គ្រូបង្រៀនរូបវិទ្យា
អំពីតួនាទីសង្ខេបរបស់គ្រូបង្រៀនរូបវិទ្យា៖
គ្រូបង្រៀនរូបវិទ្យាគឺជាអ្នកអប់រំម្នាក់ដែលមានតួនាទីជាអ្នកបង្រៀនផងនិងអប់រំផង។ គ្រូបង្រៀនត្រូវមានសមត្ថភាពលើការដឹកនាំ លទ្ធផលរំពឹងទុកនៃមុខវិជ្ជារូបវិទ្យាឱ្យដល់សិស្សានុសិស្ស។ ចំពោះការបង្រៀនត្រូវអនុវត្តតាមវិធីសាស្រ្តបង្រៀនបែបសហការ វិធីសាស្រ្ត បង្រៀនបែបរិះរក វិធីសាស្រ្តសកម្ម និងវិធីសាស្រ្តបែប Flip Classroom។ ចំពោះការរៀបចំការវាយតម្លៃត្រូវអនុវត្ត ឱ្យបានត្រឹមត្រូវតាមរយៈ ការវាយតម្លៃជាប្រចាំ និងការវាយតម្លៃតាមកាលកំណត់។ រីឯការអប់រំវិញត្រូវអប់រំសិស្សឱ្យយល់ដឹងច្បាស់លាស់ពី បទបញ្ជាផ្ទៃក្នុងរបស់ សាលារៀន វប្បធម៌សាលារៀន ថ្នាក់រៀន វិធានការរដ្ឋបាលរបស់សាលា និងច្បាប់ចរាចរ រដ្ឋប្បវេណី និងច្បាប់ព្រហ្មទណ្ឌប្រសិនបើអាច។
បៀវត្ស និងអត្ថប្រយោជន៍៖
អង្គការមូលនិធិកុមារកម្ពុជានឹងផ្តល់ជូននូវបរិយាកាសការងារដ៏ល្អប្រសើរ និងបៀរត្សដែលប្រកួតប្រជែង រួមជាមួយអត្ថប្រយោជន៍ ជាច្រើនផ្សេងៗទៀតផ្អែកលើបទពិសោធន៍ និងសមត្ថភាពរបស់បេក្ខជន ព្រមទាំងទទួលបានការបណ្តុះបណ្តាលបន្ថែមអំពីបច្ចេកទេស បង្រៀននៅវិទ្យាស្ថានជាតិអប់រំ(NIE) ថ្នាក់បំប៉នភាសាអង់គ្លេស និងការអនុវត្តវិទ្យាសាស្ត្រ លំដាប់ជាតិនិងអន្តរជាតិ។
- ការគ្រប់គ្រងថ្នាក់រៀន
- បន្ទប់រៀនត្រូវរៀបចំឲ្យមានសណ្តាប់ធ្នាប់ មានបរិយាកាសល្អ និងស្អាត ហើយដាក់សិស្សអង្គុយនៅកន្លែងដែលសមស្រប។
- ត្រូវមានសម្ភារៈគ្រប់គ្រាន់ដើម្បីឲ្យការបង្រៀនមានដំណើរការដោយរលូន និងមានប្រសិទ្ធិភាព។
- ធនធានសិក្សាត្រូវប្រើឲ្យមានប្រសិទ្ធភាព ជំរុញដល់ការសិក្សា គំនិតឆ្លុះបញ្ចាំងរបស់សិស្ស ដោយមានការយល់ដឹងនូវក្រុមផ្សេងៗគ្នា។
- អនុវត្តបទបញ្ជាផ្ទៃក្នុងរបស់សាលារៀន វប្បធម៌សាលារៀន ថ្នាក់រៀននិងវិធានការរដ្ឋបាលរបស់សាលាផ្សេងៗទៀត។
- វិធីសាស្រ្តបង្រៀន
- បង្រៀនតាមអនឡាញដោយប្រើប្រាស់កម្មវិធី Chrome, Messenger, Telegram។
