BongThom.com

Scan to see job detail

មន្រ្តីសេវាកម្មអតិថិជននាំចេញ, អ្នកផ្តល់ពត៌មាន, និង អ្នកបញ្ជូនឯកសារ

with Advanced Glory Logistics (Cambodia) Co.,Ltd

BTDC-ID: 19792

Closing Date:

Announcement Description

អ៊ែតវ៉ា​នស៍ គ្លរី​ ឡូ​ជី​ស្ទី​ក (ខេ​មបូ​ឌា) ជា​ក្រុមហ៊ុន​មួយ​បង្កើត​ឡើងក្នុ​ងឆ្នាំ​២០០៤ និង​បាន​ក្លាយ​ជា​ក្រុមហ៊ុន​ឈាន​មុខ​គេ​មួយ​ក្នុង​វិស័យ​ដឹកជញ្ជូន​នាំចេញ​នាំចូល​ រួម​មានផ្លូវ​អាកាស​ ផ្លូវទឹក​ និង​ផ្លូវគោក​ ព្រម​ជាមួយ​សេវា​លើកដាក់​បន្ត​ជូន​ដល់​ឃ្លាំង​របស់​អតិថិជន​ និង​ សេវា​បំពេញ​បែបបទ​ឯកសារ​បង់ពន្ធ​គយ​។

Announcement Positions

មន្រ្តីសេវាកម្មអតិថិជននាំចេញ

  • Category: Exec. / Management, Business Administration, Shipping / Import / Export
  • Type : Job Opportunity
  • Location: Phnom Penh
  • Schedule: Full-time
  • Salary: $450 - $800

ផ្នែក​/នាយកដ្ឋាន​៖ ប្រតិបត្តិការ​នាំចេញ​

កាលវិភាគ​ការងារ​៖ ព្រឹក​ម៉ោង​៨ ដល់​១២ថ្ងៃត្រង់​ និង​ រសៀល​ម៉ោង​១និង​៣០នាទី​ ដល់ម៉ោង​ ៥និង​៣០នាទី​-ចន្ទ​-សៅរ៍​(មួយ​ព្រឹក​)

