គ្រូបង្រៀនជួសជូលម៉ូទ័រ, និង​ គ្រូបង្រៀនកាត់ដេរសម្លៀកបំពាក់​

with This Life Cambodia
This job has already passed the closing date
Job Announcement

BTDC-ID: 18538
Closing Date:

Announcement Positions

Announcement Description

អង្គការ​ជីវិត​នៅ​កម្ពុជា​ គឺជា​អង្គការ​អភិវឌ្ឍន៍​សហគមន៍​ដែល​ទទួល​បាន​ពានរង្វាន់​ ដែល​ជឿជាក់​លើការ ស្តាប់​ ការចូលរួម​ និង​ការ​តស៊ូ​មតិ​ជាមួយ​ក្រុម​គ្រួសារ​ និង​សហគមន៍​ នៅពេលដែល​ពួកគេ​កំណត់​ និង​ធ្វើសកម្មភាព​លើ​ដំណោះស្រាយ​ផ្ទាល់ខ្លួន​របស់​ពួកគេ​ចំពោះ​បញ្ហា​សង្គម​ស្មុគស្មាញ​។ អង្គការ​ជីវិត​នៅ​កម្ពុជា​បច្ចុប្បន្ន​ដំណើរការ​កម្មវិធី​ក្រោម​បី​ផ្នែក​៖ កុមារ​ និង​គ្រួសារ​ សហគមន៍​ និង​ផល​ប៉ះពាល់​ ការរៀនសូត្រ​ និង​ប្រសិទ្ធ​ភាព​។ ផ្នែក​ទាំងនេះ​ត្រូវ​បាន​ជួយ​គាំទ្រ​ដោយ​ផ្នែក​គាំទ្រ​ របស់​អង្គការ​ជីវិត​នៅ​កម្ពុជា​។

Announcement Positions

គ្រូបង្រៀនជួសជូលម៉ូទ័រ (1 Position)

Position Summary

ផ្នែក​: សហគមន៍​

គ្រូបង្រៀន​ជួសជុល​ម៉ូទរ័ នឹង​រាយការណ៍​ជូន​បុគ្គលិក​គ្រប់គ្រង​ករណី​ ផ្នែក​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ដោយ​ ផ្ទាល់​ ដើម្បី​ធានា​ថា​គ្រប់​សកម្មភាព​ទាំងអស់​ត្រូវ​បាន​បំពេញ​តាមពេលវេលា​កំណត់​ និង​ប្រកប​ ដោយ​ ប្រសិទ្ធិភាព​។ គ្រូបង្រៀន​ជួសជុល​ម៉ូទរ័ នឹង​ធ្វើការ​បណ្តុះ​បណ្តាល​ សិស្ស​ក្នុង​មួយ​ថ្នាក់​ចាប់​ ពី​១០ ទៅ​ ១៥នាក់​ ដោយមាន​ការ​តាមដាន​វាយ​តម្លៃ​និង​ផ្តល់ការ​គាំទ្រ​ដល់​សិស្ស​ជា​ទៀងទាត់​។ គ្រូបង្រៀន​ ជួសជុល​ម៉ូទរ័ ត្រូវ​បំពេញ​ការងារ​នៅ​ក្នុង​ខេត្ត​សៀមរាប​ ហើយ​វគ្គសិក្សា​នីមួយ​ៗ មាន​រយៈពេល​ ៦ខែ​ នឹង​ត្រូវ​បង្រៀន​ពីរ​វគ្គ​ក្នុង​មួយ​ឆ្នាំ​។

