with Clear Cambodia
អង្គការស្អាតកម្ពុជា គឺជាអង្គការក្នុងស្រុកមួយដែលធ្វើការលើវិស័យអភិវឌ្ឍន៍នៅក្នុងសហគមន៍ដោយលើកកំពស់គុណភាពទឹក អនាម័យសុខភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដោយប្រើបច្ចេកវិទ្យា និងការអប់រំសមស្រប។
អង្គការស្អាតកម្ពុជាត្រូវ ការស្វែងរក និងជ្រើសរើសជាងសាងសង់សាលារៀន១ខ្នង៣បន្ទប់ សាងសង់ផ្លូវ និងទ្វារទឹក ជីកស្រះទឹក និងសាងសង់បង្គន់អនាម័យសាលារៀន, ជើងទម្រ, កន្លែងលាងដៃ នៅខេត្តបន្ទាយមានជ័យ និងឧត្តរមានជ័យ ដើម្បីចូលរួមការដេញថ្លៃសាងសង់ដូចខាងក្រោម៖
នៅខេត្តបន្ទាយមានជ័យ
នៅខេត្តឧត្តរមានជ័យ
អាស្រ័យដូចបានជំរាបជូនខាងលើសូមលោកលោកស្រីដែលមានចំណាប់អារម្មណ៏ក្នុងការដេញថ្លៃខាងលើនេះសូមទំនាក់ទំនងមកកានលេខទូរសព្ទ័ដែលបានបញ្ជាក់ជូននៅក្នុងព័ត៌មានទំនាក់ទំនង ឬអាចទាញយកឯកសារដែលពាក់ព័ន្ធនិងការដេញថ្លៃតាមរយៈ៖ website.
កំណត់សំគាល់ ខេត្តនីមួយៗត្រូវការជាងសាងសង់បង្គន់អនាម័យសាលារៀន ជើងទម្រ និងកន្លែងលាងដៃ ក្រុមតែមួយ ក្រៅពីនេះផ្សេងគ្នាបាន។
ការទទួលពាក្យដាក់ដេញថ្លៃនេះនឹងចាប់ផ្តើមពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣។
សម្រាប់ព័ត៌មានបន្ថែមសូមពិនត្យតាមរយៈ Link នេះ។