ប្រធាននាយកដ្ឋានធនធានមនុស្ស និងរដ្ឋបាល, និង ធនធានមនុស្ស និងរដ្ឋបាល

with POMA Media Co., Ltd
This job has already passed the closing date
Job Announcement

Announcement Description

យើង​កំពុង​ស្វែងរក​បេក្ខជន​ដែល​មាន​សមត្ថភាព​ ដើម្បី​បំពេញ​មុខតំណែង​ខាងក្រោម​។

Announcement Positions

ប្រធាននាយកដ្ឋានធនធានមនុស្ស និងរដ្ឋបាល (1 Position)

Position Summary

នាយកដ្ឋាន​/ផ្នែក​៖ ធនធានមនុស្ស​ និង​រដ្ឋបាល​

កន្លែងធ្វើការ​៖ ការិយាល័យ​កណ្តាល​(បឹង​កក់​)

Expectations - Duties, Responsibilities
  • ការដឹកនាំ​ និង​អនុវត្ត​ ៖
  • រៀបចំ​ និង​បង្កើត​ឲ្យ​មានការ​ប្រជុំ​ ប្រចាំខែ​ ប្រចាំ​ត្រីមាស​ ប្រចាំ​ឆមាស​ និង​ប្រចាំ​ឆ្នាំ​ ព្រមទាំង​តាមដាន​កិច្ចការ​ដែល​បាន​ពិភាក្សា​ ការយល់ព្រម​នៃ​កិច្ចប្រជុំ​ដើម្បី​ជម្រុញ​ឲ្យការ​អនុវត្ត​ការងារ​ទទួល​បាន​ប្រសិទ្ធ​ភាព​ខ្ពស់​
  • ដឹកនាំ​បង្កើត​ឲ្យ​មានកម្ម​វិធី​ផ្សេង​ៗដែល​នាំឲ្យ​បុគ្គលិក​គ្រប់​ផ្នែក​មាន​ទំនាក់ទំនង​សហការ​គ្នា​បាន​ល្អ​ និង​យល់​ដឹង​អំពី​គោលដៅ​ បេសកកម្ម​ និង​គុណ​តម្លៃ​ស្នូល​របស់ក្រុមហ៊ុន​
  • ផ្តល់វគ្គ​បណ្តុះ​បណ្តាល​ ទាក់ទង​នឹង​គោលការណ៍​គ្រប់គ្រង​ធនធានមនុស្ស​ និង​ជំនាញ​ភាពជា​អ្នកដឹកនាំ​ដល់​បុគ្គលិក​
  • ដឹកនាំ​បង្កើត​ និង​រៀបចំ​វគ្គ​ណែនាំ​តម្រង់​ទិស​ (Orientation) ព្រមទាំង​ធ្វើការ​បណ្តុះ​បណ្តាល​ក្នុង​ពេល​អនុវត្តន៍​ការងារ​ដោយ​ផ្ទាល់​ On-the-Job-Training (OJT) សម្រាប់​បុគ្គលិក​ដែល​ទើបនឹង​ចូល​ថ្មី​
  • ដឹកនាំ​ក្នុង​ការ​បង្កើត​លិខិត​បទដ្ឋាន​ លិខិត​ប្រកាស​ទាក់ទង​នឹង​ធនធានមនុស្ស​ និង​រដ្ឋបាល​ ព្រមទាំង​ការ​ផ្សព្វផ្សាយ​សេ​ចក្ដី​ប្រកាស​ផ្សេង​ៗ ឲ្យបាន​ត្រឹមត្រូវ​ ច្បាស់លាស់​
  • យុទ្ធសាស្ត្រ​ ៖
  • អម​ការដឹកនាំ​បង្កើត​ ឲ្យ​មាន​គោលការណ៍​គ្រប់គ្រង​ធនធានមនុស្ស​ និង​ស្តង់​ដារ​អនុវត្តន៍​ការងារ​ (Standard Operation Procedure) ក្នុង​នាយកដ្ឋាន​ធនធានមនុស្ស​ និង​រដ្ឋបាល​ ដោយ​ធានា​ថា​បុគ្គលិក​អនុវត្ត​តាម​គោលការណ៍​បាន​យ៉ាង​ត្រឹមត្រូវ​ និង​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​
  • ដឹកនាំ​ បង្កើត​ផែនការ​ជ្រើសរើស​បុគ្គលិក​ និង​ផែនការ​បណ្តុះ​បណ្តាល​តាម​នាយកដ្ឋាន​នីមួយ​ៗ ឲ្យ​ស្របតាម​ តម្រូវ​ការ​របស់ក្រុមហ៊ុន​