Expectations - Duties, Responsibilities
  • រៀបចំកម្មវិធីសិក្សា និងកែសម្រួលមេរៀនជារៀងរាល់ឆ្នាំសំរាប់ការបណ្តុះបណ្តាល
  • រៀបចំកិច្ចតែងការមេរៀនប្រចាំថ្ងៃ និងកែសម្រួលកិច្ចតែងការជារៀងរាល់វគ្គសិក្សា
  • ផ្តល់វគ្គបណ្តុះបណ្តាលស្របតាមពេលវេលាដែលបានកំណត់
  • បម្រើសេវា ជួសជុលម៉ូទ័រ​ ​ដល់​អតិថិជនទូទៅ
  • គ្រប់គ្រងបញ្ជីវត្តមានប្រចាំថ្ងៃ សប្តាហ៍ និងធ្វើរបាយការណ៍ប្រចាំខែពីវឌ្ឍនភាពរបស់សិស្ស
  • រៀបចំវិញ្ញាសារប្រលងប្រចាំខែ ត្រីមាស និងនៅបញ្ចប់វគ្គសិក្សាដល់សិស្ស
  • ចូលរួមតាមដាន និងវាយតម្លៃកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ
  • គ្រប់គ្រងសម្ភារៈរបស់អង្គការ គ្រឿងបរិក្ខាដែលមាននៅក្នុងមជ្ឈមណ្ឌល និងហាង​
  • ចូលរួមការប្រជុំជាមួយក្រុមការងារគម្រោងបណ្តុះបណ្តាលវិជ្ជាជីវៈ
  • រាយការណ៍ពីអត្តចរិករបស់សិស្ស និងបញ្ហាផ្សេងៗដល់ក្រុមការងារគម្រោង
  • លើកទឹកចិត្តសិស្សតាមវិធីសាស្រ្តដែលមានលក្ខណៈវិជ្ជមាន ជិតដិត និងស្និទ្ធស្នាល
  • ត្រូវមានទំនាក់ទំនងល្អជាមួយបណ្តាដៃគូឯកជននានា ដើម្បីផ្តល់ឳកាសការងារឲ្យសិស្សនៅពេល បញ្ចប់វគ្គបណ្តុះបណ្តាលនិមួយៗ
  • រៀបចំរបាយការណ៏ប្រចាំខែ និងជួយប្រមូលព័ត៌មានដើម្បីធ្វើ​បច្ចុប្បន្ន​ភាព​របាយការណ៍ត្រីមាស និងចុងឆ្នាំជូនទៅម្ចាស់ជំនួយព្រមទាំងរបាយការណ៍ផ្សេងទៀត
  • ធ្វើការកំណត់ និងអនុវត្តសកម្មភាពឲ្យបានល្អដើម្បីជួយអោយគម្រោងទទួលបានជោគជ័យ ស្រប តាមគោល​ដៅដែល​បានកំណត់
  • មានការប្ដេជ្ញាខ្ពស់ក្នុងការការពារ​និងផ្ដល់សុវត្ថិភាពដល់កុមារ
  • គ្រូបង្រៀនជួសជុលម៉ូទ័រ អាចតម្រូវឲ្យធ្វើការបន្ថែមទៀតតាមការស្នើសុំរបស់ប្រធានកម្មវិធី​និង​ គណៈ​​គ្រប់​គ្រងអង្គការជីវិតនៅកម្ពុជា។
Requirements - Skills, Qualifications, Experience
  • អាយុ​ចន្លោះ​ពី​២៥ ឆ្នាំ​ - ៤៥ ឆ្នាំ​
  • កំរិត​វប្ប​ធ៌មយ៉ាងតិច​ត្រឹម​ថ្នាក់ទី​១២
  • មានបទពិសោធន៍បង្រៀន និង​រៀបចំកិច្ចតែងការបង្រៀ​នយ៉ាងតិចពីរឆ្នាំ
  • មាន​បទពិសោធន៍​ធ្វើការ​ផ្នែកជាងជួសជុលម៉ូទ័រ​​យ៉ាងតិច​២ឆ្នាំ​
  • មាន​ភាព​ឧស្សាហ៍​ព្យាយាម និងច្នៃប្រឌិត​ក្នុង​ការងារ​បង្រៀន
  • មានការ​ប្រាស្រ័យ​ទាក់ទង​ល្អ​និង​មានចិត្ត​អត់ធ្មត់​
  • មាន​ឆន្ទៈ​ក្នុង​ការ​ធ្វើការងារ​ជា​ក្រុម​បាន​ល្អ​
  • មាន​ឥរិយាបថ​ល្អ​ប្រសើរ​​ចេះគោរពគ្នាទៅវិញទៅមក
  • មាន​ភាព​ស្មោះត្រង់​ក្នុង​ការងារ​
  • មាន​ឆន្ទៈ​ក្នុង​ការ​រៀន​ជំនាញ​និង​ចំ​នេះ​ដឹង​ថ្មី​ៗបន្ថែម​ដែល​ពាក់ព័ន្ធ​នឹង​ការងារ
 
