BongThom.com

Scan to see job detail

សេចក្តីប្រកាសស្តីពីការដេញថ្លៃសាងសង់បណ្តាញលូរំដោះទឹក

with Habitat for Humanity International in Cambodia

BTDC-ID: 20681

Closing Date:

Announcement Description

អង្គការ​លំនៅឋាន​មនុស្សជាតិ​អន្តរជាតិ​កម្ពុជា​ (អង្គការ​លំនៅឋាន​មនុស្សជាតិ​កម្ពុជា​) គឺជា​ផ្នែក​មួយ​នៃ​អង្គការ​លំនៅឋាន​មនុស្សជាតិ​អន្តរជាតិ​ ដែល​បាន​ចុះបញ្ជី​ជាមួយ​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ នៃ​ព្រះរាជាណាចក្រកម្ពុជា​នៅ​ឆ្នាំ​២០០៣។ យើង​ធ្វើការ​ក្នុង​ភាពជា​ដៃគូ​ជាមួយ​ស្ថាប័នជាតិ​ និង​អន្តរជាតិ​ អង្គការ​ក្រៅ​រដ្ឋាភិបាល​ គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ក្រុមហ៊ុន​ឯកជន​ និង​អាជ្ញាធរ​ក្នុង​តំបន់​ ដើម្បី​ជួយ​ទៅដល់​ជន​ងាយ​រងគ្រោះ​ តាមរយៈ​ការ​សាងសង់​លំនៅឋាន​ដែល​មាន​សុវត្ថិភាព​ និង​តម្លៃ​សមរម្យ​។

អង្គការ​លំនៅឋាន​មនុស្សជាតិ​កម្ពុជា​ មាន​កិត្តិយស​ជម្រាប​ជូនដំណឹង​ដល់ក្រុមហ៊ុន​សំណង់​ទាំងអស់​ឲ្យបាន​ជ្រាប​ថា​ អង្គការ​នឹង​ដាក់ឲ្យ​ដេញថ្លៃ​ សាងសង់​បណ្តា​ញលូ​រំដោះ​ទឹក​ ចំនួន​ ១កន្លែង​ ដែល​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​ ភូមិ​វាល​ សង្កាត់​សំបួរ​ ក្រុង​សៀមរាប​ ខេត្ត​សៀមរាប​។

Bid Components

សេចក្តីប្រកាសស្តីពីការដេញថ្លៃសាងសង់បណ្តាញលូរំដោះទឹក

  • Category: Invitation for Bids
  • Location: Siemreap Province

Submission Requirements

លក្ខខណ្ឌ​នៃ​ការ​ដេញថ្លៃ​៖

ក្រុមហ៊ុន​ដែល​ដាក់ពាក្យ​ដេញថ្លៃ​ត្រូវតែ​ជា​ក្រុមហ៊ុន​ស្រប​ច្បាប់​ ហើយ​ត្រូវ​ភ្ជាប់​មក​ជាមួយ​នូវ​ឯកសារ​នានា​ដូច​ខាងក្រោម​៖

  • ឯកសារ​ដេញថ្លៃ​ដែល​បំពេញ​រួច​ និង​ដាក់​ក្នុង​ស្រោម​សំបុត្រ​បិទ​ជិត​
  • ប័ណ្ណ​ប៉ាត​ង់ ឬប័ណ្ណ​ចុះបញ្ជី​ពាណិជ្ជកម្ម​/អាជីវកម្ម​ វិញ្ញាបនបត្រ​ចុះបញ្ជី​ពន្ធដារ​ (VAT) ដែល​នៅ​មាន​សុពលភាព​ (ថត​ចម្លង​)
  • ប្រវត្តិរូប​ក្រុមហ៊ុន​
  • ឯកសារ​បទពិសោធន៍​ការងារ​ រូបភាព​ស្នាដៃ​ លេខ​ទំនាក់ទំនង​ និង​ឈ្មោះ​អតិថិជន​ ដែល​ធ្លាប់​មាន​បទពិសោធន៍​ធ្វើការ​ជាមួយ​

អ្នក​ផ្គត់ផ្គង់​ដែល​មាន​ចំណាប់អារម្មណ៍​ក្នុង​ការ​ដាក់ពាក្យ​ដេញថ្លៃ​ សូម​អញ្ជើញ​មក​យក​ឯកសារ​លម្អិត​ អំពី​ការ​ដេញថ្លៃ​ នៅ​ការិយាល័យ​អង្គការ​លំនៅឋាន​មនុស្សជាតិ​កម្ពុជា​ ដោយធ្វើ​ការទាក់ទង​តាមរយៈ​ព័ត៌មាន​ដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។

ម៉ោង​ធ្វើការ​៖ ៨ព្រឹក​ ដល់​ ១២ថ្ងៃត្រង់​ និង​ ១រសៀល​ ដល់​ ៥ល្ងាច​ (ចន្ទ​ ដល់​សុក្រ​)

កាលបរិច្ឆេទ​ឈប់​ទទួលពាក្យ​ដេញថ្លៃ​នៅ​ម៉ោង​ ៥:០០រសៀល​ នៅ​ថ្ងៃ​ទី​ ១៧ ខែ​ វិច្ជិកា​ ឆ្នាំ​២០២២ កាលបរិច្ឆេទ​នៃ​ការ​បើក​ការ​ដេញថ្លៃ​យើងខ្ញុំ​នឹង​ជូនដំណឹង​ពេលក្រោយ​ ។ អង្គការ​លំនៅឋាន​មនុស្សជាតិ​កម្ពុជា​នឹង​មិន​ទទួល​ យក​រាល់​ការ​ដាក់ពាក្យ​យឺត​ ឬបិទ​ស្រោម​សំបុត្រ​មិន​ជិត​ និង​មិនបាន​វាយ​ត្រា​របស់ក្រុមហ៊ុន​ឡើយ​ ។

ព័ត៌មាន​លម្អិត​អំពី​បច្ចេកទេស​សូម​ទាក់ទង​ លោក​ វ៉ា​ន់ វិវឌ្ឍន៍​ អ្នកគ្រប់គ្រង​ផ្នែក​សំណង់​របស់​អង្គការ​លំនៅឋាន​មនុស្សជាតិ​កម្ពុជា​ តាមរយៈ​ទូរសព្ទ​។

 

Contact Details

Office Address
  •  #487Eo, Street 53BT, Group 6, Kbal Tumnob, Sangkat Boeng Tumpun 2, Khan Mean Chey, Phnom Penh, Cambodia
  •  Veal Village, Sangkat Kork Chak, Siem Reap Municipality, Siemreap Province, Cambodia
 
Contact Name
  •  Habitat for Humanity International in Cambodia
 
Phone