  • ដឹកនាំ​ការ​អនុវត្ត​ផែនការ​ធនធានមនុស្ស​ និង​តាមដាន​រាល់​គោលការណ៍​ដែល​បាន​ដាក់​ចេញ​ដោយ​ប្រាកដ​ថា​បុគ្គលិក​ពាក់ព័ន្ធ​ទាំងអស់​បាន​អនុវត្តន៍​យ៉ាង​មាន​ប្រសិទ្ធ​ភាព​
  • ដឹកនាំ​បង្កើត​ការ​អភិវឌ្ឍន៍​កិត្តនាម​យីហោ​និយោជក​ (Employer Branding) ដើម្បី​ធ្វើឲ្យ​ទាក់ទាញ​បេក្ខជន​មក​ ដាក់ពាក្យ​ធ្វើការ​ក្នុង​ក្រុមហ៊ុន​ និង​ងាយស្រួល​ដល់​ដំណើរការ​ជ្រើសរើស​បុគ្គលិក​ដែល​មាន​សមត្ថភាព​
  • ដឹកនាំ​អនុវត្ត​សូចនា​ករ​ណ៍គ្រប់គ្រង​ការ​អនុវត្ត​ការងារ​ (KPI) និង​ដាក់ឲ្យ​អនុវត្តន៍​នូវ​ប្រព័ន្ធ​វាយ​តម្លៃ​ប្រសិទ្ធ​ភាព​ការងារ​បុគ្គលិក​ ព្រមទាំង​ត្រួតពិនិត្យ​រាល់​ដំណើការ​អនុវត្ត​ការងារ​ជាប្រចាំ​រហូតដល់​បំណាច់​ឆ្នាំ​ ដើម្បី​ធានា​បុគ្គលិក​ទទួល​បាន​នូវ​លទ្ធផល​មានត​ម្លាភាព និង​អាច​សម្រេ​សបានតាម​គោលដៅ​ដែល​បាន​កំណត់​
  • ដឹកនាំ​បង្កើត​ និង​ត្រួតពិនិត្យ​ក្នុង​ដំណើរការ​គ្រប់គ្រង​ធនធានមនុស្ស​ដូចជា​៖ ការ​បរិយាយ​ការងារ​កិច្ចសន្យា​ការងារ​បុគ្គលិក​ ច្បាប់​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ​ ការ​ទូទាត់​ប្រាក់​បៀវត្ស​ ប្រាក់​រង្វាន់​ ប្រាក់​លើកទឹកចិត្ត​ ប្រាក់​ឧបត្ថម្ភ​ និង​អត្ថប្រយោជន៍​ ឬសំណង​ផ្សេង​ៗទៅ​បុគ្គលិក​ឲ្យបាន​ ត្រឹមត្រូវ​ និង​មានត​ម្លាភាព
  • រៀបចំ​ និង​ត្រួតពិនិត្យ​ផែនការ​ចំណាយ​ឲ្យបាន​ត្រឹមត្រូវ​ ដើម្បី​គាំទ្រ​ដល់ការចំណាយ​ក្នុង​ផ្នែក​ធនធានមនុស្ស​បាន​យ៉ាង​មាន​ប្រសិទ្ធ​ភាព​
  • ការ​គ្រប់គ្រង​ ៖
  • ត្រួតពិនិត្យ​ និង​គ្រប់គ្រង​លើការអនុវត្ត​ការងារ​របស់​បុគ្គលិក​ដូចជា​ ៖
  • ការ​ទាញ​យក​សេចក្តីប្រកាស​ថ្មី​ៗ ពី​ក្រសួងការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​អំពី​គោលការណ៍​ និង​ផែនការ​ផ្សេង​ៗ
  • ស្រាវជ្រាវ​កម្មវិធី​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ផ្សេង​ៗដែល​ពាក់ព័ន្ធ​នឹង​អាជីព​ និង​អាជីវកម្ម​ក្រុមហ៊ុន​
  • ត្រួតពិនិត្យ​និង​ប្រមូល​លទ្ធផល​វាយ​តម្លៃ​បុគ្គលិក​ប្រចាំ​ឆ្នាំ​ពី​នាយកដ្ឋាន​ផ្សេង​ៗ
  • សរុប​វត្តមាន​ និង​ការ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ​ របស់​បុគ្គលិក​ទាំងអស់​ទៅកាន់​ផ្នែក​ហិរញ្ញវត្ថុ​រៀងរាល់​ចុងខែ​ ដោយ​អនុលោម​តាម​គោលការណ៍​ និង​នីតិវិធី​គ្រប់គ្រង​ធនធានមនុស្ស​
  • សកម្មភាព​បង្កើត​កម្មវិធី​លើកទឹកចិត្ត​បុគ្គលិក​ និង​ការចូលរួម​របស់​បុគ្គលិក​
  • រក្សាទុក​ឯកសារ​បុគ្គលិក​ ទាំង​ច្បាប់ដើម​ និង​ច្បាប់​ថត​ចម្លង​ទាំងអស់​ ដោយ​អនុលោម​តាមច្បាប់​ការងារ​ នៃ​ព្រះរាជាណាចក្រកម្ពុជា​
