មន្ត្រីតាមដានត្រួតពិនិត្យមូលនិធិសមធម៌សុខាភិបាល (2 Positions)
បេក្ខជន ឬបេក្ខនារី ដែលត្រូវបានជ្រើសរើសនឹងត្រូវធ្វើការក្រោមការគ្រប់គ្រងផ្ទាល់របស់មន្ត្រីបច្ចេកទេសហិរញ្ញប្បទានមូលនិធិសមធម៌សុខាភិបាល និងប្រធានការិយាល័យបញ្ជាក់ចំណាយសេវាសុខាភិបាលនៃ ទ.ប.ច.ស. បុគ្គលិកនេះនឹងត្រូវទទួលខុសត្រូវក្នុងការតាមដានសកម្មភាពមូលនិធិសមធម៌សុខាភិបាល នៅតាមតំបន់គោលដៅដែលបានកំណត់ឱ្យបម្រើការងារ។
- ពិនិត្យឯកសារដែលទាក់ទងមូលនិធិសមធម៌សុខាភិបាលនៅតាមមូលដ្ឋានសុខាភិបាល
- ចុះសម្ភាសន៍អ្នកជំងឺមូលនិធិសមធម៌សុខាភិបាលតាមផ្ទះដែលធ្លាប់បានប្រើប្រាស់សេវាសុខាភិបាលកាលពីខែមុននៅក្នុងភូមិ និងបញ្ចូលទិន្នន័យក្នុងប្រព័ន្ធអេឡិចត្រូនិចកត់ត្រានិងគ្រប់គ្រងទិន្នន័យអ្នកជំងឺ(PMRS)
- ធ្វើការអង្កេតកិច្ចការផ្សេងៗ ដែលបានស្នើសុំដោយអ្នកគ្រប់គ្រង
- បញ្ចូលទិន្នន័យត្អូញត្អែរពីរបាយការណ៍តាមដានមូលនិធិសមធម៌ទៅក្នុងប្រព័ន្ធអេឡិចត្រូនិចកត់ត្រានិងគ្រប់គ្រងទិន្នន័យអ្នកជំងឺ (PMRS)
- ធ្វើរបាយការណ៍តាមដានត្រួតពិនិត្យការអនុវត្តមូលនិធិសមធម៌សុខាភិបាលប្រចាំខែ និងចែកចាយរបាយការណ៍អំពីការត្រួតពិនិត្យរបស់ខ្លួនទៅឱ្យដៃគូពាក់ព័ន្ធ
- ជំនួយដល់ការបញ្ជាក់វិក្កយបត្រថ្លៃសេវារបស់មូលដ្ឋានសុខាភិបាល និងការកែតម្រូវលើចំនួនណាមួយ
- ផ្តល់ជំនួយបច្ចេកទេសទៅឱ្យមូលដ្ឋានសុខាភិបាលលើការអនុវត្តមូលនិធិសមធម៌សុខាភិបាលនិងភារកិច្ចផ្សេងៗ ទៀតទៅតាមការចាំបាច់របស់អ្នកគ្រប់គ្រងផ្ទាល់ ឬនាយកទ.ប.ច.ស.ប្រគល់ជូន។
- មានសញ្ញាបត្របរិញ្ញាបត្រ ឬបរិញ្ញបត្រ័រងខាងវិជ្ជាជីវ:សុខាភិបាល និងមានបទពិសោធន៍ការងារយ៉ាងតិច២ឆ្នាំ
- មានចំណេះដឹងកុំព្យូទ័រ (Word, Excel, PowerPoint)
- មានចំណេះដឹងទាំងផ្នែកភាសាខ្មែរ និងអង់គ្លេស (អាចទំនាក់ទំនងបាន)
- មានបទពិសោធន៍ទាក់ទងនឹងការសម្ភាសន៍ ការប្រមូលទិន្នន័យ ឬការសិក្សាស្រាវជ្រាវ
- មានជំនាញទំនាក់ទំនង និងមានសមត្ថភាពធ្វើការយ៉ាងល្អជាមួយប្រជាជនក្រីក្រ និងប្រជាជននៅទីជនបទ
- មានជំនាញវិភាគ ចេះជំរុញលើកទឹកចិត្តខ្លួនឯង និងផ្តោតលើលទ្ធផលការងារ។