មន្ត្រីអភិវឌ្ឍន៍កម្មវិធីព័ត៌មានវិទ្យា
- Career Category: Computer - General, Computer - Networking, Computer - Programming
- Schedule:Full-time
- Salary: $600 - $900
បេក្ខជន-បេក្ខនារី ដែលមានតួនាទីជា មន្ត្រីអភិវឌ្ឍន៍កម្មវិធីព័ត៌មានវិទ្យា និងត្រូវធ្វើការក្រោមការគ្រប់គ្រងផ្ទាល់របស់ប្រធានការិយាល័យបញ្ជាក់ចំណាយសេវាសុខាភិបាល និងនាយក ទ.ប.ច.ស. បុគ្គលិកនេះនឹងត្រូវទទួលខុសត្រូវក្នុងការអភិវឌ្ឍន៍ប្រព័ន្ធអេឡិចត្រូនិចរបស់ ទីភ្នាក់ងារបញ្ជាក់ចំណាយសេវាសុខាភិបាល។
- អភិវឌ្ឍផ្នែកគ្រប់គ្រងបញ្ចូលទិន្នន័យ ធ្វើរបាយការណ៍តាមតម្រូវការរបស់មូលនិធិសមធម៌សុខាភិបាល
- អភិវឌ្ឍផ្នែកគ្រប់គ្រងបញ្ជីវិក្កយបត្រ ផ្ទៀងផ្ទាត់ និងបញ្ជាក់ចំណាយមូលនិធិសមធ៌សុខាភិបាល
- គ្រប់គ្រងដំណើរការអភិវឌ្ឍន៍ប្រព័ន្ធ និងការថែទាំប្រព័ន្ធដំណើរការ
- គ្រប់គ្រងការប្រើប្រាស់លើម៉ាស៊ីនមេ ប្រព័ន្ធសុវត្ថិភាព និងប្រព័ន្ធទាំងមូល ។
- មានបរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា បរិញ្ញាបត្រវិស្វករកុំព្យូទ័រ ឬបរិញ្ញាបត្រដែលមានតម្លៃស្មើ
- បើមានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកព័ត៌មានវិទ្យាកាន់តែប្រសើរ
- មានបទពិសោធន៍ការងារចាប់ពី ០១ឆ្នាំ ទៅ ០៣ឆ្នាំ ទាក់ទងនឹងការអភិវឌ្ឍន៍ប្រព័ន្ធ
- មានបទពិសោធន៍ទាក់ទងនឹង Real-Time Database Development and Management
- មានចំណេះដឹងខាងអភិវឌ្ឍន៍ប្រព័ន្ធជាមួយនឹង HTML, CSS, JavaScript, PHP, MySQL, JQuery, Vue.Js., React, AngularJs, Laravel និងបង្កើត API
- បើមានចំណេះដឹងទាក់ទងនឹង React Native, Flutter, Swift, Java សម្រាប់បង្កើតកម្មវិធីទូរស័ព្ទកាន់តែប្រសើរ
- មានចំណេះដឹងទូទៅក្នុងការប្រើប្រាស់ Linux Operating System
- មានចំណេះដឹងទូទៅក្នុងការប្រើប្រាស់ Git Repository សម្រាប់ការគ្រប់គ្រងការសរសេរកម្មវិធី
- មានជំនាញវិភាគចេះជម្រុញលើកទឹកចិត្តខ្លួនឯង និងផ្តោតលើលទ្ធផលការងារ
- មានចំណេះដឹងទាំងផ្នែកភាសាខ្មែរ និងអង់គ្លេស អាចទំនាក់ទំនងបាន។