  • ទំនួល​ខុសត្រូវ​ស្នូល​ ៖
  • រៀបចំ​បញ្ជី​គ្រប់គ្រង​សារពើ​ភ័ណ្ឌ និង​ការ​ចំណាយ​ទៅលើ​សម្ភារៈ​ការិយាល័យ​ផ្សេង​ៗ ដោយ​ត្រួតពិនិត្យ​ឡើងវិញ​ទៅលើ​ការប្រើប្រាស់​ ដើម្បី​ធានា​នូវ​ការ​សន្សំសំចៃ​ សម្រាប់​ក្រុមហ៊ុន​
  • បង្កើត​ឲ្យ​មាន​ប្រព័ន្ធ​គ្រប់គ្រង​ឯកសារ​ធនធានមនុស្ស​ (HR File) ក្នុង​ក្រុមហ៊ុន​ និង​ធ្វើ​បច្ចុប្បន្នភាព​ជាប្រចាំ​នូវ​រាល់​ទិន្នន័យ​ ព័ត៌មាន​បុគ្គលិក​ទាំងអស់​ ដោយ​រក្សាទុក​ឲ្យបាន​ត្រឹមត្រូវ​ និង​សុវត្ថិភាព​ផ្តល់ដំណោះស្រាយ​ទាក់ទង​នឹង​កិច្ចការ​ធនធានមនុស្ស​ (ឧ. សំខាន់​ៗមាន​ដូចជា​ បុគ្គលិក​ឈឺ​ គ្រោះថ្នាក់​ ជម្លោះ​ ការ​កេង​ប្រ​វ័ញលទ្ធផល​ការងារ​ខ្សោយ​ កត្តា​អវត្តមាន​ កត្តា​គុណវុឌ្ឍិ​.....) ដោយ​អនុលោម​តាម​គោលការណ៍​ និង​នីតិវិធី​គ្រប់គ្រង​ធនធានមនុស្ស​
  • បង្កើត​បរិយាកាស​ការងារ​វិជ្ជមាន​ ព្រមទាំង​គាំទ្រ​ដល់​នាយកដ្ឋាន​ទាំងអស់​ក្នុង​ការ​ផ្តល់សម្ភារៈ​ និង​ឧបករណ៍​ប្រើប្រាស់​ក្នុង​ការិយាល័យ​ រួម​ទាំង​ធានា​ថា​បុគ្គលិក​ទាំងអស់​មាន​បរិយាកាស​ការងារ​ដែល​ស្អាត​ មាន​សុវត្ថិភាព​ជាមួយនឹង​សុខុមាលភាព​ផ្នែក​រាងកាយ​ និង​ចិត្ត​
  • ចូលរួម​សិក្ខាសាលា​ និង​វគ្គ​បណ្តុះ​បណ្តាល​របស់ក្រ​សួង​ការងារ​ និង​បសស
  • រៀបចំ​របាយការណ៍​អនុវត្ត​ការងារ​ប្រចាំខែ​ ប្រចាំ​ត្រីមាស​ ប្រចាំ​ឆមាស​ និង​ប្រចាំ​ឆ្នាំ​ ដាក់​ជូន​នាយក​ប្រតិបត្តិ​
  • ពិនិត្យ​
  • ចូលរួម​ប្រជុំ​ និង​វគ្គ​បណ្ដុះបណ្ដាល​ផ្សេង​ៗឲ្យបាន​ទៀងទាត់​តាម​ការចាត់តាំង​
  • បំពេញ​ការងារ​ផ្សេងទៀត​ដែល​ចាត់តាំង​ដោយ​ថ្នាក់​ដឹកនាំ​ ។
Requirements - Skills, Qualifications, Experience
  • គុណវុឌ្ឍិ​
  • កម្រិត​វប្បធម៌​បរិញ្ញាបត្រ​ផ្នែក​គ្រប់គ្រង​ធនធានមនុស្ស​ ឬជំនាញ​ដែល​ពាក់ព័ន្ធ​
  • បទពិសោធន៍​ក្នុង​ការដឹកនាំ​ និង​គ្រប់គ្រង​បុគ្គលិក​យ៉ាងហោច​ ២ឆ្នាំ​ទាក់ទង​នឹង​ផ្នែក​ធនធានមនុស្ស​
  • បទពិសោធន៍​ក្នុង​ការងារ​ជួរ​មុខ​យ៉ាងហោចណាស់​ ៤ឆ្នាំ​ក្នុង​វិស័យ​ដែល​ពាក់ព័ន្ធ​
  • សមត្ថភាព​ក្នុង​ការប្រើប្រាស់​ភាសាខ្មែរ​ និង​ភាសា​អង់គ្លេស​ ទាំង​និយាយ​ និង​សរសេរ​បាន​ល្អ​
  • យល់​ដឹង​ច្បាស់លាស់​អំពី​ច្បាប់​ការងារ​ និង​គោលការណ៍​នីតិវិធី​វិន័យ​នៃ​ព្រះរាជាណាចក្រកម្ពុជា​