- បង្រៀនត្រូវអនុវត្តតាមវិធីសាស្រ្តបង្រៀនបែបសហការ វិធីសាស្រ្តបង្រៀនបែបរិះរក វិធីសាស្រ្តសកម្ម និងវិធីសាស្រ្តFlip Classroom។
- រៀបចំកម្មវិធីសិក្សា និងមានការណែនាំដល់សិស្សដែលមានឥរិយាបទមិនសូវសមរម្យនៅក្នុងថ្នាក់របស់ខ្លួន។
- រៀបចំកិច្ចតែងការបង្រៀនកម្រិតមធ្យម កិច្ចតែងការបង្រៀនខ្លី លើគ្រប់មេរៀនដែលមានការបញ្ជាក់ពីគោលបំណងមេរៀនឲ្យបានច្បាស់លាស់។
- មានការអនុវត្តជាក់ស្តែងនៅក្នុងថ្នាក់ដើម្បីឲ្យសិស្សមានការប្រកួតប្រជែង និងការធ្វើការងារជាក្រុម។
- តាមដានដំណើរការរបស់សិស្សដែលមានការសិក្សាយឺតដោយធ្វើកំណត់ត្រាច្បាស់លាស់ និងធ្វើផែនការដើម្បីជួយសិស្សទាំងនោះ។
- ឯកសារ និងការរៀបចំ
- មេរៀនត្រូវរៀបចំឲ្យបានល្អ។
- រៀបចំឯកសារក្នុងកុំព្យូទ័រឱ្យបានត្រឹមត្រូវតាមក្រុមនីមួយៗ។
- ស្រង់វត្តមានរបស់សិស្សជាប្រចាំថ្ងៃ។
- ផ្តល់កិច្ចការផ្ទះ និងកិច្ចការស្រាវជ្រាវដល់សិស្ស។
- ត្រួតពិនិត្យកិច្ចការផ្ទះដែលបានដាក់ឲ្យសិស្ស។
- រៀបចំតេស្តប្រចាំខែជារៀងរាល់ខែ និងអត្រាកំណែ។
- ត្រូវបញ្ចូលពិន្ទុក្នុងប្រព័ន្ធប្រតិបត្តិការឱ្យបានទាន់ពេលកំណត់។
- រៀបចំតារាងពិន្ទុប្រចាំខែសម្រាប់គ្រូបន្ទុកថ្នាក់។
- ទំនាក់ទំនងសិស្ស និងការប្រឹក្សា
- ផ្តល់កិច្ចការផ្ទះបន្ថែមដល់សិស្សមួយចំនួនដែលខ្ជិល ឬខ្សោយនៅក្នុងថ្នាក់ និងផ្តល់ឥរិយាបថល្អដោយការព្រឹក្សាឬឲ្យដំបូន្មាន។
- មានឆន្ទៈជួយដល់សិស្សដែលមានការសិក្សាយឺតដោយផ្តល់ជាគំនិត គោលការណ៍ណែនាំ ការគាំទ្រនិងការតាមដានការសិក្សា។
- លើកទឹកចិត្តដល់សិស្សឲ្យប្រឹងប្រែងរៀនសូត្រ និងមានបុគ្គលិកលក្ខណៈល្អ។
- របាយការណ៍
- រាយការណ៍ដល់អ្នកគ្រប់គ្រងកម្មវិធីសិក្សាពីការអនុវត្តកម្មវិធីសិក្សា ប្រសិនបើមានបញ្ហាអ្វីកើតឡើង។
- បញ្ជូនសិស្សទៅជួបមន្ត្រីប្រតិបត្តិការ អ្នកថែទាំកុមារ/គិលានុបដ្ឋាយិការនៅពេលដែលសិស្សមានជម្ងឺនៅពេលពួកគេនៅក្នុងថ្នាក់។
- រាយការណ៍ដល់អ្នកគ្រប់គ្រង ប្រសិនបើមានសិស្សណាម្នាក់មានអាកប្បកិរិយាមិនល្អនៅក្នុងថ្នាក់ ឬបង្ករបញ្ហា។
