ប្រធានផ្នែកលក់ និងទីផ្សារ (1 Position)
មុខតំណែងនេះសម្រាប់ធ្វើការនៅការិយាល័យកណ្តាល - ភ្នំពេញ និងចុះទៅតាមខេត្តជាប្រចាំ។ កាំប្រាក់កំរិត V ប្រាក់ខែពី ៨០០ -១៥០០ ដុល្លារ។
- រៀបចំយុទ្ធសាស្រ្ដ និងផែនការលក់ប្រចាំឆ្នាំ & ដឹកនាំក្រុមលក់អោយបានគ្រប់ផែនការគោលដៅប្រចាំឆ្នាំ។
- មានភាពសកម្មក្នុងការទៅជួបអតិថិជន ជាពិសេសដឹកនាំក្រុមការងារផ្នែកលក់ក្នុងការទៅជួបជាមួយអតិថិជននិងធ្វើការបិទការលក់អោយបានជោគជ័យ។
- ប្រជុំបែងចែកការងារ និង ត្រួតពិនិត្យសកម្មភាពប្រចាំថ្ងៃរបស់ក្រុមការងារផ្នែកលក់ ។
- ត្រួតពិនិត្យលើការគ្រប់គ្រងនិងសេវាកម្មដល់អតិថិជនរក្សានៅទំនាក់ទំនងល្អជាមួយអតិថិជនដើម្បីទទួលបានមតិកែលម្អ និងលើកទឹកចិត្តឱ្យបន្តការគាំទ្របន្ថែមពីអតិថិជន។
- ធ្វើការបណ្តុះបណ្តាលដល់ក្រុមការងារផ្នែកលក់។
- ធ្វើសកម្មភាពផ្សព្វផ្សាយអំពីផលិតផល និងយុទ្ធសាស្ត្រលក់តាមរយះបណ្តាញ សង្គម Social Media
- បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រ និងផ្តល់អាទិភាពចំពោះអ្នក ដែលបានបញ្ចប់ថ្នាក់ បរិញ្ញាប័ត្រជាន់ខ្ពស់ ផែ្នកគ្រប់គ្រងអាជីវកម្ម, ភូគុបសាស្ត្រ, ធរាសាស្ត្រ, សហគ្រិនភាព និងជំនាញដែលពាក់ព័ន្ធ។
- មានបទពិសោធន៍ជាប្រធានផ្នែកលក់និងទីផ្សារចាប់ពី 5ឆ្នាំឡើងទៅ។
- មានចំណេះដឹងស៊ីជម្រៅនិងយល់ដឹងពីជំនាញផ្នែកលក់ និង(ផ្តល់អទិភាពចំពោះអ្នកធ្លាប់មានបទពិសោធន៍ខាងប្រព័ន្ធស្រោចស្រព) ។
- អាចរៀបចំផែនការអាជីវកម្ម និងផែនការសកម្មភាពការងារ និងដឹកនាំក្រុមការងារអនុវត្តឈានសម្រេចបានតាមផែនការដែលដាក់ជូនដោយអ្នកគ្រប់គ្រង។
- មានសមត្ថភាព ក្នុងការទំនាក់ទំនងភាសាបរទេស ពិសេសភាសាអង់គ្លេស ឬភាសាចិន។
- មានឆន្ទៈខ្ពស់ក្នុងការចុះទៅធ្វើការតាមខេត្ត និងអាចចុះតាមខេត្តក្នុងរយៈពេលយូរថ្ងៃបាន។
- មានប័ណ្ណបើកបរ និងចេះបើកបរស្ទាត់ជំនាញ គោរពច្បាប់ និងដោយទទួលខុសត្រូវខ្ពស់។
មន្ត្រីជាន់ខ្ពស់ផ្នែករចនាប្លង់ប្រព័ន្ធស្រោចស្រព (2 Positions)
មុខតំណែងនេះ សម្រាប់ធ្វើការនៅការិយាល័យកណ្តាល - ភ្នំ ពេញ និងចុះទៅតាមខេត្ត កាំប្រាក់កំរិត V ប្រាក់ខែពី ៤០០ -៧៥០ ដុល្លារ។
- គូសប្លង់ និងធ្លាប់ចេញប្លង់ប្រព័ន្ធស្រោចស្រព ជាប្លង់ 2D & 3D បានយ៉ាងស្ទាត់ជំនាញ ធ្លាប់ស្គាល់ពីសំភារៈប្រព័ន្ធស្រោចស្រពបានច្រើន។
- បិតការឌីហ្សាញដែលមានទំហំធំៗ តាមគម្រោង និងចំការនីមួយៗ ។ប្រើប្រាស់កម្មវិធីឌីហ្សាញប្លង់ប្រព័ន្ធស្រោចស្រពចាំបាច់នានា ដូចជាៈ AutoCAD, Google Earth, Arc Ma & Sketch Up ។
- មានសមត្ថភាពក្នុងការបង្កើតប្លង់បានល្អ អាចគណនាសម្ភារៈដែលត្រូវប្រើតាមប្លង់នីមួយៗ ដោយវិភាគទាំងតម្លៃ និងប្រសិទ្ធភាពការស្រោចស្រព ។
- មានសមត្ថភាពក្នុងជួបចចារជាមួយអតិថិជន ប្រមូលពត៌មាន និងអាចចុះទៅសិក្សា និងចុចប្លង់ចំការ នៅតាមខេត្តផ្សេងៗ អាស្រ័យតាមទីតាំងចំការជាក់ស្តែង។
- មានសមត្ថភាពបង្ហាញប្លង់ដែលរចនាហើយជូនអតិថិជន និងបិទការលក់។
- បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រ ផ្នែកស្ថាបត្យករ ឬវិស្វករសំណង់ស៊ីវីល ។
- អាចរៀបចំផែនការសកម្មភាពការងារ និងដឹកនាំក្រុមការងារអនុវត្តឈានដល់សម្រេចតាមផែនការដែលថ្នាក់ដឹកនាំដាក់ជូន។
- មានចំណេះដឹងផ្នែកកសិកម្ម និងមានសមត្ថភាព ក្នុងការទំនាក់ទំនងអតិថិជនបានល្អ ។
- អាចទំនាក់ទំនងភាសាបរទេស ពិសេសភាសាអង់គ្លេស ។
- មានឆន្ទៈខ្ពស់ក្នុងការចុះទៅធ្វើការតាមខេត្ត និងអាចចុះតាមខេត្តក្នុងរយៈពេលយូរថ្ងៃបាន។
- មានប័ណ្ណបើកបរ និងចេះបើកបរស្ទាត់ជំនាញ គោរពច្បាប់ និងដោយទទួលខុសត្រូវខ្ពស់។
មន្ត្រីត្រួតពិនិត្យផ្ទៃក្នុងជាន់ខ្ពស់ (1 Position)
មុខតំណែងនេះសម្រាប់ធ្វើការនៅការិយាល័យកណ្តាល - ភ្នំពេញ និងតាមខេត្ដ។
- រៀបចំផែនការត្រួតពិនិត្យផ្ទៃក្នុង ផែនការសកម្មភាពការងារ ការប្រមូលទិន្នន័យ ជាមួយនឹងការកំណត់ ហានិភ័យសំខាន់ៗមុនពេលចុះត្រួតពិនិត្យ។
- ដឹកនាំក្រុមការងារចុះត្រួតពិនិត្យផ្ទៃក្នុង និងគាំទ្របច្ចេកទេសដល់ក្រុមការងារ។
- ត្រួតពិនិត្យសកម្មភាពក្រុមការងារ និងត្រួតពិនិត្យលទ្ធផលដែលបានអនុវត្ត។
- ចូលរួមពិភាក្សាអំពីលទ្ធផលនៃការត្រួតពិនិត្យ និងការរកឃើញ ដើម្បីផ្តល់មតិយោបល់កែលម្អក្រោយ ពេលត្រួតពិនិត្យ។
- ពិនិត្យលទ្ធផលរបាយការណ៍ដែលរៀបចំដោយសមាជិកក្រុម និងរៀបចំរបាយការណ៍រួម។
- ផ្តល់ការបណ្តុះបណ្តាលដល់សមាជិកក្រុមនៅពេលមានការចាំបាច់ ដើម្បីធានាឱ្យបាននូវការផ្លាស់ប្តូរ ចំណេះដឹងប្រកបដោយប្រសិទ្ធភាព។
- ចូលរួមយ៉ាងសកម្មជាមួយប្រធាននាយកដ្ឋានត្រួតពិនិត្យផ្ទៃក្នុង ដើម្បីអនុវត្តការងារទាក់ទងនឹងការ ត្រួតពិនិត្យបំណុល និងការប្រមូលប្រាក់ ការគ្រប់គ្រងការចំណាយប្រតិបត្តិការ ការគ្រប់គ្រងសន្និធិ និងការគ្រប់គ្រងហានិភ័យផ្សេងៗ។
- តាមដានលទ្ធផលត្រួតពិនិត្យផ្ទៃក្នុង និងការអនុវត្តកែលម្អរបស់ផ្នែកពាក់ព័ន្ធ។
- ជួយរៀបចំគោលការណ៍ នីតិវិធី និងគោលការណ៍ណែនាំផ្សេងៗសម្រាប់នាយកដ្ឋានត្រួតពិនិត្យផ្ទៃក្នុង សម្រាប់ក្រុមការងារអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព។
- គោរពតាមការចាត់តាំងរបស់ថ្នាក់គ្រប់គ្រងផ្ទាល់។
- រៀបចំរបាយការណ៍រៀងរាល់ ០២សប្ដាហ៍ម្ដង និង០៣ខែម្ដង ដាក់ជួនថ្នាក់គ្រប់គ្រង។
- បញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកធនាគារ/ហិរញ្ញវត្ថុ/គណនេយ្យ ឬសញ្ញាបត្រដែលមានតម្លៃស្មើ។
- មានបទពិសោធន៍យ៉ាងតិច ០២ឆ្នាំ នៃជំនាញត្រួតពិនិត្យផ្ទៃក្នុង ឬសវនកម្មផ្ទៃក្នុង។
- មានការយល់ដឹងល្អអំពីនីតិវិធី និងលំហូរការងារត្រួតពិនិត្យផ្ទៃក្នុង ឬសវនកម្មផ្ទៃក្នុង។
- មានអត្តចរិកល្អ មានគំនិតវិជ្ជមាន មានភាពស្មោះត្រង់ និងអាចធ្វើការប្រកបដោយវិជ្ជាជីវៈ។
- ការប្រើប្រាស់កុំព្យូទ័របានស្ទាត់ជំនាញ ដើម្បីសរសេររបាយការណ៍បានទាន់ពេល។
- មានភាពស្មោះត្រង់ ការងារជាក្រុមល្អ មានការប្តេជ្ញាចិត្ត មានគំនិតឆ្នៃប្រឌិត និងសហគ្រិនភាព។