  • ជំនាញ​ខ្ពស់​ផ្នែក​កុំព្យូទ័រ​ (Microsoft Office) Internet Email (Ms. Outlooks) និង​ Social Mediaសមត្ថភាព​ជា​អ្នកដឹកនាំ​ ចេះ​រៀបចំ​ផែនការ​ បង្កើត​យុទ្ធ​សាស្រ្ត សម្របសម្រួល​ ដោះស្រាយបញ្ហា​ និង​ប្រឹក្សា​យោបល់​
  • ចំណេះ​ដឹង​ខ្ពស់​ទាក់ទង​នឹង​ការ​បណ្តុះ​បណ្តាល​ ការ​ជ្រើសរើស​បុគ្គលិក​ ការរៀបចំ​ការ​ទូទាត់​សំណង​ ការ​បង្កើត​ការ​លើកទឹកចិត្ត​ និង​អត្ថប្រយោជន៍​ផ្សេង​ៗ
  • ជំនាញ​ វាយ​តម្លៃ​ បង្វឹក​ បណ្តុះ​បណ្តាល​ កសាង​សមត្ថភាព​ និង​ការ​អភិវឌ្ឍន៍​បុគ្គលិក​
  • ចំណេះ​ដឹង​ច្បាស់លាស់​អំពី​ការកំណត់​សូចនា​ករ​ណ៍សមិទ្ធផល​គន្លឹះ​ (KPI)
  • សមត្ថភាព​ក្នុង​ការ​បង្កើត​វប្បធម៌​ បរិយាកាស​ការងារ​ល្អ​ និង​បំផុស​គំនិត​វិជ្ជមាន​សហការ​គ្នា​នៅកន្លែង​ធ្វើការ​
  • យល់​ដឹង​ទូលំទូលាយ​អំពី​កត្តា​នយោបាយ​ កត្តា​សង្គម​ កត្តា​សេដ្ឋកិច្ច​ និង​កត្តា​បច្ចេក​វិទ្យា​ដើម្បី​អាច​រៀបចំ​ផែនការ​គ្រប់​ គ្រង​ធនធានមនុស្ស​បាន​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​
  • បង្កើត​គំនិត​ច្នៃប្រឌិត​ថ្មី​ៗ ក្នុង​ការ​អភិវឌ្ឍន៍​ការងារ​ដែល​ខ្លួន​ទទួលខុសត្រូវ​
  • សមត្ថភាព​ក្នុង​ការ​វិភាគ​ស្ថានការណ៍​ និង​ពិនិត្យមើល​អត្តចរិត​បុគ្គលិក​ យ៉ាង​មាន​ប្រសិទ្ធ​ភាព​
  • សមត្ថភាព​ក្នុង​ការរៀបចំ​ គ្រប់គ្រង​ពេលវេលា​ និង​អាច​ធ្វើការ​ក្រោម​សម្ពាធ​បាន​យ៉ាង​មាន​ប្រសិទ្ធ​ភាព​
  • ជំនាញ​គ្រប់គ្រង​ ដឹកនាំ​ ចាត់ចែង​ ទំនាក់ទំនង​ល្អ​ សម្របសម្រួល​ ចចារ​ និង​ដោះស្រាយបញ្ហា​ ប្រកបដោយ​ប្រសិទ្ធ​ភាពជា​មួយ​បុគ្គលិក​គ្រប់ជាន់ថ្នាក់​
  • មាន​ភាព​បត់បែន​ ប្រកួតប្រជែង​ ការ​លើកទឹកចិត្ត​ខ្ពស់​ និង​សមត្ថភាព​ក្នុង​ការ​ធ្វើការងារ​ ដើម្បី​លទ្ធផល​ល្អ​
  • អត្តចរិត​ល្អ​ ស្មោះត្រង់​ សុទិដ្ឋិនិយម​ ទំនួល​ខុសត្រូវ​ខ្ពស់​ និង​ភាព​អំណត់​អត់ធ្មត់​ តស៊ូ​ក្នុង​ការងារ​
  • ក្រម​សីលធម៌​វិជ្ជាជីវៈ​ការងារ​ពាក់ព័ន្ធ​នឹង​ជំនាញ​ដែល​ខ្លួន​ទទួលខុសត្រូវ​
  • ក្រម​សីលធម៌​វិជ្ជាជីវៈ​ការងារ​
  • អ្នក​កាន់​តំណែង​ត្រូវតែ​អនុវត្តន៍​ឲ្យ​ខ្ជាប់ខ្ជួន​ តាម​គោលការណ៍​ណែនាំ​ និង​គោលការណ៍​នីតិវិធី​គ្រប់គ្រង​ធនធានមនុស្ស​ ដើម្បីឲ្យ​ស្រប​ទៅនឹង​វិជ្ជាជីវៈ​ដែល​បាន​កំណត់​ដោយក្រុម​ហ៊ុន​។ត្រូវ​ចាត់វិធានការ​ដើម្បី​បញ្ឈប់​ និង​រាយការណ៍​ជាបន្ទាន់​ទៅ​ប្រធាន​ផ្នែក​ផ្ទាល់​,អ្នកគ្រប់គ្រង​ជាន់ខ្ពស់​ និង​ផ្នែក​ត្រួតពិនិត្យ​ផ្ទៃក្នុង​ ក្នុង​ករណី​មានការ​រំលោភបំពាន​ណាមួយ​ ឬកំហុស​វិជ្ជាជីវៈ​ផ្សេងទៀត​ដែល​បម្រុង​ ឫកើតមានឡើង​។
 