រាយការណ៍​ជូន​៖ ប្រធាន​ផ្នែក​ប្រតិបត្តិការ​

Duties
  • ទទួលការ​កក់​នូវ​សេវាកម្ម​ដឹកជញ្ជូន​នាំចេញ​ពី​ភ្ញៀវ​ និង​ធ្វើការ​ស្នើសុំ​ការអនុញ្ញាត​ឲ្យ​នាំចេញ​ទៅ​ក្រុមហ៊ុន​ដៃគូ​ដើម្បី​ Confirm
  • បង្កើត​ Job File ក្នុង​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​ (E-Cargo System)
  • កក់​ទំហំ​ (cargo space) និង​ធានា​ការ​កក់​បាន​ជោគជ័យ​ពី​ក្រុមហ៊ុន​ដឹកជញ្ជូន​/ក្រុមហ៊ុន​កប៉ាល់​/ក្រុម​-ហ៊ុន​អាកាសចរណ៍​ (co-loader/shipping line/airline) ក្នុងស្រុក​ទៅតាម​គោលដៅ​របស់​ទំនិញ​
  • ស្នើសុំ​ពង្រៀងបញ្ញតិ​ទំនិញ​ (Draft Bill of Lading) និង​ VGM (Verify Gross Mass) បន្ទាប់ពី​ទំនិញ​បាន​ច្រក​ចូល​កុង​តេនឺរួចរាល់​ ដើម្បី​រៀបចំ​ឯកសារ​បញ្ញតិ​ទំនិញ​ (BL) ផ្ញើ​ជូន​អតិថិជន​ ពិនិត្យ​ និង​អនុម័ត​តាមពេលវេលា​កំណត់​
  • ផ្ញើ​ទិន្នន័យ​ ISF (Import Security Filing) ឲ្យ​ក្រុមហ៊ុន​ដៃគូ​ដើម្បី​ Filing សំរាប់​ការ​ដឹកជញ្ជូន​នាំចេញ​ទៅ​អាមេរិច
  • បញ្ចូល​ទិន្នន័យ​ AMS/ACI/AFRនៅ​ក្នុង​ប្រព័ន្ធ​បញ្ជូន​ទិន្នន័យ​ទៅកាន់​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​របស់​គយ​សម្រាប់​រាល់​ការ​ដឹកជញ្ជូន​នាំចេញ​ទៅកាន់​ប្រទេស​អាមេរិច/កាណាដា​/ ជប៉ុន​
  • ធ្វើការ​បញ្ជាក់​បន្ថែម​អំពី​លក្ខខណ្ឌ​នៃ​សេវា​ដឹកជញ្ជូន​ (shipping term, freight term, profit share,…) នៅ​លើ​ឯកសារ​ដឹកជញ្ជូន​ (Bill of Lading) និង​ Quote រួច​បញ្ជូន​ឲ្យ​ផ្នែក​គណនេយ្យ​ ដើម្បី​ចេញ​វិក្កយបត្រ​ (Invoice) សំរាប់​ថ្លៃ​សេវាកម្ម​ ឬ ថ្លៃ​ដឹកជញ្ជូន​ក្នុងស្រុក​ទៅ​អតិថិជន​ ក៏ដូចជា​ចេញ​ Debit Note ទៅ​ក្រុមហ៊ុន​ដៃគូ​
  • Follow-up យក​វិក្កយបត្រ​ (Invoice/Debit Note) ពី​អ្នក​ផ្គត់ផ្គង់​ដើម្បី​រៀបចំឡើង​ឲ្យ​ខាង​ផ្នែក​គណនេយ្យ​
  • ពិនិត្យ​ផ្ទៀងផ្ទាត់​លើ​វិក្កយបត្រ​ (Invoice/Debit Note) ពី​ក្រុមហ៊ុន​ដឹកជញ្ជូន​ ឬក្រុមហ៊ុន​កប៉ាល់​ ឬអ្នក​ផ្គត់ផ្គង់​ និង​ធ្វើការ​សរុប​ជូន​ប្រធាន​ផ្នែក​សេវាកម្ម​នាំចេញ​ដើម្បី​អនុម័ត​ រួច​បញ្ជូន​ទៅកាន់​ផ្នែក​គណនេយ្យ​ដើម្បី​ធ្វើការ​រៀបចំ​ទូទាត់​
  • ផ្ញើ​ការ​ជូនដំណឹង​អំពី​ FinalShipping Advice/Pre-alert ដោយ​ភ្ជាប់​ជាមួយ​ឯកសារ​ដឹកជញ្ជូន​ និង​ Debit Note ឲ្យ​ក្រុមហ៊ុន​ដៃគូ​
