BongThom.com

Scan to see job detail

ការអញ្ជើញចូលរួមដេញថ្លៃការជួសជុលបន្ទប់រៀន និងជួសជុលបន្ទប់ទឹកអនាម័យ

with Kampuchea Action to Promote Education Organization

BTDC-ID: 21351

Closing Date:

Announcement Description

ការ​អញ្ជើញ​ចូលរួម​ដេញថ្លៃ​ការ​ជួសជុល​បន្ទប់​រៀន​ និង​ជួសជុល​បន្ទប់ទឹក​អនាម័យ​ សម្រាប់​គម្រោង​ សម្ព័ន្ធ​ភាព​ដើម្បី​អភិវឌ្ឍ​ប្រកបដោយ​ចេរ​ភាព​ និង​ការ​គាំទ្រ​សំឡេង​ដើម្បី​សមធម៌​សង្គម​ នៃ​អង្គការ​ សកម្មភាព​សម្រាប់​ការអប់រំ​នៅ​កម្ពុជា​ ខេត្ត​ កំពត​ក្រោម​ជំនួយ​ថវិកា​ពី​អង្គការ​ អេដ អេ អា​កស្យុង​ កម្ពុជា​។

Bid Components

ការអញ្ជើញចូលរួមដេញថ្លៃការជួសជុលបន្ទប់រៀន និងជួសជុលបន្ទប់ទឹកអនាម័យ

  • Category: Invitation for Bids
  • Location: Kampot Province

អង្គការ​ សកម្មភាព​សម្រាប់​ការអប់រំ​នៅ​កម្ពុជា​ (អង្គការ​ ខេ​ប) សូម​ជម្រាប​ជូនដំណឹង​ដល់ក្រុមហ៊ុន​ និង​អ្នក​ម៉ៅការ​សាងសង់​ក្នុងស្រុក​ទាំងអស់​ ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​ឱ្យ​បាន​ជ្រាប​ថា​៖ គម្រោង​ សម្ព័ន្ធ​ភាព​ដើម្បី​អភិវឌ្ឍ​ប្រកបដោយ​ចេរ​ភាព​និង​ការ​គាំទ្រ​សំឡេង​ដើម្បី​សមធម៌​សង្គម​ នៃ​អង្គការ​ សកម្មភាព​សម្រាប់​ការអប់រំ​នៅ​កម្ពុជា​ (ខេត្ត​ កំពត​) នឹង​ដាក់​ឱ្យ​ដេញថ្លៃ​ជាសាធារ​ណៈ​ដើម្បី​ជ្រើសរើស​ក្រុមហ៊ុន​ ឬអ្នក​ម៉ៅការ​ ជួសជុល​បន្ទប់​រៀន​ និង​ជួសជុល​បន្ទប់ទឹក​ អនាម័យ​ នៅ​តាម​សាលាបឋមសិក្សា​ ចំនួន​៖ ០៩សាលា​ និង​អនុវិទ្យាល័យ​ ចំនួន​៖ ០២សាលារៀន​ ជាសាលា​រៀន​គោលដៅ​របស់​គម្រោង​ស្ថិតនៅ​ក្នុងស្រុក​ ទឹក​ឈូ​ និង​ស្រុក​ កំពង់​ត្រាច​ ខេត្ត​ កំពត​។

Submission Requirements

ក្រុមហ៊ុន​ និង​អ្នក​ម៉ៅការ​សាងសង់​ ដែល​មាន​ចំណាប់អារម្មណ៍​ សូម​ធ្វើការ​ទាក់ទង​មក​អង្គការ​ សកម្មភាព​សម្រាប់​ការអប់រំ​នៅ​កម្ពុជា​ (អង្គការ​ ខេ​ប) ដើម្បី​ដាក់​ឯកសារ​ដែល​ពាក់ព័ន្ធ​ក្នុង​ការចូលរួម​ដេញថ្លៃ​តាម​អាសយដ្ឋាន​ (Email) ដែល​បាន​ជូន​ភ្ជាប់​ខាងក្រោម​ ឬទាក់ទង​មក​ការិយាល័យ​របស់​អង្គការ​ ខេ​ប ដែល​មាន​អាសយដ្ឋាន​ ដូចដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​ចាប់ពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ​ ឆ្នាំ​២០២២ រហូតដល់​ ថ្ងៃ​ទី​២៥ ខែ​ធ្នូ​ ឆ្នាំ​២០២២ វេលា​ម៉ោង​០៥:០០នាទី​ល្ងាច​ជា​កំហិត​។

