អញ្ជើញចូលរួមដេញថ្លៃខួងអណ្តូង ស្តារស្រះ និងតម្លើងប្រព័ន្ធសូឡាបូមទឹក
- Career Category: Invitation for Bids
- Location: Kratie Province
លក្ខណៈវិនិច្ឆ័យ
- ជាក្រុមហ៊ុន ឬអ្នកម៉ៅការដែលបានចុះបញ្ជី មានប័ណ្ណប៉ាតង់សម្រាប់ដំណើរការអាជីវកម្មដែលនៅ មានសុពលភាពស្របតាមច្បាប់។ មានចុះឈ្មោះក្រុមហ៊ុនច្បាស់លាស់
- ទទួលយកលក្ខខណ្ឌនៃការទូទាត់ តាមរយៈធនាគារABA
- ជាក្រុមហ៊ុន ឬអ្នកម៉ៅការដែលមិនមានឈ្មោះនៅក្នុងបញ្ជីខ្មៅ
- ក្រុមហ៊ុនទទួលខុសត្រូវកុ្នងការបង់ពន្ធផ្សេងៗស្រមតាមច្បាប់របស់ប្រទេសកម្ពុជា
- ជាក្រុមហ៊ុន ឬអ្នកម៉ៅការ ដែលមានគ្រឿងចក្រគ្រប់គ្រាន់
- ជាក្រុមហ៊ុន ឬអ្នកម៉ៅការ ដែលមានបទពិសោធន៍ជីករឺស្តារស្រះ និង ខួងអណ្តូង និងតម្លើងប្រព័ន្ធសូឡា សម្រាប់កសិកម្ម។
- ក្រុមហ៊ុន ឬអ្នកម៉ៅការ ត្រូវស្គាល់ទីតាំង និងស្ថានភាពទីតំាងអនុវត្តន៍គម្រោង(ខួងអណ្តូង និងស្តារស្រះ) ច្បាស់លាស់។
- សូមពិនិត្យមើលទីតាំងនិមួយៗទៅតាមចំនុចនិយាកា (UTM)ដូចខាងក្រោម៖
- ទីតំាងខួងអណ្តូងសហគមន៍ប៉ាក្លែ (643932, 1430952)
- ទីតំាងខួងអណ្តូងសហគមន៍អូរកក់ (619571, 1437291)
- ទីតំាងខួងអណ្តូងសហគមន៍វាលកន្សែង (627399, 1339843)
- ទីតំាងស្តារស្រះសហគមន៍អូរក្រសាំង (610632, 1439612)
- ទីតំាងស្តារស្រះសហគមន៍ប្រាសាទទឹកខ្មៅ (589210,1428582)
លក្ខណៈបច្ចេកទេស
អណ្តូង 0៣កន្លែង ដែលមានបំពាក់ប្រព័ន្ធថាមពលសូឡាបូមទឹក
ក្រុមហ៊ុន ឬអ្នកម៉ៅការ ត្រូវរៀបចំប្លង់អណ្តូង ដែលមានបញ្ជាក់ពីលក្ខណៈបច្ចេកទេស (specification) ដែលមានសមត្ថភាពស្រោចដំណាំលើផ្ទៃដីទំហំ០១ហិកតា។
ខួងអណ្តូងចំនួន០៣ ដែលមានទីតាំងផ្សេងៗគ្នា ដែលមានមុខកាត់១៥០សង់ទីម៉ែត្រ និងជំរៅចន្លោះពី៣០ម៉ែត្រ ទៅ៦០ម៉ែត្រ ដើម្បីទទួលបានបរិមាណ និងគុណភាពទឹក ដែលអាចស្រោចគ្រប់គ្រាន់ និងមិនប៉ះពាល់ដល់ដំណាំ និងសត្វ (គោ)។
តម្លើងប្រព័ន្ធបូមទឹកអណ្តូងដោយប្រើថាមពលសូឡា សម្រាប់ទីតាំងនិមួយៗ។
ចំណាំ៖ ជើងទ្រស៊ីទែនទឹកនឹងសាងសង់អំពីឈើ ដែលជាបដិភាគរបស់សហគមន៍។
ស្តារស្រះ(ត្រពាំងធម្មជាតិ)០២ កន្លែង ដែលមានបំពាក់ប្រព័ន្ធថាមពលសូឡា ដែលអាចចល័តបាន
ក្រុមហ៊ុន ឬអ្នកម៉ៅការ ត្រូវរៀបចំប្លង់ស្រះសមស្រប ដែលមិនបង្ករគ្រោះថ្នាក់ដល់សត្វព្រៃ (ទីតាំងស្រះស្ថិតក្នុងព្រៃសហគមន៍)។
ជីកស្រះដែលមានទំហំ៣០មx២០មx៣ម៉ែត្រ ក្នុងមួយទីតាំង
រុញពង្រាបអាចម៍ដីនៅជុំវិញស្រះ ដោយទុកគំលាតដីធម្មជាតិមាត់ស្រះប្រវែង០២ម៉ែត្រពីមាត់ស្រះ
បំពាក់ប្រព័ន្ធសូឡាបូមទឹកចល័តចំនួន០១សម្រាប់ក្នុងមួយទីតាំង ដែលមានសមត្ថភាពអាចបូមទឹកជំរៅ០៣ ម៉ែត្រ និងអាចរុញទឹកក្នុងរយៈចំងាយ១៥០ម៉ែត្រ សម្រាប់ស្រោចដំណាំក្នុងទីតាំងកសិរុក្ខកម្ម ទំហំ០១ ហិកតា។