  • ពិនិត្យ​ផ្ទៀងផ្ទាត់​ និង​ចុះហត្ថលេខា​ទទួល​ឯកសារ​បំពេញ​បែបបទ​គយ​ (Customs Declaration Document) ដោយ​ធានា​នូវ​ភាព​ត្រឹមត្រូវ​ និង​ពេញលេញ​
  • រៀបចំ​ ចងក្រង​ និង​រក្សាទុក​រាល់​ឯកសារ​របស់​ការ​ដឹកជញ្ជូន​នីមួយ​ៗឲ្យបាន​ត្រឹមត្រូវ​ទាំង​ Soft និង​ Hard Copy
  • ប្រគល់​ Job File ជូន​ប្រធាន​ផ្នែក​ដើម្បី​ត្រួតពិនិត្យ​ថា​ត្រឹមត្រូវ​ និង​ពេញលេញ​តាម​គោលការណ៍​ របស់ក្រុមហ៊ុន​
  • សរុប​របាយការណ៍​ប្រចាំ​សប្ដា​ហ៍ (uplifting report) និង​ប្រចាំខែ​ជូន​ប្រធាន​ផ្នែក​
  • ធានា​ឲ្យបាន​នូវ​ការ​ផ្ដល់​សេវាកម្ម​អតិថិជន​ដ៏​ល្អ​លើការដឹក​ជញ្ជូន​ទំនិញ​ ចាប់តាំងពី​ពេល​ចាប់​ផ្តើ​មរ​ហូត​ ដល់​ចប់​ និង​ធ្វើការ​ផ្តល់ដំណឹង​ក៏ដូចជា​ផ្តល់ដំណោះស្រាយ​ជូន​ដៃគូ​ និង​អតិថិជន​នៅ​ពេល​មានការ​ផ្លាស់​ប្តូរណា​មួយ​កើតឡើង​ ក្នុងអំឡុង​ពេល​ផ្តល់សេវាកម្ម​
  • បង្កើត​ទំនាក់ទំនង​ និង​សហការ​ល្អជា​មួយ​នឹង​អតិថិជន​ ក៏ដូចជា​អ្នក​ផ្គត់ផ្គង់​ និង​ ក្រុមហ៊ុន​ដៃគូ​ដើម្បី​ធានា​ដំណើរការ​ការងារ​កាន់តែ​ល្អ​ប្រសើរ​ស្របតាម​ស្តង់​ដារ​សេវាកម្ម​របស់ក្រុមហ៊ុន​
  • ចូលរួម​ប្រជុំ​ និង​វគ្គ​បណ្ដុះបណ្ដាល​របស់ក្រុមហ៊ុន​តាម​ការចាត់តាំង​
  • មក​បំពេញ​ការងារ​ឲ្យបាន​ទៀងទាត់​ និង​ត្រូវ​រាយការណ៍​ជូន​ប្រធាន​ផ្នែក​ក្នុង​ករណី​អវត្តមាន​
  • បំពេញ​ការងារ​ផ្សេង​ៗដែល​ចាត់តាំង​ដោយ​ថ្នាក់​ដឹកនាំ​
Requirements
  • បរិញ្ញាបត្រ​ផ្នែក​គ្រប់គ្រង​ពាណិជ្ជកម្ម​ គ្រប់គ្រង​រដ្ឋបាល​ ឬជំនាញ​ពាក់ព័ន្ធ​
  • បទ​ពិសោធ​ជា​ក្នុង​ផ្នែក​ដឹកជញ្ជូន​នាំចេញ​យ៉ាងតិច​ ២ឆ្នាំ​
  • ការយល់​ដឹង​អំពី​ប្រតិបត្តិការ​ដឹកជញ្ជូន​នាំចេញ​
  • សមត្ថភាព​ក្នុង​ការប្រើប្រាស់​ភាសាខ្មែរ​ អង់គ្លេស​ និង​ចិន​ (បាន​កាន់តែ​ប្រសើរ​)
  • ចំណេះ​ដឹង​កុំព្យូទ័រ​ដូចជា​ MS Office, Social Media Platform និង​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​
  • ជំនាញ​ក្នុង​ការ​កសាង​ទំនាក់ទំនង​ជាមួយ​ក្រុម​ការងារ​ អ្នក​ផ្គត់ផ្គង់​ និង​អតិថិជន​
  • ជំនាញ​ក្នុង​ការ​តាមដាន​ និង​ត្រួតពិនិត្យ​
  • សមត្ថភាព​ក្នុង​ការរៀបចំ​ និង​ចាត់​ថ្នាក់​
  • សមត្ថភាព​ក្នុង​ការ​ធ្វើការងារ​ចម្រុះ​ និង​គ្រប់គ្រង​ពេលវេលា​
  • គំនិត​ក្នុង​ការ​រៀន​អ្វី​ដែល​ថ្មី​ៗ
  • ភាព​ស្មោះត្រង់​នឹង​ការងារ​ និង​ក្រម​សីលធម៌​វិជ្ជាជីវៈ​
 

