ការអញ្ជើញចូលរួមដេញថ្លៃការជួសជុលបន្ទប់បណ្ណាល័យ និងគ្រឿងសង្ហារឹមបណ្ណាល័យ សម្រាប់គម្រោង លើកកម្ពស់គុណភាពអប់រំសម្រាប់កុមារក្រៅសាលានៅភូមិភាគឦសាន
- Career Category: Invitation for Bids
- Location: Ratanak Kiri Province
អង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (អង្គការ ខេប) សូមជម្រាបជូនដំណឹងដល់ក្រុមហ៊ុន និងអ្នកម៉ៅការសាងសង់ក្នុងស្រុកទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យបានជ្រាបថា៖ គម្រោង លើកកម្ពស់គុណភាពអប់រំសម្រាប់កុមារក្រៅសាលានៅភូមិភាគឦសាននៃអង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (នៅ ស្រុក បរកែវ និងស្រុក អណ្តូងមាស ខេត្ត រតនគិរី) នឹងដាក់ឱ្យដេញថ្លៃជាសាធារណៈដើម្បីជ្រើសរើសក្រុមហ៊ុន ឬអ្នកទទួលម៉ៅការ ជួសជុលបន្ទប់បណ្ណាល័យ និងគ្រឿងសង្ហារឹមបណ្ណាល័យ នៅសាលាបឋមសិក្សា បរកែវ ដែលស្ថិតនៅភូមិ មួយ, ឃុំ ឡាមិញ, ស្រុក បរកែវ និងនៅសាលាបឋមសិក្សា អណ្តូងមាស ដែលស្ថិតនៅភូមិ លោម, ឃុំ ម៉ាលិក, ស្រុក អណ្តូងមាស ខេត្ត រតនគិរី ។
ក្រុមហ៊ុនដែលមានចំណាប់អារម្មណ៍ សូមធ្វើការទាក់ទងមកអង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា ដើម្បីស្នើសុំ និងដាក់ឯកសារចូលរួមដេញថ្លៃតាមអាសយដ្ឋាន (E-mail) ដែលបានជូនភ្ជាប់ខាងក្រោម ឬទាក់ទងមកការិយាល័យរបស់អង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា ដែលមានអាសយដ្ឋាននៅអាគារលេខ៖ ៤០៥, ភូមិទី៦, សង្កាត់ វាលវង់, ក្រុង កំពង់ចាម, ខេត្ត កំពង់ចាម ចាប់ពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ រហូតដល់ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង០៥:០០នាទី ល្ងាចជាកំហិត។
បញ្ជាក់៖