with Ratanak International
ពត៌មានពីអង្គការ
រតនៈអ៊ីនធើណេសិនណល ជាអង្គការក្រៅរដ្ឋាភិបាលមួយ ដែលមានមូលដ្ឋាននៅប្រទេសកាណាដា។ អស់ រយៈពេលជាង 30 ឆ្នាំមកហើយ យើងបានសហការជាដៃគូជាមួយប្រជាជនកម្ពុជា ដើម្បីគាំទ្រអ្នកដែលធ្វើការដើម្បីសេរីភាព ក្តីសង្ឃឹម និងការអភិវឌ្ឍន៍។ យើងធ្វើការជាមួយ និងសម្រាប់អ្នកដែលត្រូវបានទទួលអំពើរកេងប្រវ័ញ្ច គោលបំណងទប់ស្កាត់ការរំលោភបំពាន ការពារជនងាយរងគ្រោះ និងជួយអ្នករស់រានមានជីវិតពីការជួញដូរឱ្យត្រឡប់ទៅផ្ទះវិញ ទទួលបទពិសោធន៍នៃការស្តារជីវិតឡើងវិញ។
ពត៌មានអំពីការប្រកាស
យើងកំពុងស្វែងរកបុគ្គលិកអ្នកយាមយប់ និងបើកបរដែលមានជំនាញល្អ និងបទពិសោធន៍បើកបរនៅក្នុងទីក្រុង ដោយសុវត្ថិភាព មកបំរើការងារ ក្នុងអង្គការរបស់យើង។ មុខងារនេះ ជាចំបងគឺត្រូវផ្តល់ជំនួយដល់ការបើកបររថយន្តរបស់អង្គការ ដើម្បីដឹកជញ្ជូន ទាំងបុគ្គលិក អតិថិជន និងតម្រូវការផ្សេងៗរបស់គម្រោងអង្គការតាមពេលវេលា និងផែនការ។ ប្រាកដណាស់យើងត្រូវការបុគ្គលិកដែលតស៊ូ អត់ធ្មត់ មានវិន័យ និងបំរើការងារដែលទៀងទាត់ និងទាន់ពេលវេលា។ ការងារនេះអាចត្រូវការបន្ថែមម៉ោងម្តងម្កាល នៅថ្ងៃធ្វើការធម្មតា ក៏ដូចជាចុងសប្តាហ៍ នៅពេលដែលមានការចាំបាច់ឬការបន្ទាន់តាមតម្រូវការជាក់ស្តែងនៃគម្រោង។
ពត៌មានអំពីការប្រកាស
យើងកំពុងស្វែងរកបុគ្គលិកជាអ្នកបើកបរដែលមានជំនាញល្អ និងបទពិសោធន៍បើកបរនៅក្នុងទីក្រុង ដោយសុវត្ថិភាព មកបំរើការងារ ក្នុងអង្គការរបស់យើង។ មុខងារនេះ ជាចំបងគឺត្រូវផ្តល់ជំនួយដល់ការបើកបររថយន្តរបស់អង្គការ ដើម្បីដឹកជញ្ជូន ទាំងបុគ្គលិក អតិថិជន និងតម្រូវការផ្សេងៗរបស់គម្រោងអង្គការតាមពេលវេលា និងផែនការ។ ប្រាកដណាស់យើងត្រូវការបុគ្គលិកដែលតស៊ូ អត់ធ្មត់ មានវិន័យ និងបំរើការងារដែលទៀងទាត់ និងទាន់ពេលវេលា។ ការងារនេះអាចត្រូវការបន្ថែមម៉ោងម្តងម្កាល នៅថ្ងៃធ្វើការធម្មតា ក៏ដូចជាចុងសប្តាហ៍ នៅពេលដែលមានការចាំបាច់ឬការបន្ទាន់តាមតម្រូវការជាក់ស្តែងនៃគម្រោង។