អ្នកផ្តល់ពត៌មាន

  • Category: Customer Service/Support
  • Type : Job Opportunity
  • Location: Phnom Penh
  • Schedule: Full-time
  • Salary: $200 - $250

ផ្នែក​/នាយកដ្ឋាន​៖ ធនធានមនុស្ស​ និង​រដ្ឋបាល​

ម៉ោង​បំពេញ​ការងារ​៖ ព្រឹក​ម៉ោង​៨ ដល់​១២ថ្ងៃត្រង់​ និង​ រសៀល​ម៉ោង​១និង​៣០នាទី​ ដល់ម៉ោង​ ៥និង​៣០នាទី​ ធ្វើការ​ពី​ចន្ទ​-សៅរ៍​(មួយ​ព្រឹក​)

រាយការណ៍​ជូន​៖ ប្រធាន​ផ្នែក​ធនធានមនុស្ស​ និង​រដ្ឋបាល​

Duties
  • ទទួល​ស្វាគមន៍​ និង​ផ្តល់ព័ត៌មាន​ដល់​ភ្ញៀវ​គ្រប់ជ្រុងជ្រោយ​ ត្រឹមត្រូវ​ និង​ច្បាស់លាស់​
  • ទទួល​លិខិត​ និង​ឯកសារ​ពី​ភ្ញៀវ​ ឬអ្នកនាំ​សំបុត្រ​ដែល​យកមក​ជូន​ក្រុមហ៊ុន​ និង​ជូន​ព័ត៌មាន​ទៅ​ផ្នែក​ពាក់ព័ន្ធ​ឬម្ចាស់​ឯកសារ​
  • ទំនាក់ទំនង​ទៅ​ការិយាល័យ​ពាក់ព័ន្ធ​ពេល​មាន​ភ្ញៀវ​មក​ទំនាក់ទំនង​ជួប​ប្រជុំ​ ឬសាកសួរ​ព័ត៌មាន​
  • ចុះឈ្មោះ​ និង​លេខ​ទំនាក់ទំនង​របស់​ភ្ញៀវ​ក្នុង​បញ្ជី​ភ្ញៀវ​ប្រចាំថ្ងៃ​និង​ជូន​កាត​សំគាល់​ភ្ញៀវ​សម្រាប់​ពាក់សំគាល់​ក្នុង​ពេល​រងចាំ​
  • បង្កើត​បញ្ជី​គ្រប់គ្រង​ចំនួន​ភ្ញៀវ​ចេញចូល​ប្រចាំខែ​
  • ពិនិត្យមើល​ឯកសារ​ចេញចូល​ និង​ ចុះបញ្ជី​ឯកសារ​ចេញចូល​ រួច​ថត​ចម្លង​ឯកសារ​នោះ​រក្សាទុក​
  • ត្រួតពិនិត្យ​ ចាត់ចែង​ និង​ រៀបចំ​ឱ្យ​មាន​សណ្តាប់​ធ្នាប់​ និង​អនាម័យ​ស្អាត​គ្រប់ពេល​នៅកន្លែង​ទទួលភ្ញៀវ​ និង​បរិវេណ​ទទួលភ្ញៀវ​ រាល់​ម៉ោង​ធ្វើការ​
  • ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​ផ្សេង​ៗដែល​ចាត់តាំង​ដោយ​ថ្នាក់​ដឹកនាំ​
  • មក​បំពេញ​ការងារ​ឲ្យបាន​ទៀងទាត់​ និង​រាយការណ៍​ជូន​ប្រធាន​ផ្នែក​ករណី​អវត្តមាន​
  • បំពេញ​ការងារ​ផ្សេង​ៗដែល​ប្រធាន​ផ្នែក​ចាត់តាំង​
Requirements
  • ភេទ​ស្រី​ អាយុ​ចាប់ពី​១៨ឆ្នាំ​ឡើង​
  • ជា​និស្សិត​ថ្នាក់​បរិញ្ញាបត្រ​ឆ្នាំ​ទី​១ឡើង​ទៅ​ និង​មាន​បទពិសោធន៍​ក្នុង​ការងារ​នេះ​កាន់តែ​ប្រសើរ​
  • ចេះ​ប្រើប្រាស់​កុំព្យូទ័រ​ដូចជា​ Microsoft Office( Word, Excel), Internet, Email
  • មាន​សមត្ថភាព​ប្រើប្រាស់​ភាសា​រអង់គ្លេស​បាន​បង្គួរ​
  • មាន​ភាព​រួសរាយ​ រាក់ទាក់​ វៃ​ឆ្លាត​ យល់​ការងារ​មានការ​ទំនាក់ទំនង​ល្អ​ សំដីសំដៅ​សមរម្យ​ គោរព​អ្នក​ដ៍ទៃ​ ស្មោះត្រង់​ និង​គោរពវិន័យ​បាន​ល្អ​
  • ស្រលាញ់​ការងារ​បែប​ទំនាក់ទំនង​ មាន​សិល្ប៍​នៃ​ការ​និយាយ​ស្តី និង​ចេះ​ចាត់ចែង​រៀបចំ​កន្លែង​ទទួលភ្ញៀវ​អោយ​មាន​របៀបរៀបរយ​ ទាក់ទាញ​
  • អាច​ធ្វើការងារ​ជា​ក្រុម​បាន​ល្អ​ និង​ចេះ​ជួយគ្នាទៅវិញទៅមក​ និង​ចេះ​បត់បែន​តាមកាលៈទេសៈការងារ​
  • មាន​ភាព​ឧស្សាហ៍​ព្យាយ៉ាមរៀនសូត្រ​ពី​ការងារ​ និង​រក្សា​បាន​ក្រម​សីលធម៌​វិជ្ជាជីវៈ​ការងារ​ខ្ពស់​ ទាក់ទង​នឹង​ជំនាញ​និង​តួនាទី​របស់​ខ្លួន​
 

