ការប្រកាសដេញថ្លៃការសាងសង់ផ្លូវ និងទ្វាទឹក
- Career Category: Invitation for Bids
- Location: Banteay Meanchey Province
ភូមិក្បាលទន្សោង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក
- ផ្លូវខ្នងទំនប់ ប្រវែង១០០០ ម៉ែត្រ ទទឹងខ្នងលើ៥ ម៉ែត្រ បាតក្រោម៨ ម៉ែត្រ កំពស់២ ម៉ែត្រកន្លះ និងចាក់គ្រួសក្រហមពីលើ កិនបង្ហាប់កំរាស់មួយតឹកកន្លះ (១៥០ មម) ទទឹង៤ ម៉ែត្រ ប្រវែង១០០០ ម៉ែត្រ
- ទ្វាទឹក ទទឹង៤ ម៉ែត្រ បណ្ដោយ៥ ម៉ែត្រ កំពស់៣ ម៉ែត្រ ប្រវែងស្លាបក្នុង២ ម៉ែត្រ ប្រវែងស្លាប ក្រៅ៣ ម៉ែត្រ ។ល។និង។ល។ សូមមើលឯកសារ ប្លង់លំអិតដែលបានភ្ជាប់មកជាមួយ។
ភូមិព្រៃសង្ហា ឃុំបន្ទាយឆ្មារ ស្រុកថ្នពួក
- ផ្លូវខ្នងទំនប់ ប្រវែង១០០០ ម៉ែត្រ ទទឹងខ្នងលើ៥ ម៉ែត្រ បាតក្រោម៨ ម៉ែត្រ កំពស់២ ម៉ែត្រកន្លះ និងចាក់គ្រួសក្រហមពីលើ កិនបង្ហាប់កំរាស់មួយតឹកកន្លះ (១៥០ មម) ទទឹង៤ ម៉ែត្រ ប្រវែង១០០០ ម៉ែត្រ
- ទ្វាទឹក ទទឹង៤ ម៉ែត្រ បណ្ដោយ៥ ម៉ែត្រ កំពស់៣ ម៉ែត្រ ប្រវែងស្លាបក្នុង២ ម៉ែត្រ ប្រវែងស្លាប ក្រៅ៣ ម៉ែត្រ ។ល។និង។ល។ សូមមើលឯកសារ ប្លង់លំអិតដែលបានភ្ជាប់មកជាមួយ។
លក្ខខណ្ឌក្នុងការជ្រើសរើស៖
- ជាជាងសាងសង់ផ្ទាល់ និងជាជាងដែលមានបទពិសោធន៍ក្នុងការសាងសង់ផ្លូវ និងទ្វាទឹក។
- តម្លៃដែលដាក់ក្នុងការដេញថ្លៃ ត្រូវបូករួមទាំងសម្ភារៈ និងឈ្នួលជាងឲ្យរួចជាស្រេច នឹងអាចប្រើប្រាស់បាននៅតាមទីតាំងគោលដៅនីមួយៗដូចបានជម្រាបជូនខាងលើ។
- អ្នកដាក់ដេញថ្លៃមិនមែនជាសាច់ញាតិនិងគ្នា។ ឧទាហរណ៍ៈ ឪពុកនិងកូនជាជាងក្នុងក្រុមតែមួយ។
- អ្នកដាក់ដេញថ្លៃមិនអាចជាបុគ្គលិក ឬជាបុគ្គលិកស្ម័គ្រចិត្តរបស់អង្គការស្អាតកម្ពុជាឡើយ។