 

គ្រូបង្រៀនកាត់ដេរសម្លៀកបំពាក់​ (1 Position)

Position Summary

ផ្នែក​: កុមារ​ និង​គ្រួសារ​

ប្រាក​បៀវត្ស​: អាស្រ័យ​លើ​ជំនាញ​ និង​បទពិសោធន៍​

គ្រូបង្រៀន​កាត់​ដេរ​នឹង​ធ្វើការ​រាយការណ៍​ជូន​បុ គ្គលិ​កសង្គមកិច្ច​ដោយ​ផ្ទាល់​ដើម្បី​ធានា​ថា​គ្រប់​សកម្មភាព​ ទាំង​ អស់​ត្រូវ​បាន​បំពេញ​តាមពេលវេលា​កំណត់​ និង​ប្រកបដោយ​ប្រសិទ្ធិភាព​។  គ្រូបង្រៀន​កាត់​ដេរ​ នឹង​ ធ្វើការ​បណ្តុះ​ បណ្តាល​សិស្ស​ក្នុង​មួយ​ថ្នាក់​ចាប់ពី​១០ទៅ​ ១៥នាក់​ តាមដាន​វាយ​តម្លៃ​និង​ផ្តល់ការ​ គាំទ្រ​ ដល់​សិស្ស​ជា​ទៀង​ ទាត់​។ 

គ្រូបង្រៀន​កាត់​ដេរ​សម្លៀកបំពាក់​ មាន​ទីតាំងនៅ​ខេត្ត​សៀមរាប​ហើយ​ការសិក្សា​មាន​រយៈពេល​៦ខែ​ ដែល​ ត្រូវ​បង្រៀន​ពីរ​វគ្គ​ក្នុង​មួយ​ឆ្នាំ​។