អ្នកបញ្ជូនឯកសារ

  • Category: Driving/Transport
  • Type : Job Opportunity
  • Location: Phnom Penh
  • Schedule: Full-time
  • Salary: $200 - $230

ផ្នែក​/នាយកដ្ឋាន​៖ ធនធានមនុស្ស​ និង​រដ្ឋបាល​

ប្រាក់​បៀវត្ស​៖ ២០០ដុល្លា​-២៣០ដុល្លា​+សាំង​៥០ដុល្លា​

ម៉ោង​ និង​កាលវិភាគ​ការងារ​៖ ព្រឹក​ម៉ោង​៨ ដល់​១២ថ្ងៃត្រង់​ និង​ រសៀល​ម៉ោង​១និង​៣០នាទី​ ដល់ម៉ោង​ ៥និង​៣០នាទី​-ចន្ទ​-សៅរ៍​(មួយ​ព្រឹក​)

ផ្តល់ជូន​

ច្បាប់​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ​១៨ថ្ងៃ​ ឡើងប្រាក់ខែ​រាល់​ឆ្នាំ​ ប្រាក់​លើកទឹកចិត្ត​ប្រចាំ​ឆ្នាំ​ ប្រាក់​ឧត្ថមសំរាលកូន​ ប្រាក់​អតីតភាព​ការងារ​ ធានា​រ៉ាប់រង​សុខភាព​ និង​គ្រោះថ្នាក់​ និង​អត្ថប្រយោជន៍​ផ្សេង​ៗទៀត​ ស្របតាម​គោលការណ៍​ក្រុមហ៊ុន​

