BongThom.com

Scan to see job detail

ការ​អញ្ជើញ​ចូលរួមដេញថ្លៃសម្រាប់ការផ្គត់ផ្គង់ពូជមាន់ និងកូនមាន់

with World Vision International

BTDC-ID: 18430

Closing Date:

Announcement Description

ពត៌មាន​អំពី​អង្គការ​ទស្សនៈ​ពិភពលោក​

តើ​អង្គការ​ទស្សនៈ​ពិភពលោក​ជា​នរណា​៖

អង្គការ​ទស្សនៈ​ពិភពលោក​ គឺជា​អង្គការ​គ្រឹស្ទបរិស័ទ​ ដែល​ធ្វើការ​លើ​ផ្នែក​ជំនួយមនុស្សធម៌​ និង​ការ​អភិវឌ្ឍ​ន៏​ បែប​មិន​រក​ប្រាក់​កម្រៃ​ មិន​បែងចែក​និកាយ​ដែល​ប្ដេជ្ញាចិត្ត​ដើម្បី​ជួយ​កុមារ​ និង​សហគមន៍​របស់​ពួកគេ​នៅ​ទូទាំង​ពិភពលោក​ ឲ្យ​អាច​សម្រេច​បាន​សក្ដានុពល​ពេញលេញ​តាមរយៈ​ការ​ដោះស្រាយ​ប្រភព​នៃ​ភាព​ក្រីក្រ​។ ដោយ​បាន​ចាប់កំណើត​នៅ​ក្នុង​ទស្សវ​ត្សរ៍ឆ្នាំ​ ១៩៥០ អង្គការ​ទស្សនៈ​ពិភពលោក​ បាន​ទទួលការ​ជ្រោមជ្រែង​ពី​អ្នកគាំទ្រ​ជាង​ ២,៥ លាន​នាក់​ ព្រះវិហា​ ២០.០០០ ក្រុមហ៊ុន​រាប់​រយ​ ព្រមទាំង​រដ្ឋាភិបាល​នៅ​ប្រទេស​ជិត​ ១០០។

អ្នក​ដែល​យើង​ផ្ដល់​សេវា​ឲ្យ​៖

យើង​ផ្ដល់​សេវា​ឲ្យ​កុមារ​គ្រួសារ​ និង​សហគមន៍​ក្រីក្រ​។ តាម​មធ្យោបាយ​នានា​ដូចជា​ជំនួយមនុស្សធម៌​ក្នុង​គ្រាអាសន្ន​ ការអប់រំ​ ការថែទាំ​សុខភាព​ ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​ការ​លើកកំពស់​យុត្តិធម៌​ បុគ្គលិក​អង្គការ​ទស្សនៈ​ពិភពលោក​ប្រមាណ​ ២៥.០០០នាក់​ ផ្ដល់​ការឧបត្ថម្ភ​ដល់​សហគមន៍​ក្រីក្រ​ឲ្យ​អាច​ជួយ​ខ្លួនឯង​។ ការងារ​របស់យើង​ជះ​ឥទ្ធិពល​ដល់​មមនុស្ស​ប្រមាណ​ ១០០ លាន​នាក់​នៅ​ជិត​ ១០០ប្រទេស​ដោយ​យើង​ជួយ​មនុស្ស​ដោយ​មិន​គិត​អំពី​សាសនា​ សាវ​តា​ពូជសាសន៍​ ឬយេ​នឌ័ររបស់​ពួកគេ​ឡើយ​។ សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត​ យើង​លើកទឹកចិត្ត​អ្នកឲ្យ​បើក​មើល​គេ​ហទំព័រ​របស់យើង​នៅ​Link ។

Bid Components

ការ​អញ្ជើញ​ចូលរួមដេញថ្លៃសម្រាប់ការផ្គត់ផ្គង់ពូជមាន់ និងកូនមាន់

  • Category: Invitation for Bids
  • Location: Kandal Province, Takeo Province, Kampong Chhnang Province, Battambang Province, Banteay Meanchey Province, Siemreap Province, Kampong Thom Province, Preah Vihear Province, Phnom Penh

គោលបំណង​នៃ​ការ​ដេញថ្លៃ​

ការ​អញ្ជើញ​ចូលរួម​ដេញថ្លៃ​នេះ​មាន​គោលបំណង​ចង់​ធ្វើការ​ជាមួយ​អ្នក​ផ្ដត់ផ្គង់​ទាំងឡាយ​ណា​ដែល​អាច​នឹង​ផ្ដល់​សេវា​និង​ទំនិញ​ដល់​អង្គការ​ទស្សនៈ​ពិភពលោក​នៅ​ទីតាំង​ភូមិសាស្ត្រ​ និង​ចំណាត់​ប្រភេទ​ផ្សេង​ៗដូច​មាន​ភ្ជាប់​មក​ជាមួយាឯកសារ​នេះ​។

ដើម្បី​សម្រេច​បាន​គោលបំណង​នៃ​ការ​ដេញថ្លៃ​នេះ​ យើង​មានការ​រំពឹង​ទុក​ថា​ អង្គការ​ទស្សនៈ​ ពិភពលោក​អាច​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​អ្នក​ផ្ដត់ផ្គង់​តាមកាល​កំណត់​ជាក់លាក់​។