Expectations - Duties, Responsibilities
  • រៀបចំ​កម្មវិធីសិក្សា​ និង​កែស​ម្រួល​មេរៀន​ជា​រៀងរាល់​ឆ្នាំ​សម្រាប់​ការ​បណ្តុះ​បណ្តាល​
  • រៀបចំ​កិច្ច​តែង​ការ​មេរៀន​ប្រចាំថ្ងៃ​ និង​កែស​ម្រួល​កិច្ច​តែង​ការ​រៀងរាល់​វគ្គសិក្សា​
  • រៀបចំ​សម្ភារៈ​សម្រាប់​បង្រៀន​ឱ្យ​ងាយ​យល់​ អាច​ចេះ​ក្នុងរយៈពេល​ផ្តល់ជូន​
  • បណ្តុះ​បណ្តាល​សិស្ស​ជំនាញ​កាត់​ដេរ​សំលៀកបំពាក់​ កាបូប​ ជាដើម​
  • ត្រូវ​រៀបចំ​ផែនការ​មេរៀន​សំរាប់​បង្រៀន​សិស្ស​ឱ្យ​ស្របតាម​សម័យកាល​និយម​
  • អប់រំ​អាកប្បកិរិយា​សិស្ស​ ឱ្យ​ចេះ​មាន​ភាព​ទទួលខុសត្រូវ​ និង​ទទួល​រាក់ទាក់​អតិថិជន​
  • ចូលរួម​គ្រប់គ្រង​សំ​ភារៈ​កាត់​ដេរ​នៅ​ក្នុង​ថ្នាក់​ និង​សម្ភារៈ​បណ្តុះ​បណ្តាល​ផ្សេងទៀត​
  • ធ្វើ​របាយការណ៍​សកម្មភាព​ប្រចាំថ្ងៃ​ សប្តាហ៍​ និង​ខែ​ នៅ​ក្នុង​ថ្នាក់​បណ្តុះ​បណ្តាល​កាត់​ដេរ​ដល់​ បុគ្គលិក​សង្គម​
  • ចូលរួម​ការប្រជុំ​ជាមួយ​ក្រុម​ការងារ​គម្រោង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ឱ្យ​បាន​ទៀងទាត់​
  • ចូលរួម​ក្នុង​ការ​ការ​តាមដាន​ និង​វាយ​តម្លៃ​កម្មវិធី​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​
  • រាយការណ៍​ពី​អត្ត​ចរិករ​បស់សិស្ស​ និង​បញ្ហា​ផ្សេង​ៗដល់​បុគ្គលិក​សង្គមកិច្ច​
  • លើកទឹកចិត្ត​សិស្ស​តាមវិធី​សាស្រ្តដែល​មាន​លក្ខណៈ​វិជ្ជមាន​ ជិតដិត​ និង​ស្និទ្ធស្នាល​
  • រៀបចំ​របាយ​ការ​ណ៏ប្រចាំខែ​ និង​ជួយ​ប្រមូល​ព័ត៌មាន​ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​របាយការណ៍​ត្រីមាស​ និង​ចុង​ឆ្នាំ​ជូន​ទៅ​ម្ចាស់​ជំនួយ​ព្រមទាំង​របាយការណ៍​ផ្សេងទៀត​
  • ធ្វើការ​កំណត់​ និង​អនុវត្ត​សកម្មភាព​ឲ្យបាន​ល្អ​ដើម្បី​ជួយ​អោយ​គម្រោង​ទទួល​បាន​ជោគជ័យ​ ស្រប​ តាម​គោលដៅ​ដែល​បាន​កំណត់​
  • មានការ​ប្ដេជ្ញាខ្ពស់​ក្នុង​ការ​ការពារ​និង​ផ្ដល់​សុវត្ថិភាព​ដល់កុមារ​
  • គ្រូបង្រៀន​កាត់​ដេរ​សម្លៀកបំពាក់​ អាច​តម្រូវ​ឲ្យ​ធ្វើការ​បន្ថែម​ តាម​ការ​ស្នើសុំ​របស់​ប្រធាន​កម្មវិធី​និង​ គណៈ​គ្រប់គ្រង​អង្គការ​ជីវិត​នៅ​កម្ពុជា​។
Requirements - Skills, Qualifications, Experience
  • ភេទ​ស្រី​
  • អាយុ​ចន្លោះ​ពី​២៥ ឆ្នាំ​ - ៤៥ ឆ្នាំ​
  • កំរិត​វប្ប​ធ៌មយ៉ាងតិច​ត្រឹម​ថ្នាក់ទី​១២
  • មាន​បទពិសោធន៍​ធ្វើការ​ផ្នែក​កាត់​ដេរ​សម្លៀកបំពាក់​បុរស​ នារី​ យ៉ាងតិច​ ២ ឆ្នាំ​
  • មាន​ភាព​ឧស្សាហ៍​ព្យាយាម​ក្នុង​ការងារ​
  • មានការ​ប្រាស្រ័យ​ទាក់ទង​ល្អ​និង​មានចិត្ត​អត់ធ្មត់​
  • មាន​ឆន្ទៈ​ក្នុង​ការ​ធ្វើការងារ​ជា​ក្រុម​បាន​ល្អ​
  • មាន​ឥរិយាបថ​ល្អ​ប្រសើរ​ចេះ​គោរព​គ្នា​ទៅវិញទៅមក​
  • មាន​ភាព​ស្មោះត្រង់​ក្នុង​ការងារ​
  • មាន​ឆន្ទៈ​ក្នុង​ការ​រៀន​ជំនាញ​និង​ចំ​នេះ​ដឹង​ថ្មី​ៗបន្ថែម​ដែល​ពាក់ព័ន្ធ​នឹង​ការងារ​
 

How to Apply

គោលការណ៍​ការពារ​កុមារ​

បុគ្គលិក​ត្រូវតែ​អនុវត្ត​ទៅតាម​គោល​នយោបាយ​នៃ​កិច្ចការពារ​កុមារ​នៃ​អង្គការ​ជីវិត​នៅ​កម្ពុជា​ គ្រប់ពេលវេលា​ទាំងអស់​។

បើ​មាន​ចំណាប់អារម្មណ៍​សូម​អញ្ជើញ​ មក​ដាក់ពាក្យ​ដោយ​ផ្ទាល់​ នៅ​ការិយាល័យ​អង្គការ​ជីវិត​នៅ​កម្ពុជា​ ឬផ្ញើ​មក​យើងខ្ញុំ​តាមរយៈ​អុីម៉ែ​លដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។

 

Contact Details

Office Address
  • No 463, Group 10, Ta Phul, Svay Dankum Sangkat, Siem Reap Municipality, Siemreap Province, Cambodia
 
Contact Name
  • This Life Cambodia
 
Email