 

ធនធានមនុស្ស និងរដ្ឋបាល (2 Positions)

Position Summary

នាយកដ្ឋាន​/ផ្នែក​៖ ធនធានមនុស្ស​ និង​រដ្ឋបាល​

កន្លែងធ្វើការ​៖ ការិយាល័យ​កណ្តាល​(បឹង​កក់​)

Expectations - Duties, Responsibilities
  • អនុវត្ត​កម្មវិធី​ផ្សេង​ៗដែល​បង្កើត​ដោយ​ប្រធាន​ធនធានមនុស្ស​ ដែល​នាំឲ្យ​បុគ្គលិក​គ្រប់​ផ្នែក​មាន​ទំនាក់ទំនង​សហការ​គ្នា​បាន​ល្អ​ និង​យល់​ដឹង​អំពី​គោលដៅ​ បេសកកម្ម​ និង​គុណ​តម្លៃ​ស្នូល​របស់ក្រុមហ៊ុន​ ដែល​បង្កើត​ដោយ​ប្រធាន​ធនធានមនុស្ស​ អោយ​មានប្រសិទ្ធិភាព​
  • អនុវត្ត​ វគ្គ​ណែនាំ​តម្រង់​ទិស​ (Orientation) ព្រមទាំង​ធ្វើការ​បណ្តុះ​បណ្តាល​ក្នុង​ពេល​អនុវត្តន៍​ការងារ​ដោយ​ផ្ទាល់​ On-the-Job-Training (OJT) សម្រាប់​បុគ្គលិក​ដែល​ទើបនឹង​ចូល​ថ្មី​ ដែល​បង្កើត​ដោយ​ប្រធាន​ធនធានមនុស្ស​ អោយ​មានប្រសិទ្ធិភាព​
  • អនុវត្ត​ តាម​គោលការណ៍​ ស្តង់​ដារ​អនុវត្តន៍​ការងារ​ (Standard Operation Procedure) ក្នុង​នាយកដ្ឋាន​ធនធានមនុស្ស​
  • អនុវត្ត​តាម​ ផែនការ​ជ្រើសរើស​បុគ្គលិក​ និង​ផែនការ​បណ្តុះ​បណ្តាល​តាម​នាយកដ្ឋាន​នីមួយ​ៗ ឲ្យ​ស្របតាម​ តម្រូវ​ការ​របស់ក្រុមហ៊ុន​ តាម​ការ​ណែនំារបស់​ប្រធាន​ធនធានមនុស្ស​ អោយ​មានប្រសិទ្ធិភាព​
  • អនុវត្ត​ផែនការ​ធនធានមនុស្ស​ និង​តាមដាន​រាល់​គោលការណ៍​ដែល​បាន​ដាក់​ចេញ​ដោយ​ប្រាកដ​ថា​បុគ្គលិក​ពាក់ព័ន្ធ​ទាំងអស់​បាន​អនុវត្តន៍​យ៉ាង​មាន​ប្រសិទ្ធ​ភាព​
  • អនុវត្ត​ និង​ជំរុញ​កិត្តនាម​យីហោ​និយោជក​ (Employer Branding) ដើម្បី​ធ្វើឲ្យ​ទាក់ទាញ​បេក្ខជន​មក​ ដាក់ពាក្យ​ធ្វើការ​ក្នុង​ក្រុមហ៊ុន​ និង​ងាយស្រួល​ដល់​ដំណើរការ​ជ្រើសរើស​បុគ្គលិក​ដែល​មាន​សមត្ថភាព​
  • អនុវត្ត​សូចនា​ករ​ណ៍គ្រប់គ្រង​ការ​អនុវត្ត​ការងារ​ (KPI) និង​តាមដាន​ការ​អនុវត្តន៍​នូវ​ប្រព័ន្ធ​វាយ​តម្លៃ​ប្រសិទ្ធ​ភាព​ការងារ​បុគ្គលិក​ ព្រមទាំង​ត្រួតពិនិត្យ​រាល់​ដំណើការ​អនុវត្ត​ការងារ​ជាប្រចាំ​រហូតដល់​បំណាច់​ឆ្នាំ​ ដើម្បី​ធានា​បុគ្គលិក​ទទួល​បាន​នូវ​លទ្ធផល​មានត​ម្លាភាព និង​អាច​សម្រេច​បាន​តាម​គោលដៅ​ដែល​បាន​កំណត់​ តាម​ការ​ណែនំារបស់​ប្រធាន​ធនធានមនុស្ស​
