BongThom.com

Scan to see job detail

បុគ្គលិកអនាម័យ

with Ratanak International

BTDC-ID: 23652

Closing Date:

Announcement Description

ពត៌មាន​អំពី​ការប្រកាស​

យើង​កំពុង​ស្វែងរក​បុគ្គលិក​ផ្នែក​អនាម័យ​ដែល​មាន​ បទពិសោធន៍​ និង​ចំណេះ​យ៉ាងតិច​មួយ​ឆ្នាំ​ក្នុង​ការ​សម្អាត​ក្នុង​អាគារ​ការិយាល័យ​ សណ្ឋាគារ​ សាលារៀន​ ឬកន្លែង​ប្រកបមុខរបរ​មាន​ទំហំ​ប្រហាក់ប្រហែល​ ដែល​ប្រកបដោយ​ អនាម័យ​ គុណភាព​ សុវត្ថិភាព​ និង​ ប្រសិទ្ធ​ភាព​ មក​បំរើការ​ងារ​ ក្នុង​អង្គការ​របស់យើង​។ មុខងារ​ចម្បង​គឺ​ត្រូវ​បំពេញ​ការងារ​ផ្នែក​សម្អាត​ តាម​ផែនការ​និង​កាលវិភាគ​ដែល​កំណត់​ដោយ​អ្នកគ្រប់គ្រង​ និង​ ជួយ​រៀបចំ​សម្ភារៈ​អោយ​មាន​សោភ័ណ្ឌភាព​ ក្នុង​បរិ​វេន​អាគារ​ការិយាល័យ​បាន​ល្អ​ អោយ​រៀបរយ​ជាប្រចាំ​ ព្រមទាំង​ជួយ​រក្សា​សម្ភារៈ​និង​ សន្សំ​សច្ចៃ ធនធាន​ សម្រាប់​អនាម័យ​ដោយ​ប្រសិទ្ធ​ភាព​។ ប្រាកដ​ណាស់​យើង​ត្រូវការ​បុគ្គលិក​ដែល​តស៊ូ​ អត់ធ្មត់​ មាន​វិន័យ​ និង​បំរើការ​ងារ​ដែល​ទៀងទាត់​ និង​ទាន់ពេល​វេលា​។ បើ​លោកអ្នក​មាន​ចំណាប់អារម្មណ៍​សូម​ផ្ញើ​រ CV និង​សំបុត្រ​(Cover Letter)ដែល​ប្រាប់​ពី​មូលហេតុ​ដែល​អ្នក​ស័ក្តសម​និង​មាន​សមត្ថភាព​បំពេញ​ តួនាទី​នេះ​បាន​ តាមរយៈ​អ៊ី​មែ​លនៅក្នុង​សេចក្តីប្រកាស​នេះ​!

ពត៌មាន​ពី​អង្គការ​

រតនៈ​អ៊ី​នធើ​ណេសិន​ណល ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​កាណាដា​។ អស់​ រយៈពេល​ជាង​ 30 ឆ្នាំ​មក​ហើយ​ យើង​បាន​សហការ​ជា​ដៃគូ​ជាមួយ​ប្រជាជន​កម្ពុជា​ ដើម្បី​គាំទ្រ​អ្នក​ដែល​ធ្វើការ​ដើម្បី​សេរីភាព​ ក្តី​សង្ឃឹម​ និង​ការ​អភិវឌ្ឍន៍​។ យើង​ធ្វើការ​ជាមួយ​ និង​សម្រាប់​អ្នក​ដែល​ត្រូវ​បាន​ទទួល​អំពើ​រកេងប្រវ័ញ្ច​ គោលបំណង​ទប់​ស្កាត់​ការរំលោភ​បំពាន​ ការពារ​ជន​ងាយ​រងគ្រោះ​ និង​ជួយ​អ្នក​រស់រាន​មានជីវិត​ពី​ការ​ជួញ​ដូរ​ឱ្យ​ត្រឡប់ទៅ​ផ្ទះ​វិញ​ ទទួល​បទពិសោធន៍​នៃ​ការ​ស្តារ​ជីវិត​ឡើងវិញ​។

Announcement Positions

បុគ្គលិកអនាម័យ

  • Category: Home Help/Labour
  • Type : Job Opportunity
  • Location: Phnom Penh
  • Schedule: Full-time
  • Salary: $190 - $215

