បុគ្គលិកផ្នែកអនាម័យ និងថែសួន (2 Positions)
ម៉ោងបម្រើការងារ : ម៉ោងយ៉ាងតិច ៤០ម៉ោង ក្នុងមួយសប្តាហ៏
ទីកន្លែងនៃការងារ : មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប
ក្រោមការគ្រប់គ្រង : បុគ្គលិករដ្ឋបាលមន្ទីរពេទ្យកុមារអង្គរ
បុគ្គលិកសំអាតនិងថែសួន គឺស្ថិតនៅក្រោមការគ្រប់គ្រងផ្ទាល់ របស់ប្រធានផ្នែកសំអាត និងអនាម័យនៃនាយកដ្ឋានរដ្ឋបាលមន្ទីរពេទ្យកុមារអង្គរ ។ បុគ្គលិកសំអាតនិងថែសួនត្រូវធានាឲ្យបានថា បរិវេណទាំងមូលរបស់មន្ទីរពេទ្យគឺត្រូវតែស្អាតមានរបៀបរៀបរយ និងមានផាសុខភាពជានិច្ច ។
- ត្រូវធានាឱ្យបានថា បរិវេណទាំងមូលរបស់មន្ទីរពេទ្យ រួមទាំងសួនច្បារ សួនបន្លែរ ត្រូវស្អាត មានរបៀបរៀបរយនិងមានផាសុខភាពជានិច្ច
- ទទួលបន្ទុកសំអាតទូទៅទាំងក្នុងកន្លែងវេជ្ជសាស្រ្តនិងក្រៅកន្លែងវេជ្ជសាស្រ្ត
- លាងសំអាតគ្រែ, កម្រាល, រៀបចំគ្រែអ្នកជំងឺសម្រាកពេទ្យ, បោកគក់សម្ភារៈប្រើប្រាស់ទូទៅនៅក្នុងមន្ទីរពេទ្យ និងសម្លៀកបំពាក់បុគ្គលិក ផ្នែកវេជ្ជសាស្រ្តមួយចំនួនដែលបានកំណត់ដោយមន្ទីរពេទ្យ
- សម្អាត រក្សា និងថែទាំនូវរាល់សំភារៈ និងឧបករណ៍របស់មន្ទីរពេទ្យ តួយ៉ាងរួមមាន ឧបករណ៍ជូតសំអាត ធុងទឹក ទឹកថ្នាំសំអាតឥតការ៉ូ ម៉ាស៊ីនសំអាតផ្សេងៗ ។ល។ ដែលបានផ្តល់ឱ្យប្រើប្រាស់ ក៏ដូចជា សំភារៈដទៃទៀតនៅក្នុងមន្ទីរពេទ្យ
- អនុវត្តគោលការណ៍សុវត្ថិភាព និងនីតិវិធីបង្ការការចំលងរោគ ទៅតាមក្បួនច្បាប់ដែលមន្ទីរពេទ្យបានកំណត់
- ត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួនតាមគោលការណ៍ ព្រមទាំងបទបញ្ជាផ្ទៃក្នុង របស់ផ្នែកសំអាត
- សំអាត និងយកសំរាមចេញពីធុងសំរាមជាប្រចាំ ដើម្បីធានាឱ្យមាន ភាពស្អាតជានិច្ច ក្នុងបរិវេណមន្ទីរពេទ្យ អនុលោមតាមគោលការណ៍ អនាម័យដែលបានកំណត់
- ធ្វើការងារមួយចំនួនដែលចាត់តាំងដោយប្រធានផ្នែកសំអាត។
- កំរិតសិក្សាត្រឹមថ្នាក់អនុវិទ្យាល័យ យ៉ាងទាបបំផុត
- មានជំនាញមូលដ្ឋានក្នុងការដាំដុះដំណាំផ្សេងៗ និង សំអាត
- បទពិសោធន៏ខាងផ្នែកកសិកម្ម យ៉ាងតិច១ឆ្នាំ មានចិត្តអំនត់ អត់ធ្មត់ ចំពោះការងារ និងការទទួលខុសត្រូវ និង អាចសរសេរភាសាខ្មែរ