with Agrow Project
អង្គការអ្នកក្សេត្រសាស្រ្ត និងពេទ្យសត្វគ្មានព្រំដែន (AVSF) ជាអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិបារាំង និងបានអន្តរាគមន៍ក្នុងប្រទេសកម្ពុជាចាប់តំាងពីឆ្នាំ១៩៩១ ក្នុងវិស័យអភិវឌ្ឍន៍ជនបទ ដើម្បីគាំទ្រដល់កសិករខ្នាតតូច ក្នុងតំបន់ក្រីក្រតាមរយៈការប្រើប្រាស់ជំនាញជាក់លាក់ក្នុងវិស័យកសិកម្ម ផលិតកម្ម និងបសុព្យាបាល។ អង្គការ AVSF កំពុងបំពេញបេសកកម្មក្នុង ២០ប្រទេសទូទំាងពិភពលោក ដោយឡែកនៅកម្ពុជា អង្គការ AVSF ត្រូវបានទទួលស្គាល់ថាជាអង្គការឈានមុខគេក្នុងការបណ្តុះបណ្តាល និងបង្កើតឲ្យមានប្រព័ន្ធភ្នាក់ងារសុខភាពសត្វភូមិ។ បច្ចុប្បន្ន អង្គការ AVSF កំពុងអន្តរាគមន៍ក្នុងខេត្តបាត់ដំបង ខេត្តកំពង់ស្ពឺ និង ខេត្តព្រះវិហារ ។ ដើម្បីគាំទ្រប្រជាកសិករខ្មែរខ្នាតតូចបានចងក្រងជាក្រុមអ្នកផលិត សហគមន៍កសិកម្ម(AC) សហព័ន្ធ/សហភាព ក្នុងការផ្សាភ្ជាប់ផលិតផលកសិកម្មទៅនឹងទីផ្សារដើម្បីទទួលបានផលចំណេញ ។
អង្គការពេទ្យសត្វគ្មានព្រំដែនកាណាដា(VWB Canada) ជាអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិកាណាដាដែលបានបង្កើតឡើងនៅឆ្នាំ២០០៥ មានបេសកកម្មធ្វើការងារជាមួយសហគមន៍ក្រីក្រ ដើម្បីពង្រឹងសុខភាពសត្វ សុខភាពមនុស្ស និងសុខភាពបរិស្ថាន។ អង្គការពេទ្យសត្វគ្មានព្រំដែនកាណាដា (VWB Canada) សកម្មក្នុងបណ្តាប្រទេសនានា នៅទ្វីបអាស៊ី និងអាហ្រ្វិក។
អង្គការអ្នកក្សេត្រសាស្រ្ត និងពេទ្យសត្វគ្មានព្រំដែន (AVSF) និងអង្គការពេទ្យសត្វគ្មានព្រំដែនកាណាដា (VWB Canada) ជាអង្គការដៃគូដែលកំពុងអនុវត្តគម្រោងមួយដែលមានឈ្មោះថា ”ឱកាសនៃការរីកលូតលាស់ និងភាពធន់ទ្រាំក្នុងវិស័យកសិកម្មសម្រាប់ស្រ្តី (AGROW)” ។ គោលបំណងគម្រោងគឺដើម្បីកែលម្អផលិតកម្មស្បៀង និង ពិពិធកម្មកសិកម្មតាមគោលការណ៍កសិកម្មឆ្លាតវៃ ដោយប្រើប្រាស់វិធីសាស្រ្តបច្ចេកទេសថ្មីៗ ដូចជាការបណ្តុះ បណ្តាល ការហ្វឹកហាត់ និងអនុវត្តន៍លើកសិដ្ឋានគំរូសុខភាពតែមួយ។ គម្រោងនេះមានសកម្មភាពជាច្រើន ក្នុងនោះ សកម្មភាពធនាគារគោ គឺជាសកម្មភាពមួយចំណោមសកម្មភាពនានារបស់គម្រោង ។ គម្រោងអាក្រូក៏គំាទ្រសកម្មភាពកសិកម្មជាច្រើនដូចជា ខ្សែច្រវាក់តម្លៃ និងការផ្សាភ្ជាប់ផលិតផលកសិកម្មទៅនឹងទីផ្សារ។
គម្រោងអាក្រូរបស់អង្គការ AVSFកម្ពុជា កំពុងស្វែងរកក្រុមហ៊ុន កសិដ្ឋានឯកជន កសិដ្ឋានសហគមន៍កសិកម្ម (រួមទំាងសហគមន៍កសិកម្ម) ឈ្មួញឯកជន ឬបុគ្គល ដើម្បីផ្តល់សេវាបច្ចេកទេស និងធាតុចូលកសិកម្មសម្រាប់សកម្មភាពចិញ្ចឹមចង្រិត ៖