ម៉ោង​ធ្វើការ​៖ ៤0 ម៉ោង​ក្នុង​មួយ​សប្តាហ៍​

អត្ថប្រយោជន៍​

ចំណាត់ថ្នាក់​ប្រាក់ខែ​៖ A

អត្ថប្រយោជន៍​បន្ថែម​៖ ប្រាក់ខែ​ទី​ ១៣ ប្រាក់​ឧបត្ថម្ភ​សុខភាព​ និង​ការធានា​រ៉ាប់រង​ ប្រាក់​បំណាច់​អតីតភាព​ការងារ​ អាហារ​ ប្រាក់​ឧបត្ថម្ភ​ថែទាំ​ខ្លួន​ និង​ប្រាក់​ឧបត្ថម្ភ​ការសិក្សា​អប់រំ​។

កម្មវត្ថុ​ការងារ​៖

ដើម្បី​ធានា​ថា​ការ​អនាម័យ​ក្នុង​អាគារ​របស់​អង្គការ​រតនៈ​អ៊ី​នធើ​ណេសិន​ណលត្រូ​វបាន​សំអាត​ នឹង​ការងារ​ដែល​មានគុណ​ភាព​និង​តម្លា​ភាព​។

សង្ខេប​ការងារ​៖

បុគ្គលិក​អនាម័យ​ទទួលខុសត្រូវ​ក្នុង​ការ​ផ្តល់ការ​អនាម័យ​ និង​បរិស្ថាន​ទិដ្ឋភាព​ទូទៅ​នៅ​ការិយាល័យ​របស់​អង្គការ​រតនៈ​និង​ភារកិច្ច​ផ្សេងទៀត​តាម​តម្រូវ​ការ​។នៅ​ពេល​ចាំបាច់​ពួកគេ​នឹង​គាំទ្រ​តម្រូវ​ការ​ជាក់​ស្តែង​របស់​អតិថិជន​ដោយធ្វើ​ការ​ក្នុង​បរិ​បទ​នៃ​ការថែទាំ​ការ​ប៉ះទង្គិច​ផ្លូវចិត្ត​ និង​ដោយមាន​ការ​សម្របសម្រួល​ជាមួយ​អ្នកថែទាំ​។ នៅ​ក្នុង​ការ​ទំនាក់ទំនង​ជាមួយ​អតិថិជន​ ពួកគេ​នឹង​លើកទឹកចិត្ត​ភាព​ឯករាជ្យ​ភាព​តាម​ការ​សមស្រប​ហើយ​ប្រាកដ​ថា​ពួកគេ​យល់​ដឹង​ពី​គោលដៅ​ដែល​បាន​គ្រោងទុក​សម្រាប់​អតិថិជន​ម្នាក់​ៗ នៅ​ក្នុង​ផែនការ​សកម្មភាព​របស់​ពួកគេ​។