  • អនុវត្ត​ និង​តាមដាន​ពិនិត្យ​ក្នុង​ដំណើរការ​គ្រប់គ្រង​ធនធានមនុស្ស​ដូចជា​៖ ការ​បរិយាយ​ការងារ​ កិច្ចសន្យា​ការងារ​បុគ្គលិក​ ច្បាប់​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ​ ការ​ទូទាត់​ប្រាក់​បៀវត្ស​ ប្រាក់​រង្វាន់​ ប្រាក់​លើកទឹកចិត្ត​ ប្រាក់​ឧបត្ថម្ភ​ និង​អត្ថប្រយោជន៍​ ឬសំណង​ផ្សេង​ៗទៅ​បុគ្គលិក​ឲ្យបាន​ ត្រឹមត្រូវ​ និង​មានត​ម្លាភាព តាម​ការ​ណែនំារបស់​ប្រធាន​ធនធានមនុស្ស​
  • ចូលរួម​អនុវត្ត​ក្នុង​ការ​បង្កើត​អោយ​មាន​ប្រព័ន្ធ​គ្រប់គ្រង​ឯកសារ​ធនធានមនុស្ស​ (HR File) ក្នុង​ក្រុមហ៊ុន​ និង​ធ្វើ​បច្ចុប្បន្នភាព​ជាប្រចាំ​នូវ​រាល់​ទិន្នន័យ​ ព័ត៌មាន​បុគ្គលិក​ទាំងអស់​ ដោយ​រក្សាទុក​ឲ្យបាន​ត្រឹមត្រូវ​ និង​សុវត្ថិភាព​
  • ផ្តល់ទំនាក់ទំនង​ នឹង​កិច្ចការ​ធនធានមនុស្ស​ (ឧ. សំខាន់​ៗមាន​ដូចជា​ បុគ្គលិក​ឈឺ​ គ្រោះថ្នាក់​ ជម្លោះ​ ការ​កេង​ប្រ​វ័ញលទ្ធផល​ការងារ​ខ្សោយ​ កត្តា​អវត្តមាន​ កត្តា​គុណវុឌ្ឍិ​.....) ដោយ​អនុលោម​តាម​គោលការណ៍​ និង​នីតិវិធី​គ្រប់គ្រង​ធនធានមនុស្ស​
  • ចូលរួម​សិក្ខាសាលា​ និង​វគ្គ​បណ្តុះ​បណ្តាល​របស់ក្រ​សួង​ការងារ​ និង​បសស តាម​ចំណាត់ថ្នាក់​របស់​ប្រធាន​ធនធានមនុស្ស​
  • រៀបចំ​របាយការណ៍​អនុវត្ត​ការងារ​ប្រចាំខែ​ ប្រចាំ​ត្រីមាស​ ប្រចាំ​ឆមាស​ និង​ប្រចាំ​ឆ្នាំ​ ដាក់​ជូន​ប្រធាន​ធនធានមនុស្ស​ពិនិត្យ​
  • ចូលរួម​ប្រជុំ​ និង​វគ្គ​បណ្ដុះបណ្ដាល​ផ្សេង​ៗឲ្យបាន​ទៀងទាត់​តាម​ការចាត់តាំង​
  • បំពេញ​ការងារ​ផ្សេងទៀត​ដែល​ចាត់តាំង​ដោយ​ថ្នាក់​ដឹកនាំ​ ។
  • អនុវត្ត​កម្មវិធី​ផ្សេង​ៗដែល​បង្កើត​ដោយ​ប្រធាន​ធនធានមនុស្ស​ ដែល​នាំឲ្យ​បុគ្គលិក​គ្រប់​ផ្នែក​មាន​ទំនាក់ទំនង​សហការ​គ្នា​បាន​ល្អ​ និង​យល់​ដឹង​អំពី​គោលដៅ​ បេសកកម្ម​ និង​គុណ​តម្លៃ​ស្នូល​របស់ក្រុមហ៊ុន​ ដែល​បង្កើត​ដោយ​ប្រធាន​ធនធានមនុស្ស​ អោយ​មានប្រសិទ្ធិភាព​
  • អនុវត្ត​ វគ្គ​ណែនាំ​តម្រង់​ទិស​ (Orientation) ព្រមទាំង​ធ្វើការ​បណ្តុះ​បណ្តាល​ក្នុង​ពេល​អនុវត្តន៍​ការងារ​ដោយ​ផ្ទាល់​ On-the-Job-Training (OJT) សម្រាប់​បុគ្គលិក​ដែល​ទើបនឹង​ចូល​ថ្មី​ ដែល​បង្កើត​ដោយ​ប្រធាន​ធនធានមនុស្ស​ អោយ​មានប្រសិទ្ធិភាព​
