with Clear Cambodia
អង្គការស្អាតកម្ពុជាគឺជាអង្គការគ្រិស្តបរិស័ទក្នុងស្រុកដែលកំពុងបានអនុវត្តន៍គម្រោងនានា ដោយផ្ដោតលើធនធានទឹក និងអនាម័យ។ បច្ចុប្បន្នបេសកកម្ម អង្គការស្អាតកម្ពុជាលើកស្ទួយប្រជាពលរដ្ឋកម្ពុជាតាមជនបទឲ្យមានសុខភាពល្អប្រសើដោយកើនឡើងនៅការប្រើប្រាស់ ទឹកមានសុវត្ថិភាព មានអនាម័យ និងមានផាសុខភាព។ការងារទាំងអស់ត្រូវបានធ្វើឡើងដោយមានការសហការជាមួយអ្នកដឹកនាំសហគមន៍ និងអាជ្ញាធរដែនដី។ សព្វថ្ងៃអង្គការស្អាតកម្ពុជា បានអនុវត្តន៍គម្រោងក្នុងខេត្តស្វាយរៀង ព្រៃវែង កំពង់ធំ កំពង់ឆ្នាំង បន្ទាយមានជ័យ ព្រះវិហារ ឧត្ដមានជ័យ តាកែវ និងសៀមរាប។
អង្គការស្អាតកម្ពុជាត្រូវការជ្រើសរើសបុគ្គលិកសម្រាប់មុខតំណែងដូចខាងក្រោម៖
មានទីតាំងនៅភូមិជ្រៃផ្សារ ឃុំជ្រៃ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។
ចំពោះបេក្ខជនទាំងពីរភេទដែលមានចំណាប់អារម្មណ៍ជាមួយមុខតំណែងនេះសូមមកទទួលយកពាក្យសុំធ្វើការងារនៅការិយាល័យ ខេត្តព្រៃវែងឬអាចទាញយកពាក្យសុំបម្រើការងារជាភាសា ខ្មែរ ឬ អង់គ្លេសទៅបំពេញហើយបញ្ជូនមកវិញដោយភ្ជាប់ជាមួយ ប្រវត្តិរូបសង្ខេប (CV & Cover Letter) រួចបញ្ជូនមកកាន់ការិយាល័យខេត្តព្រៃវែង ឬ email ដែលបានផ្ដល់ជូននៅក្នុងព័តមានទំនាក់ទំនង។
សំគាល់ៈសូមភ្ជាប់មកជាមួយនូវឯកសារថតចំលង អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត ប័ណ្ណគ្រួសារ ឬសៀវភៅស្នាក់នៅ និង ឯកសារពាក់ព័ន្ធ ផ្សេងទៀត និងរូបថត ៤X៦ ចំនួន ២សន្លឹក។
បន្ទាប់ពីពិនិត្យលើសំណុំបែបបទសុំបំរើការងារអ្នកជាប់បញ្ជីសម្រាំង និងត្រូវបានធ្វើការទំនាក់ទំនងដើម្បីធ្វើការសម្ភាសន៍។