  • ចូលរួម​តម្រង់​ទិស​ទៅតាម​រយៈ​អន​ឡាញ (Zoom Meet) នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​២៦ ខែ​ធ្នូ​ ឆ្នាំ​២០២២វេលា​ម៉ោង​០៩:០០នាទី​ព្រឹក​។ ឯកសារ​ដេញថ្លៃ​ដែល​បាន​បំពេញ​រួច​ ត្រូវ​ប្រគល់​ជូន​មក​ការិយាល័យ​អង្គការ​ សកម្មភាព​សម្រាប់​ការអប់រំ​នៅ​កម្ពុជា​ (អង្គការ​ ខេ​ប) ដែល​មាន​អាសយដ្ឋាន​នៅ​អាគារ​លេខ​៖ ៤០៥, ភូមិ​ទី​៦, សង្កាត់​ វាលវង់​, ក្រុង​ កំពង់ចាម​, ខេត្ត​ កំពង់ចាម​ ត្រឹម​ថ្ងៃ​ទី​២៩ ខែ​ធ្នូ​ ឆ្នាំ​២០២២ វេលា​ម៉ោង​០៩:០០នាទី​ ព្រឹក​ជា​កំហិត​។
  • ការ​បើក​កញ្ចប់​ឯកសារ​ដេញថ្លៃ​នឹង​ប្រព្រឹត្តិ​ទៅ​ដោយ​ផ្ទាល់​ នៅ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ​ ឆ្នាំ​២០២២ វេលា​ម៉ោង​ ០៩:០០នាទី​ព្រឹក​ជា​

កំហិត​ដោយ​ខានមិនបាន​។

បញ្ជាក់​៖

  • អ្នកចូលរួម​ដេញថ្លៃ​ទាំងអស់​ ត្រូវ​បំពេញ​នៅ​ក្នុង​តារាង​ប៉ាន់ស្មាន​តម្លៃ​នូវ​៖ តម្លៃ​សម្ភារ​ និង​តម្លៃ​ពលកម្ម​ដែល​គិត​ពន្ធ​សេវាកម្ម​១៥% ផង​ដែរ​។
  • អ្នកចូលរួម​ដេញថ្លៃ​ទាំងអស់​ ត្រូវ​បំពេញ​បែបបទ​ដាក់ពាក្យ​ដេញថ្លៃ​តាម​ទម្រង់​ដូច​បាន​ជូន​ភ្ជាប់​ក្រោយពេល​តម្រង់​ទិស​រួច​ បន្ទាប់មក​ដាក់​ចូល​ស្រោម​សំបុត្រ​បិទ​ជិត​ ដោយមាន​ចុះហត្ថលេខា​ ឬបោះត្រា​ នៅ​លើស្រោម​សំបុត្រ​ រួច​បញ្ជូន​មក​ការិយាល័យ​របស់​ អង្គការ​ខេ​ប (ស្ថិតនៅ​ក្នុង​បរិវេណ​សាលា​គរុកោសល្យ​ និង​ វិក្រឹត​ការ​ ខេត្ត​ កំពង់ចាម​) ឱ្យ​បាន​មុន​ថ្ងៃ​កំណត់​។
  • អ្នកចូលរួម​ដេញថ្លៃ​ទាំងអស់​ ត្រូវ​មក​ចូលរួម​បើក​កញ្ចប់​ការ​ដេញថ្លៃ​ឱ្យ​ទាន់ពេល​វេលា​តាមកាល​បរិច្ឆេទ​ខាងលើ​ ប្រសិន​ បើ​ចូលរួម​មិនទាន់​ពេលវេលា​ ឬក៏​អវត្តមាន​ (រយៈពេល​ ១៥នាទី​) ឯកសារ​ដេញថ្លៃ​របស់ក្រុមហ៊ុន​ ឬអ្នក​ម៉ៅការ​នោះ​ ត្រូវ​បាន​ចាត់ទុកជា​អាសាបង់​។
  • យើងខ្ញុំ​សូម​រក្សា​សិទ្ទិផ្លាស់​ប្តូរកា​លប​រិច្ឆេ​ទបើក​សម្រង់​តម្លៃ​បើ​មានការ​ចាំបាច់​ ហើយ​យើងខ្ញុំ​នឹង​ជូនដំណឹង​ជាមុន​ទៅ​ក្រុមហ៊ុន​ដែល​បាន​ផ្ញើ​ឯកសារ​ដេញថ្លៃ​មក​។
 
Attachment
 

Contact Details

Office Address
  •  KAPE Office Building, #405, Phum Ti Prammuoy, Veal Vong Sangkat, Kampong Cham Municipality, Kampong Cham Province, Cambodia
 
Contact Name
  •  លោក ឈួន សារ៉ាន ប្រធានរដ្ឋបាល និងធនធានមនុស្ស
 
Phone
 
Email