Duties
  • ទទួលយក​ឯកសារ​ពី​ក្រុម​ការងារ​ជំនាញ​ និង​យកទៅ​ប្រគល់​ជូន​អតិថិជន​តាម​ក្រុមហ៊ុន​ ធនាគា ឬទីកន្លែង​ផ្សេង​ៗទៀត​ តាម​ការកំណត់​និង​ទាន់ពេល​
  • ទៅ​យក​ឯកសារ​ពី​អតិថិជន​នៅ​តាម​ក្រុមហ៊ុន​ ដែល​ក្រុម​ការងារ​ជំនាញ​បាន​ប្រាប់​ និង​យកមក​ប្រគល់​ជូន​ក្រុម​ការងារ​ តាម​ការកំណត់​និង​ទាន់ពេល​
  • ចុះឈ្មោះ​ក្នុង​បញ្ជី​តាមដាន​ការងារ​មុន​ពេល​ចេញដំណើរ​ និង​ពេល​ត្រឡប់មកវិញ​
  • រាយការណ៍​មក​ក្រុម​ការងារ​ជំនាញ​ភ្លាម​រាល់​ពេល​មាន​បញ្ហា​ពាក់ព័ន្ធ​នឹង​ឯកសារ​ដែល​ទៅ​យក​ឬទទួល​ពី​អតិថិជន​
  • ត្រៀម​ខ្លួន​រួចរាល់​គ្រប់ពេល​ដើម្បី​ទទួលយក​ការចាត់ចែង​ការងារ​ពី​ផ្នែក​រដ្ឋបាល​លើការរត់​ឯកសារ​ពី​ក្រុម​ការងារ​ជំនាញ​តាម​ផ្នែក​
  • បំពេញ​ការងារ​ផ្សេង​ៗដែល​ចាត់តាំង​ដោយ​ថៅកែ​
Requirements
  • ភេទប្រុស​ ត្រូវ​មាន​អាយុ​ចាប់ពី​ ១៨ឆ្នាំ​ឡើង​ទៅ​៣៥ឆ្នាំ​
  • ចេះ​បើក​ម៉ូតូ​ និង​មាន​ម៉ូតូ​ផ្ទាល់ខ្លួន​
  • ចេះ​ភាសា​អង់គ្លេស​ មាន​ទូរស័ព្ទ​ដៃ​ស្មាត​ហ្វូ​ន និង​ចេះ​ប្រើ​Google Map, share location លើ​ទូរស័ព្ទ​ដៃ​ស្មាត​ហ្វូ​ន
  • ជា​និស្សិត​ក្រីក្រ​ត្រូវ​បាន​ផ្តល់ឥទ្ធិ​ភាព​
  • មាន​សុខភាព​ល្អ​ រ៉ឹង​មាំ​ មិនមាន​ជំងឺ​ឆ្លង​ផ្សេង​ៗ មាន​កាយសម្បទា​រគ្រប់គ្រាន់​ មាន​អនាម័យ​ខ្លួន​ល្អ​ មាន​កាត​ចាក់​វ៉ាក់សាំង​ជំងឺ​កូវីត19 គ្រប់​ដូស
  • មាន​ភាព​ស្មោះត្រង់​ អត់ធ្មត់​ខ្លាំង​ ស្តាប់​និង​ធ្វើតាម​ការណែនាំ​ យល់​កិច្ចការ​ មិន​រឹង​រួស​ រួសរាយ​រាក់ទាក់​ កាយវិការ​អត្ត​ចរិកល្អ សំដីសំដៅ​ល្អ​ដឹង​ខ្ពស់​ទាប​ មិន​ប្រកាន់​ខឹង​ច្រើន​ មិន​ចូលចិត្ត​បង្ក​រឿង​ និង​ ចេះ​ជួយគ្នាទៅវិញទៅមក​ដោយ​ទឹកចិត្ត​ មិន​ជក់បារី​ឬ ប្រើប្រាស់​ថ្នាំញៀន​
  • ធ្លាប់ធ្វើ​ការ​កន្លងមក​ ឬ មាន​បទ​ពិសោធ​ន៏​ការងារ​យ៉ាងតិច​១ឆ្នាំ​
  • គោរព​ពពេល​វេលា​ និង​វិន័យ​បាន​ត្រឹមត្រូវ​
  • សមត្ថភាព​ក្នុង​ការ​ធ្វើការងារ​ច្រើន​ និង​ចេះ​បត់បែន​តាមកាលៈទេសៈការងារ​
  • មាន​ក្រម​សីលធម៌​ការងារ​វិជ្ជាជីវៈ​ទាក់ទង​នឹង​តួនាទី​របស់​ខ្លួន​
 

How to Apply

បេក្ខជន​បេ​ក្ខនារី​ដែល​មានបំណង​ដាក់ពាក្យ​ សូម​ផ្ញើ​ប្រវត្តិរូប​សង្ខេប​របស់​ខ្លួន​ ដោយ​ភ្ជាប់​លិខិត​ចំណាប់អារម្មណ៍​ មកកាន់​តេលេក្រាមៈ ០១២ ៩២២ ៩៤៩ ឬតាម​អ៊ី​ម៉ែ​លដែល​បាន​ផ្តល់ជូន​នៅ​ក្នុង​ពត៌មាន​ទំនាក់ទំនង​។

 

Contact Details

Office Address
  •  ផ្ទះលេខ ៣១៤DEo, ផ្លូវ ១៥០ , Sangkat Tuek L'ak Ti Pir, Khan Tuol Kouk, Phnom Penh, Cambodia
 
Contact Name
  •  Run Sokmeng(Mr.)
 
Phone
 
Email