- អនុវត្តការងារផ្សេងៗទៀត ដែលផ្តល់ដោយ នាយកសាលា/គណៈគ្រប់គ្រងអប់រំ។
- មានបទពិសោធន៍យ៉ាងតិច១ឆ្នាំឡើងទៅជាគ្រូបង្រៀនរូបវិទ្យាកម្រិតវិទ្យាល័យនិងកម្រិតអនុវិទ្យាល័យ របស់ក្រសួងអប់រំ យុវជន
- និងកីឡាកាន់តែប្រសើរ។
- បញ្ចប់ថ្នាក់បរិញ្ញាបត្រឡើងទៅ លើមុខជំនាញឯកទេសរូបវិទ្យា។
- មានសញ្ញាបត្រគរុកោសល្យលើមុខជំនាញឯកទេសរូបវិទ្យាកាន់តែប្រសើរ។
- មានការយល់ដឹងពីក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀននិងមានការយល់ដឹងពីច្បាប់អប់រំ និងមានគំនិតច្នៃប្រឌិត ។
- មានចំណេះដឹងលើភាសាអង់គ្លេសកាន់តែប្រសើរ។
- មានជំនាញក្នុងការប្រើប្រាស់បច្ចេកវិទ្យាកុំព្យូទ័របាន(កម្មវិធីប្រើប្រាស់ក្នុងការិយាល័យ និងកម្មវិធីផ្សេងៗទៀត)។
- មានឆន្ទៈក្នុងការជួយសិស្សដែលមានជីវភាពក្រីក្រ។
- មានឆន្ទៈក្នុងការរៀនសូត្រចំណេះដឹងថ្មីៗបន្ថែម ជាពិសេសចូលរួមក្នុងការអនុវត្តន៍ជាក់ស្តែងក្នុងគម្រោងSTEM។
- មានឆន្ទៈទទួលយកមតិស្ថាបនា និងបង្កើតទំនាក់ទំនងល្អជាមួយបុគ្គលិកទាំងឡាយ និងមានការគោរពចំពោះគ្នាទៅវិញទៅមក។
- មានភាពវាងវៃ និងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការបំពេញការងារ។
- មានភាពស្មោះត្រង់ និងអាចផ្តល់សេចក្តីទុកចិត្តបាន រហ័សរហួន និងមានការសហការបានល្អជាមួយក្រុមការងារ។
គ្រូបង្រៀនប្រវត្តិវិទ្យា
អំពីតួនាទីសង្ខេបរបស់គ្រូបង្រៀនប្រវត្តិវិទ្យា៖
គ្រូបង្រៀនប្រវត្តិវិទ្យាគឺជាអ្នកអប់រំម្នាក់ដែលមានតួនាទីជាអ្នកបង្រៀនផងនិងអប់រំផង។ គ្រូបង្រៀនត្រូវមានសមត្ថភាពលើការដឹកនាំ លទ្ធផលរំពឹងទុកនៃមុខវិជ្ជាប្រវត្តិវិទ្យាឱ្យដល់សិស្សានុសិស្ស។ ចំពោះការបង្រៀនត្រូវអនុវត្តតាមវិធីសាស្រ្តបង្រៀនបែបសហការ វិធីសាស្រ្ត បង្រៀនបែបរិះរក វិធីសាស្រ្តសកម្ម និងវិធីសាស្រ្តបែប Flip Classroom។ ចំពោះការរៀបចំការវាយតម្លៃត្រូវអនុវត្ត ឱ្យបានត្រឹមត្រូវតាមរយៈ ការវាយតម្លៃជាប្រចាំ និងការវាយតម្លៃតាមកាលកំណត់។ រីឯការអប់រំវិញត្រូវអប់រំសិស្សឱ្យយល់ដឹងច្បាស់លាស់ពី បទបញ្ជាផ្ទៃក្នុងរបស់ សាលារៀន វប្បធម៌សាលារៀន ថ្នាក់រៀន វិធានការរដ្ឋបាលរបស់សាលា និងច្បាប់ចរាចរ រដ្ឋប្បវេណី និងច្បាប់ព្រហ្មទណ្ឌប្រសិនបើអាច។