  • អនុវត្ត​ តាម​គោលការណ៍​ ស្តង់​ដារ​អនុវត្តន៍​ការងារ​ (Standard Operation Procedure) ក្នុង​នាយកដ្ឋាន​ធនធានមនុស្ស​
  • អនុវត្ត​តាម​ ផែនការ​ជ្រើសរើស​បុគ្គលិក​ និង​ផែនការ​បណ្តុះ​បណ្តាល​តាម​នាយកដ្ឋាន​នីមួយ​ៗ ឲ្យ​ស្របតាម​ តម្រូវ​ការ​របស់ក្រុមហ៊ុន​ តាម​ការ​ណែនំារបស់​ប្រធាន​ធនធានមនុស្ស​ អោយ​មានប្រសិទ្ធិភាព​
  • អនុវត្ត​ផែនការ​ធនធានមនុស្ស​ និង​តាមដាន​រាល់​គោលការណ៍​ដែល​បាន​ដាក់​ចេញ​ដោយ​ប្រាកដ​ថា​បុគ្គលិក​ពាក់ព័ន្ធ​ទាំងអស់​បាន​អនុវត្តន៍​យ៉ាង​មាន​ប្រសិទ្ធ​ភាព​
  • អនុវត្ត​ និង​ជំរុញ​កិត្តនាម​យីហោ​និយោជក​ (Employer Branding) ដើម្បី​ធ្វើឲ្យ​ទាក់ទាញ​បេក្ខជន​មក​ ដាក់ពាក្យ​ធ្វើការ​ក្នុង​ក្រុមហ៊ុន​ និង​ងាយស្រួល​ដល់​ដំណើរការ​ជ្រើសរើស​បុគ្គលិក​ដែល​មាន​សមត្ថភាព​
  • ចូលរួម​អនុវត្ត​ក្នុង​ការ​បង្កើត​អោយ​មាន​ប្រព័ន្ធ​គ្រប់គ្រង​ឯកសារ​ធនធានមនុស្ស​ (HR File) ក្នុង​ក្រុមហ៊ុន​ និង​ធ្វើ​បច្ចុប្បន្នភាព​ជាប្រចាំ​នូវ​រាល់​ទិន្នន័យ​ ព័ត៌មាន​បុគ្គលិក​ទាំងអស់​ ដោយ​រក្សាទុក​ឲ្យបាន​ត្រឹមត្រូវ​ និង​សុវត្ថិភាព​
  • ផ្តល់ទំនាក់ទំនង​ នឹង​កិច្ចការ​ធនធានមនុស្ស​ (ឧ. សំខាន់​ៗមាន​ដូចជា​ បុគ្គលិក​ឈឺ​ គ្រោះថ្នាក់​ ជម្លោះ​ ការ​កេង​ប្រ​វ័ញលទ្ធផល​ការងារ​ខ្សោយ​ កត្តា​អវត្តមាន​ កត្តា​គុណវុឌ្ឍិ​.....) ដោយ​អនុលោម​តាម​គោលការណ៍​ និង​នីតិវិធី​គ្រប់គ្រង​ធនធានមនុស្ស​
  • ចូលរួម​សិក្ខាសាលា​ និង​វគ្គ​បណ្តុះ​បណ្តាល​របស់ក្រ​សួង​ការងារ​ និង​បសស តាម​ចំណាត់ថ្នាក់​របស់​ប្រធាន​ធនធានមនុស្ស​
  • រៀបចំ​របាយការណ៍​អនុវត្ត​ការងារ​ប្រចាំខែ​ ប្រចាំ​ត្រីមាស​ ប្រចាំ​ឆមាស​ និង​ប្រចាំ​ឆ្នាំ​ ដាក់​ជូន​ប្រធាន​ធនធានមនុស្ស​ពិនិត្យ​
  • ចូលរួម​ប្រជុំ​ និង​វគ្គ​បណ្ដុះបណ្ដាល​ផ្សេង​ៗឲ្យបាន​ទៀងទាត់​តាម​ការចាត់តាំង​
  • បំពេញ​ការងារ​ផ្សេងទៀត​ដែល​ចាត់តាំង​ដោយ​ថ្នាក់​ដឹកនាំ​ ។
Requirements - Skills, Qualifications, Experience
  • គុណវុឌ្ឍិ​
