ការ​ដេញថ្លៃសាងសង់សាលារៀនថ្មី០១ខ្នង

with Good Hands
This job has already passed the closing date
Invitation for Bids

BTDC-ID: 24252
Closing Date:

Bid Components

Announcement Description

យើង​កំពុង​ស្វែងរក​សំណើ​ដេញថ្លៃ​ដូច​ខាងក្រោម​។

Bid Components

ការ​ដេញថ្លៃសាងសង់សាលារៀនថ្មី០១ខ្នង

  • Career Category: Invitation for Bids
  • Location: Takeo Province

ព័ត៌មាន​ទូទៅ​នៃ​គម្រោង​

ដោយ​មើលឃើញ​ពី​ទុក្ខ​លំបាក​នៃ​ការ​ខ្វះខាត​ខ្លាំង​ដែល​តម្រូវ​អោយ​សិស្សានុសិស្ស​នៅ​កម្រិត​អនុ​វី​ទ្យា​ល័យត្រូវ​ជិះកង់​ ឬម៉ូតូ​ចន្លោះ​ពី​៧ ទៅ​ ១០គីឡូម៉ែត្រ​ពី​ផ្ទះ​របស់​ពូក​គេ​ នៅ​តំបន់​ដាច់​ស្រ​យ៉ា​លមួយក្នុ​ង ស្រុក​សំរោង​ នៃ​ខេត្ត​តាកែវ​ ។ យើងខ្ញុំ​ជាម្ចាស់​គម្រោង​ដោយធ្វើ​ការ​មិន​រក​ប្រាក់ចំណេញ​ បាន​កំពុងតែ​គិតគូរ​ និង​បាន​ខិតខំ​រក​ថវិកា​រ និង​បាន​សម្រេច​ផ្តល់សាលារៀន​មួយ​ខ្នង​មាន​ ០៥បន្ទប់​ និង​មាន​ភ្ជាប់​ជាមួយ​បន្ទប់ទឹក​មួយ​ខ្នង​ដែល​មាន​ ០៤បន្ទប់​ ផង​ដែរ​ ដើម្បី​ជួយ​សម្រួល​ដល់ការរៀនសូត្រ​របស់​ពូក​គេចាប់ពី​ឆ្នាំ​សិក្សា​ថ្មី​ ២០២៤ ខាងមុខនេះ​ ។

ព័ត៌មាន​នៃ​អគារ​

អគារ​សាលារៀន​ថ្មី​មាន​ ០៥ បន្ទប់​ (ក្នុងចំណោម​ ០៥ បន្ទប់​ ១បន្ទប់​ ជា​ការិយាល័យ​សម្រាប់​គ្រូ​ និង​ ០៤ បន្ទប់​ទៀត​ជា​ថ្នាក់រៀន​) និង​ បន្ទប់ទឹក​មួយ​ខ្នង​ដែល​មាន​ ០៤បន្ទប់​