បៀវត្ស និងអត្ថប្រយោជន៍៖
អង្គការមូលនិធិកុមារកម្ពុជានឹងផ្តល់ជូននូវបរិយាកាសការងារដ៏ល្អប្រសើរ និងបៀរត្សដែលប្រកួតប្រជែង រួមជាមួយអត្ថប្រយោជន៍ ជាច្រើនផ្សេងៗទៀតផ្អែកលើបទពិសោធន៍ និងសមត្ថភាពរបស់បេក្ខជន ព្រមទាំងទទួលបានការបណ្តុះបណ្តាលបន្ថែមអំពីបច្ចេកទេស បង្រៀននៅវិទ្យាស្ថានជាតិអប់រំ(NIE) ថ្នាក់បំប៉នភាសាអង់គ្លេស និងការអនុវត្តវិទ្យាសាស្ត្រ លំដាប់ជាតិនិងអន្តរជាតិ។
- ការគ្រប់គ្រងថ្នាក់រៀន
- បន្ទប់រៀនត្រូវរៀបចំឲ្យមានសណ្តាប់ធ្នាប់ មានបរិយាកាសល្អ និងស្អាត ហើយដាក់សិស្សអង្គុយនៅកន្លែងដែលសមស្រប។
- ត្រូវមានសម្ភារៈគ្រប់គ្រាន់ដើម្បីឲ្យការបង្រៀនមានដំណើរការដោយរលូន និងមានប្រសិទ្ធិភាព។
- ធនធានសិក្សាត្រូវប្រើឲ្យមានប្រសិទ្ធភាព ជំរុញដល់ការសិក្សា គំនិតឆ្លុះបញ្ចាំងរបស់សិស្ស ដោយមានការយល់ដឹងនូវក្រុមផ្សេងៗគ្នា។
- អនុវត្តបទបញ្ជាផ្ទៃក្នុងរបស់សាលារៀន វប្បធម៌សាលារៀន ថ្នាក់រៀននិងវិធានការរដ្ឋបាលរបស់សាលាផ្សេងៗទៀត។
- វិធីសាស្រ្តបង្រៀន
- បង្រៀនតាមអនឡាញដោយប្រើប្រាស់កម្មវិធី Chrome, Messenger, Telegram។
- បង្រៀនត្រូវអនុវត្តតាមវិធីសាស្រ្តបង្រៀនបែបសហការ វិធីសាស្រ្តបង្រៀនបែបរិះរក វិធីសាស្រ្តសកម្ម និងវិធីសាស្រ្តFlip Classroom។
- រៀបចំកម្មវិធីសិក្សា និងមានការណែនាំដល់សិស្សដែលមានឥរិយាបទមិនសូវសមរម្យនៅក្នុងថ្នាក់របស់ខ្លួន។
- រៀបចំកិច្ចតែងការបង្រៀនកម្រិតមធ្យម កិច្ចតែងការបង្រៀនខ្លី លើគ្រប់មេរៀនដែលមានការបញ្ជាក់ពីគោលបំណងមេរៀនឲ្យបានច្បាស់លាស់។
- មានការអនុវត្តជាក់ស្តែងនៅក្នុងថ្នាក់ដើម្បីឲ្យសិស្សមានការប្រកួតប្រជែង និងការធ្វើការងារជាក្រុម។
- តាមដានដំណើរការរបស់សិស្សដែលមានការសិក្សាយឺតដោយធ្វើកំណត់ត្រាច្បាស់លាស់ និងធ្វើផែនការដើម្បីជួយសិស្សទាំងនោះ។
- ៣. ឯកសារ និងការរៀបចំ