាំងអស់​នៅ​ក្នុង​សាលា​
  • ចូលរួម​កម្មវិធី​គាំពារ​ និង​ការពារ​កុមារ​ក្នុង​ការ​អភិវឌ្ឍន៍​វិជ្ជាជីវៈ​ជា​ទៀងទាត់​ និង​ចុះហត្ថលេខា​លើក្រម​សីលធម៌​
  • រាយការណ៍​ទៅ​ប្រធាន​ផ្នែក​ដែល​ឬអនុប្រធាន​រាល់​កង្វល់​ដែល​មាន​ចំពោះ​សុខុមាលភាព​របស់​សិស្ស​
 

How to Apply

សូម​ផ្ញើ​រប្រវត្តិ​រូប​សង្ខេប​ និង​ពត៌មាន​អ្នក​ធានា​ចំនួន​ពី​២នាក់​តាម​រយះ​email ឬដាក់​ CVដោយ​ផ្ទាល់​នៅ​សាលា​ខាង​សាខា​កោះ​ពេជ្រ​។ សាលា​អន្តរជាតិ​ CIS រក្សាសិទ្ធិ​បិទប្រកាស​រើស​បុគ្គលិក​មុន​កាល​កំណត់​ប្រសិនជា​ទទួល​បាន​បេក្ខភាព​មាន​សមត្ថភាព​។ ប្រាក់បៀវត្សរ៍​នឹង​ត្រូវ​បាន​ផ្តល់ជូន​ ស្រប​ជាមួយនឹង​បទពិសោធន៍​។

 

Contact Details

Office Address
  • Canadian International School, Elite Town Street, Koh Pich, Sangkat Tonle Basak, Khan Chamkar Mon, Phnom Penh, Cambodia
 
Contact Name
  • HR Department
 
Phone
 
Email