សំគាល់៖ សេចក្តីប្រកាសនេះគឺធ្វើឡើងដើម្បីស្វែងរកសេវាកម្មបច្ចេកទេស និងធាតុចូលផលិតកម្មសម្រាប់កសិករចិញ្ចឹមចង្រិត៩៦គ្រួសារ ដែលគាំទ្រដោយគម្រោងអាក្រូ ។ សូមគត់សំគាល់ថា នឹងមានកិច្ចសន្យាពីរផ្សេងពីគ្នាគឺ៖ កិច្ចសន្យាមួយសម្រាប់ការផ្តល់សេវាកម្មកសាងសមត្ថភាព និងកិច្ចសន្យាពីរសម្រាប់ការផ្គត់ផ្គង់ធាតុចូលផលិតកម្ម។ ចំពោះធាតុចូលផលិតកម្ម កិច្ចសន្យាទីមួយសម្រាប់កសិករ ៤៩នាក់ (គ្រួសារ)ចំណែកកិច្ចសន្យាទីពីរសម្រាប់កសិករ ៤៧នាក់ (គ្រួសារ)។
លក្ខណៈវិនិច្ឆ័យនិងនីតិវិធីសម្រាប់ការផ្តល់សេវាបច្ចេកទេស និងធាតុចូលផលិតកម្មចង្រិតមានចែងដូចខាងក្រោម ៖
លក្ខណៈវិនិច្ឆ័យជ្រើសរើសអ្នកផ្គត់ផ្គង់/ផ្តល់សេវា និងធាតុចូលផលិតកម្ម
លក្ខណៈវិនិច្ឆ័យជ្រើសរើសពង/ពូជចង្រិតដែលត្រូវផ្គត់ផ្គង់
ពូជ/ពងចង្រិតដែលត្រូវជ្រើសរើសសម្រាប់ចែកជូនកសិករផលិតត្រូវមានលក្ខណៈវិនិច្ឆ័យដូចខាងក្រោម៖
ឯកសារដែលត្រូវភ្ជាប់ជាមួយពាក្យស្នើសុំដេញថ្លៃ
ឯកសារដេញថ្លៃ និងតម្លៃដែលផ្តល់ជូនត្រូវចុះហត្ថលេខា និងបោះត្រា បិទឲ្យជិតដាក់ក្នុងស្រោមសំបុត្រត្រឹមត្រូវ ហើយផ្ញើទៅកាន់ការិយាល័យគម្រោងអាក្រូដែលមានអាសយដ្ឋាន ដែលបានបញ្ជាក់ជូននៅក្នុងព័ត៌មានទំនាក់ទំនងប្រសិនមិនអាច់ដាក់ផ្ទាល់ដៃបាន អាចដាក់ពាក្យតាមអ៊ីម៉េលដែលបានបញ្ជាក់ជូននៅក្នុងព័ត៌មានទំនាក់ទំនង
របៀបផ្ញើពាក្យសុំដេញថ្លៃ
ភាគីដែលចាប់អារម្មណ៍អាចទាញយកឯកសារដេញថ្លៃពីគេហទំព័របងធំ (BangThom's website) ហ្វេសប៊ុកផ្លូវការអង្គការ AVSF កម្ពុជា (Avsf Cambodia | Facebook) ឬមកទទួលយកឯកសារដេញថ្លៃពីការិយាល័យខេត្តបាត់ដំបងមាន (សូមមើល ឧបសម្ធ័ន្ធ ០១ និង ឧបសម្ព័ន្ធ ០២) ។ប្រសិនមិនអាច់ដាក់ផ្ទាល់ដៃបាន អាចដាក់ពាក្យតាមអ៊ីម៉េល ។
សូមបញ្ជាក់ថា គម្រោងអាក្រូរបស់អង្គការអ្នកក្សេត្រសាស្រ្ត និងពេទ្យសត្វគ្មានព្រំដែន (AVSF) កម្ពុជា នឹងមិនជ្រើសរើសពាក្យសុំដេញថ្លៃទំាងឡាយណាដែលមិនបានបំពេញត្រឹមត្រូវ ឬមិនអាចអនុវត្តតាមគោលការណ៍ណែនាំដែលបានផ្តល់ជូនខាងលើ ។ ការបើកសំណើដេញថ្លៃ នឹងត្រូវបានរៀបចំដោយគណៈកម្មាធិការលទ្ធកម្ម នៅរិយាល័យគម្រោងអាក្រូខេត្តបាត់ដំបង ដូចដែលបានបញ្ជាក់ជូនខាងលើ។ កាលបរិច្ឆេទទទួលពាក្យចាប់ពីថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៣ និងបញ្ចប់ត្រឹម ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២៣ នៅវេលាម៉ោង ៥:០០នាទី ល្ងាច។ទោះយ៉ាងណា អ្នកផ្តត់ផ្គង់ដែលមានការចាប់អារម្មណ៍ដេញថ្លៃ ត្រូវបានលើកទឹកចិត្តដាក់ពាក្យមុនកាលបរិច្ឆេទនេះ ។