BongThom.com

Scan to see job detail

ការប្រកាសដេញថ្លៃ សាងសង់ សាលារៀន ២ខ្នង ក្នុង ១ខ្នង ៣បន្ទប់ សាងសង់ផ្លូវ និងទ្វារទឹក ជីកស្រះទឹក និង សាងសង់ បង្គន់អនាម័យ សាលារៀន, ជើងទម្រ, កន្លែងលាងដៃ

with Clear Cambodia

BTDC-ID: 24391

Closing Date:

Announcement Description

អង្គការ​ស្អាត​កម្ពុជា​ គឺជា​អង្គការ​ក្នុងស្រុក​មួយ​ដែល​ធ្វើការ​លើ​វិស័យ​អភិវឌ្ឍន៍​នៅ​ក្នុង​សហគមន៍​ដោយ​លើកកំពស់​គុណភាព​ទឹក​ អនាម័យ​សុខភាព​ និង​ជីវភាពរស់នៅ​របស់​ប្រជាពលរដ្ឋ​ដោយ​ប្រើ​បច្ចេក​វិទ្យា​ និង​ការអប់រំ​សមស្រប​។

Bid Components

ការប្រកាសដេញថ្លៃ សាងសង់ សាលារៀន ២ខ្នង ក្នុង ១ខ្នង ៣បន្ទប់ សាងសង់ផ្លូវ និងទ្វារទឹក ជីកស្រះទឹក និង សាងសង់ បង្គន់អនាម័យ សាលារៀន, ជើងទម្រ, កន្លែងលាងដៃ

  • Category: Invitation for Bids
  • Location: Banteay Meanchey Province, Oddar Meanchey Province

អង្គការ​ស្អាត​កម្ពុជា​ត្រូវ​ ការស្វែងរក​ និង​ជ្រើសរើស​ជាង​សាងសង់​សាលារៀន​១ខ្នង​៣បន្ទប់​ សាងសង់​ផ្លូវ​ និង​ទ្វារ​ទឹក​ ជីកស្រះ​ទឹក​ និង​សាងសង់​បង្គន់​អនាម័យ​សាលារៀន​, ជើង​ទម្រ​, កន្លែង​លាង​ដៃ​ នៅ​ខេត្ត​បន្ទាយ​មានជ័យ​ និង​ឧត្តរមានជ័យ​ ដើម្បី​ចូលរួម​ការ​ដេញថ្លៃ​សាងសង់​ដូច​ខាងក្រោម​៖

នៅ​ខេត្ត​បន្ទាយ​មានជ័យ​

  • សាង​សាង​សាលារៀន​ពីរ​ខ្នង​មួយ​ខ្នង​៣បន្ទប់​ មាន​ប្រវែង​៩ម៉ែត្រ​ x ២៤ម៉ែត្រ​ នៅ​ភូមិ​អន្លង់​ត្រាច​និង​ព្រះ​ឈរ​ ឃុំ​ថ្ម​ពូក​និង​ឃុំ​គោ​គក​ឋិន ស្រុក​ថ្ម​ពួក​ ខេត្ត​បន្ទាយ​មានជ័យ​។
  • សាងសង់​ផ្លូវ​និង​ទ្វារ​ទឹក​
  • ទំនប់​ថ្ម​រមៀល​ នៅ​ភូមិ​ថ្ម​រមៀល​លិច​ ឃុំ​បន្ទាយឆ្មារ​ ស្រុក​ថ្ម​ពួក​ ខេត្ត​បន្ទាយ​មានជ័យ​
  • ផ្លូវ​ខ្នង​ទំនប់​ប្រវែង​៤៥០ម៉ែត្រ​ ទទឹង​ខ្នង​លើ​៥ម៉ែត្រ​ បាត​ក្រោម​៨ម៉ែត្រ​ កំពស់​២ ម៉ែត្រ​កន្លះ​ និង​ចាក់​គ្រួស​ក្រហម​ពីលើ​កិន​បង្ហាប់​កម្រាស់​មួយ​តឹក​កន្លះ​ (១៥០មម) ទទឹង​៤ម៉ែត្រ​ប្រវែង​ ៤៥០ម៉ែត្រ​។
  • ទ្វា​ទឹក​ទទឹង​៥ម៉ែត្រ​ បណ្ដោយ​៤ម៉ែត្រ​ កំពស់​៣ម៉ែត្រ​ ដល់​បង្កាន់ដៃ​ទ្វារ​ទឹក​ខាងលើ​ ប្រវែង​ស្លាប​ក្នុង​២ម៉ែត្រ​ ប្រវែង​ស្លាប​ក្រៅ​៣ម៉ែត្រ​ ។ល។និង​។ល។ សូម​មើល​ឯកសារ​ប្លង់​លំអិត​ដែល​បាន​ភ្ជាប់​មក​ជាមួយ​។
  • ទំនប់​ត្រពាំង​ធ្លក​ នៅ​ភូមិ​ធ្លក​ ឃុំ​បន្ទាយឆ្មារ​ ស្រុក​ថ្ម​ពួក​ ខេត្ត​បន្ទាយ​មានជ័យ​
  • ផ្លូវ​ខ្នង​ទំនប់​ប្រវែង​១,២៣៣ម៉ែត្រ​ ទទឹង​ខ្នង​លើ​៥ម៉ែត្រ​ បាត​ក្រោម​៨ម៉ែត្រ​ កំពស់​២ ម៉ែត្រ​កន្លះ​ និង​ចាក់​គ្រួស​ក្រហម​ពីលើ​កិន​បង្ហាប់​កម្រាស់​មួយ​តឹក​កន្លះ​ (១៥០មម) ទទឹង​៤ម៉ែត្រ​ប្រវែង​ ១,២៣៣ម៉ែត្រ​។
  • ទ្វារ​ទឹក​ទទឹង​៥ម៉ែត្រ​ បណ្ដោយ​៤ម៉ែត្រ​ កំពស់​៣ម៉ែត្រ​ ដល់​បង្កាន់ដៃ​ទ្វារ​ទឹក​ខាងលើ​ ប្រវែង​ស្លាប​ក្នុង​២ម៉ែត្រ​ ប្រវែង​ស្លាប​ក្រៅ​៣ម៉ែត្រ​ ។ល។និង​។ល។ សូម​មើល​ឯកសារ​ប្លង់​លំអិត​ដែល​បាន​ភ្ជាប់​មក​ជាមួយ​។