  • កម្រិត​វប្បធម៌​បរិញ្ញាបត្រ​ផ្នែក​គ្រប់គ្រង​ធនធានមនុស្ស​ ឬជំនាញ​ដែល​ពាក់ព័ន្ធ​
  • បទពិសោធន៍​ក្នុង​ការងារ​ជួរ​មុខ​យ៉ាងហោចណាស់​ ២ឆ្នាំ​ក្នុង​វិស័យ​ដែល​ពាក់ព័ន្ធ​
  • សមត្ថភាព​ក្នុង​ការប្រើប្រាស់​ភាសាខ្មែរ​ និង​ភាសា​អង់គ្លេស​ ទាំង​និយាយ​ និង​សរសេរ​បាន​ល្អ​
  • ជំនាញ​ផ្នែក​កុំព្យូទ័រ​ (Microsoft Office) Internet Email (Ms. Outlooks) និង​ Social Mediaមានចំណេះ​ដឹង​ អំពី​ការកំណត់​សូចនា​ករ​ណ៍សមិទ្ធផល​គន្លឹះ​ (KPI)
  • សមត្ថភាព​ក្នុង​ការ​បង្កើត​វប្បធម៌​ បរិយាកាស​ការងារ​ល្អ​ និង​បំផុស​គំនិត​វិជ្ជមាន​សហការ​គ្នា​នៅកន្លែង​ធ្វើការ​
  • បង្កើត​គំនិត​ច្នៃប្រឌិត​ថ្មី​ៗ ក្នុង​ការ​អភិវឌ្ឍន៍​ការងារ​ដែល​ខ្លួន​ទទួលខុសត្រូវ​
  • សមត្ថភាព​ក្នុង​ការរៀបចំ​ គ្រប់គ្រង​ពេលវេលា​ និង​អាច​ធ្វើការ​ក្រោម​សម្ពាធ​បាន​យ៉ាង​មាន​ប្រសិទ្ធ​ភាព​
  • មាន​ភាព​បត់បែន​ ប្រកួតប្រជែង​ ការ​លើកទឹកចិត្ត​ខ្ពស់​ និង​សមត្ថភាព​ក្នុង​ការ​ធ្វើការងារ​ ដើម្បី​លទ្ធផល​ល្អ​
  • អត្តចរិត​ល្អ​ ស្មោះត្រង់​ សុទិដ្ឋិនិយម​ ទំនួល​ខុសត្រូវ​ខ្ពស់​ និង​ភាព​អំណត់​អត់ធ្មត់​ តស៊ូ​ក្នុង​ការងារ​
  • ក្រម​សីលធម៌​វិជ្ជាជីវៈ​ការងារ​ពាក់ព័ន្ធ​នឹង​ជំនាញ​ដែល​ខ្លួន​ទទួលខុសត្រូវ​
  • ក្រម​សីលធម៌​វិជ្ជាជីវៈ​ការងារ​
  • អ្នក​កាន់​តំណែង​ត្រូវតែ​អនុវត្តន៍​ឲ្យ​ខ្ជាប់ខ្ជួន​ តាម​គោលការណ៍​ណែនាំ​ និង​គោលការណ៍​នីតិវិធី​គ្រប់គ្រង​ធនធានមនុស្ស​ ដើម្បីឲ្យ​ស្រប​ទៅនឹង​វិជ្ជាជីវៈ​ដែល​បាន​កំណត់​ដោយក្រុម​ហ៊ុន​។ត្រូវ​ចាត់វិធានការ​ដើម្បី​បញ្ឈប់​ និង​រាយការណ៍​ជាបន្ទាន់​ទៅ​ប្រធាន​ផ្នែក​ផ្ទាល់​,អ្នកគ្រប់គ្រង​ជាន់ខ្ពស់​ និង​ផ្នែក​ត្រួតពិនិត្យ​ផ្ទៃក្នុង​ ក្នុង​ករណី​មានការ​រំលោភបំពាន​ណាមួយ​ ឬកំហុស​វិជ្ជាជីវៈ​ផ្សេងទៀត​ដែល​បម្រុង​ ឫកើតមានឡើង​។
 

How to Apply

បេក្ខជន​ បេ​ក្ខនារី​ ដែល​មាន​ចំណាប់​អារ​ម្មណ៏អាច​ផ្ញើ​ CV មកកាន់​ពួកយើង​បាន​ ដោយ​ប្រើ​ពត៌មាន​ដែល​បាន​រៀបរាប់​នៅ​ក្នុង​ពត៌មាន​លំអិត​ទំនាក់ទំនង​។

 

Contact Details

Contact Name
  • POMA MEDIA Co., Ltd
 
Email