គោលបំណង​នៃ​ការ​ដេញថ្លៃ​នេះ​គឺ​៖

  • ដើម្បី​ធ្វើជា​ដៃគូ​រជាមួយ​អ្នកផ្ដល់​សេវាកម្ម​និង​ទំនិញ​ នៅ​ទូទាំង​ប្រទេស​។
  • ដើម្បី​ធ្វើ​ភាពជា​ដៃគូ​រជាមួយ​អ្នក​ផ្គត់ផ្គង់​ដែល​ផ្ដោត​ការ​យកចិត្តទុកដាក់​លើការផ្តត់​ផ្គង់​ទំនិញ​ និង​សេវាកម្ម​ក្រោម​ការ​បញ្ជាទិញ​បាន​ទាន់ពេល​វេលា​។
  • ដើម្បី​ធ្វើ​ភាពជា​ដៃគូ​រជាមួយ​អ្នក​ផ្គត់ផ្គង់​ទំនិញ​និង​សវាកម្ម​ដែល​មាន​អ្នកតំណាង​ផ្នែក​សេវា​អតិថិជន​បាន​ទទួលការ​បណ្ដុះបណ្ដាល​ និង​ប្រកបដោយ​ប្រសិទ្ធ​ភាព​។
  • ដើម្បី​សម្រេច​បាន​នូវ​សេវា​ និង​ទំនិញ​ក្នុង​អត្រា​តម្លៃ​ប្រកបដោយ​ភាព​ប្រកួតប្រជែង​ខ្ពស់​បំផុត​តាមដែល​អាច​ធ្វើ​បាន​ ហើយ​ស្រប​ពេលជាមួយគ្នា​នោះ​ដែរ​ ក៏​ទទួល​បាន​គុណភាព​កម្រិត​ខ្ពស់​បំផុត​ផង​ដែរ​។
  • ដើម្បី​ព្រមព្រៀង​ កំណត់​ និង​គ្រប់គ្រង​គណនេយ្យ​តាមរយៈ​កញ្ចប់​សូចនា​ករ​ការ​បំពេញ​ការងារ​សំខាន់​ៗ។

Submission Requirements

ការ​ឆ្លើយតប​

អ្នកចូលរួម​ដេញថ្លៃ​ចាំបាច់​ត្រូវ​ឆ្លើយតប​ដោយ​ប្រើប្រាស់​ទម្រង់​ដែល​អង្គការ​ទស្សនៈ​ពិភព​ លោក​បាន​ផ្ដល់ឲ្យ​ (Excel Workbook )។ អ្នក​ដេញថ្លៃ​ត្រូវ​បំពេញ​ការ​ឆ្លើយតប​របស់​ខ្លួន​នៅ​ក្នុង​ចន្លោះ​ដែល​បាន​ផ្ដល់ឲ្យ​។ ចន្លោះ​សម្រាប់​ការ​ឆ្លើយតប​ ត្រូវ​បាន​គូស​បញ្ជាក់​ដោយ​ពណ៌​លឿង​។ ឯកសារ​ Excel Workbook គឺជា​ទម្រង់​ដែល​អ្នក​ដេញថ្លៃ​ចាំបាច់​ត្រូវតែ​បំពេញ​ ប្រសិនបើ​អ្នក​ដេញថ្លៃ​ចង់​ទទួល​បានការ​ពិចារណា​ដើម្បី​ធ្វើអាជីវកម្ម​ជាមួយ​អង្គការ​ទស្សនៈ​ពិភពលោក​ប្រចាំ​កម្ពុជា​។

អាស័យ​ដ្ឋាន​ទំនាក់ទំនង​របស់​អង្គការ​ទស្សនៈ​ពិភពលោក​

អ្នក​ផ្គត់ផ្គង់​អាច​ស្នើ​រសុំពាក្យ​ដេញថ្លៃ​ សួរ​សំណួរ​ ឬសំណើ​រសុំការ​បញ្ជាក់​នានា​ទាក់ទង​នឹង​ការ​ ដេញថ្លៃ​នេះ​ទៅកាន់​អាស័យ​ដ្ឋាន​ទំនាក់ទំនង​ឈ្មោះ​ ទ្រី​ សីហា​ មន្ត្រី​លទ្ធកម្ម​ប្រចាំ​ទីស្នាក់ការ​កណ្ដាល​អង្គការ​ទស្សនៈ​ពិភពលោក​តាមរយៈ​អ៊ី​មែ​លដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។

កាលបរិច្ឆេទ​ទទួល​ឯកសារ​ដេញថ្លៃ​

  • កាលបរិច្ឆេទ​ឈប់​ទទួល​ឯកសារ​ដេញថ្លៃ​គឺ​គិត​ត្រឹម​ថ្ងៃ​ទី​ ១៧ ខែ​ កក្កដា​ ឆ្នាំ​២០២២ វេលា​ម៉ោង​ ០៥ ល្ងាច​។
  • កន្លែង​ទទួល​ឯកសារ​ដេញថ្លៃ​៖

ការិយាល័យ​អង្គការ​ទស្សនៈ​ពិភពលោក​ទីស្នាក់ការ​កណ្តាល​ដែល​មាន​អាស័យ​ដ្ឋាន​នៅ​ក្នុង​ចំណុច​ទី​ ៥ ខាងលើ​ ឬ ការិយាល័យ​អង្គការ​ទស្សនៈ​ពិភពលោក​នៅ​តាម​បណ្តា​ខេត្ត​។

 
Attachment
 

Contact Details

Office Address
  •  ផ្ទះលេខ20 ផ្លូវលេខ71, Sangkat Tonle Basak, Khan Chamkar Mon, Phnom Penh, Cambodia
 
Contact Name
  •  ទ្រី សីហា, មន្ត្រីលទ្ធកម្មប្រចាំទីស្នាក់ការកណ្ដាល
 
Phone
 
Email