នៅ​ខេត្ត​ឧត្តរមានជ័យ​

  • ជីកស្រះ​
  • ស្រះ​កូន​ដំរី​ នៅ​ភូមិ​កូន​ដំរី​ ឃុំ​កូន​គ្រៀល ក្រុង​សំរោង​ ខេត្ត​ឧត្តរមានជ័យ​
  • ជីកស្រះ​មាន​ប្រវែង​បណ្ដោយ​៥០ម៉ែត្រ​ ទទឹង​៤០ម៉ែត្រ​ ជម្រៅ​៣ម៉ែត្រ​កន្លះ​ ជើង​ទេ​១ម៉ែត្រ​កន្លះ​ ធ្វើ​ទំនប់​ព័ន្ធ​ជុំវិញ​ស្រះ​ចម្ងាយ​ពី​មាត់​ស្រះ​ប្រវែង​៣ម៉ែត្រ​ និង​ខ្នង​ទំនប់​ទទឹង​៥ម៉ែត្រ​ កម្ពស់​១ម៉ែត្រ​កន្លះ​។
  • ស្រះ​បុស្បធំ​ នៅ​ភូមិ​បុស្បធំ​ ឃុំ​សំរោង​ ក្រុង​សំរោង​ ខេត្ត​ឧត្តរមានជ័យ​
  • ជីកស្រះ​មាន​ប្រវែង​បណ្ដោយ​៥០ម៉ែត្រ​ ទទឹង​៤០ម៉ែត្រ​ ជម្រៅ​៣ម៉ែត្រ​ ជើង​ទេ​១ម៉ែត្រ​កន្លះ​ ធ្វើ​ទំនប់​ព័ន្ធ​ជុំវិញ​ស្រះ​ចម្ងាយ​ពី​មាត់​ស្រះ​ប្រវែង​៣ម៉ែត្រ​ និង​ខ្នង​ទំនប់​ទទឹង​៥ម៉ែត្រ​ កម្ពស់​១ ម៉ែត្រ​កន្លះ​។
  • សាងសង់​បង្គន់​អនាម័យ​ ជើង​ទម្រ​ និង​កន្លែង​លាង​ដៃ​នៅ​ក្រុង​សំរោង​ ខេត្ត​បន្ទាយ​មានជ័យ​
  • បង្គន់​អនាម័យ​សាលារៀន​(៣បន្ទប់​មាន​ចំនួន​១០ខ្នង​)
  • ជើង​ទម្រ​ និង​កន្លែង​លាង​ដៃ​ចំនួន​ ៣០(សាមសិប​)

Bidder Eligibility

Submission Requirements

អាស្រ័យ​ដូច​បាន​ជំរាប​ជូន​ខាងលើ​សូម​លោក​លោកស្រី​ដែល​មាន​ចំណាប់​អារ​ម្មណ៏ក្នុង​ការ​ដេញថ្លៃ​ខាងលើ​នេះ​សូម​ទំនាក់ទំនង​មក​កា​នលេខ​ទូរសព្ទ័ដែល​បាន​បញ្ជាក់​ជូន​នៅ​ក្នុង​ព័ត៌មាន​ទំនាក់ទំនង​ ឬអាច​ទាញ​យក​ឯកសារ​ដែល​ពាក់ព័ន្ធ​និង​ការ​ដេញថ្លៃ​តាមរយៈ​៖ website.

កំណត់​សំគាល់​ ខេត្ត​នីមួយ​ៗត្រូវការ​ជាង​សាងសង់​បង្គន់​អនាម័យ​សាលារៀន​ ជើង​ទម្រ​ និង​កន្លែង​លាង​ដៃ​ ក្រុម​តែមួយ​ ក្រៅពី​នេះ​ផ្សេងគ្នា​បាន​។

ការ​ទទួលពាក្យ​ដាក់​ដេញថ្លៃ​នេះ​នឹង​ចាប់​ផ្តើ​មពី​ថ្ងៃ​ទី​២៣ ខែ​ឧសភា​ ឆ្នាំ​២០២៣ រហូតដល់​ថ្ងៃ​ទី​១៣ ខែ​មិថុនា​ ឆ្នាំ​២០២៣។

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ពិន​ត្យតាមរយៈ​ Link នេះ​។

 

Contact Details

Contact Name
  •  លោក យុន យុទ្ធា
  •  លោក ចាន់ មន្ទី
  •  លោក ម៉ី ឃន់
  •  លោក ហួរ សារ៉ាវុទ្ធ
 
Phone