ទីតាំង​គម្រោង​

ភូមិ​ ប៉ា​ណា​ ឃុំ​ សឹង្ហ ស្រុក​សំរោង​ ខេត្ត​ តាកែវ​

Submission Requirements

ព័ត៌មាន​សំខាន់​ៗនៃ​ការ​ដេញថ្លៃ​

  • យើងខ្ញុំ​ជាម្ចាស់​គម្រោង​មាន​ វិស្វករ​ ហើយ​ក៍និង​ ផ្តល់ជួន​ ប្លង់​អគារ​ដែល​យើង​បាន​គូរ​រួចជាស្រេច​ដល់​អ្នក​ដេញថ្លៃ​ដើម្បី​សិក្សា​លម្អិត​ក្នុង​ការ​ដេញថ្លៃ​ ។
  • អ្នក​ដេញថ្លៃ​ត្រូវ​ផ្តល់តារាង​តម្លៃ​ម៉ៅការ​សរុប​ BOQ (តម្លៃ​សម្ភារៈ​ និង​ ពលកម្ម​) អោយ​បាន​មុន​ការ​បរិច្ឆេទ​ ។
  • អ្នក​ដេញថ្លៃ​ ត្រូវ​ផ្តល់ព័ត៌មាន​អំពី​ក្រុមហ៊ុន​ ឧប​រណ៍បច្ចេកទេស​សំខាន់​ៗចំ​បាច់​ដែល​ខ្លួន​មាន​ ដើម្បី​អនុ​វត្ដការងា​រឲ្យ​សម្រចទៅតាម​ផែនការ​ ១០០% ។
  • អ្នក​ដេញថ្លៃ​ត្រូវ​ទទួលខុសត្រូវ​ទាំងស្រុង​ចំពោះមុខ​ច្បាប់​រាល់​ការ​ធ្វើ​អោយ​ខាតបង់​ពេលវេលា​ និង​ការខូចខាត​លើ​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​របស់​ម្ចាស់​គម្រោង​ដោយ​បណា្ដលម​កពីរ​ការ​ផ្អាក​ការ​សាងសង់​ ឬបញ្ឃប់ការ​សាងសង់​មុន​គម្រាង​បាន​បញ្ចប់​ ។
  • ក្នុង​ករណី​ត្រូវ​បានេជ្រើសរើស​ អ្នក​ដេញថ្លៃ​មិន​ត្រូវ​បាន​អនុញ្ញាត​អោយ​ធ្វើ​កិច្ចសន្យា​សាងសង់​ថ្មី​ជាមួយ​ក្រុមហ៊ុន​ ឬអ្នកសាង​សង់​ផ្សេង​ឡើយ​ ។

កាលបរិច្ឆេទ​ការ​ទទួល​ និង​បើក​ដំណើការ​ដេញថ្លៃ​៖

ថ្ងៃ​ទី​ ១៦ ខែ​ឧសភា​ ឆ្នាំ​២០២៣ ដល់​ ថ្ងៃ​ទី​ ៣១ ខែ​ឧសភា​ ឆ្នាំ​២០២៣ ត្រឹម​ម៉ោង​ ៥៖០០ល្ងាច​ ។

សម្រាប់​ព័ត៌មាន​បន្ថែម​ឬមាន​សំណួរ​ណាមួយ​ពាក់ព័ន្ធ​នឹង​ការ​ដេញថ្លៃ​សូម​ទាក់ទង​មកកាន់​លេខ​ទូរសព្ទ័ឬអ៊ី​ម៊ែលដែល​បាន​បញ្ជាក់​ជូន​នៅ​ក្នុង​ព័ត៌មាន​ទំនាក់ទំនង​ឬតាមរយៈ​តេឡក្រាម​លេខ​ ០១៥ ៦៥ ៩១ ៤៣ / ០៦៨ ៤៦ ៩៦ ០៧

សេចក្តី​បញ្ជាក់​បន្ថែម​

ការ​សាង​សាងសង់​អគារ​សាលារៀន​ថ្មី​មាន​ ០៥ បន្ទប់​ ដែល​ក្នុងចំណោម​ ០៥ បន្ទប់​ មាន​១បន្ទប់​ជា​ការិយាល័យ​សម្រាប់​គ្រូ​ និង​ ០៤ បន្ទប់​ផ្សេងទៀត​ជា​ថ្នាក់រៀន​ និង​ បន្ទប់ទឹក​មួយ​ខ្នង​ដែល​មាន​ ០៤បន្ទប់​គ្រោង​និង​បញ្ចប់​ការ​សាងសង់​ត្រឹម​រយះ​ពេល​ ៦ខែ​ ដោយ​ចាប់​ផ្តើ​មនៅ ខែ​មិថុនា​ និង​បញ្ចប់​នៅ​ខែ​ ធ្នូ​ ឆ្នាំ​ ២០២៣ នេះ​ពីព្រោះ​ម្ចាស់​ជំនួយ​ចង់​ឃើញ​ក្មេង​ៗដែល​ត្រូវ​ចូលរៀន​ថ្នាក់ទី​ ៧ នៅ​ឆ្នាំ​សិក្សា​ថ្មី​ក្មុង​ឆ្នាំ​ ២០២៤ ខាងមុខ​ ។

ចំណាំ​៖ លក្ខខណ្ឌ​ និង​ឯកសារ​ផ្សេង​ៗ និង​ត្រូវ​ទាម​ទាប​ន្ថែម​ពី​អ្នក​ដេញថ្លៃ​ក្នុង​ករណី​ចាំបាច់​ដើម្បី​ប្រសិទ្ធ​ភាព​ធ្វើការ​ និង​ការងារ​សាងសង់​ ។

 

Contact Details

Contact Name
  • លោក ងួន វាសនា
 
Phone
 
Email