Duties
  • ធានាថាការងារបោសសម្អាតការិយាយ​​​ត្រូវបានបំពេញប្រកបដោយប្រសិទ្ធភាពទៅតាមស្តង់ដារខ្ពស់ ថែរក្សាការិយាល័យ និងបរិស្ថានទិដ្ឋភាពទូទៅរបស់អង្គការរតនៈប្រកបដោយប្រសិទ្ធភាព
  • រាយការណ៏ជាប្រចាំអំពីបញ្ហាអនាម័យ និងបរិស្ថានដែលគ្មានសុវត្ថិភាពណាមួយអោយបានទៀងទាត់ដល់ប្រធានផ្នែក
  • អនុវត្តភារកិច្ចរៀបចំ និងថែរក្សាផ្សេងៗទៀតតាមការចាំបាច់ និងតម្រូវការ
  • ប្រើប្រាស់ធនធាន និងសម្ភារៈអនាម័យប្រកបដោយប្រសិទ្ធភាព សន្សំសច្ចៃខ្ពស់
  • ធានាបាននូវការអនុលោមទៅតាមគោលនយោបាយនិងនីតិវិធីហិរញ្ញវត្ថុដាក់ស្នើវិក័យបត្រនិងឯកសារ ឱ្យបានទាន់ពេលវេលា និងយោងតាមការណែនាំ
  • អនុវត្តកិច្ចការរដ្ឋបាលផ្សេងទៀតដែលបានចាត់តាំងដោយប្រធានផ្នែក
  • ចូលរួមកិច្ចប្រជុំ និងការថ្វាយបង្គំ ដោយមានការចូលរួមជាសកម្ម
  • ចូលរួមក្នុងការអភិវឌ្ឍន៍ផ្ទាល់ខ្លួនដែលកំពុងបន្តដើម្បីធានានូវការអនុវត្តល្អបំផុតក្នុងការផ្តល់និងរៀបចំការងារ។
Requirements
  • បទពិសោធន៍ និងចំណេះដឹង៖
  • តម្រូវការជាចាំបាច់
  • មានការ ហ្វឹកហាត់ រៀនសូត្រ ក្នុងការសម្អាតដោយមានវិជ្ជាជីវៈឬការហ្វឹកហ្វឺន
  • ធ្លាប់មានការងារជាបុគ្គលិកអនាម័យយ៉ាងតិច ១ឆ្នាំ
  • ចេះអាន សរសេរអក្សរ និង គិតលេខបានល្អ
  • មានកម្រិតវប្បធម៌យ៉ាងតិច ណាស់ថ្នាក់ទី7
  • តម្រូវការដែលចង់បាន
  • ធ្លាប់ធ្វើការសម្អាតនៅក្នុងអាគារការិយាល័យធ្វើការ សណ្ឋាគារ សាលារៀនឬកន្លែងរកស៊ីធំៗដែលប្រហាក់ប្រហែល។
  • មានការចូលរួម និងពាក់ព័ន្ធជាមួយក្រុមជំនុំ
  • ឥរិយាបថ និងជំនាញ៖
  • ប្រកាន់ខ្ជាប់នូវផលប្រយោជន៍ល្អបំផុតរបស់អតិថិជន
  • ប្រព្រឹត្តចំពោះបុគ្គលគ្រប់មជ្ឈដ្ឋានដោយការគោរព និងសប្បុរស
  • សហការជាមួយអ្នកដទៃ
  • ស្តាប់ដោយឆ្លើយតប
  • ចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសិក្សា
  • គោលបំណងដើម្បីបំពេញគោលដៅក្រុម
  • ផ្តល់បរិយាកាសសុវត្ថិភាព និងសុខភាពល្អនៅកន្លែងធ្វើការ
  • គ្រប់គ្រងប្រតិកម្មផ្ទាល់ខ្លួនយ៉ាងសកម្ម
 

How to Apply

ប្រសិនបើ​ការ​ពិពណ៌នា​ការងារ​ខាងលើ​ត្រូវគ្នា​នឹង​ជំនាញ​ បទពិសោធន៍​ និង​ការចាប់អារម្មណ៍​របស់​អ្នក​ យើង​នឹង​រីករាយ​ក្នុង​ការ​ទទួលពាក្យ​ពី​អ្នក​។

សូម​ផ្ញើ​ប្រវត្តិរូប​សង្ខេប​ (CV) របស់​អ្នក​ និង​សំបុត្រ​ដែល​ពន្យល់​ពីរ​បៀ​បដែល​អ្នក​បំពេញ​តម្រូវ​ការ​ សម្រាប់​តួនាទី​នេះ​ទៅកាន់​អាសយដ្ឋាន​អ៊ី​មែ​លដែល​បាន​បញ្ជាក់​ជូន​នៅ​ក្នុង​ព័ត៌មាន​ទំនាក់ទំនង​។ សូម​កុំ​បញ្ចូល​ឬបញ្ជូន​វិញ្ញាបនបត្រ​ ឬឯកសារ​ផ្សេងទៀត​នៅ​ពេលនេះ​ឡើយ​។

ប្រសិនបើ​អ្នកមាន​សំណួរ​ណាមួយ​អំពី​មុខតំណែង​ សូម​ទាក់ទង​មក​យើងខ្ញុំ​តាម​អាសយដ្ឋាន​អ៊ី​មែ​ល ឬលេខទូរស័ព្ទ​ដែល​បាន​បញ្ជាក់​ជូន​នៅ​ក្នុង​ព័ត៌មាន​ទំនាក់ទំនង​។

យើង​អោយ​តម្លៃ​លើ​គ្រប់​បេក្ខជន​ដែល​បាន​ដាក់ពាក្យ​ទាំងអស់​ ប៉ុន្តែ​យើង​នឹង​ទាក់ទង​តែ​អ្នក​ដែល​បាន​ជ្រើសរើស​សម្រាប់​ការ​សម្ភាសន៍​ប៉ុណ្ណោះ​។

 
Attachment
 

Contact Details

Contact Name
  •  Ratanak International
 
Phone
 
Email
 
Website