ម៉ោងធ្វើការ៖ ៤៨ ម៉ោងក្នុងមួយសប្តាហ៍ (ធ្វើការថ្ងៃអាទិត្យមួយថ្ងៃក្នុងមួយខែ) ចូលម៉ោង ៧៖៣០ ព្រឹក ចេញម៉ោង ៥៖៣០ល្ងាច (ចន្ទ ដល សុក្រ)
តម្រូវការធ្វើដំណើរ៖ ធ្វើដំណើរក្នុងទីក្រុងភ្នំពេញ (ចុះខេត្តតាមតម្រូវការជាក់ស្ដែង)
អត្ថប្រយោជន៍
ចំណាត់ថ្នាក់ប្រាក់ខែ ៖ B
ចាប់ផ្តើមដំបូង ៖ $២៨៤-$៣២៤
អត្ថប្រយោជន៍បន្ថែម ៖ ប្រាក់ខែទី ១៣ ប្រាក់ឧបត្ថម្ភសុខភាព និងការធានារ៉ាប់រង ប្រាក់ឧបត្ថម្ភថែទាំខ្លួន និងប្រាក់ឧបត្ថម្ភការសិក្សាអប់រំ។
កម្មវត្ថុការងារ៖ ដើម្បីធានានូវសុវត្ថិភាពនិងប្រសិទ្ធភាពក្នុងការបើកបរជូនអតិថិជនបុគ្គលិករបស់អង្គការរតនៈនិងដៃគូរបស់អង្គការរតនៈ។
សង្ខេបការងារ៖
អ្នកបើកបរ ទទួលខុសត្រូវក្នុងការគាំទ្រកម្មវិធីនៃគម្រោងផ្ទះស្នាក់នៅបណ្ដោះអាសន្ន ដោយ ធានានូវការដឹកជញ្ជូន ដល់អតិថិជន និងបុគ្គលិកនៅពេលថ្ងៃ និងក្នុងករណីចាំបាច់នៅពេលយប់ ដោយសុវត្ថិភាពទៅតាមតម្រូវការចាំបាច់។ ទួនាទីនេះនឹងត្រូវធ្វើការក្នុងបរិ បទ នៃវិធីថែទាំការប៉ះទង្គិចផ្លូវចិត្ត ថែទាំរថយន្ដ ថែទាំអគារ និងចូលរួមគាំទ្រលើផ្នែកសុខសុវត្ថិភាពនៃអតិថិជននិងបុគ្គលិកប្រចាំការ។
បើលោកអ្នកមានចំណាប់អារម្មណ៍ និងការពិពណ៌នាការងារខាងលើត្រូវគ្នានឹងជំនាញ បទពិសោធន៍របស់អ្នក យើងនឹងរីករាយក្នុងការទទួលពាក្យពីអ្នក។ សូមផ្ញើរ CV និងសំបុត្រ(Cover Letter)ដែលប្រាប់ពីមូលហេតុដែលអ្នកស័ក្តសមនិងមានសមត្ថភាពបំពេញ តួនាទីនេះបាន តាមរយៈអ៊ីមែលនៅក្នុងសេចក្តីប្រកាសនេះ!
សូមកុំបញ្ចូលឬបញ្ជូនវិញ្ញាបនបត្រ ឬឯកសារផ្សេងទៀតនៅពេលនេះឡើយ។
ប្រសិនបើអ្នកមានសំណួរណាមួយអំពីមុខតំណែង សូមទាក់ទងមកយើងខ្ញុំតាមអាសយដ្ឋានអ៊ីមែល ឬលេខទូរស័ព្ទខាងក្រោមដូចគ្នា។
យើងអោយតម្លៃលើគ្រប់បេក្ខជនដែលបានដាក់ពាក្យទាំងអស់ ប៉ុន្តែយើងនឹងទាក់ទងតែអ្នកដែលបានជ្រើសរើសសម្រាប់ការសម្ភាសន៍ប៉ុណ្ណោះ។
អត្ថប្រយោជន៍