លិខិតអញ្ជើញចូលរួមក្នុងការដេញថ្លៃផ្គត់ផ្គង់សម្ភារៈសាងសង់បង្គន់ផ្នែកក្រោមចំនួន៣០០បង្គន់
- Career Category: Invitation for Bids
- Location: Pailin Province
គំរោងទឹកសម្រាប់គ្រួសារ (WFF) នៃអង្គការសាម៉ារីតាន់ភឹសអន្តរជាតិសូមគោរពអញ្ចើញអ្នកសិប្បកម្មចាក់លូដែលមានបទពិសោធន៍នឹងមានបំណងធ្វើជាដៃគូរក្នុងការផ្គត់ផ្គង់សម្ភារះសាងសង់បង្គន់ផ្នែកខាងក្រោមដែលមានចំនួនបីរយ(៣០០)បង្គន់ជាមួយនឹងការផ្គត់ផ្គង់ លូ ចានបង្គន់ គម្របលូ ជើងទម្ររ និងទុយោស្ថិតនៅក្នុងឃុំនៅក្នុងស្រុកសាលាក្រៅនៃខេត្តបៃលិន៖
- បង្គន់ ចំនូន ៧០ស្ថិតនៅក្នុងឃុំស្ទឹងត្រង់ស្រុកសាលាក្រៅ ខេត្តប៉ៃលិន
- បង្គន់ ចំនួន ៣០ ស្ថិតនៅក្នុង ឃុំអូរអន្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន
- បង្គន់ ចំនួន ៥០ស្ថិតនៅក្នុង ឃុំសាលាក្រៅ ស្រុក សាលាក្រៅ ខេត្តប៉ៃលិន
- បង្គន់ចំនួន ១៥០ស្ថិតនៅក្នុងឃុំស្ទឹងកាច់ ស្រុក សាលាក្រៅខេត្តប៉ៃលិន