បុគ្គលិកអនាម័យ
ម៉ោងធ្វើការ៖ ៤0 ម៉ោងក្នុងមួយសប្តាហ៍
អត្ថប្រយោជន៍
ចំណាត់ថ្នាក់ប្រាក់ខែ៖ A
អត្ថប្រយោជន៍បន្ថែម៖ ប្រាក់ខែទី ១៣ ប្រាក់ឧបត្ថម្ភសុខភាព និងការធានារ៉ាប់រង ប្រាក់បំណាច់អតីតភាពការងារ អាហារ ប្រាក់ឧបត្ថម្ភថែទាំខ្លួន និងប្រាក់ឧបត្ថម្ភការសិក្សាអប់រំ។
កម្មវត្ថុការងារ៖
ដើម្បីធានាថាការអនាម័យក្នុងអាគាររបស់អង្គការរតនៈអ៊ីនធើណេសិនណលត្រូវបានសំអាត នឹងការងារដែលមានគុណភាពនិងតម្លាភាព។
សង្ខេបការងារ៖
បុគ្គលិកអនាម័យទទួលខុសត្រូវក្នុងការផ្តល់ការអនាម័យ និងបរិស្ថានទិដ្ឋភាពទូទៅនៅការិយាល័យរបស់អង្គការរតនៈនិងភារកិច្ចផ្សេងទៀតតាមតម្រូវការ។នៅពេលចាំបាច់ពួកគេនឹងគាំទ្រតម្រូវការជាក់ស្តែងរបស់អតិថិជនដោយធ្វើការក្នុងបរិបទនៃការថែទាំការប៉ះទង្គិចផ្លូវចិត្ត និងដោយមានការសម្របសម្រួលជាមួយអ្នកថែទាំ។ នៅក្នុងការទំនាក់ទំនងជាមួយអតិថិជន ពួកគេនឹងលើកទឹកចិត្តភាពឯករាជ្យភាពតាមការសមស្របហើយប្រាកដថាពួកគេយល់ដឹងពីគោលដៅដែលបានគ្រោងទុកសម្រាប់អតិថិជនម្នាក់ៗ នៅក្នុងផែនការសកម្មភាពរបស់ពួកគេ។
- ធានាថាការងារបោសសម្អាតការិយាយត្រូវបានបំពេញប្រកបដោយប្រសិទ្ធភាពទៅតាមស្តង់ដារខ្ពស់ ថែរក្សាការិយាល័យ និងបរិស្ថានទិដ្ឋភាពទូទៅរបស់អង្គការរតនៈប្រកបដោយប្រសិទ្ធភាព
- រាយការណ៏ជាប្រចាំអំពីបញ្ហាអនាម័យ និងបរិស្ថានដែលគ្មានសុវត្ថិភាពណាមួយអោយបានទៀងទាត់ដល់ប្រធានផ្នែក
- អនុវត្តភារកិច្ចរៀបចំ និងថែរក្សាផ្សេងៗទៀតតាមការចាំបាច់ និងតម្រូវការ
- ប្រើប្រាស់ធនធាន និងសម្ភារៈអនាម័យប្រកបដោយប្រសិទ្ធភាព សន្សំសច្ចៃខ្ពស់
- ធានាបាននូវការអនុលោមទៅតាមគោលនយោបាយនិងនីតិវិធីហិរញ្ញវត្ថុដាក់ស្នើវិក័យបត្រនិងឯកសារ ឱ្យបានទាន់ពេលវេលា និងយោងតាមការណែនាំ
- អនុវត្តកិច្ចការរដ្ឋបាលផ្សេងទៀតដែលបានចាត់តាំងដោយប្រធានផ្នែក
- ចូលរួមកិច្ចប្រជុំ និងការថ្វាយបង្គំ ដោយមានការចូលរួមជាសកម្ម
- ចូលរួមក្នុងការអភិវឌ្ឍន៍ផ្ទាល់ខ្លួនដែលកំពុងបន្តដើម្បីធានានូវការអនុវត្តល្អបំផុតក្នុងការផ្តល់និងរៀបចំការងារ។
- បទពិសោធន៍ និងចំណេះដឹង៖
- តម្រូវការជាចាំបាច់
- មានការ ហ្វឹកហាត់ រៀនសូត្រ ក្នុងការសម្អាតដោយមានវិជ្ជាជីវៈឬការហ្វឹកហ្វឺន
- ធ្លាប់មានការងារជាបុគ្គលិកអនាម័យយ៉ាងតិច ១ឆ្នាំ
- ចេះអាន សរសេរអក្សរ និង គិតលេខបានល្អ
- មានកម្រិតវប្បធម៌យ៉ាងតិច ណាស់ថ្នាក់ទី7
- តម្រូវការដែលចង់បាន
- ធ្លាប់ធ្វើការសម្អាតនៅក្នុងអាគារការិយាល័យធ្វើការ សណ្ឋាគារ សាលារៀនឬកន្លែងរកស៊ីធំៗដែលប្រហាក់ប្រហែល។
- មានការចូលរួម និងពាក់ព័ន្ធជាមួយក្រុមជំនុំ
- ឥរិយាបថ និងជំនាញ៖
- ប្រកាន់ខ្ជាប់នូវផលប្រយោជន៍ល្អបំផុតរបស់អតិថិជន
- ប្រព្រឹត្តចំពោះបុគ្គលគ្រប់មជ្ឈដ្ឋានដោយការគោរព និងសប្បុរស
- សហការជាមួយអ្នកដទៃ
- ស្តាប់ដោយឆ្លើយតប
- ចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសិក្សា
- គោលបំណងដើម្បីបំពេញគោលដៅក្រុម
- ផ្តល់បរិយាកាសសុវត្ថិភាព និងសុខភាពល្អនៅកន្លែងធ្វើការ
- គ្រប់គ្រងប្រតិកម្មផ្ទាល់ខ្លួនយ៉ាងសកម្ម